ព័ត៌មានអន្ដរជាតិ
ត្រាំ អរគុណមេដឹកនាំអាល្លឺម៉ង់ដែលឱ្យប្រើមូលដ្ឋានទ័ព ប៉ុន្តែលោក Merz មិនទាន់សម្រេច
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បង្ហាញសមានចិត្តអរគុណអាល្លឺម៉ង់ដែលអនុញ្ញាតឱ្យកងកម្លាំងអាមេរិកចូលទៅប្រើមូលដ្ឋានទ័ពមួយចំនួនរបស់អាល្លឺម៉ង់ ដែលផ្ទុយគ្នាស្រឡះនឹងសកម្មភាពរបស់ប្រទេសអឺរ៉ុបពីរផ្សេងទៀតគឺ ចក្រភពអង់គ្លេស និងអេស្ប៉ាញ ដែលលែងគាំទ្រការវាយប្រហារអ៊ីរ៉ង់។

យោងតាមរ៉យទ័រកាលពីថ្ងៃ០៤ ខែមីនា ឆ្នាំ២០២៦ ថ្លែងនៅសេតវិមានក្នុងជំនួបជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ប្រធានាធិបតី ត្រាំ ថ្លែងអំណរគុណដល់មេដឹកនាំអាល្លឺម៉ង់ ចំពោះការគាំទ្រសង្គ្រាមអាមេរិក-អ៊ីស្រាអែលកំពុងរីករាលដាលប្រឆាំងនឹងអ៊ីរ៉ង់។
លោក Merz ប្រាប់ លោក ត្រាំ វិញថា ប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក មានបំណងចង់កម្ចាត់របបបច្ចុប្បន្នរបស់អ៊ីរ៉ង់ ហើយទីក្រុងប៊ែរឡាំងចង់ឃើញការបញ្ចប់សង្គ្រាមនេះយ៉ាងឆាប់រហ័ស។
យ៉ាងណា ប្រមុខដឹកនាំអាល្លឹម៉ង់ក៏ដាក់ការសង្ស័យលើការវាយប្រហារយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នឹងបង្កឱ្យមានការផ្លាស់ប្តូរនយោបាយក្នុងប្រទេសអ៊ីរ៉ង់ដែរឬយ៉ាងណា ដោយថាផែនការនេះបានបង្កហានិភ័យមួយចំនួន។
លោក Merz បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីជួបជាមួយលោក ត្រាំ ថា៖ «ផែនការនេះមិនមែនគ្មានហានិភ័យនោះទេ ហើយយើងក៏ត្រូវទទួលផលវិបាកផងដែរ»។
លោក Merz បន្តថា ទាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក មិនបានស្នើសុំឱ្យអាល្លឺម៉ង់ចូលរួមដោយផ្ទាល់នៅក្នុងជម្លោះនោះទេ ដោយខ្លួនបានពន្យល់ទៅ លោក ត្រាំ ថា សកម្មភាពបែបនេះនឹងតម្រូវឱ្យមានការយល់ព្រមជាផ្លូវការពីសភាអាល្លឺម៉ង់។
លោក Merz បន្តថា៖ «យើងមានទស្សនៈដូចគ្នាទាក់ទងនឹងការកម្ចាត់របបដ៏អាក្រក់នេះនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយយើងនឹងនិយាយពីថ្ងៃបន្ទាប់»។
ចំណែកលោកត្រាំបន្តថា៖ «សហរដ្ឋអាមេរិកមិនបានស្នើសុំឱ្យអាល្លឺម៉ង់ផ្តល់កងទ័ពទេ។ ពួកគេកំពុងអនុញ្ញាតឱ្យយើងចុះចតក្នុងតំបន់មួយចំនួន ហើយយើងពេញចិត្តចំពោះទង្វើនេះ ហើយពួកគេគ្រាន់តែធ្វើឱ្យវាមានសុវត្ថិភាពបានហើយ។ យើងមិនសុំឱ្យពួកគេចូលប្រឡូកផ្ទាល់ក្នុងការប្រយុទ្ធនេះទេ»។
ប្រធានាធិបតីអាមេរិករូបនេះលើកឡើងថា ខ្លួនមានទំនាក់ទំនងល្អជាមួយអាល្លឺម៉ង់និងជាពិសេសជាមួយលោក Merz តែម្តង ដោយត្រាំហៅគាត់ថា «ជាមេដឹកនាំដ៏ល្អ»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


