មូលដ្ឋានទ័ព Archives - Kampuchea Thmey Daily

​អាមេរិក​មាន​មូលដ្ឋាន​ទ័ព​​​៧កន្លែង​​​សមត្ថភាព​​ខុសៗគ្នា​​ក្នុង​ប្រទេស​​​៦​នៅ​​មជ្ឈិម​​បូព៌ា​
ទោះ​បី​ជា​ការប្រយុទ្ធ​គ្នា​ដោយ​​យោធា​រវាង​អ៊ីរ៉ង់ និង​សហ​រដ្ឋ​អាមេរិក-អ៊ីស្រាអែល​ ​បាន​រីករាលដាលខ្លាំង​​​​​នៅស្ទើរតែ​ទូទាំង​តំបន់​មជ្ឈិម​បូព៌ា​ ដោយសារតែ​ប្រទេស​អ៊ីរ៉ង់​បាន​បាញ់មីស៊ីល និង​យន្ត​ហោះ​គ្មាន​មនុស្ស​បើក (ដ្រូន) ​ជា​​បន្ត​បន្ទាប់​​ប្រឆាំង​​នឹង​​មូល​ដ្ឋាន​យោធា​អា​មេ​រិក​នៅ​​ប្រទេសនានា​​ជុំវិញ​ប្រទេសអ៊ីរ៉ង់​។

​ប្រឈមកា​រវាយប្រហារ​ដ៏ខ្លាំងបែបនេះ ​សហរដ្ឋអាមេរិក​ដែលស្ថិតនៅឆ្ងាយ​រាប់​ពាន់គីឡូម៉ែត្រពីអ៊ីរ៉ង់ ក៏​​នៅ​តែ​មាន​សមត្ថភាព​ផ្នែក​យោធា​ស្ទើរតែ​គ្រប់​ប្រទេស​ក្បែរ​អ៊ីរ៉ង់ ដើម្បី​វាយ​ប្រហារ​​​ចូលអ៊ីរ៉ង់​វិញ​​។

យន្តហោះក្រហម៖ មូលដ្ឋានអាកាស, រូបកងមុខពី៖ កងទ័ព​ជើងទឹក ,ទង់ជាតិ៖ មូល​ដ្ឋាន​ខាងក្រៅ, កាំជ្រូច៖ កន្លែងគ្រប់គ្រងរ៉ាដា។ រូបភាព៖ Reuters

យោង​តាម​ The Hindu និង Reuters, ចុះផ្សាយ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២៦, ការ​វាយប្រហារសងសឹករបស់អ៊ីរ៉ង់​បានកើតឡើង ​បន្ទាប់​ពីប៉ុន្មាន​ម៉ោង​ដែល​កងកម្លាំងអាមេរិក និងអ៊ីស្រាអែល​ចាប់​ផ្តើមធ្វើ​ការ​វាយ​ប្រហារ​យោធា​រួម​គ្នា​នៅថ្ងៃដំបូង​។

​ជាមួយ​មូលហេតុនៃកា​របើក​ការ​វាយប្រហារ​របស់សហរដ្ឋអាមេរិកនិង​អ៊ីស្រាអែល ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អះអាងក្នុង​វីដេអូមួយ​ថា អ៊ីរ៉ង់​បានបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ​របស់​ខ្លួន​ និង​មានគម្រោងអភិវឌ្ឍ​មីស៊ីលប្រឆាំង​សហរដ្ឋអាមេរិក។

ចំណែក កង​ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC)វិញ​ បាចាប់ផ្តើមប្រតិបត្តិការ​​​វាយ​បក​សង​សឹក​​ចំនួន​៤ក្រុម ផ្តោត​លើ​មូលដ្ឋានយោធា​សំខាន់ៗរបស់សហរដ្ឋអាមេរិក នៅ​ទូទាំង​មជ្ឈិមបូព៌ា ដែល​បណ្តាល​ឲ្យ​មានផល​រំខានខ្លះ ប៉ុន្តែ​មិន​អាច​ធ្វើ​អ្វីបាន​ទាំងស្រុង​រហូត​​​លែងដំណើរការ​កើតនោះទេ​។​

​ការវាយប្រហារ​របស់​អ៊ីរ៉ង់​​ភាគ​ច្រើន​ប៉ះពាល់ដល់​មូលដ្ឋាន​យោធា​ចំនួន៧ របស់សហរដ្ឋអាមេរិកក្នុង​ប្រទេស​ចំនួន​៦ នៅ​មជ្ឈិម​បូព៌ា​ ដោយ​ប្រទេសទាំង​៦នោះ​គឺ​ស្ថិត​នៅ​ជុំវិញ​​​​ប្រទេស​អ៊ីរ៉ង់​ នៅ​​​រំលង​សមុទ្រ​ខ័ណ្ឌ​ចែក​​រវាងអ៊ីរ៉ង់​និង​បណ្តា​ប្រទេសទាំងនោះ។​

ទី​តាំង​មូលដ្ឋាន​ទ័ព​​​របស់​សហរដ្ឋអាមេរិក​​​នៅប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា រួម​មាន៖​

មូលដ្ឋាន​ទ័ព Al Udeid ប្រទេសកាតា គឺ​ជា​មូលដ្ឋានទ័ពអាមេរិកដ៏ធំបំផុត​នៅក្នុងតំបន់​​មជ្ឈិមបូព៌ា​ ដែល​បម្រើជាទី​​​មជ្ឈម​​​កណ្តាលយោធាដ៏សំខាន់សម្រាប់បញ្ជាការកណ្តាលសហរដ្ឋអាមេរិក​ (CENTCOM)។

មូលដ្ឋានទ័ព Al Dhafra ប្រទេស​អារ៉ាប់រួម ជា​មូល​ដ្ឋាន​អាកាស​សហ​រដ្ឋ​អាមេរិកនៅ​ទីក្រុងអាប៊ូដាប៊ី ​មាន​យោធាអាមេរិក​ប្រមាណ ​៥ ០០០នាក់ និងឧបករណ៍យោធាទំនើបៗ។

មូល​ដ្ឋាន​ទ័ព Ali Al-Salem ប្រទេសគុយ​វ៉ែត​ ជា​មូលដ្ឋានយោធាដែល​គេ​ស្គាល់ថា​ជា «The Rock» បាន​ពង្រឹងប្រតិបត្តិការ​កង​ទ័ព​អាកាស​សហរដ្ឋអាមេរិក នៅ​ជិត​ព្រំដែន​អ៊ីរ៉ាក់។

មូលដ្ឋានទ័ព​ NSA បារ៉ែន ក៏​ជាមូលដ្ឋានកងទ័ពជើងទឹក​ប្រទេស​បារ៉ែន​ គឺ​ជា​មជ្ឈ​មណ្ឌល​បញ្ជាការ​ដ៏សំខាន់​សម្រាប់ប្រតិបត្តិការក្នុងតំបន់។

មូលដ្ឋានទ័ព Muwaffaq Al-Salti ប្រទេសហ្ស៊ក​ដានី ជា​មូល​ដ្ឋាន​​ការពារ​ដែន​អាកាស​ មាន​សមត្ថភាព​អាច​បាញ់​ទម្លាក់​មីស៊ីលយ៉ាង​មាន​ប្រសិទ្ធ​ភាព​។

មូល​ដ្ឋានទ័ព Ain Al-Asad ប្រទេសអ៊ីរ៉ាក់ ក៏​មាន​សមត្ថភាព​ក្នុង​ការ​បាញ់​ទម្លាប់​មីស៊ីល​ផង​ដែរ។

មូលដ្ឋានទ័ព Erbil ប្រទេសអ៊ីរ៉ាក់ មាន​សមត្ថភាព​ខ្ពស់ពី​ការ​វាយ​ប្រហារ​ដោយមីស៊ីល​ច្រើនគ្រាប់ក្នុង​ពេល​តែ​មួយ ​ពី​សត្រូវ​៕ ​

ប្រែ​សម្រួល៖ ណឺ មិនា

The post ​អាមេរិក​មាន​មូលដ្ឋាន​ទ័ព​​​៧កន្លែង​​​សមត្ថភាព​​ខុសៗគ្នា​​ក្នុង​ប្រទេស​​​៦​នៅ​​មជ្ឈិម​​បូព៌ា​ appeared first on Kampuchea Thmey Daily.

ត្រាំ​​ អរគុណមេដឹកនាំអាល្លឺម៉ង់​​ដែល​ឱ្យ​​ប្រើ​​មូលដ្ឋាន​​ទ័ព ប៉ុន្តែ​​លោក Merz ​មិនទាន់សម្រេច​
ប្រធានា​ធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ​បង្ហាញ​សមានចិត្ត​​​អរគុណ​​អាល្លឺម៉ង់​ដែល​​អនុញ្ញាត​ឱ្យ​កង​កម្លាំង​អាមេរិក​ចូល​ទៅប្រើ​មូលដ្ឋានទ័ព​​មួយ​ចំនួន​​របស់​​អាល្លឺម៉ង់​ ​​​ដែល​ផ្ទុយ​គ្នា​ស្រឡះនឹង​សកម្មភាព​របស់​ប្រទេស​អឺរ៉ុប​ពីរផ្សេង​ទៀត​គឺ ចក្រ​ភព​អង់​គ្លេស និង​អេ​ស្ប៉ាញ​ ​ដែលលែងគាំទ្រ​​​​កា​រវាយប្រហារ​​​​អ៊ីរ៉ង់​។

​លោក Friedrich Merz និង​ លោក ត្រាំ។ រូបភាព៖ Reuters

យោង​តាម​រ៉យទ័រ​កាល​ពី​ថ្ងៃ​០៤ ខែ​មីនា ឆ្នាំ​២០២៦ ថ្លែង​នៅសេត​វិមាន​​ក្នុង​ជំនួប​​ជា​មួយអធិការ​បតី​អាល្លឺម៉ង់​ ​លោក Friedrich Merz ​ប្រធានាធិបតី ត្រាំ ​​ថ្លែងអំណរគុណ​ដល់​មេដឹកនាំ​អាល្លឺម៉ង់​ ចំពោះ​ការគាំទ្រ​សង្គ្រាម​អាមេរិក-អ៊ីស្រាអែល​កំពុង​រីក​រាលដាលប្រឆាំង​នឹងអ៊ីរ៉ង់។

លោក Merz ប្រាប់ លោក ត្រាំ​ វិញថា ប្រទេស​អាល្លឺម៉ង់ និង​សហ​រដ្ឋ​អាមេរិក ​មាន​បំណង​ចង់កម្ចាត់​របបប​ច្ចុប្បន្នរបស់​អ៊ីរ៉ង់ ហើយទីក្រុង​ប៊ែរ​ឡាំង​ចង់​ឃើញ​ការ​បញ្ចប់​សង្គ្រាមនេះ​​យ៉ាង​ឆាប់​រហ័ស។

យ៉ាងណា ប្រមុខ​ដឹកនាំ​អាល្លឹម៉ង់​ក៏ដាក់ការសង្ស័យ​លើ​ការ​វាយ​ប្រហារ​យោធា​របស់​​សហ​រដ្ឋ​អាមេរិក និងអ៊ីស្រាអែល នឹង​បង្កឱ្យមានការផ្លាស់ប្តូរ​នយោបាយក្នុង​ប្រទេស​អ៊ីរ៉ង់ដែរឬយ៉ាង​ណា ដោយ​ថាផែនការ​នេះ​បាន​បង្ក​ហានិភ័យ​មួយ​ចំនួន​។

លោក Merz បានប្រាប់អ្នកយកព័ត៌មាន​បន្ទាប់​ពី​ជួប​ជាមួយលោក ត្រាំ​ ថា៖ «ផែនការ​នេះ​មិនមែន​គ្មានហានិភ័យ​នោះទេ ហើយ​យើង​ក៏​ត្រូវ​ទទួល​ផលវិបាកផងដែរ»។

លោក Merz បន្ត​ថា ទាំង​អ៊ីស្រាអែល និងសហរដ្ឋអាមេរិក មិន​បាន​ស្នើ​សុំ​ឱ្យអាល្លឺម៉ង់ចូលរួមដោយផ្ទាល់​នៅក្នុងជម្លោះនោះទេ ដោយខ្លួន​បាន​ពន្យល់​ទៅ លោក ត្រាំ ថា សកម្មភាព​បែប​នេះ​នឹង​តម្រូវ​ឱ្យ​មាន​ការ​យល់​ព្រម​ជាផ្លូវការ​ពីសភា​អាល្លឺម៉ង់​។

លោក Merz បន្ត​ថា​៖ «យើង​មានទស្សនៈដូចគ្នា​ទាក់ទងនឹងការ​​កម្ចាត់របប​ដ៏អាក្រក់នេះ​នៅក្នុងប្រទេសអ៊ីរ៉ង់ ហើយ​យើង​នឹង​និយាយ​ពីថ្ងៃ​បន្ទាប់»។

ចំណែក​​លោកត្រាំ​បន្ត​ថា​៖ «សហ​រដ្ឋអាមេរិក​មិនបានស្នើ​សុំ​ឱ្យ​អាល្លឺម៉ង់​ផ្តល់​កង​ទ័ពទេ។ ពួកគេ​កំពុង​អនុញ្ញាតឱ្យយើង​ចុះចត​​ក្នុង​តំបន់​មួយ​ចំនួន​ ហើយ​យើងពេញចិត្តចំពោះទង្វើ​នេះ​ ហើយ​ពួកគេគ្រាន់តែធ្វើ​ឱ្យ​វា​មាន​សុវត្ថិភាព​បាន​ហើយ​។ យើង​មិន​សុំ​ឱ្យពួកគេ​​​ចូល​ប្រឡូក​ផ្ទាល់​ក្នុង​​ការ​ប្រយុទ្ធ​នេះ​ទេ»។

ប្រធានាធិបតី​អាមេរិករូបនេះលើក​ឡើង​ថា​ ខ្លួន​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​អាល្លឺម៉ង់និងជាពិសេស​ជាមួយលោក Merz តែម្តង ដោយត្រាំ​ហៅ​គាត់​ថា​ «​ជាមេដឹក​នាំ​ដ៏ល្អ»៕

ប្រែសម្រួល៖ ណឺ មិនា

The post ត្រាំ​​ អរគុណមេដឹកនាំអាល្លឺម៉ង់​​ដែល​ឱ្យ​​ប្រើ​​មូលដ្ឋាន​​ទ័ព ប៉ុន្តែ​​លោក Merz ​មិនទាន់សម្រេច​ appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យ៖ នាវាចិន២គ្រឿង ចូលមកកំពង់ផែរាម គឺត្រៀមធ្វើសមយុទ្ធយោធា មិនមែនមកតាំងមូលដ្ឋានទ័ពឡើយ
នៅរាត្រីថ្ងៃទី០៧ ខែឧសភា នេះ តាមរយៈទំព័រហ្វេសប៊ុក អ្នកនាំពាក្យក្រសួងការពាតិកម្ពុជា នាយឧត្ដមសេនីយ៍ ឈុំ សុជាត បានប្រតិកម្មតបថា វត្តមាននាវាជើងទឹកចិនចំនួន២គ្រឿង ដែលចូលចតនៅកំពង់ផែរាម គឺទទួលបានការឯកភាពគ្នាពីសំណាក់ក្រសួងការពារជាតិកម្ពុជា-ចិន ក្នុងគោលដៅដើម្បីធ្វើសមយុទ្ធយោធារួមគ្នា មិនមែនមកតាំងមូលដ្ឋានទ័ពលើទឹកដីកម្ពុជាឡើយ។ ការប្រតិកម្មតបបែបនេះ បន្ទាប់ពីកាលពីពេលថ្មីនេះៗ មានវិទ្យុបរទេសមួយ បានផ្សាយថាវត្តមាននាវាយោធាចិន២គ្រឿង ដែលបានចូលចត នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា «ជាវត្តមានមូលដ្ឋានកងទ័ពចិននៅក្នុងប្រទេសកម្ពុជា ហើយជាមូលដ្ឋានកងទ័ពចិនទី២ នៅលើពិភពលោក»។

អ្នកនាំពាក្យក្រសួងការពារជាតិ បានចាត់ទុក ការផ្សព្វផ្សាយរបស់វិទ្យុបរទេសនេះ គឺជាការមួលបង្កាច់ទាំងស្រុងចំពោះសភាពការណ៍ជាក់ស្តែង និងមានចេតនាបំភាន់ដល់សាធារណជនជាតិ និងអន្តរជាតិ ឱ្យមានការយល់ច្រឡំចំពោះសកម្មភាព និងអធិបតេយ្យព្រះជាណាចក្រកម្ពុជា ជាពិសេសវត្តមាននាវាយោធារបស់ចិន ដែលបានចូលមកជួយហ្វឺកហ្វឺនបណ្តុះបណ្តាលកងទ័ពជើងទឹកកម្ពុជា និងត្រៀមខ្លួនដើម្បីធ្វើសមយុទ្ធនាគមាស ដែលជាលំហាត់រួមគ្នារវាងកងទ័ពកម្ពុជា-ចិន លើកទី៦ នៅពាក់កណ្តាលខែឧសភានេះ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្គ្រោះមនុស្សធម៌»។

លោក ឈុំ សុជាត បានអះអាងថា វត្តមាននាវាចិន២គ្រឿងខាងលើនៅកម្ពុជា ជាការឯកភាពគ្នារវាងក្រសួងការពារជាតិកម្ពុជា-ចិន ដោយចិននឹងបណ្តុះបណ្តាលអំពីជំនាញបច្ចេកទេសក្នុងការប្រើប្រាស់នាវា ក៏ដូចជាបច្ចេកវិទ្យាថ្មីៗផ្សេងទៀត ដល់កងទ័ពជើងទឹកកម្ពុជា ដែលជាការរួមចំណែកក្នុងការធ្វើទំនើបកម្មកងទ័ពជើងទឹកកម្ពុជាឱ្យកាន់តែខ្លាំងក្លា ខណៈដែលប្រទេសទាំងពីរ គឺជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកំពុងកសាងសហគមន៍ជោគវាសនារួម ហើយការចូលនៃនាវាចិននេះ ក៏ជាការតេស្តសាកល្បងចំពោះកំពង់ផែរាម ដែលភាគីចិនកំពុងជួយសាងសង់ឱ្យកម្ពុជា ហើយកម្ពុជាក៏គ្រោងនឹងទិញនាវាបែបនេះដើម្បីបម្រើឱ្យវិស័យយោធានៅពេលខាងមុខផងដែរ មិនមែនជាការតាំងមូលដ្ឋានទ័ពចិននៅក្នុងប្រទេសកម្ពុជា ដូចសារព័ត៌មានបរទេសដែលមាននិន្នាការនយោបាយមួយចំនួនចុះផ្សាយឡើយ។

អ្នកនាំពាក្យបានរំឮកថា ពាក់ព័ន្ធនឹងការចោទប្រកាន់អំពីមូលដ្ឋានកងទ័ពបរទេសនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងទៅដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នបន្តដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ម្តងហើយម្តងទៀតថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅក្នុងប្រទេសរបស់ខ្លួនឡើយ ហើយកម្ពុជាក៏មិនអនុវត្តផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់ខ្លួនជាដាច់ខាត។

លោក ឈុំ សុជាត បានបន្តរំឮកថា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាមេដឹកនាំកម្ពុជា ក៏បានចេញមកបញ្ជាក់យ៉ាងច្បាស់ជុំវិញករណីនេះដោយកម្ពុជាមានភាពចាំបាច់ដែលត្រូវមានមូលដ្ឋានកងទ័ពបរទេសនោះឡើយ។ សម្តេចបានចោទសួរថា «តើកម្ពុជាត្រូវការកងទ័ពចិន មកធ្វើអ្វី? និងដើម្បីអ្វី? តើកម្ពុជាឆោតល្ងង់រហូតដល់យកកងទ័ពចិន មកនៅក្នុងប្រទេសរបស់ខ្លួន ដែលវាផ្ទុយជាមួយរដ្ឋធម្មនុញ្ញរបស់ខ្លួនឬ? និង តើចិនឆោតល្ងង់រហូតយកកងទ័ពខ្លួនមកនៅកម្ពុជា ដែលវាផ្ទុយជាមួយគោលការណ៍គោរពឯករាជ្យភាពកម្ពុជាពីសំណាក់ចិនឬ?»។

ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ជាក់២ចំណុចផងដែរ នោះគឺ «ទី១៖ រដ្ឋធម្មនុញ្ញកម្ពុជា គ្មានឱ្យមូលដ្ឋានទ័ពបរទេសនៅលើទឹកដីខ្លួនទេ ហើយកម្ពុជាគ្មានមហិច្ឆតា ឬគ្មានគោលគំនិត ហើយគ្មានភាពក្លាហាន ក្នុងការប្រឆាំងរដ្ឋធម្មនុញ្ញខ្លួនឯងនោះទេ យើងមិនឱ្យប្រទេសណាដាក់មូលដ្ឋានទ័ពនៅលើទឹកដីកម្ពុជានោះទេ និងទី២៖ យើងមិនឱ្យប្រើប្រាស់ប្រទេសយើងជាមូលដ្ឋានប្រឆាំងនឹងប្រទេសណានោះទេ កុំថាដល់មូលដ្ឋានទ័ព សូម្បីតែធ្វើសកម្មភាពផ្សេងៗ ប្រឆាំងប្រទេសណាមួយក៏យើងមិនឱ្យនោះដែរ»។

អ្នកនាំពាក្យក្រសួងការពារជាតិ បានដាក់ក្ដីរំពឹងថា ការបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ម្តងហើយម្តងទៀតរបស់កម្ពុជា នឹងអាចលុបបំបាត់ការបំភ្លៃ ការបំផ្លើសព័ត៌មានរបស់សារព័ត៌មានបរទេស និងពាក្យចចាមអារ៉ាមមួយចំនួន ពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពបរទេសនេះតទៅទៀត៕

The post អ្នកនាំពាក្យ៖ នាវាចិន២គ្រឿង ចូលមកកំពង់ផែរាម គឺត្រៀមធ្វើសមយុទ្ធយោធា មិនមែនមកតាំងមូលដ្ឋានទ័ពឡើយ appeared first on Kampuchea Thmey Daily.

មកស្គាល់ប្រទេសអាស៊ានចំនួន ៣ ដែល អាមេរិក ដាក់មូលដ្ឋានយោធា
សហរដ្ឋអាមេរិកគឺជាមហាអំណាចយោធាមួយនៅលើពិភពលោក ហើយក៏មានមូលដ្ឋានយោធាជាច្រើនកន្លែងផងដែរនៅបរទេស ពោលស្ទើរតែនៅគ្រប់ទ្វីបទាំងអស់ ។

ចំណែកនៅក្នុងប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) វិញ សហរដ្ឋអាមេរិកបានដាក់មូលដ្ឋានយោធានៅក្នុងប្រទេសចំនួន ៣ ដូចជា ប្រទេសថៃ ហ្វីលីពីន និងសិង្ហបុរី ។

សហរដ្ឋអាមេរិកបានដាក់មូលដ្ឋានយោធាចំនួន ២ នៅប្រទេសថៃក្នុងនោះមានដូចជា វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រវេជ្ជសាស្រ្តរបស់កងកម្លាំងប្រដាប់អាវុធ (AFRIMS) គឺជាមូលដ្ឋានរបស់កងទ័ពសហរដ្ឋអាមេរិកដែលបានចាប់ផ្តើមជាកិច្ចសហការជាមួយរដ្ឋាភិបាលនៃប្រទេសថៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអាសន្នរោគនៅទីក្រុងបាងកកក្នុងឆ្នាំ ១៩៥៨ និង ១៩៥៩ ។ បន្ទាប់មកបានពង្រីកដើម្បីធ្វើការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តយោធា ជាចម្បងពាក់ព័ន្ធនឹងជំងឺឆ្លង នៅទូទាំងអាស៊ីអាគ្នេយ៍ និងអនុទ្វីបឥណ្ឌា ។

មួយទៀតគឺ មូលដ្ឋាន U-Tapao ជាមូលដ្ឋានយោធានៃកងទ័ពជើងទឹកថៃ (RTN) មានចម្ងាយប្រហែល ១៤០ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងបាងកក ស្ថិតក្នុងស្រុក Ban Chang នៃខេត្ត Rayong ក្បែរស្រុក Sattahip នៅលើឈូងសមុទ្រថៃ ។ វាបម្រើការជាមូលដ្ឋានរបស់យន្តហោះចម្បាំង RTN First Air Wing ។

ដោយឡែកហ្វីលីពីនមានមូលដ្ឋានយោធារបស់អាមេរិកចំនួន ៥ នៅក្នុងប្រទេស មានដូចជា ៖

– មូលដ្ឋាន Antonio Bautista គឺជាមូលដ្ឋានទ័ពអាកាសរបស់កងទ័ពអាកាសហ្វីលីពីន (PAF) ដែលមានទីតាំងនៅទីក្រុង Puerto Princesa ខេត្ត Palawan ប្រទេសហ្វីលីពីន ។

– មូលដ្ឋាន Cesar Basa គឺជាមូលដ្ឋានអាកាសដែលបច្ចុប្បន្នដំណើរការដោយកងកម្លាំងអាកាសហ្វីលីពីន ។ វាមានទីតាំងនៅទីក្រុង Floridablanca ខេត្ត Pampanga ចម្ងាយប្រហែល ៦៤ គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុង Metro Manila ប្រទេសហ្វីលីពីន ។

– មូលដ្ឋានយោធា Fort Ramon Magsaysay គឺជាទីតាំងយោធាបម្រុងដ៏ធំបំផុតនៅក្នុងប្រទេសហ្វីលីពីន ហើយជាតំបន់ហ្វឹកហាត់ដ៏សំខាន់របស់កងកម្លាំងប្រដាប់អាវុធហ្វីលីពីន ។

– មូលដ្ឋាន Lumbia គឺជាមូលដ្ឋានអាកាស និងជាវាលយន្តហោះចម្បាំងចុះចតក្នុងស្រុកដែលបម្រើដល់តំបន់ទូទៅនៃទីក្រុង Cagayan de Oro និងភាគខាងជើងកោះ Mindanao ក្នុងខេត្ត Misamis Oriental នៅហ្វីលីពីន ។

– មូលដ្ឋានទ័ពអាកាស Mactan–Benito Ebuen គឺជាមូលដ្ឋានទ័ពអាកាសសកម្មរបស់កងទ័ពអាកាសហ្វីលីពីន (PAF) ។ វាមានទីតាំងនៅលើកោះ Mactan ទីក្រុង Cebu ក្នុងតំបន់ Visayas នៃប្រទេសហ្វីលីពីន ។

ចំណែកសិង្ហបុរីវិញមានមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកតែមួយប៉ុណ្ណោះគឺ មូលដ្ឋាន Paya Lebar ជាមូលដ្ឋានទ័ពអាកាសរបស់សាធារណរដ្ឋសិង្ហបុរី (RSAF) មានទីតាំងនៅផ្លូវអាកាសយានដ្ឋានក្នុងទីក្រុង Paya Lebar នៅភាគកណ្តាលនៃប្រទេសសិង្ហបុរី ។

វាត្រូវបានសាងសង់ឡើងដំបូងក្នុងឆ្នាំ ១៩៥៤ ជាអាកាសយានដ្ឋានអន្តរជាតិសិង្ហបុរីដើម្បីជំនួសអាកាសយានដ្ឋាន Kallang ។ ក្រោយមកការគ្រប់គ្រងអាកាសយានដ្ឋានត្រូវបានផ្ទេរទៅ RSAF ក្នុងឆ្នាំ ១៩៨០ នៅពេលដែលវាត្រូវបានប្តូរឈ្មោះជា Paya Lebar Air Base ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Wikipedia

ចុចអាន ៖ អាមេរិក បង្ហាញខ្ទង់ចំណាយក្នុងមួយខែៗលើរដ្ឋាភិបាល អ៊ុយក្រែន

The post មកស្គាល់ប្រទេសអាស៊ានចំនួន ៣ ដែល អាមេរិក ដាក់មូលដ្ឋានយោធា appeared first on Kampuchea Thmey Daily.

ចិន ទាត់ចោលការចោទថា ខ្លួនកំពុងពង្រីកឥទ្ធិពលតាមរយៈការជួយកែលម្អមូលដ្ឋានទ័ពជើងទឹកកម្ពុជា
ក្រសួងការ​បរទេសចិន បានអះអាងថា ការជួយពង្រីកមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា គឺ​គ្រាន់តែដើម្បីកែលម្អមូលដ្ឋានទ័ព និងពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជាតែប៉ុណ្ណោះ មិនមែនជាការចង់ពង្រីកឥទ្ធិពលរបស់ខ្លួនអ្វីឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានVOA Thai នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ។

សារព័ត៌មាន VOA Thai បានចុះផ្សាយដោយដកស្រង់ការផ្សព្វផ្សាយរបស់ប្រព័ន្ធសារព័ត៌មានអាមេរិកថា ចិនកំពុងលួចសាងសង់មូលដ្ឋានទ័ពជើងទឹកសម្ងាត់របស់ខ្លួននៅកម្ពុជាដោយសម្ងាត់ ដែលប្រព័ន្ធផ្សព្វផ្សាយទាំងនេះ បានដកស្រង់ព័ត៌មានពីរដ្ឋាភិបាលលោកខាងលិច ដែលស្នើសុំមិនបង្ហាញអត្តសញ្ញាណដោយនិយាយថា ប្រទេសចិន នឹងមានសិទ្ធិក្នុងការចូលប្រើប្រាស់ផ្តាច់មុខក្នុងតំបន់មួយចំនួននៃមូលដ្ឋានទ័ពជើងទឹករាមនេះ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក ក៏​បាន​ផ្សព្វផ្សាយដែរ​ថា មូលដ្ឋាន​ទ័ព​ជើង​ទឹក​នៅ​កម្ពុជានេះ ​នឹងក្លាយ​ជា​មូលដ្ឋាន​ទ័ព​ជើង​ទឹក​ទី​ពីរ​នៅ​ក្រៅរបស់​ប្រទេស​ចិន និងជា​មូលដ្ឋានទីមួយនៅក្នុងតំបន់យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក។ វានឹងជួយបំពេញបន្ថែមផែនការសម្រាប់ការពង្រីកអំណាចខាងយោធារបស់ចិន និងឈាន​ឡើង​ក្លាយ​ជា​មេដឹក​នាំ​ពិភពលោក។

ក៏ប៉ុន្តែ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានទាត់ចោលនូវព័ត៌មានចោទប្រកាន់ទាំងនេះ។ តាមរយៈសន្និសីទសារព័ត៌មានមួយកាលពីសប្តាហ៍មុន លោក Zhao Lijian ត្រូវបានដកស្រង់សម្តីមកចុះផ្សាយដោយសារព័ត៌មាន VOA Thai ដូច្នេះថា៖ “រដ្ឋធម្មនុញ្ញកម្ពុបានជាចែងយ៉ាងច្បាស់ថា មិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីកម្ពុជានោះទេ ហើយជំនួយរបស់ចិនក្នុងការពង្រីកមូលដ្ឋានទ័ពជើងទឹករាមនោះ គឺគ្រាន់តែបង្កើនសមត្ថភាពកងទ័ពជើងទឹកកម្ពុជា និងប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងតាមដែនសមុទ្រតែប៉ុណ្ណោះ»។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ ក៏បានចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា តាមព្យាបាទ និងព្យាយាមពង្រីកការចុះផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធការជួយកែលម្អមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជានេះ។ បើតាមលោក Zhao Lijian អាមេរិកតាមចោទប្រកាន់ចិន និងកម្ពុជាមែន ប៉ុន្តែខ្លួនឯង មានមូលដ្ឋានកងទ័ពជាង៨០០កន្លែងនៅទូទាំងពិភពលោក៕

ដោយ ៖វណ្ណ សុគន្ធា

The post ចិន ទាត់ចោលការចោទថា ខ្លួនកំពុងពង្រីកឥទ្ធិពលតាមរយៈការជួយកែលម្អមូលដ្ឋានទ័ពជើងទឹកកម្ពុជា appeared first on Kampuchea Thmey Daily.

រ៉ុកកែតវាយប្រហារមូលដ្ឋានយោធាកាន់កាប់ដោយអាមេរិកនៅ អ៊ីរ៉ាក់
ការវាយប្រហារដោយរ៉ុកកែតទៅលើមូលដ្ឋានយោធាកាន់កាប់ដោយសហរដ្ឋអាមេរិកនៅទីក្រុង Erbil ប្រទេសអ៊ីរ៉ាក់ បានបណ្តាលឲ្យអ្នកម៉ៅការស៊ីវិលម្នាក់ស្លាប់កាលពីថ្ងៃចន្ទម្សិលមិញនេះ។

ការផ្ទុះនេះក៏បានបណ្តាលឲ្យរងរបួសមនុស្ស៥នាក់ផ្សេងទៀត រួមទាំងយោធាអាមេរិកម្នាក់ផងដែរ។

ក្រុមកងជីវពល Shia ដែលមានទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះប៉ុន្តែមិនបានផ្តល់ភស្តុតាងទេ។ ក្រុមនេះនិយាយថា ខ្លួនបានតម្រង់គោលដៅទៅលើទីតាំងដែលកាន់កាប់ដោយអាមេរិកនៅក្នុងប្រទេស អ៊ីរ៉ាក់។

វាគឺជាការវាយប្រហារដ៏សាហាវបំផុតទៅលើកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិកនៅទីនោះ ក្នុងរយៈពេលជិតមួយឆ្នាំមកនេះ។

ប្រភពសន្តិសុខឃើដបាននិយាយថា រ៉ុកកែតយ៉ាងតិច៣គ្រាប់បានវាយប្រហារជិតអាកាសយានដ្ឋានអន្តរជាតិ នៅទីនោះ។

នៅជាប់អាកាសយានដ្ឋាន គឺជាមូលដ្ឋានយោធាដែលកាន់កាប់ដោយសហរដ្ឋអាមេរិក។ អ្នកយកព័ត៌មានរ៉យទ័របានឮសំឡេងផ្ទុះយ៉ាងខ្លាំងនិងបានឃើញអគ្គិភ័យផ្ទុះឡើង។

គួរបញ្ជាក់ថា ការវាយប្រហារដ៏សាហាវចុងក្រោយបំផុតដែលកំណត់គោលដៅទៅលើក្រុមចម្រុះ បានសម្លាប់យោធាអង់គ្លេសម្នាក់និងអាមេរិកពីរនាក់កាលពីខែមីនាឆ្នាំមុន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Yahoo

The post រ៉ុកកែតវាយប្រហារមូលដ្ឋានយោធាកាន់កាប់ដោយអាមេរិកនៅ អ៊ីរ៉ាក់ appeared first on Kampuchea Thmey Daily.

យោធាអាមេរិកទុកមូលដ្ឋានសំខាន់ៗពីរក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោយដកកម្រិតកងទ័ព
ឧត្តមសេនីយ៍កំពូលអាមេរិកបាននិយាយកាលពីថ្ងៃពុធថា មន្ទីរបញ្ចកោណបានយល់ព្រមលើផែនការដកទ័ពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែនឹងនៅតែរក្សាមូលដ្ឋានធំៗចំនួនពីរនៅក្នុងប្រទេសនេះ នៅពេលដែលមន្រ្តីអនុវត្តបទបញ្ជារបស់ប្រធានាធិបតី Donald Trump កាត់បន្ថយកម្រិតកងទ័ពដល់ ២,៥០០ នាក់ត្រឹមថ្ងៃទី ១៥ ខែមករា ។

ការសម្រេចក្រោយការបោះឆ្នោតរបស់លោក Trump កាលពីខែមុនក្នុងការកាត់បន្ថយចំនួនពាក់កណ្តាលនៃកងទ័ពប្រហែល ៤,៥០០ នាក់ដែលកំពុងស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានកើតឡើង មុនពេលមេដឹកនាំយោធាអាចបង្កើតផែនការអនុវត្តការដកមួយដោយបន្សល់ទុកនូវសំណួរជាច្រើនដែលមិនទាន់មានចម្លើយអំពីបេសកកម្មយោធាអាមេរិកនាពេលអនាគត បន្ទាប់ពីលោក Trump ចាកចេញពីតំណែងនៅថ្ងៃទី ២០ ខែមករា ។

អគ្គមេបញ្ជាការកងទ័ពលោក Mark Milley ប្រធានអគ្គសេនាធិការចម្រុះបានផ្តល់ព័ត៌មានលម្អិតដំបូងអំពីការដកចេញនេះនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំឡើងដោយក្រុមអ្នកជំនាញវិទ្យាស្ថាន Brookings ។ លោកបានបន្ថែមថា ក្រៅពីមូលដ្ឋានធំៗទាំងពីរ សហរដ្ឋអាមេរិកនឹងរក្សាមូលដ្ឋានផ្កាយរណបជាច្រើនផងដែរ ។

លោកបាននិយាយថា យោធាសហរដ្ឋអាមេរិកក៏នឹងបន្តបេសកកម្មសំខាន់ចំនួនពីររបស់ខ្លួនផងដែរគឺការជួយដល់កម្លាំងសន្តិសុខអាហ្វហ្គានីស្ថានដែលជាប់នៅក្នុងជម្លោះដ៏ច្របូកច្របល់ជាមួយក្រុមបះបោរតាលីបង់ និងប្រតិបត្តិការប្រឆាំងភេរវកម្មប្រឆាំងនឹងក្រុមរដ្ឋឥស្លាម និងក្រុមអាល់កៃដា ជាដើម ។

ទោះយ៉ាងណាលោក Milley មិនបានបញ្ជាក់ថា មូលដ្ឋានណាមួយនៅអាហ្វហ្គានីស្ថាននឹងត្រូវបិទទ្វារ ឬនិយាយថាសមត្ថភាពអ្វីខ្លះនឹងត្រូវបាត់បង់នោះទេ នៅពេលដែលសហរដ្ឋអាមេរិកដកកងទ័ពចំនួន ២,០០០ នាក់ចេញពីប្រទេសនេះ ។ លោកបានបដិសេធមិនធ្វើការប៉ាន់ស្មានអំពីអ្វីដែលប្រធានាធិបតីជាប់ឆ្នោត Joe Biden អាចនឹងសម្រេចចិត្តនោះទេ ។ លោក Milley បាននិយាយថា “អ្វីដែលកើតឡើងបន្ទាប់ពីនោះគឺនឹងអាស្រ័យលើរដ្ឋបាលថ្មី” ។

នៅពេលសហរដ្ឋអាមេរិកត្រៀមដកកងទ័ពបន្ថែមទៀតនោះ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងតំណាងតាលីបង់ដែលគាំទ្រដោយសហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀងបឋមមួយកាលពីថ្ងៃពុធដើម្បីបន្តកិច្ចចរចាសន្តិភាព ។

វាជាកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរលើកដំបូងរបស់ពួកគេនៅក្នុងសង្គ្រាមរយៈពេល ១៩ ឆ្នាំដែលលោក Milley បាននិយាយថាវាជាភាពទ័លច្រកជាយូរមកហើយដោយគ្មានភាគីណាមួយអាចយកឈ្នះលើសមរភូមិបានឡើយ ។

ក្រឡេកមើលទៅអតីតកាល លោក Milley បាននិយាយថា សហរដ្ឋអាមេរិកបានទទួលជោគជ័យក្នុងប្រទេសអាហ្គានីស្ថាន ។ លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចចរចាសន្តិភាព ទោះបីជាលោកបានទទួលស្គាល់ថា គំនិតនៃការអង្គុយចរចាជាមួយតំណាងតាលីបង់គឺគួរឲ្យស្អប់ខ្ពើមចំពោះមនុស្សមួយចំនួនក៏ដោយ ។

ក្រុមតាលីបង់ត្រូវបានបណ្តេញចេញពីអំណាចក្នុងឆ្នាំ ២០០១ ដោយកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិកចំពោះការបដិសេធមិនប្រគល់ស្ថាបនិកក្រុមអាល់កៃដាលោក អូសាម៉ា ប៊ីនឡាដេន ស្ថាបត្យករនៃការវាយប្រហារនៅថ្ងៃទី ១១ ខែកញ្ញា លើសហរដ្ឋអាមេរិក ។ រដ្ឋាភិបាលដែលគាំទ្រដោយសហរដ្ឋអាមេរិកបានកាន់កាប់អំណាចនៅក្នុងប្រទេសអាហ្វហ្គានីស្ថានចាប់តាំងពីពេលនោះមក ទោះបីពួកតាលីបង់គ្រប់គ្រងលើតំបន់ជាច្រើននៃប្រទេសក៏ដោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុចអាន ៖ លោក Obama ប្តេជ្ញាចាក់វ៉ាក់សាំងកូវីដហើយផ្សាយតាមទូរទស្សន៍ដើម្បីបង្ហាញប្រសិទ្ធភាព

ចុចអាន ៖ លោក ត្រាំ ៖ ជួបគ្នា ៤ ឆ្នាំក្រោយ

The post យោធាអាមេរិកទុកមូលដ្ឋានសំខាន់ៗពីរក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោយដកកម្រិតកងទ័ព appeared first on Kampuchea Thmey Daily.

បំផ្ទុះគ្រាប់បែកបង្កប់ក្នុងរថយន្ត សម្លាប់ទាហាន ៣០ នាក់នៅមូលដ្ឋានទ័ពអាហ្វហ្គានីស្ថាន
យ៉ាងហោចណាស់បុគ្គលិកសន្តិសុខ ៣០ នាក់ត្រូវបានសម្លាប់ និងជាង ២០ នាក់រងរបួស នៅពេលដែលគ្រាប់បែករថយន្តអត្តឃាតមួយបានវាយប្រហារមូលដ្ឋានយោធានៅប្រទេសអាហ្វហ្គានីស្ថានកាលពីព្រឹកថ្ងៃអាទិត្យនៅក្នុងការវាយប្រហារដ៏សាហាវបំផុតមួយប្រឆាំងនឹងកងកម្លាំងរបស់ប្រទេសនេះក្នុងរយៈពេលជាច្រើនខែ ។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុងសំខាន់នៃខេត្ត Ghazni ភាគខាងកើតដែលបានញាំញីដោយការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាល និងពួកសកម្មប្រយុទ្ធតាលីបង់ ។

មន្ទីរពេទ្យខេត្តនៅខេត្ត Ghazni បានទទួលសាកសពចំនួន ៣០ នាក់ និងរងរបួស ២៤ នាក់ ។ នេះបើយោងតាមប្រធានពេទ្យលោក Baz Mohammad Hemat ។ លោកបាននិយាយថា “ពួកគេទាំងអស់ជាបុគ្គលិកសន្តិសុខ” ។

ប្រភពសន្តិសុខម្នាក់បានប្រាប់គេហទំព័រក្នុងស្រុក Tolo News ថា “អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានបំផ្ទុះរថយន្ត Humvee ដែលពោពេញទៅដោយគ្រឿងផ្ទុះ” ។ កុម្ម៉ង់ដូអាហ្វហ្គានីស្ថានត្រូវបានគេរាយការណ៍ថាស្ថិតក្នុងចំណោមអ្នកដែលឈរជើងនៅបរិវេណនោះ ។ រហូតមកដល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារនេះនោះទេ ។

ទន្ទឹមនោះសារព័ត៌មាន Tolo News ក៏បានរាយការណ៍ផងដែរថា ការវាយប្រហារអត្តឃាតមួយផ្សេងទៀតបានកើតឡើងនៅទីក្រុង Qalat ដែលជារដ្ឋធានីនៃខេត្ត Zabul ភាគខាងត្បូងកាលពីព្រឹកថ្ងៃអាទិត្យ ។ ការផ្ទុះបានធ្វើឲ្យជនស៊ីវិល ៣ នាក់បានស្លាប់ និងយ៉ាងហោចណាស់ ២៣ នាក់ផ្សេងទៀតបានរងរបួសក្នុងនោះមាន ៤ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។

គោលដៅនៃការវាយប្រហារនេះទំនងជាលើប្រធានក្រុមប្រឹក្សាខេត្ត Zabul គឺលោក Ata Jan Haqbayan ។ ការប៉ុនប៉ងបំផ្ទុះរថយន្តដែលគាត់បានធ្វើដំណើរត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីមន្រ្តីបានចាកចេញពីផ្ទះទៅធ្វើការ ហើយលោក Haqbayan បានរត់គេចខ្លួនដោយរងរបួសស្រាល ។

រហូតមកដល់ពេលនេះមិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនោះទេ ។ ក្រៅពីពួកតាលីបង់ ក្រុម ISIS ក៏មានសកម្មភាពនៅក្នុងប្រទេសនេះផងដែរដោយសំដៅទាំងបុគ្គលិកសន្តិសុខ និងជនស៊ីវិល ។

ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅខេត្ត Ghazni និងទីក្រុង Qalat កើតឡើងនៅពេលដែលកិច្ចពិភាក្សាសន្តិភាពរវាងសហរដ្ឋអាមេរិក និងរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានជាប់គាំង ៕

សូមទស្សនាវីដេអូ!

Video: Aftermath of a suicide attack on the head of #Zabul’s provincial council in Qalat city, capital of the province. #Afghanistan pic.twitter.com/TuFnm1nwd9
— TOLOnews (@TOLOnews) November 29, 2020

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

The post បំផ្ទុះគ្រាប់បែកបង្កប់ក្នុងរថយន្ត សម្លាប់ទាហាន ៣០ នាក់នៅមូលដ្ឋានទ័ពអាហ្វហ្គានីស្ថាន appeared first on Kampuchea Thmey Daily.