ព័ត៌មានអន្ដរជាតិ
អាមេរិកនិរទេសជនអន្តោប្រវេសន៍ជិត១១០០០នាក់ទៅកាន់ម៉ិកស៊ិក
អាជ្ញាធរសហរដ្ឋអាមេរិកស្ថិតក្រោមបទបញ្ជាថ្មីរបស់ប្រធានាធីបតី ដូណាល់ ត្រាំ បាននិរទេសជនអន្តោប្រវេសន៍ជិត១១.០០០នាក់ទៅកាន់ប្រទេសម៉ិកស៊ិកចាប់តាំងពីលោក ដូណាល់ ត្រាំ ចូលកាន់តំណែង និងបានចេញបញ្ជាប្រតិបត្តិចាប់បញ្ជួនជនអន្តោប្រវេសន៍ដែលចូលទឹកដីអាមេរិកខុសច្បាប់។

ក្នុងចំណោមជនអន្តោប្រវេសន៍ដែលត្រូវនិរទេសទាំងនោះ មានជនជាតិម៉ិកស៊ិកចំនួន ៨ ៤២៥ នាក់ និង ២ ៥៣៩ នាក់មកពីប្រទេសផ្សេងទៀត ដែលចូលទឹកដីអាមេរិកតាមច្រកប្រទេសម៉ិកស៊ិក។
មេដឹកនាំម៉ិកស៊ិក លោកស្រី Claudia Sheinbaum បាននិយាយថា សហរដ្ឋអាមេរិកបាននិរទេសជនអន្តោប្រវេសន៍ជិត ១១០០០នាក់ ទៅកាន់ប្រទេសម៉ិកស៊ិក ចាប់តាំងពីប្រធានាធិបតីអាមេរិក Donald Trump ចូលកាន់តំណែងកាលពី ១៨ថ្ងៃមុនមក។
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ប្រធានាធិបតីម៉ិកស៉ិក បានលើកឡើងថា ជើងហោះហើរកំពុងត្រូវបានរៀបចំដើម្បីធ្វើមាតុភូមិនិវត្តន៍ជនបរទេស។ ជាឧទាហរណ៍ នៅថ្ងៃព្រហស្បតិ៍ ជនអន្តោប្រវេសន៍ដែលត្រូវបាននិរទេសពីសហរដ្ឋអាមេរិកត្រូវបានហោះហើរពីម៉ិកស៊ិកទៅហុងឌូរ៉ាស។
Sheinbaum បាននិយាយថា ៖«នេះគឺជាការស្ម័គ្រចិត្ត។ យើងនឹងផ្តល់ការគាំទ្រដើម្បីឱ្យពួកគេអាចទៅកាន់ប្រទេសដើមរបស់ពួកគេ។
មេដឹកនាំម៉ិកស៊ិកក៏បាននិយាយផងដែរថា អ្នកនិរទេសទាំងអស់ត្រូវបានសម្ភាសនៅពេលពួកគេត្រូវបានគេនាំត្រឡប់មកវិញពីសហរដ្ឋអាមេរិកដើម្បីកំណត់ថាតើសិទ្ធិរបស់ពួកគេត្រូវបានរំលោភបំពាន។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិនៅថ្ងៃទី២០ខែមករាដោយប្រកាសភាពអាសន្នជាតិនៅតាមព្រំដែនជាមួយម៉ិកស៊ិក។ មេដឹកនាំអាមេរិកបានអះអាងថា ការណ៍នេះនឹងធ្វើឲ្យវាអាចបញ្ជូនទាហានទៅព្រំដែនម៉ិកស៊ិក «ដើម្បីទប់ទល់ការឈ្លានពានដ៏មហន្តរាយក្នុងប្រទេសរបស់យើង»៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


