ព័ត៌មានជាតិ
បណ្ឌិត យង់ ពៅ សំណូមពរឱ្យមានការរួមគ្នាដាំដើមឈើដើម្បីមានម្លប់ជ្រកពេលមេឃក្តៅ
បណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្រសួង ស្ថាប័នរដ្ឋ និងឯកជន រួមគ្នាដាំដើមឈើឱ្យបានច្រើន ដើម្បីមានម្លប់ត្រជាក់ជ្រកពេលមេឃក្តៅ និងជាការរួមចំណែកកាត់បន្ថយកម្តៅផែនដីផង។

បណ្ឌិត យង់ ពៅ បានប្រាប់មក កម្ពុជាថ្មី ថា បច្ចុប្បន្ន ពិភពលោកកំពុងជួបបម្រែបម្រួលអាកាសធាតុ ជាមួយគ្នានេះ កម្ពុជា និងប្រទេសផ្សេងទៀតក៏មានការកើនឡើងនូវកម្តៅក្តៅខ្លាំងដូចគ្នា ហេតុនេះ ត្រូវមានការដាំដើមឈើឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន ដោយលោកបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ទាំងប្រជាពលរដ្ឋ រដ្ឋាភិបាល គ្រឹះស្ថានស្ថាប័នសាធារណៈ និងឯកជន គួរគិតគូរលើបញ្ហានេះឱ្យបានខ្ពស់។ ត្រង់ចំណុចនេះ លោកបានសង្កត់ធ្ងន់ ដល់គ្រឹះស្ថានសាធារណៈ ពោល គឺនៅតាមក្រសួង ស្ថាប័ន ផ្សេងៗគួរគិតគូរពីការដាំដើមឈើដែលផ្តល់ជាម្លប់ឱ្យបានច្រើន ព្រោះលោកសង្កេតឃើញថា នៅតាមក្រសួង ស្ថាប័នសាធារណៈមួយចំនួន មានការចាក់បេតុងពាសពេញ ហើយបេតុងនេះហើយ នឹងធ្វើឱ្យជះកម្តៅកាន់តែខ្លាំង។

បន្ថែមពីនេះ លោកក៏លើកឡើងថា គួរមានការដាំដើមឈើប្រភេទធំៗឱ្យបានច្រើននៅតាមផ្លូវសាធារណៈ ផ្លូវក្នុងទីក្រុង ឬតាមទីប្រជុំជនក្តី ដើម្បីផ្តល់ជាម្លប់ដល់អ្នកធ្វើដំណើរ និងផាសុខភាពដល់ប្រជាពលរដ្ឋ ហើយក៏ជួយធ្វើឱ្យផ្លូវសាធារណៈមានភាពស្រស់ស្អាតផងដែរ។ ចំណុចមួយទៀត លោក យល់ថាតាមបណ្តាសាលារាជធានី-ខេត្ត ក្រសួង មន្ទីរ គួរដាក់កំហិតដល់ការសាងសង់នានា ត្រូវកំណត់កម្រិតនៃការដាំដើមឈើឱ្យបានត្រឹមត្រូវ ដើម្បីកែសម្រួល និងកាត់បន្ថយកម្តៅផែនដី ហើយលោកជឿថា វិធីនេះ នឹងទទួលបានម្លប់ច្រើន។

បណ្ឌិត យង់ ពៅ និយាយថា៖ “អ៊ីចឹង ប្រជាពលរដ្ឋ ខ្ញុំយល់ថាគួរតែចូលរួមជាមួយរាជរដ្ឋាភិបាល ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល ក្រសួងមានសមត្ថិកិច្ច អាជ្ញាធរ ត្រូវផ្តល់ភាពជាគំរូ និងដាក់បញ្ញត្តិច្បាស់លាស់”។
ត្រង់ចំណុចនេះ លោកបញ្ជាក់ថា រដ្ឋាភិបាលត្រូវដាក់បញ្ញត្តិឱ្យបានច្បាស់លាស់ មុននឹងចេញអាជ្ញាបណ្ណសាងសង់អ្វីមួយត្រូវដាក់កម្រិតដាំដើមឈើកម្រិតណា រៀបចំប្រព័ន្ធទឹកបែបណាខ្លះដើម្បីផ្តល់ភាពត្រជាក់ និងបរិស្ថានស្អាត ហើយក៏ជាចំណែកជួយលើកសម្រស់ទីក្រុង ប្រទេស កាន់តែមានសោភណភាពផងដែរ៕
អត្ថបទ៖ អុន ស្រីមាន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


