ព័ត៌មានអន្ដរជាតិ
២០២២ ជាឆ្នាំដែល អង់គ្លេស ជួបសីតុណ្ហភាពក្ដៅបំផុតមិនធ្លាប់មាន
អាជ្ញាធរអាកាសធាតុចក្រភពអង់គ្លេស Met Office បាននិយាយកាលពីពេលថ្មីៗនេះថា ២០២២ គឺជាឆ្នាំដែលក្តៅបំផុតក្នុងកំណត់ត្រាប្រទេស ដោយសីតុណ្ហភាពប្រចាំឆ្នាំជាមធ្យមឡើងលើសសីតុណ្ហភាពដើមរហូតដល់ ១០ អង្សាសេជាលើកដំបូង ។

ទីភ្នាក់ងារនេះបានបង្ហាញទៀតថា កម្រិតសីតុណ្ហភាព ១០.០៣ អង្សាសេនេះ គឺជាកម្រិតខ្ពស់បំផុតក្នុងកំណត់ត្រាមិនធ្លាប់មានតាំងពីឆ្នាំ ១៨៨៤ មក ហើយតួលេខថ្មីនេះបានកើនឡើង ០.៨៩ អង្សាសេលើសពីមធ្យមភាគឆ្នាំ ១៩៩១-២០២០ និង ០.១៥ អង្សាសេខ្ពស់ជាងឆ្នាំមុន ខណៈកំណត់ត្រាខ្ពស់ចុងក្រោយបំផុតនោះគឺឡើងអស់ត្រឹម ៩.៨៨ អង្សាសេប៉ុណ្ណោះក្នុងឆ្នាំ ២០១៤ ។

ជាមួយគ្នានោះ អំឡុងរដូវក្តៅឆ្នាំ ២០២២ ចក្រភពអង់គ្លេសបានប្រឈមមុខនឹងរលកកម្ដៅមិនធម្មតា ដោយនៅថ្ងៃទី ១៩ ខែកក្ដដា សីតុណ្ហភាពប្រទេសនេះ បានឡើងដល់ ៤០.៣ អង្សារសេ ដែលខ្ពស់ជាងឆ្នាំកំណត់ត្រាកន្លងមកដែលមានត្រឹមតែ ៣៨.៧ អង្សារប៉ុណ្ណោះ ។ ប៉ុន្តែទោះជាយ៉ាងណា នៅពេលរដូវរងាចាប់ផ្តើមក្នុងខែធ្នូ សីតុណ្ហភាពនៅអង់គ្លេស បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ១២ ឆ្នាំ គឺ -១៧.៣ អង្សាសេ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik
ចុចអាន ៖ នេប៉ាល់ សម្ពោធព្រលានយន្តហោះថ្មីទី ៣ ក្រោមប្រាក់កម្ចីសាងសង់ពី ចិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


