KPT+
មេឃក្ដៅខ្លាំង បើខ្សោះជាតិទឹក ប្រឈមបញ្ហាសុខភាពធ្ងន់ធ្ងរ ៤ យ៉ាង
ពេលថ្ងៃឡើងព្រះអាទិត្យបញ្ចេញពន្លឺមកធ្វើឲ្យមេឃក្ដៅហែង ពេលនាយើងចេញទៅក្រៅម្ដងៗ ធុញទ្រាន់នឹងបែកញើសពេញខ្លួនតែម្ដង។ ចំណែកខ្លះទៀត ធុញនឹងត្រូវចូលបន្ទប់ទឹកច្រើនលើក ដោយសារញ៉ាំទឹកច្រើន ខ្លាចខ្សោះជាតិទឹកក្នុងរាងកាយព្រោះអាកាសធាតុក្ដៅពេក។ ប៉ុន្តែ បើយើងខ្សោះជាតិទឹកខ្លាំងក្នុងរាងកាយ សុខភាពយើងនឹងប្រឈមបញ្ហាច្រើន។
ពេលខ្លះ បញ្ហាខ្សោះជាតិទឹកកើតឡើងដោយសារហេតុផលសាមញ្ញៗដូចជា អាកាសធាតុក្ដៅខ្លាំង ឬយើងញ៉ាំទឹកមិនគ្រប់គ្រាន់ដោយសារយើងរវល់ពេក ភ្លេចញ៉ាំទឹកក៏ថាបាន។ ក្រៅពីនេះ ខ្សោះជាតិទឹកអាចកើតឡើងបានដោយសាររាករូស ក្អួតខ្លាំង គ្រុនក្ដៅ ឬនោមញឹកញាប់ពេក ហើយបើយើងមិនខ្វាយខ្វល់បំពេញជាតិទឹកក្នុងរាងកាយគ្រប់គ្រាន់ទេ ច្បាស់ជាប្រឈមគ្រោះថ្នាក់។

បញ្ហាសុខភាពធ្ងន់ធ្ងរ ៤យ៉ាង បង្កដោយខ្សោះជាតិទឹកខ្លាំង
១. រងប៉ះពាល់ដោយកម្ដៅថ្ងៃ ៖ ប្រសិនបើយើងញ៉ាំទឹកមិនបានគ្រប់គ្រាន់ទេ ហើយយើងហាត់ប្រាណ ឬបែកញើសច្រើននោះ អាចប្រឈមនឹងរងប៉ះពាល់ដោយកម្ដៅថ្ងៃដៅក្នុងរាងកាយ ចាប់ពីរមួលសាច់ដុំ ទៅហត់ ល្ហិតល្ហៃ ឬអាចសន្លប់ដោយកម្ដៅថែមទៀតផង។
២. បញ្ហាផ្លូវទឹកនោម និងតម្រងនោម៖ ការខ្វះជាតិទឹកយូរ ឬម្ដងហើយម្ដងទៀអាចបណ្ដាលឲ្យមានរលាកបំពង់ទឹកនោម កើតក្រួសក្នុងតម្រងនោម និងអាចបណ្ដាលឲ្យខ្សោយតម្រងនោម។
៣. ប្រកាច់៖ អេឡិចត្រូលីតដូចជា ប៉ូតាស្យូម និងសូដ្យូមជួយបញ្ជូនសញ្ញាអគ្គិសនីពីកោសិកាមួយទៅកោសិកាមួយទៀត។ ប្រសិនបើអេឡិចត្រូលីតមិនមានតុល្យភាពសារអេឡិចត្រូនិកធម្មតាអាចលាយបញ្ចូលគ្នាដែលអាចនាំឲ្យមានការកន្ត្រាក់សាច់ដុំដោយឯកឯងហើយពេលខ្លះធ្វើឲ្យយើងបាត់បង់ស្មារតី។
៤. ស្ហុកដោយសារបាត់បង់ជាតិទឹក៖ បើយើងខ្សោះជាតិទឹកខ្លាំងរហូតដល់ដំណាក់កាលនេះ វាអាចគំរាមកំហែងដល់អាយុជីវិតបាន។ វាកើតឡើងនៅពេលដែលបរិមាណជាតិទឹកធ្លាក់ចុះខ្លាំង បណ្ដាលឲ្យសម្ពាធឈាមក៏ធ្លាក់ចុះ ជាហេតុកម្រិតអុកស៊ីសែនក្នុងរាងកាយធ្លាក់ចុះ។
តិចនិកថែសុខភាពពេលអាកាសធាតុក្ដៅ ចៀសវាងខ្សោះជាតិទឹក
- ផឹកទឹកឲ្យបានច្រើន ទោះបីជាមិនស្រេកទឹកក៏ដោយ
- ចៀសវាងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងអាល់កុល
- ផឹកទឹក ឬភេសជ្ជៈត្រជាក់ និងញ៉ាំអាហារត្រជាក់ដូចជា សាឡាត់ និងផ្លែឈើ
- ស្លៀកពាក់ខោអាវដែលមានពណ៌ស្រាល ស្ដើងៗ និងរលុង
- កុំនៅក្រោមកម្ដៅថ្ងៃយូរពេក និងរកកន្លែងមានម្លប់៕

ចុចអាន៖ផ្លែឈើបីមុខ ជួយស្បែកទន់ម៉ត់រលោង គួរឲ្យចង់ស្ទាបអង្អែល
ចុចអាន៖២០២២ ជាឆ្នាំដែល អង់គ្លេស ជួបសីតុណ្ហភាពក្ដៅបំផុតមិនធ្លាប់មាន
-
កីឡា២០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


