Connect with us

ព័ត៌មានអន្ដរជាតិ

យោធាអាមេរិកទុកមូលដ្ឋានសំខាន់ៗពីរក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោយដកកម្រិតកងទ័ព

បានផុស

នៅ

ឧត្តមសេនីយ៍កំពូលអាមេរិកបាននិយាយកាលពីថ្ងៃពុធថា មន្ទីរបញ្ចកោណបានយល់ព្រមលើផែនការដកទ័ពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែនឹងនៅតែរក្សាមូលដ្ឋានធំៗចំនួនពីរនៅក្នុងប្រទេសនេះ នៅពេលដែលមន្រ្តីអនុវត្តបទបញ្ជារបស់ប្រធានាធិបតី Donald Trump កាត់បន្ថយកម្រិតកងទ័ពដល់ ២,៥០០ នាក់ត្រឹមថ្ងៃទី ១៥ ខែមករា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចក្រោយការបោះឆ្នោតរបស់លោក Trump កាលពីខែមុនក្នុងការកាត់បន្ថយចំនួនពាក់កណ្តាលនៃកងទ័ពប្រហែល ៤,៥០០ នាក់ដែលកំពុងស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានកើតឡើង មុនពេលមេដឹកនាំយោធាអាចបង្កើតផែនការអនុវត្តការដកមួយដោយបន្សល់ទុកនូវសំណួរជាច្រើនដែលមិនទាន់មានចម្លើយអំពីបេសកកម្មយោធាអាមេរិកនាពេលអនាគត បន្ទាប់ពីលោក Trump ចាកចេញពីតំណែងនៅថ្ងៃទី ២០ ខែមករា ។

អគ្គមេបញ្ជាការកងទ័ពលោក Mark Milley ប្រធានអគ្គសេនាធិការចម្រុះបានផ្តល់ព័ត៌មានលម្អិតដំបូងអំពីការដកចេញនេះនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំឡើងដោយក្រុមអ្នកជំនាញវិទ្យាស្ថាន Brookings ។ លោកបានបន្ថែមថា ក្រៅពីមូលដ្ឋានធំៗទាំងពីរ សហរដ្ឋអាមេរិកនឹងរក្សាមូលដ្ឋានផ្កាយរណបជាច្រើនផងដែរ ។

លោកបាននិយាយថា យោធាសហរដ្ឋអាមេរិកក៏នឹងបន្តបេសកកម្មសំខាន់ចំនួនពីររបស់ខ្លួនផងដែរគឺការជួយដល់កម្លាំងសន្តិសុខអាហ្វហ្គានីស្ថានដែលជាប់នៅក្នុងជម្លោះដ៏ច្របូកច្របល់ជាមួយក្រុមបះបោរតាលីបង់ និងប្រតិបត្តិការប្រឆាំងភេរវកម្មប្រឆាំងនឹងក្រុមរដ្ឋឥស្លាម និងក្រុមអាល់កៃដា ជាដើម ។

ទោះយ៉ាងណាលោក Milley មិនបានបញ្ជាក់ថា មូលដ្ឋានណាមួយនៅអាហ្វហ្គានីស្ថាននឹងត្រូវបិទទ្វារ ឬនិយាយថាសមត្ថភាពអ្វីខ្លះនឹងត្រូវបាត់បង់នោះទេ នៅពេលដែលសហរដ្ឋអាមេរិកដកកងទ័ពចំនួន ២,០០០ នាក់ចេញពីប្រទេសនេះ ។ លោកបានបដិសេធមិនធ្វើការប៉ាន់ស្មានអំពីអ្វីដែលប្រធានាធិបតីជាប់ឆ្នោត Joe Biden អាចនឹងសម្រេចចិត្តនោះទេ ។ លោក Milley បាននិយាយថា “អ្វីដែលកើតឡើងបន្ទាប់ពីនោះគឺនឹងអាស្រ័យលើរដ្ឋបាលថ្មី” ។

នៅពេលសហរដ្ឋអាមេរិកត្រៀមដកកងទ័ពបន្ថែមទៀតនោះ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងតំណាងតាលីបង់ដែលគាំទ្រដោយសហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀងបឋមមួយកាលពីថ្ងៃពុធដើម្បីបន្តកិច្ចចរចាសន្តិភាព ។

វាជាកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរលើកដំបូងរបស់ពួកគេនៅក្នុងសង្គ្រាមរយៈពេល ១៩ ឆ្នាំដែលលោក Milley បាននិយាយថាវាជាភាពទ័លច្រកជាយូរមកហើយដោយគ្មានភាគីណាមួយអាចយកឈ្នះលើសមរភូមិបានឡើយ ។

ក្រឡេកមើលទៅអតីតកាល លោក Milley បាននិយាយថា សហរដ្ឋអាមេរិកបានទទួលជោគជ័យក្នុងប្រទេសអាហ្គានីស្ថាន ។ លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចចរចាសន្តិភាព ទោះបីជាលោកបានទទួលស្គាល់ថា គំនិតនៃការអង្គុយចរចាជាមួយតំណាងតាលីបង់គឺគួរឲ្យស្អប់ខ្ពើមចំពោះមនុស្សមួយចំនួនក៏ដោយ ។

ក្រុមតាលីបង់ត្រូវបានបណ្តេញចេញពីអំណាចក្នុងឆ្នាំ ២០០១ ដោយកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិកចំពោះការបដិសេធមិនប្រគល់ស្ថាបនិកក្រុមអាល់កៃដាលោក អូសាម៉ា ប៊ីនឡាដេន ស្ថាបត្យករនៃការវាយប្រហារនៅថ្ងៃទី ១១ ខែកញ្ញា លើសហរដ្ឋអាមេរិក ។ រដ្ឋាភិបាលដែលគាំទ្រដោយសហរដ្ឋអាមេរិកបានកាន់កាប់អំណាចនៅក្នុងប្រទេសអាហ្វហ្គានីស្ថានចាប់តាំងពីពេលនោះមក ទោះបីពួកតាលីបង់គ្រប់គ្រងលើតំបន់ជាច្រើននៃប្រទេសក៏ដោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុចអាន ៖ លោក Obama ប្តេជ្ញាចាក់វ៉ាក់សាំងកូវីដហើយផ្សាយតាមទូរទស្សន៍ដើម្បីបង្ហាញប្រសិទ្ធភាព

ចុចអាន ៖ លោក ត្រាំ ៖ ជួបគ្នា ៤ ឆ្នាំក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៨ នាទី មុន

Kim ឆ្លើយតបពាក្យចចាមអារ៉ាមថានាងធ្វើរហែករ៉ូបតម្លៃជិត ៥លានដុល្លារ

សន្តិសុខសង្គម១ ម៉ោង មុន

ចាប់​បាន​ខ្មាំង​កាំភ្លើង​ និង​ជនសង្ស័យ​ជួញដូរ​អាវុធ​ រួម​នឹង​បក្ខពួក​ស្រីប្រុស​សរុប៦នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

​ថ្ងៃទី​២៨ ខែមិថុនា​ ​រដ្ឋបាល​រាជធានី​នឹង​បញ្ចៀស​ចរាចរ​យានយន្ត​គ្រប់​ប្រភេទ លើ​កំណាត់​មហាវិថី​ព្រះ​នរោត្តម​ចាប់ពី​ស្តុ​ប​ជលផល​ដល់ស្ពាន​អាកាស​ក្បាលថ្នល់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ ជួសជុល ថែទាំ ផ្លូវ​ក្រាល​គ្រួស​ក្រហម តាមផ្លូវ​ក្រវ៉ាត់​ព្រំដែន កម្ពុជា​-​ថៃ ប្រវែង​ជិត​១០​គីឡូម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

មីជាតិ រកឃើញអ្នកមានសំណាង ឈ្នះរង្វាន់ ៥,០០០,០០០ រៀល ពីកម្មវិធីហែកឆុង ហែកឈ្នះ វគ្គ ២

Sokha Hotels

ព័ត៌មានពេញនិយម