ព័ត៌មានជាតិ
កម្ពុជានិងថៃត្រូវឡើងថ្លែងនៅមហាសន្និបាត UN ក្នុងព្រឹកជាមួយគ្នា
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសថៃ នឹងត្រូវឡើងថ្លែងក្នុងព្រឹកតែមួយជាមួយគ្នាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី២៧ ខែកញ្ញា ម៉ោងនៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ត្រូវនឹងយប់នៅកម្ពុជា។

តាមកាលវិភាគរបស់អង្គការសហប្រជាជាតិតំណាងកម្ពុជានៅលេខរៀងទី៨ នឹងត្រូវឡើងថ្លែងមុនប្រទេសថៃលេខរៀងទី១៦នៅក្នុងមហាសន្និបាត។ តាមគោលការណ៍តំណាងប្រទេសមួយមានពេល១៥នាទីដើម្បីថ្លែង។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស តំណាងកម្ពុជាលោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន នឹងឡើងធ្វើសេចក្ដីថ្លែងការណ៍ជាតិកម្ពុជា ដោយបង្ហាញពីការប្ដេជ្ញាចិត្តយូរអង្វែងរបស់ព្រះរាជាណាចក្រកម្ពុជាចំពោះសន្ដិភាព ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការពហុភាគី ការលើកកម្ពស់និងការការពារសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ សន្ដិសុខសៃប៊័រ និងភាពធន់នឺងអាកាសធាតុ។
ដោយឡែករដ្ឋមន្ត្រីការបរទេសថៃលោក Sihasak Phuangketkeow នឹងឡើងថ្លែងបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ថៃលើឆាកអន្តរជាតិ និងការគាំទ្រដល់ប្រព័ន្ធពហុភាគីនិយម។ នេះបើតាមការបង្ហោះរបស់ក្រសួងការបរទេសថៃបណ្ដាញសង្គម X ។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត គិន ភា បានសរសេរលើបណ្ដាញសង្គមរបស់លោកថាការតស៊ូមតិរបស់កម្ពុជាលើវេទិកាអន្តរជាតិនឹងមានប្រសិទ្ធភាព តែទន្ទឹមនឹងនេះកម្ពុជាក៏ត្រូវប្រើប្រាស់យន្តការការទូត បង្កើនការផ្សព្វផ្សាយព័ត៌មាន យន្តការតុលាការយុត្តិធម៌អន្តរជាតិ និងពង្រឹងសមត្ថភាពយោធារបស់ខ្លួនឯងផងដែរ។
មហាសន្និបាតអង្គការសហប្រជាជាតិគឺជាស្ថាប័នសំខាន់មួយក្នុងចំណោមស្ថាប័នសំខាន់ទាំង៦របស់ UN វាដើរតួជាវេទិការពិភាក្សា បង្កើតគោលនយោបាយរបស់ UN។ គ្រប់ប្រទេសទាំងដែលជាសមាជិកមានសំឡេងស្មើគ្នាដើម្បីលើកឡើង និងការតតាំងមតិរបស់ខ្លួនលើវេទិកានេះ។ មេដឹកនាំពិភពលោកតែងតែងបង្ហាញវត្តមានក្នុងវេទិកាដ៏សំខាន់មួយនេះ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


