ព័ត៌មានអន្ដរជាតិ
EU រិះគន់វិធានការពន្ធរបស់ ត្រាំ ខណៈប្ដេជ្ញាឆ្លើយតប
ក្នុងភាពវឹកវរនៃភាពតានតឹងជម្លោះពាណិជ្ជកម្មចុងក្រោយ សហភាពអឺរ៉ុប (EU) បានរិះគន់វិធាកការពន្ធរបស់សហរដ្ឋអាមេរិកលើម៉ិកស៊ិក កាណាដា និងចិន ខណៈបានប្ដេជ្ញាថា ប្លុកនឹងសងសឹងពេញទំហឹងប្រសិនបើប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ពិតជានឹងប្រកាសដាក់ពន្ធលើទំនិញរបស់ខ្លួននាពេលខាងមុខតាមការគំរាម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិផ្សេងៗ។

គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប បាននិយាយថា ខ្លួន «សោកស្តាយ» ចំពោះការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការដាក់ពន្ធលើទំនិញលើកាណាដា ម៉ិកស៊ិក និងចិន កាលពីថ្ងៃសៅរ៍។ ពាក់ព័ន្ធនឹងការគំរាមកំហែងរបស់ ត្រាំ អំពីចំណាត់ការពន្ធលើសហភាពអឺរ៉ុប អ្នកនាំពាក្យរបស់គណៈកម្មការ បាននិយយានៅថ្ងៃអាទិត្យថា៖ «ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរបស់យើងជាមួយសហរដ្ឋអាមេរិក គឺជាទំនាក់ទំនងដ៏ធំបំផុតនៅក្នុងពិភពលោក។ វាមានហានិភ័យជាច្រើន។ ពន្ធបង្កើតការរំខានសេដ្ឋកិច្ចដែលមិនចាំបាច់ និងជំរុញអតិផរណា។ វាធ្វើឲ្យខូចខាតគ្រប់ភាគី»។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យបាននិយាយថា៖ «សហភាពអឺរ៉ុបនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះដៃគូពាណិជ្ជកម្មណាដែលដាក់ពន្ធគយដោយអយុត្តិធម៌ ឬតាមអំពើចិត្តលើទំនិញរបស់សហភាពអឺរ៉ុប»។
ទន្ទឹមនឹងការប្ដេជ្ញានេះ គេឃើញមានការប្រតិកម្មប្រឆាំងនឹងគោលនយោបាយការពារនិយមរបស់ ត្រាំ ផ្សេងៗ ពីសំណាក់មន្រ្តីជាន់ខ្ពស់នៃប្រទេសក្នុងសហភាពអឺរ៉ុប។ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលហ៍ (Olaf Scholz) ក៏ដូចជារដ្ឋមន្ត្រីឧស្សាហកម្មបារាំង លោក Marc Ferracci បានលើកពីវិធានការឆ្លើយតប ខណៈខ្លះទៀតជំរុញឱ្យមានការចរចា និងឱ្យសហភាពអឺរ៉ុបរក្សាភាពស្ងៀមស្ថាត់សិន។

ចំណែកឯប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប លោក Bernd Lange វិញ បានហៅពន្ធគយរបស់លោក ត្រាំ ថាជាការបំពានច្បាប់អន្តរជាតិ។ លោកបានបន្ថែមថា ឥឡូវនេះ សហភាពអឺរ៉ុប ត្រូវត្រៀម «ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់យើង ១ ទល់នឹង ១» ខណៈលោកបានអំពាវនាវឱ្យទីក្រុងព្រុចសែល «រក្សាស្ថិរភាព និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មយ៉ាងឆាប់រហ័ស» ជាមួយប្រទេសដទៃទៀត។
គួរគូសបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានចុះហត្ថលេខាលើអធិបញ្ជាដំឡើងពន្ធ ១០ ភាគរយ លើទំនិញនាំចូលពីចិន ២៥ ភាគរយលើទំនិញពីម៉ិកស៊ិក និងកាណាដា និង ១០ ភាគរយ លើប្រេងកាតកាណាដា ដោយចូលជាធរមានចាប់ពីថ្ងៃអង្គារតទៅ។ ចំណាត់ការនេះ បានបំផ្ទុះ «សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើង» ដោយបានទាក់ទាញការប្រឆាំងទ្រង់ទ្រាយធំ និងការសងសឹកភ្លាមៗពីកាណាដា ក៏ដូចជាការប្ដេជ្ញាសងសឹងពីម៉ិកស៊ិក។
ក្រៅពីនេះ ក្រសួងពាណិជ្ជកម្មចិនឯណោះវិញ បាននិយាយកាលពីថ្ងៃអាទិត្យថា ចិននឹងដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក និងចាត់វិធានការតបតគ្នា ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន៕
-
កីឡា១១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


