ព័ត៌មានអន្ដរជាតិ
UN បោះឆ្នោតគាំទ្រយ៉ាងលើសលប់ ឲ្យមានបទឈប់បាញ់មនុស្សធម៌នៅ ហ្គាហ្សា
មហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតគាំទ្រយ៉ាងលើសលប់ចំពោះសេចក្តីសម្រេច ដែលអំពាវនាវឲ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ រវាងអ៊ីស្រាអែលនិងក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ហាម៉ាស់។

ស្ថាប័នដែលមានសមាជិក១៩៣ប្រទេសមួយនេះ បានអនុម័តសេចក្តីសម្រេច ដែលព្រាងដោយក្រុមប្រទេសអារ៉ាប់ចំនួន២២ ជាមួយសំឡេង១២០ទល់នឹង១៤ ខណៈប្រទេសចំនួន៤៥អនុបវាទ ហើយគ្មានអ្វីត្រូវសង្ស័យឡើង, សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបោះឆ្នោតជំទាស់។
ថ្លែងមុនពេលបោះឆ្នោត រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi បាននិយាយថា ការបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេចនេះមានន័យថា ជាការគាំទ្រសង្គ្រាម និងការកាប់សម្លាប់គ្នា។

យ៉ាងណាក្តី ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំ UN លោក Gilad Erdan និយាយថា “បទឈប់បាញ់នេះមានន័យថា ជាការផ្តល់ពេលវេលាដល់ក្រុមហាម៉ាស់ ដើម្បីត្រៀមខ្លួនសាជាថ្មី” ហើយការបោះឆ្នោតនេះ មិនមែនមានបំណងនាំមកនូវសន្តិភាពទេ ប៉ុន្តែដើម្បីចងដៃអ៊ីស្រាអែលប៉ុណ្ណោះ។
ស្ថាប័ននេះបានកោះប្រជុំ ចំពេលអ៊ីស្រាអែល បង្កើនការទម្លាក់គ្រាប់បែករបស់ខ្លួនទៅលើតំបន់ហ្គាហ្សា ជាកន្លែងដែលសេវាទូរស័ព្ទ និងអ៊ីនធើណិត ត្រូវបានកាត់ផ្តាច់រួចទៅហើយ ហើយអ៊ីស្រាអែលត្រៀមបើកការវាយលុកជើងគោក ទ្រង់ទ្រាយធំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ មហាសន្និបាត UN បើកសម័យប្រជុំបន្ទាន់ស្ដីពីជម្លោះ អ៊ីស្រាអែល និង ក្រុមហាម៉ាស់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


