ព័ត៌មានអន្ដរជាតិ
អាមេរិកមានមូលដ្ឋានទ័ព៧កន្លែងសមត្ថភាពខុសៗគ្នាក្នុងប្រទេស៦នៅមជ្ឈិមបូព៌ា
ទោះបីជាការប្រយុទ្ធគ្នាដោយយោធារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក-អ៊ីស្រាអែល បានរីករាលដាលខ្លាំងនៅស្ទើរតែទូទាំងតំបន់មជ្ឈិមបូព៌ា ដោយសារតែប្រទេសអ៊ីរ៉ង់បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក (ដ្រូន) ជាបន្តបន្ទាប់ប្រឆាំងនឹងមូលដ្ឋានយោធាអាមេរិកនៅប្រទេសនានាជុំវិញប្រទេសអ៊ីរ៉ង់។
ប្រឈមការវាយប្រហារដ៏ខ្លាំងបែបនេះ សហរដ្ឋអាមេរិកដែលស្ថិតនៅឆ្ងាយរាប់ពាន់គីឡូម៉ែត្រពីអ៊ីរ៉ង់ ក៏នៅតែមានសមត្ថភាពផ្នែកយោធាស្ទើរតែគ្រប់ប្រទេសក្បែរអ៊ីរ៉ង់ ដើម្បីវាយប្រហារចូលអ៊ីរ៉ង់វិញ។

យោងតាម The Hindu និង Reuters, ចុះផ្សាយថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦, ការវាយប្រហារសងសឹករបស់អ៊ីរ៉ង់បានកើតឡើង បន្ទាប់ពីប៉ុន្មានម៉ោងដែលកងកម្លាំងអាមេរិក និងអ៊ីស្រាអែលចាប់ផ្តើមធ្វើការវាយប្រហារយោធារួមគ្នានៅថ្ងៃដំបូង។
ជាមួយមូលហេតុនៃការបើកការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អះអាងក្នុងវីដេអូមួយថា អ៊ីរ៉ង់បានបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងមានគម្រោងអភិវឌ្ឍមីស៊ីលប្រឆាំងសហរដ្ឋអាមេរិក។
ចំណែក កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC)វិញ បាចាប់ផ្តើមប្រតិបត្តិការវាយបកសងសឹកចំនួន៤ក្រុម ផ្តោតលើមូលដ្ឋានយោធាសំខាន់ៗរបស់សហរដ្ឋអាមេរិក នៅទូទាំងមជ្ឈិមបូព៌ា ដែលបណ្តាលឲ្យមានផលរំខានខ្លះ ប៉ុន្តែមិនអាចធ្វើអ្វីបានទាំងស្រុងរហូតលែងដំណើរការកើតនោះទេ។
ការវាយប្រហាររបស់អ៊ីរ៉ង់ភាគច្រើនប៉ះពាល់ដល់មូលដ្ឋានយោធាចំនួន៧ របស់សហរដ្ឋអាមេរិកក្នុងប្រទេសចំនួន៦ នៅមជ្ឈិមបូព៌ា ដោយប្រទេសទាំង៦នោះគឺស្ថិតនៅជុំវិញប្រទេសអ៊ីរ៉ង់ នៅរំលងសមុទ្រខ័ណ្ឌចែករវាងអ៊ីរ៉ង់និងបណ្តាប្រទេសទាំងនោះ។
ទីតាំងមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកនៅប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា រួមមាន៖
មូលដ្ឋានទ័ព Al Udeid ប្រទេសកាតា គឺជាមូលដ្ឋានទ័ពអាមេរិកដ៏ធំបំផុតនៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលបម្រើជាទីមជ្ឈមកណ្តាលយោធាដ៏សំខាន់សម្រាប់បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM)។
មូលដ្ឋានទ័ព Al Dhafra ប្រទេសអារ៉ាប់រួម ជាមូលដ្ឋានអាកាសសហរដ្ឋអាមេរិកនៅទីក្រុងអាប៊ូដាប៊ី មានយោធាអាមេរិកប្រមាណ ៥ ០០០នាក់ និងឧបករណ៍យោធាទំនើបៗ។
មូលដ្ឋានទ័ព Ali Al-Salem ប្រទេសគុយវ៉ែត ជាមូលដ្ឋានយោធាដែលគេស្គាល់ថាជា «The Rock» បានពង្រឹងប្រតិបត្តិការកងទ័ពអាកាសសហរដ្ឋអាមេរិក នៅជិតព្រំដែនអ៊ីរ៉ាក់។
មូលដ្ឋានទ័ព NSA បារ៉ែន ក៏ជាមូលដ្ឋានកងទ័ពជើងទឹកប្រទេសបារ៉ែន គឺជាមជ្ឈមណ្ឌលបញ្ជាការដ៏សំខាន់សម្រាប់ប្រតិបត្តិការក្នុងតំបន់។
មូលដ្ឋានទ័ព Muwaffaq Al-Salti ប្រទេសហ្ស៊កដានី ជាមូលដ្ឋានការពារដែនអាកាស មានសមត្ថភាពអាចបាញ់ទម្លាក់មីស៊ីលយ៉ាងមានប្រសិទ្ធភាព។
មូលដ្ឋានទ័ព Ain Al-Asad ប្រទេសអ៊ីរ៉ាក់ ក៏មានសមត្ថភាពក្នុងការបាញ់ទម្លាប់មីស៊ីលផងដែរ។
មូលដ្ឋានទ័ព Erbil ប្រទេសអ៊ីរ៉ាក់ មានសមត្ថភាពខ្ពស់ពីការវាយប្រហារដោយមីស៊ីលច្រើនគ្រាប់ក្នុងពេលតែមួយ ពីសត្រូវ៕
ប្រែសម្រួល៖ ណឺ មិនា
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


