ម៉ិកស៊ិក Archives - Kampuchea Thmey Daily

វៀតណាមវ៉ាដាច់ចិន និងម៉ិកស៊ិក ក្លាយជាប្រទេសមាន​អតិរេកពាណិជ្ជកម្មជាមួយអាមេរិកធំបំផុត ​
វៀតណាម​បាន​វ៉ាដាច់ចិន និងម៉ិកស៊ិក ក្លាយជាប្រទេសមាន​អតិរេកពាណិជ្ជកម្មជាមួយ​សហរដ្ឋអាមេរិកធំជាងគេបំផុតនៅលើពិភព​លោកកាលពីខែមករា ទោះបីជា​មាន​បញ្ហា​ពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដោយ​។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់ទិន្នន័យផ្លូវការពីរដ្ឋាភិបាល​សហរដ្ឋអាមេរិក​។

មន្រ្តីអាមេរិក​បាន​ប្រាប់រ៉យទ័រផងដែរថា វៀតណាម​បាន​ចរចាពាណិជ្ជកម្មជាមួយអាមេរិក​អស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែមិនទាន់សម្រេចបាន​កិច្ចព្រមព្រៀងណាមួយនៅលើយទេ ដោយសារតែគម្លាតពាណិជ្ជកម្មដ៏ធំ និងការមិនចុះសម្រុងគ្នាលើអត្រាពន្ធគយដែលអាមេរិក​ចង់ដាក់លើទំនិញវៀតណាម។

ក្នុងខែមករា ទំហំអតិរេកពាណិជ្ជកម្មរបស់វៀតណាម​ជាមួយអាមេរិក បាន​កើនឡើងដល់ ១៩ ប៊ីលាន​ដុល្លារ ដោយខ្ពស់ជាងតៃវ៉ាន់ ម៉ិកស៊ិក និងចិន។

ការនាំចេញរបស់វៀតណាម​ទៅអាមេរិក បាន​កើនឡើងដល់ ២០ ប៊ីលាន​ដុល្លារ នៅខែមករា ដោយហក់​ឡើងកប់ពពករហូតដល់ទៅ ៥៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន​ ខណៈការនាំចេញរបស់ចិនទៅអាមេរិកវិញ បាន​ធ្លាក់ចុះរហូតដល់ទៅ ៤៦%។

មែនទែនទៅ ទំហំអតិរេកពាណិជ្ជកម្មរបស់វៀតណាមជាមួយអាមេរិក បាន​កើនលើសចិនជាមួយអាមេរិក​តាំងត្រីមាសទី២ឆ្នាំ ២០២៥ ដោយ​បន្តឈរតែពីក្រោយម៊ិកស៊ិកប៉ុណ្ណោះ។ ក្នុងឆ្នាំ ២០២៥ ទាំងមូល វៀតណាមមាន​អតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដល់ទៅ ១៧៨ ប៊ីលាន​ដុល្លារ។

គេមើលឃើញថា ការនាំចេញរបស់វៀតណាមទៅអាមេរិក​បាន​ហក់ឡើងខ្លាំង ចំពេលដែលពន្ធរបស់ ត្រាំ ធ្វើឱ្យ​ការនាំចេញរបស់ចិន​ធ្លាក់ចុះ។ យ៉ាងណាមិញ យោងតាមទិន្នន័យពីរដ្ឋាភិបាលវៀតណាម ការនាំចូលរបស់វៀតណាមពីប្រទេសចិន បាន​ហក់ឡើងដល់កម្រិតខ្ពស់បំផុតនៅខែមករា ដែលនេះគឺជាអ្វីដែលអាមេរិកចោទប្រកាន់ថា វៀតណាម​គឺជាមូលដ្ឋានឆ្លងកាត់ទំនិញរបស់ចិន ទៅសហរដ្ឋអាមេរិក​។

គួររំឭកផងដែរថា លោក ត្រាំ បាន​ដាក់ពន្ធ​ ២០% លើទំនិញវៀតណាម​កាលពីខែសីហា ឆ្នាំមុន យ៉ាងណាមិញ ពន្ធនោះត្រូវបាន​ដកចេញក្រោយតុលាការកំពូលអាមេរិក បាន​សម្រេចថាវាខុសច្បាប់។ បច្ចុប្បន្ន អាមេរិកដាក់ពន្ធ ១០% លើទំនិញនាំចូលពីគ្រប់ប្រទេស រួមទាំងវៀតណាម៕

The post វៀតណាមវ៉ាដាច់ចិន និងម៉ិកស៊ិក ក្លាយជាប្រទេសមាន​អតិរេកពាណិជ្ជកម្មជាមួយអាមេរិកធំបំផុត ​ appeared first on Kampuchea Thmey Daily.

ម៉ិកស៊ិកគ្រោងដំឡើងពន្ធលើចិន ក្រោមសម្ពាធរបស់អាមេរិក
រដ្ឋាភិបាលម៉ិកស៊ិក គ្រោងនឹងដំឡើងពន្ធលើទំនិញនាំចូលពីចិន​ ​​​ដែល​ជាផ្នែកមួយ​នៃសំណើថវិកាឆ្នាំ ២០២៦ ​ដើម្បីការពារអាជីវកម្ម​ក្នុងស្រុក​ពីទំនិញនាំចូលថោកៗ​ និងសម្របតាមការទាមទាររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ​

ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum

សារព័ត៌មាន​ Bloomberg បាន​ចុះផ្សាយយ៉ាងដូច្នេះដោយ​ ស្រង់សម្ដីពីប្រភពដឹងពីបញ្ហានេះចំនួន ៣ នាក់ ដែលនិយាយដោយ​សុំមិនបញ្ចេញឈ្មោះ។ ប្រភពអះអាងថា ការដំឡើងពន្ធនឹង​គ្របដណ្ដប់ទៅប្រភេទទំនិញផ្សេងៗ ដែល​រួមមាន​ទាំង​រថយន្ត វាយនភណ្ឌ និងផ្លាស្ទិក ​ក្នុងគោលបំណងការពារក្រុមហ៊ុនផលិតក្នុងស្រុកពីការប្រកួតប្រជែងរបស់ទំនិញចិន ដែល​មាន​ការឧបត្ថម្ភធនពីចិន។

​ប្រភព​អះអាងថា ប្រទេស​អាស៊ី​ផ្សេងៗ​ទៀត​​ ក៏អាច​​ប្រឈម​នឹង​ការដំឡើង​​ពន្ធ​ខ្ពស់​ផង​ដែរ​។ យ៉ាងណាមិញ អត្រាជាក់លាក់ណាមួយ​អំពីអត្រាពន្ធដែលស្នើឡើងទាំងលើចិន និងបណ្ដាលប្រទេសផ្សេងៗទៀត​ មិនទាន់ដឹងនៅឡើយ​ទេ។

បច្ចុប្បន្ន ម៉ិកស៊ិកដាក់ពន្ធលើរថយន្តនាំចូលពីចិន​ក្នុងអត្រាប្រមាណ ២០ ភាគរយ ប៉ុន្តែទាបជាងឆ្ងាយបើធៀប​នឹង​ពន្ធលើទំនិញ​រួមទាំងរថយន្តចិន ​របស់​លោក ត្រាំ​។

ក្រៅតែពីការការពារឧស្សាហកម្មក្នុងស្រុក Bloomberg បានបកស្រាយថា​ សំណើពន្ធរបស់ម៉ិកស៊ិកលើទំនិញចិន ក៏ជាលទ្ធផលនៃសម្ពាធរបស់សហរដ្ឋអាមេរិកផងដែរ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកទទួលស្គាល់ថា ផលិតផលរបស់ចិន​ខ្លះ ត្រូវបាន​នាំចូលទៅម៉ិកស៊ិកមុនដឹកបន្តទៅសហរដ្ឋអាមេរិក (Transshipment)។ ​

អ្នកជំនាញលើកឡើងថា ការនាំចេញរបស់ចិនទៅកាន់អាមេរិកឡាទីន បានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះ ខណៈការនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក​បាន​ធ្លាក់ចុះដោយសារតែពន្ធ ត្រាំ។ ក្រោមរូបភាពបែបនេះ អ្នកជំនាញថា សំណើពន្ធរបស់ម៉ិកស៊ិកធ្វើឡើងដើម្បី​​យកចិត្តអាមេរិក និង​ការពារ​ឧស្សាហកម្ម​ផលិតកម្ម​ក្នុងស្រុក ​តាមរយៈការ​រក្សា​គោល​នយោបាយ​សេដ្ឋកិច្ច និង​ការ​បរទេស​របស់​ខ្លួន​ឱ្យ​ស្រប​តាម​សហរដ្ឋ​អាមេរិក​ ចំពេលដែលកន្លងមក រដ្ឋបាល ត្រាំ ទាមទារ​ឱ្យម៉ិកស៊ិកដំឡើងពន្ធលើចិនដូចគ្នា៕

The post ម៉ិកស៊ិកគ្រោងដំឡើងពន្ធលើចិន ក្រោមសម្ពាធរបស់អាមេរិក appeared first on Kampuchea Thmey Daily.

ត្រាំ ដាក់ពន្ធ ៣០% លើ EU និងម៉ិកស៊ិក ​បង្កើន​ភាពតានតឹងពាណិជ្ជកម្មសកលជាថ្មី
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាសដាក់ពន្ធ ៣០ ភាគរយ លើសហភាពអឺរ៉ុប (EU) និងម៉ិកស៊ិក ដែល​ជាដៃគូពាណិជ្ជកម្មកំពូលៗរបស់អាមេរិក ​ដោយ​បង្កើន​ភាពតានតឹង​ពាណិជ្ជកម្មសកលជាថ្មី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

អត្រាពន្ធខ្ពស់ថ្មី ដែលគ្រោងនឹង​​ចូលជាធរមាន​នៅថ្ងៃទី ១ សីហា ខាងមុខនេះ ប្រកាសឡើងកាលពីថ្ងៃសៅរ៍នៅលើបណ្ដាញសង្គម Truth Social របស់លោក ត្រាំ ក្រោយ​ការចរចាពាណិជ្ជកម្មទ្វេភាគី បាន​បរាជ័យក្នុងការសម្រេចបាន​នូវកិច្ចព្រមព្រៀងដែលអាចទទួល​យក​បាន​ទាំងសងខាង​។

ក្នុងលិខិតផ្ញើទៅកាន់ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum លោក ត្រាំ បាន​លើកឡើងពីគោលនយោបាយ និងរបាំងពាណិជ្ជកម្ម​ពន្ធ និងមិនមែនពន្ធគយដែល​បណ្ដាលឱ្យមាន​ឱនភាពពាណិជ្ជកម្មធ្ងន់ធ្ងរ​សម្រាប់អាមេរិក ដែលជាការគំរាមកំហែងដ៏ធំសម្រាប់សេដ្ឋកិច្ច និងសន្ដិសុខជាតិអាមេរិក។

យ៉ាងណាមិញ សម្រាប់​ម៉ិកស៊ិក​ លោក ត្រាំ បាន​ផ្ដោតជាខ្លាំង​ថា ការដាក់ពន្ធ ៣០ ភាគរយ គឺដោយ​សារ​តែ​ប្រទេសនេះ​អនុញ្ញាតឱ្យ​មាន​លំហូរថ្នាំញៀនហ្វេនតានីលចូលទៅទឹកដីអាមេរិក​ ដែលនោះជាផ្នែកមួយ​នៃការបរាជ័យរបស់រដ្ឋាភិបាល​ម៉ិកស៊ិក ក្នុងការ​បញ្ឈប់​ក្រុមឧក្រិដ្ឋកម្ម​កាតែល។

មែនទែនទៅ ទាំង EU និងម៉ិកស៊ិក មាន​ពេល​ចរចាជាង ២ សប្ដាហ៍ទៀត មុនពេល​ពន្ធខ្ពស់ចូលជាធរមាន។

ប្រតិកម្មទៅនឹង​​ចំណាត់ការរបស់ត្រាំ ​លោកស្រីប្រធានាធិបតីម៉ិកស៊ិកបាននិយាយថា លោកស្រីប្រាកដថា កិច្ចព្រមព្រៀង​ជាមួយ​អាមេរិក​អាច​សម្រេចឡើងបាន​ ដោយ​អំពាវនាវឱ្យ​មាន​ភាពស្ងប់ស្ងាត់ក្នុងការដោះស្រាយបញ្ហា។ ​យ៉ាងណាមិញ លោកស្រីបន្តយ៉ាងដូច្នេះថា៖ «យើងក៏ច្បាស់ផងដែរ អំពីអ្វីដែលយើងអាចធ្វើការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយយើងច្បាស់អំពីអ្វីដែលយើងមិនអាច។ ហើយមានអ្វីមួយដែលមិនអាចចរចាបាននោះគឺអធិបតេយ្យភាពនៃប្រទេសរបស់យើង»។

ក្នុងការប្រកាសនៅដើមខែកុម្ភៈ ម៉ិកស៊ិករងពន្ធរបស់ ត្រាំ ត្រឹម​តែ ២៥ ភាគរយ ប៉ុណ្ណោះ ប៉ុន្តែបាន​ប្ដេជ្ញាសងសឹង​ ដោយ​មិន​ដែលបង្ហាញពីចំណាត់ការបែបណាមួយនោះទេ។

ដោយ​ឡើង EU ឯណោះវិញ នៅតែប្រកាន់ជំហររបស់ខ្លួន​ក្នុងការចរចាជាមួយ​រដ្ឋបាល ត្រាំ ប៉ុន្តែលោកស្រី von der Leyen នៅតែបញ្ជាក់ដដែល​ៗថា ប្លុកបាន​ត្រៀមខ្លួនរួច​ហើយ​ក្នុងចំណាត់ការសងសឹកសហរដ្ឋអាមេរិក​ ដោយ​និយាយយ៉ាងដូច្នេះថា «នឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារផលប្រយោជន៍របស់ EU រួមទាំងការអនុម័តវិធានការតបតតាមសមាមាត្រប្រសិនបើចាំបាច់»។

លោកស្រី Von der Leyen បាន​សម្ដែងការព្រួយបារម្ភថា ពន្ធ ៣០ ភាគរយ  «នឹងរំខានដល់ខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់​អន្តរអាត្លង់ទិកដ៏សំខាន់ ​ដោយប៉ះពាល់ជាអវិជ្ជមាន​ដល់អាជីវកម្ម អ្នកប្រើប្រាស់ និងអ្នកជំងឺនៅសងខាងនៃមហាសមុទ្រអាត្លង់ទិក»។

គួររំឭកថា ត្រាំ ប្រកាសដាក់ពន្ធ ២០ ភាគរយ លើ EU កាលពីដើមខែមេសា មុនពេល​ផ្អាកបណ្ដោះ​អាសន្ន ​៩០ ថ្ងៃ​ ដើម្បីចរចា។ EU បាន​លើកពេលអនុវត្តវិធានការសងសឹក ដែល​កំណត់ពន្ធលើទំនិញអាមេរិកជាង ២៤ ប៊ីលាន​ដុល្លាររបស់អាមេរិកដូចគ្នា ដោយ​រំពឹង​ថា វានឹងចូលជាធរមានជាថ្មី ដំណាលគ្នានឹងការចាប់ផ្ដើម​អនុវត្តពន្ធខ្ពស់របស់អាមេរិក។

សូមគូសបញ្ជាក់ថា ​ម៉ិកស៊ិក និង EU គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់សហរដ្ឋអាមេរិក។ ពាណិជ្ជកម្មទ្វេភាគីអាមេរិក-ម៉ិកស៊ិក ឆ្នាំមុន មាន​ទំហំប្រមាណ ៨៣៩,៩ ប៊ីលាន​ដុល្លារ និងមានឱនភាពសម្រាប់អាមេរិក​ប្រមាណ ១៧១,៨ ប៊ីលាន​ដុល្លារ។​

ទំហំពាណិជ្ជកម្មអាមេរិក-EU វិញ មាន​ប្រមាណ ៩៧៥,៩ ប៊ីលាន​ដុល្លារ និងមានឱនភាពសម្រាប់អាមេរិក​ប្រមាណ ២៣៥,៦ ប៊ីលាន​ដុល្លារ កាលពីឆ្នាំមុន​។ យ៉ាងណាមិញ ក្នុងវិស័យសេវាកម្ម សហរដ្ឋអាមេរិក​មានអតិរេកពាណិជ្ជកម្មជាមួយ EU ប្រមាណ ១២៦,៨ ​ប៊ីលានដុល្លារ៕

The post ត្រាំ ដាក់ពន្ធ ៣០% លើ EU និងម៉ិកស៊ិក ​បង្កើន​ភាពតានតឹងពាណិជ្ជកម្មសកលជាថ្មី appeared first on Kampuchea Thmey Daily.

ត្រាំ ​ផ្អាក​អនុវត្ត​ពន្ធជាថ្មី លើទំនិញក្រោមកិច្ចព្រមព្រៀង​អាមេរិកខាងជើង
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក​ ដូណាល់ ត្រាំ បាន​ផ្អាកជាថ្មីនូវការ​អនុវត្តវិធានការពន្ធ ២៥ ភាគរយ លើទំនិញ​ម៉ិកស៊ិក និងកាណាដា ដែល​ចូលជាធរមាន​កាលពីថ្ងៃអង្គារ​ ដែល​ជា​វិវត្តន៍ចុង​ក្រោយ​ ចំពេល​មាន​ការ​ព្រួយបារម្ភ​អំពី​អតិផរណា និង​ភាព​យឺត​យ៉ាវនៃកំណើន​សេដ្ឋកិច្ចអាមេរិក​។ នេះបើតាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។​

ការ​ពន្យាពេល​នេះ នឹង​មាន​រហូត​ទៅដល់ថ្ងៃទី ២ មេសា ពោលគឺចំថ្ងៃដែល​លោក​ ត្រាំ គ្រោង​អនុវត្ត​លើ​ពន្ធឆ្លើយតបឱ្យ​ស្មើភាព​គ្នា​ លើ​បណ្ដា​ប្រទេស​ផ្សេងៗ​ទូទាំង​ពិភព​លោក​ រួមទាំង​ដៃគូពាណិជ្ជកម្ម​ ដែល​ដាក់ពន្ធលើទំនិញ​អាមេរិក​ ខ្ពស់ជាងអាមេរិក​ដាក់ពន្ធ​លើទំនិញ​របស់​ពួកគេ​។ ​

ដើម​ឡើយ លោក ត្រាំ បាន​លើកឡើងពីការ​លើកលែងអនុវត្តពន្ធ ២៥ ភាគរយ តែ​លើ​ទំនិញ​ម៉ិកស៊ិក​ប៉ុណ្ណោះកាលពីព្រឹក​ថ្ងៃព្រហស្បតិ៍ ប៉ុន្តែក្រោយ​មក ​ការកែសម្រួល​បទ​បញ្ជា​ដែលលោក​បានចុះហត្ថលេខា​នា​រសៀលថ្ងៃដដែល ក៏​គ្រប​ដណ្តប់​លើទំនិញ​កាណាដាផងដែរ។

ប្រទេសទាំង ៣ គឺជាដៃគូនៅក្នុងកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីសហរដ្ឋអាមេរិក​-កាណាដា-ម៉ិកស៊ិក (USMCA) ខណៈ​មន្រ្តីសេតវិមាន​គូស​បញ្ជាក់ថា​ ការលើកលែង​ពន្ធ​មាន​លើទំនិញ​ដែលស្ថិត​នៅក្រោម​កិច្ចព្រមព្រៀង​នេះ។  ​ប្រហែល ៥០ ភាគរយ​ នៃទំនិញ​នាំចូលពីម៉ិកស៊ិក និង ៣៨ ភាគរយ​ នៃទំនិញ​នាំចូល​ពីកាណាដា ​ស្ថិត​នៅក្រោម​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​ដដែល​។

ជាការឆ្លើយតប​ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុកាណាដា លោក​ Dominic LeBlanc បាន​ឱ្យដឹង​ថា​ កាណាដានឹង​លើកលែង​ពន្ធសងសឹក​ ២៥ ភាគរយ ក្នុងជុំទី២​​ លើ​ទំនិញអាមេរិក​ តម្លៃប្រមាណ ១២៥ ប៊ីលាន​ដុល្លារកាណាដា រហូតដល់​ថ្ងៃទី ២ មេសា ដែរ។

គួរគូស​បញ្ជាក់ថា​ លោក ត្រាំ បានដាក់ពន្ធគយបន្ទាប់ពីការប្រកាសភាពអាសន្នជាតិនៅថ្ងៃទី ២០ ខែមករា ដែលជាថ្ងៃ​លោក​ឡើង​កាន់អំណាច​នៅអាណត្តិទី២​នេះ ជុំវិញបញ្ហា​ថ្នាំញៀន​ហ្វេនតានីល ដែល​សម្លាប់​ពលរដ្ឋ​អាមេរិក​ជាច្រើន​នាក់​ក្នុងមួយ​ឆ្នាំៗ។ លោក​អះអាងថា​ ថ្នាំនេះ​មាន​ប្រភព​ពី​ចិន​ និងចូល​អាមេរិក​តាម​រយៈម៉ិកស៊ិក​ និងកាណាដា។ ​

ពន្ធ ២៥ ភាគរយ​ ត្រូវ​បាន​ប្រកាស​ឡើង​តាំងតែពីដើម​ខែ​កុម្ភៈ ប៉ុន្តែត្រូវ​ពន្យាពេល​វិញ​ ៣០ ថ្ងៃ ក្រោយ​មាន​ការ​ចរចា​គ្នា ហើយចូលជាធរមាន​ជាថ្មីនៅ​ថ្ងៃអង្គារ​កន្លង​ទៅ។ ដោយ​ឡែក​ពន្ធ ២០ ភាគរយ​ លើ​ទំនិញ​ចិន​ មិន​មាន​ការ​ផ្អាក​ការ​អនុវត្តនោះទេ​។

ចិន​ និងកាណាដា​ សុទ្ធតែ​ប្រកាស​ពន្ធសងសឹក​ ខណៈម៉ិកស៊ិក ក៏បាន​ប្ដេជ្ញា​ថានឹង​ធ្វើដូចគ្នា ប៉ុន្តែ​មិន​ទាន់ឃើញ​មាន​ជាផ្លូវការនៅឡើយ​ទេ​​៕

The post ត្រាំ ​ផ្អាក​អនុវត្ត​ពន្ធជាថ្មី លើទំនិញក្រោមកិច្ចព្រមព្រៀង​អាមេរិកខាងជើង appeared first on Kampuchea Thmey Daily.

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើងផ្ទុះជាថ្មី ក្រោយ​ពន្ធ ត្រាំ លើ​កាណាដា និង​ម៉ិកស៊ិក ចូលជាធរមាន
សង្រ្គាម​ពាណិជ្ជកម្ម​រវាង​សម្ព័ន្ធមិត្ត​នៅអាមេរិកខាង​ជើង​ផ្ទុះឡើងជាថ្មី ក្រោយ​វិធានការពន្ធ ២៥ ភាគរយ លើទំនិញ​នាំចូលពីកាណាដា និងម៉ិកស៊ិក​ របស់​ប្រធានាធីបតីអាមេរិក លោក​ ដូណាល់ ត្រាំ ចូលជាធរមាន​នៅម៉ោង ១២ រំលង​អធ្រាត្រ នាថ្ងៃអង្គារ ទី ៤ មីនា នេះ​ (ម៉ោងនៅសហរដ្ឋអាមេរិក​)។ នេះបើតាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

ការចូលជាធរមាន​នេះ កើត​ឡើងក្នុងរយៈពេល​ ១ ខែ​ ក្រោយ​វិធានការពន្ធដដែលត្រូវបាន​ពន្យារពេល​អនុវត្ត ក្រោយ​លោក ត្រាំ និង​មេដឹកនាំកាណាដា ក៏ដូចជា​ម៉ិកស៊ិក ធ្វើការចរចាគ្នា​ ដោយ​សង្កត់ធ្ងន់លើ​ការទាមទារ​របស់​ ត្រាំ ពាក់ព័ន្ធ​នឹង​បញ្ហា​អន្តោប្រវេសន៍ខុស​ច្បាប់ និង​លំហូរថ្នាំញៀនហ្វេនតានីល ទៅអាមេរិក​។ អាមេរិក​ក៏បង្កើន​ពន្ធដល់ ២០ ភាគរយ លើ​ទំនិញចិន​ផងដែរ។​

ក្រោយ​ការចូល​ជា​ធរមាន ចិន​បាន​ប្រកាស​ពន្ធ​សងសឹក​ភ្លាមៗ ដោយ​ដាក់ពន្ធថ្មី ១០-១៥ ភាគរយ លើបណ្ដា​ផលិតកម្មកសិកម្ម និងស្បៀងអាមេរិក ខណៈ​ក៏កំណត់ការរឹតត្បឹត​លើ​ការនាំចេញ និងការវិនិយោគសម្រាប់​ក្រុមហ៊ុនអាមេរិក​ ផងដែរ ដោយ​ចូលជាធរមាន​ចាប់ពីថ្ងៃទី ១០ ទៅ។

ជាមួយ​គ្នានោះ ដូចការព្រមាន​ទុក នាយករដ្ឋ​មន្រ្តីកាណាដា​ លោក ចាស្ទីន ទ្រូដូ បាន​និយាយ​កាលពីថ្ងៃចន្ទថា​ ​កាណាដា​នឹង​ឆ្លើយតបភ្លាមៗ​ជាមួយនឹងពន្ធ ២៥ ភាគរយ ​លើទំនិញនាំចូលពីសហរដ្ឋអាមេរិក សរុប​តម្លៃ ២០,៧ ប៊ីលាន​ដុល្លារ​ សម្រាប់​ជុំ​បន្ទាន់​ និង​ជុំក្រោយ​ ៣ សប្ដាហ៍ខាងមុខ លើទំនិញ​សរុប​ជាទឹក​ប្រាក់​ ៨៦,២ ប៊ីលា​នដុល្លារ)។

​កន្លង​មក កាណាដាបាន​បញ្ចេញបញ្ជីគោលដៅលើទំនិញអាមេរិក ដែល​រួមមាន​បសុបក្សីរស់ ផលិតផលទឹកដោះគោ បន្លែ កាហ្វេ និងតែ ផលិតផលពីឧស្សាហកម្មកិន គ្រាប់ប្រេង ស្ករ ភេសជ្ជៈរួមទាំងគ្រឿងស្រវឹង​ ​ ​ថ្នាំជក់ ផ្លាស្ទិច កៅស៊ូ ឈើ ក្រដាស សំលៀកបំពាក់ និងគ្រឿងប្រើប្រាស់​ក្នុងផ្ទះផ្សេងៗ បន្ថែមពីលើ​ផលិតជាច្រើនមុខទៀត។

​នាយករដ្ឋមន្រ្តីដដែល​បន្តថា​៖ «ពន្ធគយនឹងរំខានដល់ទំនាក់ទំនងពាណិជ្ជកម្មដែល​សម្រេច​បាន​ដោយ​ជោគជ័យមិនគួរឱ្យជឿ» ដោយលោក​បន្ថែមថា វា​​បំពានលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិក-ម៉ិកស៊ិក-កាណាដា ដែលបានចុះហត្ថលេខាដោយលោក ត្រាំ ​នៅ​អាណត្តិដំបូងរបស់​លោក។

ទន្ទឹម​នឹង​ការប្រកាសជាថ្មីរបស់​លោក ទ្រូដូ លោក Doug Ford ដែលជាអភិបាលខេត្ត Ontario របស់​កាណាដា បានប្រាប់ទូរទស្សន៍ NBC ថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការកាត់ផ្តាច់ការនាំចេញនីកែល និង​អគ្គិសនីពីខេត្តរបស់លោក ទៅកាន់សហរដ្ឋអាមេរិក ដើម្បីជាការសងសឹក លុះត្រាតែ ត្រាំ ដកពន្ធចេញ។

ចំណែកឯ​ម៉ិកស៊ិកវិញ ក្រសួងសេដ្ឋកិច្ចរបស់ប្រទេសនេះបាននិយាយថា លោកស្រីប្រធានាធិបតី​ Claudia Sheinbaum ​នឹងប្រកាសការឆ្លើយតបរបស់​ខ្លួន​ក្នុង​សន្និសីទសារព័ត៌មាន ​នៅព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅម៉ិកស៊ិក)៕

The post សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើងផ្ទុះជាថ្មី ក្រោយ​ពន្ធ ត្រាំ លើ​កាណាដា និង​ម៉ិកស៊ិក ចូលជាធរមាន appeared first on Kampuchea Thmey Daily.

អាមេរិក​និរទេស​​​ជនអន្តោប្រវេសន៍​ជិត​១១០០០​នាក់ទៅកាន់ម៉ិកស៊ិក
អាជ្ញាធរ​សហរដ្ឋអាមេរិក​​​​​ស្ថិតក្រោមបទ​បញ្ជា​ថ្មី​របស់​ប្រធានាធីបតី​ ដូណាល់ ត្រាំ បាន​និរទេស​ជនអន្តោប្រវេសន៍​ជិត​១១.០០០​នាក់​ទៅកាន់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ចាប់តាំងពី​លោក ដូណាល់ ត្រាំ ចូលកាន់​តំណែង​​ និង​បាន​ចេញបញ្ជា​ប្រតិបត្តិ​ចាប់បញ្ជួន​​​​ជន​អន្តោប្រវេសន៍​​​​​ដែល​ចូលទឹកដី​អាមេរិក​ខុសច្បាប់។

ការតវ៉ា​​នៅ​ច្រក​​ព្រំដែន Los Angeles ប្រឆាំ​ង​ការ​ឆាប់​ខ្លួន និង​ការ​បញ្ជូនចេញ​​​​​ពីសហរដ្ឋអាមេរិក។ FB

ក្នុង​ចំណោម​​ជន​អន្តោប្រវេសន៍​ដែល​ត្រូវ​និរទេស​​ទាំងនោះ​ មាន​​ជនជាតិ​ម៉ិកស៊ិកចំនួន​ ៨ ៤២៥ នាក់ និង ២ ៥៣៩ នាក់​មក​ពី​ប្រទេស​ផ្សេង​ទៀត ដែល​ចូល​ទឹកដីអាមេរិក​តាមច្រក​ប្រទេសម៉ិកស៊ិក​។

មេដឹកនាំម៉ិកស៊ិក លោកស្រី Claudia Sheinbaum បាននិយាយថា សហរដ្ឋអាមេរិកបាននិរទេសជនអន្តោប្រវេសន៍ជិត ១១០០០នាក់ ទៅកាន់ប្រទេសម៉ិកស៊ិក ចាប់តាំងពីប្រធានាធិបតីអាមេរិក Donald Trump ចូលកាន់តំណែងកាលពី ១៨ថ្ងៃមុនមក។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​ថា ​​ប្រធានាធិបតី​​ម៉ិកស៉ិក បាន​លើក​ឡើង​ថា ជើងហោះហើរកំពុងត្រូវបានរៀបចំដើម្បីធ្វើមាតុភូមិនិវត្តន៍ជនបរទេស។ ជាឧទាហរណ៍ នៅថ្ងៃព្រហស្បតិ៍ ជនអន្តោប្រវេសន៍ដែលត្រូវបាននិរទេសពីសហរដ្ឋអាមេរិកត្រូវបានហោះហើរពីម៉ិកស៊ិកទៅហុងឌូរ៉ាស។

Sheinbaum បាននិយាយថា ៖«នេះគឺជាការស្ម័គ្រចិត្ត។ យើង​នឹង​ផ្តល់​ការ​គាំទ្រ​ដើម្បី​ឱ្យ​ពួក​គេ​អាច​ទៅ​កាន់​ប្រទេស​ដើម​របស់​ពួក​គេ​។

មេដឹកនាំម៉ិកស៊ិកក៏បាននិយាយផងដែរថា អ្នកនិរទេសទាំងអស់ត្រូវបានសម្ភាសនៅពេលពួកគេត្រូវបានគេនាំត្រឡប់មកវិញពីសហរដ្ឋអាមេរិកដើម្បីកំណត់ថាតើសិទ្ធិរបស់ពួកគេត្រូវបានរំលោភបំពាន។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិនៅថ្ងៃទី២០​ខែមករាដោយប្រកាសភាពអាសន្នជាតិនៅតាមព្រំដែនជាមួយម៉ិកស៊ិក។ មេដឹកនាំ​អាមេរិក​បាន​អះអាង​ថា ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​វា​អាច​បញ្ជូន​ទាហាន​ទៅ​ព្រំដែន​ម៉ិកស៊ិក «​ដើម្បី​ទប់ទល់​ការ​ឈ្លានពាន​ដ៏​មហន្តរាយ​ក្នុង​ប្រទេស​របស់​យើង»៕

ដោយ រ៉ាន់ រើយ​

The post អាមេរិក​និរទេស​​​ជនអន្តោប្រវេសន៍​ជិត​១១០០០​នាក់ទៅកាន់ម៉ិកស៊ិក appeared first on Kampuchea Thmey Daily.

EU រិះគន់វិធានការពន្ធ​របស់​ ត្រាំ ខណៈប្ដេជ្ញាឆ្លើយតប​
ក្នុងភាព​វឹកវរនៃភាព​តានតឹង​ជម្លោះ​ពាណិជ្ជកម្ម​ចុង​ក្រោយ​ សហភាព​អឺរ៉ុប (EU) បាន​រិះ​គន់វិធាកការពន្ធ​របស់​សហរដ្ឋ​អាមេរិក​លើ​ម៉ិកស៊ិក កាណាដា និងចិន​ ​ខណៈ​បាន​ប្ដេជ្ញា​ថា ប្លុក​នឹង​សងសឹង​ពេញ​ទំហឹង​ប្រសិន​បើ​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ​ពិតជានឹងប្រកាស​​ដាក់ពន្ធ​លើទំនិញ​របស់​​ខ្លួន​នា​ពេល​ខាង​មុខតាម​ការ​គំរាម​​។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អន្តរជាតិ​ផ្សេ​ងៗ​។

គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប បាននិយាយថា ខ្លួន «សោកស្តាយ» ចំពោះ​ការសម្រេចចិត្តរបស់លោក ​ត្រាំ ក្នុងការដាក់ពន្ធលើទំនិញលើ​កាណាដា ម៉ិកស៊ិក និងចិន កាលពីថ្ងៃសៅរ៍។ ពាក់ព័ន្ធ​នឹង​ការ​គំរាម​កំហែង​របស់​ ត្រាំ អំពីចំណាត់ការពន្ធ​លើ​សហភាព​អឺរ៉ុប​ ​អ្នកនាំពាក្យ​របស់​គណៈកម្មការ បាន​និយយា​នៅថ្ងៃអាទិត្យ​ថា​៖ «ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរបស់យើងជាមួយសហរដ្ឋអាមេរិក គឺជាទំនាក់ទំនងដ៏ធំបំផុតនៅក្នុងពិភពលោក។ វា​មាន​ហានិភ័យជាច្រើន​។ ​ពន្ធ​បង្កើត​ការ​រំខាន​សេដ្ឋកិច្ច​ដែល​មិន​ចាំបាច់ និង​ជំរុញ​អតិផរណា។ វា​ធ្វើ​ឲ្យ​ខូច​ខាត​គ្រប់​ភាគី»។

ទោះ​បីជា​យ៉ាងណាក៏ដោយ អ្នកនាំពាក្យបាននិយាយថា៖ «សហភាពអឺរ៉ុបនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះដៃគូពាណិជ្ជកម្មណាដែលដាក់ពន្ធគយដោយអយុត្តិធម៌ ឬតាមអំពើចិត្តលើទំនិញរបស់សហភាពអឺរ៉ុប»។

ទន្ទឹម​នឹង​ការប្ដេជ្ញា​នេះ​ គេ​ឃើញ​មាន​ការប្រតិកម្ម​ប្រឆាំង​នឹង​គោលនយោបាយការពារនិយម​របស់​ ត្រាំ ផ្សេង​ៗ​ ពី​សំណាក់មន្រ្តី​ជាន់ខ្ពស់​នៃ​ប្រទេស​ក្នុងសហភាព​អឺរ៉ុប។ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលហ៍ ​(Olaf Scholz​) ក៏ដូចជា​រដ្ឋមន្ត្រី​ឧស្សាហកម្ម​បារាំង លោក Marc Ferracci បាន​លើកពី​វិធានការឆ្លើយតប​ ខណៈ​ខ្លះ​ទៀត​ជំរុញ​ឱ្យ​មាន​ការចរចា និង​ឱ្យ​សហភាព​អឺរ៉ុប​រក្សា​ភាពស្ងៀម​ស្ថាត់សិន​។

​ចំណែក​ឯ​ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប​ លោក Bernd Lange វិញ បានហៅ​ពន្ធគយរបស់លោក ត្រាំ ថាជាការបំពានច្បាប់អន្តរជាតិ។ លោកបានបន្ថែមថា ឥឡូវនេះ សហភាព​អឺរ៉ុប​ ​ត្រូវត្រៀម​ «ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់យើង ១ ទល់នឹង​ ១»  ​ខណៈ​លោក​បាន​អំពាវនាវឱ្យទីក្រុងព្រុចសែល «រក្សាស្ថិរភាព និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មយ៉ាងឆាប់រហ័ស» ជាមួយប្រទេសដទៃទៀត។

គួរគូស​បញ្ជាក់ថា​ កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានចុះហត្ថលេខាលើ​អធិបញ្ជា​​ដំឡើងពន្ធ ១០ ភាគរយ លើទំនិញនាំចូលពី​ចិន ២៥ ភាគរយលើទំនិញពីម៉ិកស៊ិក និងកាណាដា និង​ ១០ ភាគរយ លើប្រេង​កាតកាណាដា​ ដោយចូលជាធរមានចាប់ពីថ្ងៃអង្គារតទៅ។ ចំណាត់ការនេះ បាន​បំផ្ទុះ «សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិកខាង​ជើង» ដោយ​បានទាក់ទាញការប្រឆាំងទ្រង់ទ្រាយធំ​​ និងការសងសឹកភ្លាមៗពីកាណាដា ក៏ដូចជា​ការប្ដេជ្ញា​សងសឹង​ពីម៉ិកស៊ិក។

ក្រៅពី​នេះ ក្រសួងពាណិជ្ជកម្មចិនឯណោះវិញ បាននិយាយកាលពីថ្ងៃអាទិត្យថា ​ចិននឹងដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក និងចាត់វិធានការតបតគ្នា ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន៕

The post EU រិះគន់វិធានការពន្ធ​របស់​ ត្រាំ ខណៈប្ដេជ្ញាឆ្លើយតប​ appeared first on Kampuchea Thmey Daily.

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើងផ្ទុះឡើង ជុំវិញ​​វិធានការពន្ធ​របស់​ ត្រាំ
សង្រ្គាម​ពាណិជ្ជកម្ម​នៅអាមេរិកខាង​ជើង​បាន​ផ្ទុះឡើង ក្រោយកាណាដាប្រកាស ​ហើយ​ម៉ិកស៊ិកប្ដេជ្ញា ចាត់វិធានការសងសឹង​ជាមួយ​នឹង​ការដាក់ពន្ធលើទំនិញ​នាំចូល​ពី​សហរដ្ឋអាមេរិក​ ដើម្បី​ជាការ​ឆ្លើយ​តប​ទៅនឹងចំណាត់ការ​ពន្ធ​របស់​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ លើ​ទំនិញ​នាំចូល​ពី​ប្រទេសទាំង​២​។ នេះ​បើតាម​ការចុះ​ផ្សាយ​របស់ទីភ្នាក់ងារសារព័ត៌មាន​ AP។ ​​

កាណាដា​បាន​ប្រកាស​ដាក់​ពន្ធ ២៥ ភាគរយ​ លើ​​ទំនិញ​នាំ​ចូល​ពី​អាមេរិក​កាលពីថ្ងៃសៅរ៍ ​ដោយ​គ្រប​ដណ្ដប់​លើ​​ភេសជ្ជៈ គ្រឿងសម្អាង និង​ផលិតផល​ក្រដាស​ ដែល​មាន​តម្លៃ ​ ២០ ប៊ីលាន​ដុល្លារអាមេរិក​។ ក្រៅ​ពី​នេះ​ កាណាដា​ក៏ត្រៀមចេញ​បញ្ជីមុខទំនិញ​អាមេរិក​ជាប់ពន្ធ​ផ្សេង​ទៀត ដែល​គ្រប់ដណ្ដប់​លើ​រថយន្តដឹកអ្នកដំណើរ ឡានដឹកទំនិញ ផលិតផលដែក និងអាលុយមីញ៉ូម ផ្លែឈើ និងបន្លែមួយចំនួន សាច់គោ សាច់ជ្រូក ផលិតផលទឹកដោះគោ ផលិតផលអាកាស និង​ទំនិញ​ជាច្រើនមុខទៀត ដែល​សរុប​ជាតម្លៃប្រហែល​ ៨៥ ប៊ីលាន​ដុល្លារ។ ​

រដ្ឋាភិបាល​កាណាដា​និយាយ​ថា វិធានការ​សងសឹកដែល​នឹង​ចូល​ជាធរមាន​នៅ​ថ្ងៃអង្គារ​នេះ​ ​​នឹង​​អនុវត្តរហូត ទាល់​តែសហរដ្ឋ​អាមេរិក​លុប​ចោល​វិធានការ​ពន្ធរបស់​ខ្លួន​។ ខណៈព្រមាន​ពីផលប៉ះពាល់ទាំងសងខាង ​​នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ​  (Justin Trudeau) បាន​ថ្លែង​ថា​៖ ​«យើងពិតជាមិន​រក​កំណើន​នៃភាព​តាន​តឹង​នោះទេ ប៉ុន្តែយើងនឹងក្រោកឈរឡើង​ដើម្បី​កាណាដា»។

ចំណែក​ឯ​ម៉ិកស៊ិកវិញ​ បាន​ប្ដេជ្ញា​ថា​នឹង​សងសឹង​លើ​អាមេរិក​ដូចគ្នា ប៉ុន្តែ​មិន​ទាន់​បាន​បញ្ចេញ​អត្រាពន្ធគយ ឬ​បញ្ជីមុខទំនិញ​នៅ​ឡើយ​ទេ​។

ទាំង​កាណាដា និងម៉ិកស៊ិក សុទ្ធសឹង​តែជាដៃគូពាណិជ្ជកម្មកំពូលៗ​​របស់​សហរដ្ឋ​អាមេរិក​​។ ការផ្ទុះឡើងនៃសង្រ្គាម​ពាណិជ្ជកម្ម​យ៉ាងដូច្នេះ កំពុង​បង្កការព្រួយបារម្ភ​សេដ្ឋកិច្ច​ពី​ប្រទេស​ពាក់ព័ន្ធទាំង​សងខាង​ ​រួមទាំង​ផល​ប៉ះពាល់​លើ​អ្នកប្រើ​ប្រាស់ ​និង​អាជីវកម្មផ្សេង​ៗ ​ក៏ដូចជា​លទ្ធភាព​នៃ​ការបាត់បង់ការងារ​រាប់​លាន​។

តាមការប្រកាស​របស់​រដ្ឋបាល​ ត្រាំ សហរដ្ឋ​អាមេរិក​នឹង​ដាក់ពន្ធ​ ២៥ ភាគ​រយ​លើ​គ្រប់ទំនិញ​ពី​កាណាដា លើក​លែងតែ​ប្រេង​កាត​ដែល​ជាប់​ពន្ធត្រឹម ១០ ភាគរយ​, ២៥ ភាគរយ​ លើ​គ្រប់​ទំនិញ​ពី​ម៉ិកស៊ិក និង ១០ ភាគរយ​ លើ​ទំនិញ​ពី​ចិន។ វិធានការនេះ​នឹង​ចូល​ជា​ធរមាន​ចាប់ពីថ្ងៃអង្គារ​តទៅ ដោយ​រដ្ឋបាល​អាមេរិក​នៅតែសំអាង​លើ​បញ្ហា​លំហូរជនអន្តោប្រវេសន៍ខុសច្បាប់ ​និង​ថ្នាំញៀនហ្វេនតានីល ក៏ដូចជា​ឱនភាព​ពាណិញជ្ជកម្ម​របស់​អាមេរិក​ទៅប្រទេស​ទាំង​៣​។

អ្នកវិភាគ​ខ្លះ​លើក​ឡើង​ថា​ ​ពន្ធ​របស់​រដ្ឋបាល​ត្រាំ អាច​ជា​វិធានការ​បណ្ដោះ​អាសន្នដោយ​សារ​តែ​ផលវិបាក​លើ​សហរដ្ឋ​អាមេរិក​ ប៉ុន្តែ​វា​នៅ​តែស្រពិចស្រពិល​។ ​ខណៈ​ភាព​ចលាចល​នៃជម្លោះ​​ពាណិជ្ជកម្ម​កើនឡើង លោក ត្រាំ បាន​និយាយ​កាលពីថ្ងៃអាទិត្យថា​ ​ពលរដ្ឋ​អាមេរិកអាចទទួល​រង​ផលប៉ះពាល់ «ខ្លះៗ» ពីសង្គ្រាមពាណិជ្ជកម្មដែលកំពុង​ផ្ទុះ​ឡើង​​ ប៉ុន្តែថា លោក​គ្រោង​នឹង​និយាយ​ជាមួយ​កាណាដា និងម៉ិកស៊ិក នៅថ្ងៃចន្ទនេះ​។

ទោះជាយ៉ាង​ណាក៏ដោយ​ ប្រធានាធិបតីដដែល​ បាន​និយាយ​​ជុំវិញ​ការឆ្លើយតប​របស់​កាណាដា ថា​៖ «​ប្រសិនបើ​ពួកគេ​ចង់​លេង​​ ខ្ញុំមិន​ប្រកាន់​ទេ។ យើង​អាច​លេង​​​តាម​អ្វី​ដែល​ពួកគេ​ចង់​បាន»។ ​ទន្ទឹម​នឹង​នោះ​ លោក​ក៏​គំរាម​ជាថ្មី​ អំពី​វិធានការពន្ធ​ចំពោះ​សហភាព​អឺរ៉ុប និងចក្រភព​អង់គ្លេសផងដែរ។

ងាកទៅមើលកាណាដា និងម៉ិកស៊ិកវិញ បានប្រកាស​ពី​ការ​​ព្រមព្រៀងគ្នា​ «ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ» រវាងប្រទេស​ទាំង​២​ ក្រោយ​ ឌ្រូដូ និងប្រធានាធិបតីម៉ិកស៊ិក លោក​ស្រី ខ្លូតឌីយ៉ា ស្ហេនប៊ម (Claudia Sheinbaum) បានពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​កាលពីថ្ងៃសៅរ៍័ ​ក្រោយ​ពន្ធ​របស់​ ត្រាំ ត្រូវ​បាន​ប្រកាស​ឡើង​។

​ក្រៅពី​ការសងសឹករបស់​កាណាដា​ លោក ឌ្រូដូ ក៏​បាន​អំពាវនាវ​ផងដែរ ឱ្យ​ពលរដ្ឋ​កាណា​ដាប្រើ​ប្រាស់​ផលិតប្រទេស​របស់​ខ្លួន​។ លោកនិយាយលើបណ្ដាញសង្គម X របស់​លោកកាលពីថ្ងៃអាទិត្យ​ យ៉ាងដូច្នេះថា​៖ «ពេល​នេះ ជាពេលវេលាដែល​ត្រូវ​ប្រើ​ផលិតផល​ដែល​ផលិតក្នុងស្រុកកាណាដា​។ ​សូម​ពិនិត្យមើលពិនិត្យស្លាកសញ្ញា​។ ​ចូរ​យើងធ្វើ​ផ្នែកយើង​។ សូមជ្រើសរើសផលិតផលកាណាដា នៅកន្លែង​ណា​ដែល​យើងអាច​ធ្វើ​បាន​»៕

The post សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើងផ្ទុះឡើង ជុំវិញ​​វិធានការពន្ធ​របស់​ ត្រាំ appeared first on Kampuchea Thmey Daily.