ព័ត៌មានអន្ដរជាតិ
លោក Obama ប្តេជ្ញាចាក់វ៉ាក់សាំងកូវីដហើយផ្សាយតាមទូរទស្សន៍ដើម្បីបង្ហាញប្រសិទ្ធភាព
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Barack Obama បាននិយាយថា លោកពិតជាមានផែនការចាក់វ៉ាក់សាំងកូវីដនៅពេលគេដាក់ឲ្យប្រើប្រាស់ហើយលោកបន្ថែមថា លោកអាចនឹងបង្ហាញអំពីការចាក់វ៉ាក់សាំងជាវីដេអូផ្សាយតាមទូរទស្សន៍ដើម្បីជំរុញឲ្យមានទំនុកចិត្តជាសាធារណៈ។

ក្នុងបទសម្ភាសន៍ជាមួយពិធីករ Joe Madison នៃវិទ្យុ SiriusXM នៅថ្ងៃព្រហស្បតិ៍នេះ លោក Obama និយាយថា ប្រសិនបើលោកបណ្ឌិត Anthony Fauci នាយកវិទ្យាស្ថានជាតិអាឡែរហ្សីនិងជំងឺឆ្លងនិងជាអ្នកជំនាញផ្នែកជំងឺឆ្លងកំពូលរបស់ប្រទេសបញ្ជាក់ថា វ៉ាក់សាំងវីរុសកូរ៉ូណាមានសុវត្ថិភាពនោះ លោកប្រាកដជាជឿជាក់លើគាត់។

លោក Obama លើកឡើងថា “មនុស្សដូចជាលោក Anthony Fauci តាមខ្ញុំស្គាល់និងបានធ្វើការជាមួយ ខ្ញុំជឿជាក់ទាំងស្រុង។ ដូច្នេះប្រសិនបើលោក Anthony Fauci ប្រាប់ខ្ញុំថា វ៉ាក់សាំងនេះមានសុវត្ថិភាពហើយអ្នកអាចចាក់បានដើម្បីការពារការឆ្លងជំងឺកូវីដ១៩នោះ ខ្ញុំពិតជានឹងទទួលយកវា”។
លោកបន្តថា “ខ្ញុំសូមសន្យាជាមួយអ្នកថា នៅពេលដែលវាត្រូវបានបង្កើតឡើងសម្រាប់មនុស្សដែលមានហានិភ័យតិច ខ្ញុំនឹងទទួលយកវា”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ អង់គ្លេសក្លាយជាប្រទេសដំបូងគេក្នុងលោកដែលអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដជាទូទៅ
ចុចអាន៖ អាមេរិកផ្ដល់វ៉ាក់សាំងកូវីដ ដល់បុគ្គលិកសុខាភិបាល និងអ្នករស់នៅក្នុងមណ្ឌលថែទាំ មុនគេ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


