ព័ត៌មានអន្ដរជាតិ
មកស្គាល់ប្រទេសអាស៊ានចំនួន ៣ ដែល អាមេរិក ដាក់មូលដ្ឋានយោធា
សហរដ្ឋអាមេរិកគឺជាមហាអំណាចយោធាមួយនៅលើពិភពលោក ហើយក៏មានមូលដ្ឋានយោធាជាច្រើនកន្លែងផងដែរនៅបរទេស ពោលស្ទើរតែនៅគ្រប់ទ្វីបទាំងអស់ ។

ចំណែកនៅក្នុងប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) វិញ សហរដ្ឋអាមេរិកបានដាក់មូលដ្ឋានយោធានៅក្នុងប្រទេសចំនួន ៣ ដូចជា ប្រទេសថៃ ហ្វីលីពីន និងសិង្ហបុរី ។
សហរដ្ឋអាមេរិកបានដាក់មូលដ្ឋានយោធាចំនួន ២ នៅប្រទេសថៃក្នុងនោះមានដូចជា វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រវេជ្ជសាស្រ្តរបស់កងកម្លាំងប្រដាប់អាវុធ (AFRIMS) គឺជាមូលដ្ឋានរបស់កងទ័ពសហរដ្ឋអាមេរិកដែលបានចាប់ផ្តើមជាកិច្ចសហការជាមួយរដ្ឋាភិបាលនៃប្រទេសថៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអាសន្នរោគនៅទីក្រុងបាងកកក្នុងឆ្នាំ ១៩៥៨ និង ១៩៥៩ ។ បន្ទាប់មកបានពង្រីកដើម្បីធ្វើការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តយោធា ជាចម្បងពាក់ព័ន្ធនឹងជំងឺឆ្លង នៅទូទាំងអាស៊ីអាគ្នេយ៍ និងអនុទ្វីបឥណ្ឌា ។

មួយទៀតគឺ មូលដ្ឋាន U-Tapao ជាមូលដ្ឋានយោធានៃកងទ័ពជើងទឹកថៃ (RTN) មានចម្ងាយប្រហែល ១៤០ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងបាងកក ស្ថិតក្នុងស្រុក Ban Chang នៃខេត្ត Rayong ក្បែរស្រុក Sattahip នៅលើឈូងសមុទ្រថៃ ។ វាបម្រើការជាមូលដ្ឋានរបស់យន្តហោះចម្បាំង RTN First Air Wing ។
ដោយឡែកហ្វីលីពីនមានមូលដ្ឋានយោធារបស់អាមេរិកចំនួន ៥ នៅក្នុងប្រទេស មានដូចជា ៖
– មូលដ្ឋាន Antonio Bautista គឺជាមូលដ្ឋានទ័ពអាកាសរបស់កងទ័ពអាកាសហ្វីលីពីន (PAF) ដែលមានទីតាំងនៅទីក្រុង Puerto Princesa ខេត្ត Palawan ប្រទេសហ្វីលីពីន ។
– មូលដ្ឋាន Cesar Basa គឺជាមូលដ្ឋានអាកាសដែលបច្ចុប្បន្នដំណើរការដោយកងកម្លាំងអាកាសហ្វីលីពីន ។ វាមានទីតាំងនៅទីក្រុង Floridablanca ខេត្ត Pampanga ចម្ងាយប្រហែល ៦៤ គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុង Metro Manila ប្រទេសហ្វីលីពីន ។

– មូលដ្ឋានយោធា Fort Ramon Magsaysay គឺជាទីតាំងយោធាបម្រុងដ៏ធំបំផុតនៅក្នុងប្រទេសហ្វីលីពីន ហើយជាតំបន់ហ្វឹកហាត់ដ៏សំខាន់របស់កងកម្លាំងប្រដាប់អាវុធហ្វីលីពីន ។
– មូលដ្ឋាន Lumbia គឺជាមូលដ្ឋានអាកាស និងជាវាលយន្តហោះចម្បាំងចុះចតក្នុងស្រុកដែលបម្រើដល់តំបន់ទូទៅនៃទីក្រុង Cagayan de Oro និងភាគខាងជើងកោះ Mindanao ក្នុងខេត្ត Misamis Oriental នៅហ្វីលីពីន ។
– មូលដ្ឋានទ័ពអាកាស Mactan–Benito Ebuen គឺជាមូលដ្ឋានទ័ពអាកាសសកម្មរបស់កងទ័ពអាកាសហ្វីលីពីន (PAF) ។ វាមានទីតាំងនៅលើកោះ Mactan ទីក្រុង Cebu ក្នុងតំបន់ Visayas នៃប្រទេសហ្វីលីពីន ។
ចំណែកសិង្ហបុរីវិញមានមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកតែមួយប៉ុណ្ណោះគឺ មូលដ្ឋាន Paya Lebar ជាមូលដ្ឋានទ័ពអាកាសរបស់សាធារណរដ្ឋសិង្ហបុរី (RSAF) មានទីតាំងនៅផ្លូវអាកាសយានដ្ឋានក្នុងទីក្រុង Paya Lebar នៅភាគកណ្តាលនៃប្រទេសសិង្ហបុរី ។

វាត្រូវបានសាងសង់ឡើងដំបូងក្នុងឆ្នាំ ១៩៥៤ ជាអាកាសយានដ្ឋានអន្តរជាតិសិង្ហបុរីដើម្បីជំនួសអាកាសយានដ្ឋាន Kallang ។ ក្រោយមកការគ្រប់គ្រងអាកាសយានដ្ឋានត្រូវបានផ្ទេរទៅ RSAF ក្នុងឆ្នាំ ១៩៨០ នៅពេលដែលវាត្រូវបានប្តូរឈ្មោះជា Paya Lebar Air Base ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Wikipedia
ចុចអាន ៖ អាមេរិក បង្ហាញខ្ទង់ចំណាយក្នុងមួយខែៗលើរដ្ឋាភិបាល អ៊ុយក្រែន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


