មេឃក្ដៅ Archives - Kampuchea Thmey Daily

បណ្ឌិត យង់ ពៅ សំណូមពរឱ្យមានការរួមគ្នាដាំដើមឈើដើម្បីមានម្លប់ជ្រកពេលមេឃក្តៅ
បណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្រសួង ស្ថាប័នរដ្ឋ និងឯកជន រួមគ្នាដាំដើមឈើឱ្យបានច្រើន ដើម្បីមានម្លប់ត្រជាក់ជ្រកពេលមេឃក្តៅ និងជាការរួមចំណែកកាត់បន្ថយកម្តៅផែនដីផង។

បណ្ឌិត យង់ ពៅ បានប្រាប់មក កម្ពុជាថ្មី ថា បច្ចុប្បន្ន ពិភពលោកកំពុងជួបបម្រែបម្រួលអាកាសធាតុ ជាមួយគ្នានេះ កម្ពុជា និងប្រទេសផ្សេងទៀតក៏មានការកើនឡើងនូវកម្តៅក្តៅខ្លាំងដូចគ្នា ហេតុនេះ ត្រូវមានការដាំដើមឈើឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន ដោយលោកបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ទាំងប្រជាពលរដ្ឋ រដ្ឋាភិបាល គ្រឹះស្ថានស្ថាប័នសាធារណៈ និងឯកជន គួរគិតគូរលើបញ្ហានេះឱ្យបានខ្ពស់។ ត្រង់ចំណុចនេះ លោកបានសង្កត់ធ្ងន់ ដល់គ្រឹះស្ថានសាធារណៈ ពោល គឺនៅតាមក្រសួង ស្ថាប័ន ផ្សេងៗគួរគិតគូរពីការដាំដើមឈើដែលផ្តល់ជាម្លប់ឱ្យបានច្រើន ព្រោះលោកសង្កេតឃើញថា នៅតាមក្រសួង ស្ថាប័នសាធារណៈមួយចំនួន មានការចាក់បេតុងពាសពេញ ហើយបេតុងនេះហើយ នឹងធ្វើឱ្យជះកម្តៅកាន់តែខ្លាំង។

បន្ថែមពីនេះ លោកក៏លើកឡើងថា គួរមានការដាំដើមឈើប្រភេទធំៗឱ្យបានច្រើននៅតាមផ្លូវសាធារណៈ ផ្លូវក្នុងទីក្រុង ឬតាមទីប្រជុំជនក្តី ដើម្បីផ្តល់ជាម្លប់ដល់អ្នកធ្វើដំណើរ និងផាសុខភាពដល់ប្រជាពលរដ្ឋ ហើយក៏ជួយធ្វើឱ្យផ្លូវសាធារណៈមានភាពស្រស់ស្អាតផងដែរ។ ចំណុចមួយទៀត លោក យល់ថាតាមបណ្តាសាលារាជធានី-ខេត្ត ក្រសួង មន្ទីរ គួរដាក់កំហិតដល់ការសាងសង់នានា ត្រូវកំណត់កម្រិតនៃការដាំដើមឈើឱ្យបានត្រឹមត្រូវ ដើម្បីកែសម្រួល និងកាត់បន្ថយកម្តៅផែនដី ហើយលោកជឿថា វិធីនេះ នឹងទទួលបានម្លប់ច្រើន។

បណ្ឌិត យង់ ពៅ និយាយថា៖ “អ៊ីចឹង ប្រជាពលរដ្ឋ ខ្ញុំយល់ថាគួរតែចូលរួមជាមួយរាជរដ្ឋាភិបាល ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល ក្រសួងមានសមត្ថិកិច្ច អាជ្ញាធរ ត្រូវផ្តល់ភាពជាគំរូ និងដាក់បញ្ញត្តិច្បាស់លាស់”។

ត្រង់ចំណុចនេះ លោកបញ្ជាក់ថា រដ្ឋាភិបាលត្រូវដាក់បញ្ញត្តិឱ្យបានច្បាស់លាស់ មុននឹងចេញអាជ្ញាបណ្ណសាងសង់អ្វីមួយត្រូវដាក់កម្រិតដាំដើមឈើកម្រិតណា រៀបចំប្រព័ន្ធទឹកបែបណាខ្លះដើម្បីផ្តល់ភាពត្រជាក់ និងបរិស្ថានស្អាត ហើយក៏ជាចំណែកជួយលើកសម្រស់ទីក្រុង ប្រទេស កាន់តែមានសោភណភាពផងដែរ៕

អត្ថបទ៖ អុន ស្រីមាន

The post បណ្ឌិត យង់ ពៅ សំណូមពរឱ្យមានការរួមគ្នាដាំដើមឈើដើម្បីមានម្លប់ជ្រកពេលមេឃក្តៅ appeared first on Kampuchea Thmey Daily.

បើរាងកាយស្ថិតក្នុងអាកាសធាតុក្តៅខ្លាំង តើរោគសញ្ញាអ្វីខ្លះនឹងកើតឡើង?
ក្នុងពេលដែលប្រទេសកម្ពុជាកំពុងតែទទួលរងនៅអាកាសធាតុក្ដៅខ្លាំងនៅក្នុងខែមេសានេះ ប្រាកដណាស់ថារាងកាយរបស់មនុស្សនឹងប្រែប្រួល រហូតដល់អ្នកខ្លះមានរោគសញ្ញាកើតឡើង ខណៈមួយចំនួនមិនចេញរោគសញ្ញាឲ្យដឹង តែអាចគ្រោះថ្នាក់ដល់ស្លាប់បាន។

ដោយឡែកលោក Sonthi Kochawat អ្នកសិក្សាផ្នែកបរិស្ថាន និងសុខភាព ក្លឹប​សិក្សា​បរិស្ថាន​ថៃ​បាន​បង្ហាញ​ថា​ កម្ដៅ​នៅ​ប្រទេស​ថៃ​គឺ​ក្ដៅ​ខ្លាំង​ក្នុង​អំឡុង​ខែមេសា​នេះ ​​សូមប្រយ័ត្នសុខភាព​ឲ្យមែនទែន។ ដោយសារតែការសិក្សា​ស្រាវជ្រាវនៅទីក្រុងឌូបៃសហព័ន្ធ​អារ៉ាប់រួមបញ្ជាក់​ថា អ្នក​ដែល​នៅ​ក្នុង​ម្លប់ឬ​ក្រោម​ពន្លឺ​ថ្ងៃ ពេល​ប៉ះ​នឹង​ខ្យល់​ក្ដៅ​នៅ​សីតុណ្ហភាព​ខុស​គ្នា​ប្រហែល ១ម៉ោង ឬ​តិច​ជាង​នេះ នឹងធ្វើឲ្យ​មនុស្សភាគច្រើនមានរោគសញ្ញាដូចខាងក្រោម៖

– សីតុណ្ហភាព​ខ្យល់​ចន្លោះ​ពី ៣៩-៤០ អង្សា​សេ ខួរក្បាល​នឹង​បញ្ជា​យឺត​ជាង  សរីរាង្គ​របស់​រាងកាយ​ធ្វើការ​យឺត​ជាង អស់កម្លាំង​បានងាយ និង​ដកដង្ហើម​លឿនខុសធម្មតា។

-សីតុណ្ហភាព​ខ្យល់ ៤០-៤១ អង្សាសេ​ នឹង​មាន​ការហត់​នឿយ​ ចង់តែ​ដេកនៅលើឥដ្ឋត្រជាក់ៗ។

-សីតុណ្ហភាព​ខ្យល់​លើសពី ៤១អង្សាសេ ឬច្រើន​ជាងនេះ រាងកាយ​នឹងចាប់ផ្តើមបិទ ដែល​មានន័យ​ថា ​ប្រព័ន្ធ​របស់​រាងកាយ​នឹង​ចាប់ផ្ដើម​បរាជ័យ ដែលនាំឲ្យ​ក្តៅខ្លួនឬរមួលក្រពើពីការបាត់បង់សារធាតុរ៉ែ ហត់នឿយ ឬ​ហត់នឿយ​ពេលស្ថិតក្រោមកម្ដៅយូរ។ មួយវិញទៀត អាចបណ្ដាឡឲ្យចង្វាក់​បេះដូង​លោត​ញាប់ បែកញើស​ច្រើន ជំងឺ​ដាច់សរសៃឈាម​ក្នុងខួរក្បាល ឬ​កម្ដៅ​ដែល​បណ្ដាល​មក​ពី​ក្ដៅ​ខ្លាំង ចំណែក​សីតុណ្ហភាព​រាងកាយ​កើន​ឡើង​យ៉ាង​ឆាប់រហ័ស រហូត​ដល់​កម្ដៅ​មិន​អាច​បញ្ចេញ​បាន​ភ្លាមៗ មាន​ឱកាស​ស្លាប់​ខ្ពស់​ណាស់ក្នុងពេលនេះ។

– សីតុណ្ហភាព​ខ្យល់​រហូត​ដល់ ៥០ អង្សាសេ រាងកាយ​មិន​អាច​ទទួល​យកបាន  ហើយ​ឱកាស​នៃ​ការ​ស្លាប់​គឺ​ខ្ពស់​ណាស់ ពីជំងឺ​ខ្សោយ​បេះដូង។

លើស​ពី​នេះ ការ​ស្រាវ​ជ្រាវ​ក៏​បាន​លើក​ឡើង​ផង​ដែរថា​ ប្រសិនបើសីតុណ្ហភាពខ្ពស់ជាង ៣៨ អង្សាសេ មិន​គួរនៅក្រោមពន្លឺព្រះអាទិត្យចន្លោះម៉ោង ៩:០០ ព្រឹកដ​ល់ម៉ោង ៣:០០ រសៀល គួរ​តែ​ផឹក​ទឹក​យ៉ាង​ហោចណាស់ ២លីត្រក្នុងមួយថ្ងៃដើម្បីការពារពីកាំរស្មី UVA និង​លាបឡេ​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន SPF 30++ យ៉ាងតិច។​

សំខាន់បំផុត ចូរចេញពីព្រះអាទិត្យឲ្យ​បានតិចបំផុតតាមដែលអាចធ្វើទៅបាន។ កុំពិសាគ្រឿង​ស្រវឹង ឬជាតិកាហ្វេអ៊ីន និង​ភេសជ្ជៈ​មាន​ជាតិស្ករ។ ដោយសារតែវានឹងបង្កើន​ល្បឿនធ្វើ​ឲ្យ​អស់កម្លាំងនិង​ពន្លឿន​ការ​កើតឡើង​នៃ​កម្ដៅ​ដាច់​សរសៃឈាម​ខួរក្បាល (heat stroke) ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​លឿន​ជាង​មុន។ គួរតែលាក់ខ្លួននៅក្នុងម្លប់នៃអាគារ បើកកង្ហារខ្យល់។ ប្រសិនបើមានម៉ាស៊ីនត្រជាក់​ សូមបើកម៉ាស៊ីនត្រជាក់ ​ហើយផឹកទឹកជាប្រចាំ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ជំងឺភ្នែក ៣ ប្រភេទ គួរប្រយ័ត្នពេលចូលឆ្នាំខ្មែរ ជាពិសេសអ្នកលេងកាំភ្លើងបាញ់ទឹក

ចុចអាន៖ថៃ ព្រមានមនុស្ស ៦ ក្រុម ឲ្យប្រយ័ត្នក្នុងខែមេសានេះ កម្ពៅអាចឡើងរហូតធ្វើឲ្យដាច់សរសៃឈាមខួរក្បាល

The post បើរាងកាយស្ថិតក្នុងអាកាសធាតុក្តៅខ្លាំង តើរោគសញ្ញាអ្វីខ្លះនឹងកើតឡើង? appeared first on Kampuchea Thmey Daily.

មេឃក្ដៅខ្លាំង បើខ្សោះជាតិទឹក ប្រឈមបញ្ហាសុខភាពធ្ងន់ធ្ងរ ៤ យ៉ាង
ពេល​ថ្ងៃ​ឡើងព្រះ​អាទិត្យ​បញ្ចេញ​ពន្លឺ​មក​ធ្វើ​ឲ្យ​មេឃ​ក្ដៅ​ហែង ពេលនា​យើង​ចេញ​ទៅ​ក្រៅ​ម្ដង​ៗ ធុញ​ទ្រាន់​នឹង​បែក​ញើស​ពេញ​ខ្លួន​តែ​ម្ដង។ ចំណែក​ខ្លះ​ទៀត ធុញ​នឹង​ត្រូវ​ចូល​បន្ទប់​ទឹក​ច្រើន​លើក ដោយសារ​ញ៉ាំ​ទឹក​ច្រើន ខ្លាច​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ព្រោះ​អាកាសធាតុ​ក្ដៅ​ពេក។ ប៉ុន្តែ បើ​យើង​ខ្សោះ​ជាតិ​ទឹក​ខ្លាំង​ក្នុង​រាងកាយ សុខភាព​យើង​នឹង​ប្រឈម​បញ្ហា​ច្រើន។

ពេល​ខ្លះ បញ្ហា​ខ្សោះ​ជាតិ​ទឹក​កើត​ឡើង​ដោយ​សារ​ហេតុ​ផល​សាមញ្ញៗ​ដូច​ជា អាកាសធាតុ​ក្ដៅ​ខ្លាំង ឬ​យើង​ញ៉ាំ​ទឹក​មិន​គ្រប់​គ្រាន់​ដោយសារ​យើង​រវល់​ពេក ភ្លេច​ញ៉ាំ​ទឹក​ក៏​ថា​បាន។ ក្រៅ​ពី​នេះ ខ្សោះ​ជាតិ​ទឹក​អាច​កើត​ឡើង​បាន​ដោយ​សារ​រាករូស ក្អួត​ខ្លាំង គ្រុន​ក្ដៅ ឬ​នោម​ញឹក​ញាប់​ពេក ហើយ​បើ​យើង​មិន​ខ្វាយ​ខ្វល់​បំពេញ​ជាតិ​ទឹក​ក្នុង​រាងកាយ​គ្រប់​គ្រាន់​ទេ ច្បាស់​ជា​ប្រឈម​គ្រោះ​ថ្នាក់។

បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ៤យ៉ាង បង្ក​ដោយ​ខ្សោះ​ជាតិ​ទឹក​ខ្លាំង

១. រងប៉ះពាល់ដោយកម្ដៅថ្ងៃ ៖ ប្រសិន​បើ​យើង​ញ៉ាំ​ទឹក​មិន​បាន​គ្រប់​គ្រាន់​ទេ ហើយ​យើង​ហាត់ប្រាណ ឬ​បែក​ញើស​ច្រើន​នោះ អាច​ប្រឈម​នឹងរងប៉ះពាល់ដោយកម្ដៅថ្ងៃដៅ​ក្នុង​រាងកាយ ចាប់​ពីរ​មួល​សាច់​ដុំ ទៅ​ហត់ ល្ហិតល្ហៃ ឬ​អាច​សន្លប់​ដោយ​កម្ដៅថែម​ទៀត​ផង។

២. បញ្ហា​ផ្លូវទឹក​នោម និង​តម្រង​នោម៖ ការ​ខ្វះ​ជាតិ​ទឹក​យូរ ឬ​ម្ដង​ហើយ​ម្ដង​ទៀ​អាច​បណ្ដាល​ឲ្យ​មាន​រលាក​បំពង់​ទឹក​នោម កើត​ក្រួស​ក្នុង​តម្រង​នោម និង​អាច​បណ្ដាល​ឲ្យ​ខ្សោយ​តម្រង​នោម។

៣. ប្រកាច់៖ អេឡិច​ត្រូ​លីត​ដូច​ជា ប៉ូតាស្យូម និង​សូដ្យូម​ជួយ​បញ្ជូន​សញ្ញា​អគ្គិសនី​ពី​កោសិកា​មួយ​ទៅ​កោសិកា​មួយ​ទៀត។ ប្រសិន​បើ​អេឡិច​ត្រូ​លីត​មិន​មាន​តុល្យភាព​សារ​អេឡិច​ត្រូ​និក​ធម្មតា​អាច​លាយ​បញ្ចូល​គ្នា​ដែល​អាច​នាំ​ឲ្យ​មាន​ការ​កន្ត្រាក់​សាច់ដុំ​ដោយ​ឯកឯង​ហើយ​ពេល​ខ្លះ​ធ្វើ​ឲ្យ​យើង​បាត់​បង់​ស្មារតី។

៤. ស្ហុកដោយសារបាត់បង់ជាតិទឹក៖ បើ​យើង​ខ្សោះ​ជាតិ​ទឹក​ខ្លាំង​រហូត​ដល់​ដំណាក់​កាល​នេះ វា​អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត​បាន។ វា​កើត​ឡើង​នៅ​ពេល​ដែល​បរិមាណ​ជាតិទឹក​ធ្លាក់​ចុះខ្លាំង បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​ក៏​ធ្លាក់​ចុះ ជា​ហេតុ​កម្រិត​អុកស៊ីសែនក្នុង​រាងកាយ​ធ្លាក់​ចុះ។

តិចនិក​ថែ​សុខភាព​ពេល​អាកាសធាតុ​ក្ដៅ ចៀស​វាង​ខ្សោះ​ជាតិ​ទឹក

ផឹក​ទឹក​ឲ្យ​បាន​ច្រើន​​ ទោះបី​ជា​មិន​ស្រេក​ទឹក​ក៏​ដោយ

ចៀសវាង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន និង​អាល់កុល

ផឹក​ទឹក​ ឬភេសជ្ជៈត្រជាក់ និង​ញ៉ាំ​អាហារ​ត្រជាក់​ដូចជា សាឡាត់ និងផ្លែឈើ

ស្លៀក​ពាក់​ខោ​អាវ​ដែល​មាន​ពណ៌​ស្រាល ស្ដើងៗ និង​រលុង

កុំ​នៅ​ក្រោម​កម្ដៅ​ថ្ងៃយូរពេក និងរក​កន្លែង​មាន​ម្លប់​៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖ផ្លែឈើបីមុខ ជួយស្បែកទន់ម៉ត់រលោង គួរឲ្យចង់ស្ទាបអង្អែល

ចុចអាន៖២០២២ ជាឆ្នាំដែល អង់គ្លេស ជួបសីតុណ្ហភាពក្ដៅបំផុតមិនធ្លាប់មាន

The post មេឃក្ដៅខ្លាំង បើខ្សោះជាតិទឹក ប្រឈមបញ្ហាសុខភាពធ្ងន់ធ្ងរ ៤ យ៉ាង appeared first on Kampuchea Thmey Daily.