ព័ត៌មានអន្ដរជាតិ
ត្រាំ ផ្អាកអនុវត្តពន្ធជាថ្មី លើទំនិញក្រោមកិច្ចព្រមព្រៀងអាមេរិកខាងជើង
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្អាកជាថ្មីនូវការអនុវត្តវិធានការពន្ធ ២៥ ភាគរយ លើទំនិញម៉ិកស៊ិក និងកាណាដា ដែលចូលជាធរមានកាលពីថ្ងៃអង្គារ ដែលជាវិវត្តន៍ចុងក្រោយ ចំពេលមានការព្រួយបារម្ភអំពីអតិផរណា និងភាពយឺតយ៉ាវនៃកំណើនសេដ្ឋកិច្ចអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការពន្យាពេលនេះ នឹងមានរហូតទៅដល់ថ្ងៃទី ២ មេសា ពោលគឺចំថ្ងៃដែលលោក ត្រាំ គ្រោងអនុវត្តលើពន្ធឆ្លើយតបឱ្យស្មើភាពគ្នា លើបណ្ដាប្រទេសផ្សេងៗទូទាំងពិភពលោក រួមទាំងដៃគូពាណិជ្ជកម្ម ដែលដាក់ពន្ធលើទំនិញអាមេរិក ខ្ពស់ជាងអាមេរិកដាក់ពន្ធលើទំនិញរបស់ពួកគេ។
ដើមឡើយ លោក ត្រាំ បានលើកឡើងពីការលើកលែងអនុវត្តពន្ធ ២៥ ភាគរយ តែលើទំនិញម៉ិកស៊ិកប៉ុណ្ណោះកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ប៉ុន្តែក្រោយមក ការកែសម្រួលបទបញ្ជាដែលលោកបានចុះហត្ថលេខានារសៀលថ្ងៃដដែល ក៏គ្របដណ្តប់លើទំនិញកាណាដាផងដែរ។
ប្រទេសទាំង ៣ គឺជាដៃគូនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហរដ្ឋអាមេរិក-កាណាដា-ម៉ិកស៊ិក (USMCA) ខណៈមន្រ្តីសេតវិមានគូសបញ្ជាក់ថា ការលើកលែងពន្ធមានលើទំនិញដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀងនេះ។ ប្រហែល ៥០ ភាគរយ នៃទំនិញនាំចូលពីម៉ិកស៊ិក និង ៣៨ ភាគរយ នៃទំនិញនាំចូលពីកាណាដា ស្ថិតនៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មដដែល។

ជាការឆ្លើយតប រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុកាណាដា លោក Dominic LeBlanc បានឱ្យដឹងថា កាណាដានឹងលើកលែងពន្ធសងសឹក ២៥ ភាគរយ ក្នុងជុំទី២ លើទំនិញអាមេរិក តម្លៃប្រមាណ ១២៥ ប៊ីលានដុល្លារកាណាដា រហូតដល់ថ្ងៃទី ២ មេសា ដែរ។
គួរគូសបញ្ជាក់ថា លោក ត្រាំ បានដាក់ពន្ធគយបន្ទាប់ពីការប្រកាសភាពអាសន្នជាតិនៅថ្ងៃទី ២០ ខែមករា ដែលជាថ្ងៃលោកឡើងកាន់អំណាចនៅអាណត្តិទី២នេះ ជុំវិញបញ្ហាថ្នាំញៀនហ្វេនតានីល ដែលសម្លាប់ពលរដ្ឋអាមេរិកជាច្រើននាក់ក្នុងមួយឆ្នាំៗ។ លោកអះអាងថា ថ្នាំនេះមានប្រភពពីចិន និងចូលអាមេរិកតាមរយៈម៉ិកស៊ិក និងកាណាដា។
ពន្ធ ២៥ ភាគរយ ត្រូវបានប្រកាសឡើងតាំងតែពីដើមខែកុម្ភៈ ប៉ុន្តែត្រូវពន្យាពេលវិញ ៣០ ថ្ងៃ ក្រោយមានការចរចាគ្នា ហើយចូលជាធរមានជាថ្មីនៅថ្ងៃអង្គារកន្លងទៅ។ ដោយឡែកពន្ធ ២០ ភាគរយ លើទំនិញចិន មិនមានការផ្អាកការអនុវត្តនោះទេ។
ចិន និងកាណាដា សុទ្ធតែប្រកាសពន្ធសងសឹក ខណៈម៉ិកស៊ិក ក៏បានប្ដេជ្ញាថានឹងធ្វើដូចគ្នា ប៉ុន្តែមិនទាន់ឃើញមានជាផ្លូវការនៅឡើយទេ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


