ព័ត៌មានអន្ដរជាតិ
រ៉ុកកែតវាយប្រហារមូលដ្ឋានយោធាកាន់កាប់ដោយអាមេរិកនៅ អ៊ីរ៉ាក់
ការវាយប្រហារដោយរ៉ុកកែតទៅលើមូលដ្ឋានយោធាកាន់កាប់ដោយសហរដ្ឋអាមេរិកនៅទីក្រុង Erbil ប្រទេសអ៊ីរ៉ាក់ បានបណ្តាលឲ្យអ្នកម៉ៅការស៊ីវិលម្នាក់ស្លាប់កាលពីថ្ងៃចន្ទម្សិលមិញនេះ។

ការផ្ទុះនេះក៏បានបណ្តាលឲ្យរងរបួសមនុស្ស៥នាក់ផ្សេងទៀត រួមទាំងយោធាអាមេរិកម្នាក់ផងដែរ។
ក្រុមកងជីវពល Shia ដែលមានទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះប៉ុន្តែមិនបានផ្តល់ភស្តុតាងទេ។ ក្រុមនេះនិយាយថា ខ្លួនបានតម្រង់គោលដៅទៅលើទីតាំងដែលកាន់កាប់ដោយអាមេរិកនៅក្នុងប្រទេស អ៊ីរ៉ាក់។

វាគឺជាការវាយប្រហារដ៏សាហាវបំផុតទៅលើកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិកនៅទីនោះ ក្នុងរយៈពេលជិតមួយឆ្នាំមកនេះ។
ប្រភពសន្តិសុខឃើដបាននិយាយថា រ៉ុកកែតយ៉ាងតិច៣គ្រាប់បានវាយប្រហារជិតអាកាសយានដ្ឋានអន្តរជាតិ នៅទីនោះ។

នៅជាប់អាកាសយានដ្ឋាន គឺជាមូលដ្ឋានយោធាដែលកាន់កាប់ដោយសហរដ្ឋអាមេរិក។ អ្នកយកព័ត៌មានរ៉យទ័របានឮសំឡេងផ្ទុះយ៉ាងខ្លាំងនិងបានឃើញអគ្គិភ័យផ្ទុះឡើង។
គួរបញ្ជាក់ថា ការវាយប្រហារដ៏សាហាវចុងក្រោយបំផុតដែលកំណត់គោលដៅទៅលើក្រុមចម្រុះ បានសម្លាប់យោធាអង់គ្លេសម្នាក់និងអាមេរិកពីរនាក់កាលពីខែមីនាឆ្នាំមុន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Yahoo
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


