រថភ្លើងធ្លាក់ផ្លូវ Archives - Kampuchea Thmey Daily

ជន​​រង​គ្រោះស្លាប់​​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​រថភ្លើង​​​​នៅអេស្ប៉ាញ​នឹងទទួលសំណង​ជិត​២៦ម៉ឺនដុល្លារ​ក្នុងម្នាក់​
រដ្ឋ​មន្ត្រី​ដឹក​ជញ្ជូន​ប្រទេស​អេស្ប៉ាញ​​ លោក Oscar Puente បាន​និយាយ​ កាល​ពីថ្ងៃ​អង្គារ​ថា​ ប្រទេស​អេស្ប៉ាញ​នឹង​ចំណាយ​ប្រាក់ចំនួន ២៤​លានដុល្លារ ជា​សំណង​ដល់​ជន​រង​គ្រោះ​នៃ​ការ​ធ្លាក់​រថ​ភ្លើង​ល្បឿន​លឿន​កាល​ពី​សប្តាហ៍​មុន ​សម្លាប់​មនុស្ស​ ៤៥​នាក់ និង​មនុស្ស​ជាង​១៥០​នាក់​រង​របួស។

ធ្លាក់​រថភ្លើងនៅ​អេស្ប៉ាញ។ Reuters

យោង​តាម​រ៉យទ័រ ប្រទេស​នេះ​នៅ​តែជួប​គ្រោះ​ថ្នាក់​ដោយ​សារធ្លាក់​​រថ​ភ្លើងជា​ញឹក​ញាប់ ​ជាក់​ស្តែង​នៅ​​ថ្ងៃទី១៨​ ខែមករា ក្នុង​រដ្ឋ Adamuz ជិត​ទី​ក្រុង Cordoba ភាគ​ខាង​ត្បូង​ បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​ជាច្រើន​​នោះ​​។

មិន​តែ​ប៉ុណ្ណោះ ​ប្រទេស​អេស្ប៉ាញមាន​អ្នក​ស្លាប់​ដោយ​សារ​​តែឧបទ្ទវហេតុ​​​រថភ្លើង​​ខ្ពស់​បំផុត​ ក្នុង​ប្រវត្តិ​សាស្ត្រ​អឺរ៉ុប​ និង​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ច្រើន​​​ ​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៣​ មក​​​នោះ​​។

​ចំពោះសំណង​នេះ គ្រួសារ​នៃ​អ្នកដំណើរ​ដែលបាន​ស្លាប់​នឹង​ទទួល​បាន​ប្រាក់សំណង​​​ចំនួន​ ២៥៩ ១១២ ដុល្លា​រក្នុង​ម្នាក់ៗ​ មាន​សុពល​ភាព​​រយៈ​ពេល​ ៣​ខែ ដែល​ស្មើ​នឹង​ ៨៦ ៣៧០ដុល្លារ ជា​ជំនួយ​លើក​លែង​ពន្ធ​ពី​រដ្ឋា​ភិបាល និង​ការ​ទូទាត់​ធានា​រ៉ាប់​រង​​មុន ​ចំនួន ៨៦ ៣៧០​ដុល្លា ចំណែក​ប្រាក់​ ៨៦ ៣៧០​ដុល្លារទៀត​នឹង​ត្រូវ​បង់ក្រោយ​​ពី​ការ​ធានារ៉ាប់​រង។ ​

លោក Puente បាន​និយាយ​ដោយ​បន្ថែម​ថា​៖«ជន​រង​គ្រោះ​មិន​អាច​មាន​លទ្ធភាព​រង់​ចាំ​ច្រើន​ឆ្នាំ ​ដើម្បី​ទទួល​បាន​ការ​គាំទ្រពី​ភាគី​រដ្ឋាភិបាល​ទេ។ យើង​ដឹង​ថា​នីតិ​វិធី​ធម្មតា និង​ពេល​វេលា​ផ្លូវ​ច្បាប់​មិន​​ទាន់​ឆ្លើយ​តប​ទៅ​នឹង​ភាព​ត្រូវ​ការ​បន្ទាន់​ នៃ​សោក​នាដ​កម្ម​បែប​នេះ​ទេ។​ ចំណែក​ភាព​មិន​ប្រាកដ​ប្រជា​ខាង​សេដ្ឋកិច្ច​ មិន​អាច​ត្រូវ​បាន​បូក​បន្ថែម​ពី​​លើ​​ការ​​ឈឺ​ចាប់​ផ្លូវ​ចិត្ត​នោះ​ទេ»។

រដ្ឋ​មន្ត្រី​រូប​នេះ ស្ថិត​នៅ​ក្រោម​សម្ពាធ​សាធារណៈ​ចាប់​តាំង​ពី​ការ​ធ្លាក់រថភ្លើង​នៅ​រដ្ឋ​​ Adamuz ​និង​ឧប្បត្តិ​ហេតុ​ផ្សេង​ទៀត​ក្នុង​សប្តាហ៍​ដដែល​ រួម​ទាំង​ការ​ស្លាប់​របស់​អ្នក​បើក​បរ​រថភ្លើង​នៅរដ្ឋ​ Catalonia និង​គ្រោះ​ថ្នាក់​ពីរ​ផ្សេង​ទៀត​​ តែ​មិន​មាន​មនុស្ស​ស្លាប់​ទេ​។ គណ​បក្ស​ប្រឆាំង​​ដ៏​សំខាន់​​ក្នុង​ប្រទេស បាន​​ទាម​ទារ​​ឱ្យ​​លោក ​​Puente លា​លែង​​ពី​​តំណែង​។

តែ​យ៉ាងណា នៅ​ពេលគេ​​សួរ​ពី​អនាគតរបស់​ខ្លួន លោក Puente បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា​ លោក​មាន​មន​សិការ​ស្ងប់​ស្ងាត់ អនុវត្ត​ការងារ​ឱ្យ​អស់​ពី​សមត្ថ​ភាព​ និង​ខិត​ខំ​ប្រឹង​ប្រែងធ្វើ​​ទំនាក់​ទំនង ដែល​ខ្លួន​បាន​ដឹង​​​ដឹង​ទៅ​កាន់​ប្រជា​ពល​រដ្ឋ​៕

ប្រែសម្រួល៖ ណឺ មិនា

The post ជន​​រង​គ្រោះស្លាប់​​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​រថភ្លើង​​​​នៅអេស្ប៉ាញ​នឹងទទួលសំណង​ជិត​២៦ម៉ឺនដុល្លារ​ក្នុងម្នាក់​ appeared first on Kampuchea Thmey Daily.

រថភ្លើង​ធ្លាក់​ផ្លូវ​នៅ​អេ​ហ្ស៊ី​ប ស្លាប់និងរបួសអ្នកដំណើរជាង៩០នាក់
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០១ខែកញ្ញា រថភ្លើងដឹកអ្នកដំណើរដែលធ្វើដំណើរពីទីក្រុង Matrouh ទៅទីក្រុង Cairo បានធ្លាក់ផ្លូវនៅភាគខាងលិចប្រទេសអេហ្ស៊ីបកាលពីថ្ងៃសៅរ៍ សម្លាប់មនុស្សយ៉ាងហោចណាស់ ៣ នាក់ និង៩៤ នាក់ផ្សេងទៀតរងរបួស។

(រូបភាព៖ AP)

នៅក្នុងសោកនាដកម្មនេះមានទូររថ​ភ្លើងចំនួន​៧​បាន​ចុះ​ពីលើ​ផ្លូវ​ដោយមានពីរបានក្រឡាប់ផ្ងាជើង។ ជាការឆ្លើយតបភ្នាក់ងារសង្គ្រោះ​បន្ទាន់​បាន​ដាក់​ពង្រាយ​រថយន្ត​សង្គ្រោះ​ចំនួន​៣០​គ្រឿង​ដើម្បី​ដឹក​អ្នក​របួស​ទៅ​កាន់​មន្ទីរពេទ្យ​ក្បែរ​នោះ។ ចំពោះមូលហេតុមិនទាន់ត្រូវបានដឹងនៅឡើយ ដោយអាជ្ញាធរ​អេ​ហ្ស៊ី​បកំពុងបើកការស៊ើបអង្កេតលើមូលហេតុដែលបណ្ដាលឲ្យការណ៍ដ៏គួរឲ្យរន្ធត់នេះ។

គួរបញ្ចាក់ថាគ្រោះថ្នាក់រថភ្លើងនៅតែកើតមានជាញឹកញាប់នៅក្នុងប្រទេសអេហ្ស៊ីប ដោយសារប្រព័ន្ធផ្លូវដែកមានវ័យចំណាស់របស់ប្រទេស និងបញ្ហាការគ្រប់គ្រង។ កាលពីឆ្នាំ២០២១ ក៏មានរថភ្លើងធ្លាក់ផ្លូវ រួមទាំងការប៉ះទង្គិចគ្នាបានសម្លាប់មនុស្ស៣២ នាក់ បានបង្ហាញពីការព្រួយបារម្ភអំពីសុវត្ថិភាព ទោះបីជារដ្ឋាភិបាលសន្យាថានឹងវិនិយោគរាប់ពាន់លានក្នុងការធ្វើទំនើបកម្មបណ្តាញនេះក៏ដោយ ក៏ឧប្បត្តិហេតុសំខាន់ៗនៅតែបន្តកើតមាន ដែលបង្កើតជាសំណួរអំពីវឌ្ឍនភាពក្នុងកំណែទម្រង់ផ្លូវដែក៕

(រូបភាព៖ AP)

(រូបភាព៖ AP)

(រូបភាព៖ Egyptian Ministry of Health and Population)

អត្ថបទ៖ ប៊ុន សុភាព

The post រថភ្លើង​ធ្លាក់​ផ្លូវ​នៅ​អេ​ហ្ស៊ី​ប ស្លាប់និងរបួសអ្នកដំណើរជាង៩០នាក់ appeared first on Kampuchea Thmey Daily.

រថភ្លើង​មួយ​ខ្សែ​ដឹក​ទូ​កុង​តឺន័រ​ដាច់​ក្រឡាប់​ធ្លាក់​ចេញ​ពី​ផ្លូវ សំណាង​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​
ពោធិ៍សាត់ ៖ រថភ្លើង​ដឹក​ទូកុងតឺន័រមួយខ្សែ​បាន​ដាច់​ក្រឡាប់​ធ្លាក់​ចេញ​ពី​ផ្លូវ​ បណ្ដាល​ឱ្យ​រង​ការ​ខូចខាត សំណាង​មិន​បង្កការគ្រោះថ្នាក់ណាមួយ​ដល់​មនុស្សឡើយ។

ហេតុការណ៍នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​ព្រឹក​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២៤ ត្រង់ចំណុច​ជើងភ្នំ​ក្បាល​សៀម ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។

បើ​តាម​សាក្សី​ដែល​នៅក្បែរនោះ​បាន​ឱ្យ​ដឹងថា មុន​កើតហេតុ​ឃើញ​មាន​រថភ្លើង​១​ខ្សែ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ផ្លូវ​ចំណុច​ដែល​បត់បែន​ហើយ​ចុះឡើង​ទៀត ស្រាប់តែ​ដាច់​បា​រុង​ជា​កំណាត់​ៗ​ធ្លាក់​កុងតឺន័រ​ចេញ​ស្រូវ និង​អង្ករសម្រូប​កំពប់​រាយប៉ាយ​ពេញ​ដី សំណាងហើយ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ។

ចំណែក​លោក យ៉ិន ឈុន​ហាក់ នាយ​ប៉ុ​ស្តិ៍​រដ្ឋបាល​មូលដ្ឋាន​ឃុំ​ត្នោតជុំ​ ដែល​ទៅដល់​ទីតាំង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា រថភ្លើង​ដែល​ក្រឡាប់​ខាង​លើនេះ​ ដឹក​ទូ​កុង​តឺ​ទ័​រ​ចំនួន​២៣​កុងតឺន័រ ហើយ​បាន​ដាច់​បា​រុង​ត្រឹម​ទូ​កុងតឺន័រ​ទី​១០ បណ្ដាល​ឱ្យ​ទូ​កុងតឺន័រ​ចំនួន​៤​ទូ​ធ្លាក់​ចេញពី​រថភ្លើង និង​ខូចខាត​គ្រាប់​ធញ្ញជាតិ​(​ស្រូវ និង​អង្ករសម្រូប​)។

លោក​បន្ត​ទៀត​ថា ចំពោះ​អត្តសញ្ញាណ​អ្នក​បើក​រថភ្លើង​មិន​ត្រូវ​បាន​ស្គាល់​ឡើយ តែ​បើ​តាម​ការពិនិត្យ​ជាក់ស្ដែង ករណី​គ្រោះថ្នាក់​នេះ ​គឺ​អាច​ជា​កត្តា​ល្បឿនលឿន​ពេក​ ការ​ដឹក​លើស​ទម្ងន់​លើ​ចំណុច​ផ្លូវ​បត់បែន​ច្រើន​ ទើប​បណ្ដាល​ឱ្យ​កើត​មាន​​គ្រោះថ្នាក់​នេះ​​តែម្ដង​៕

ដោយ ៖ លាន គ្រ​ន

The post រថភ្លើង​មួយ​ខ្សែ​ដឹក​ទូ​កុង​តឺន័រ​ដាច់​ក្រឡាប់​ធ្លាក់​ចេញ​ពី​ផ្លូវ សំណាង​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ appeared first on Kampuchea Thmey Daily.

អ្នកដំណើរជាង១០០នាក់ ស្លាប់និងរបួស ក្នុងហេតុការណ៍ រថភ្លើងធ្លាក់ផ្លូវ នៅ ប៉ាគីស្ថាន
មនុស្សយ៉ាងតិច៣០នាក់បានស្លាប់ និង១០០នាក់រងរបួស នៅពេលរថភ្លើង Hazara Express ធ្លាក់ផ្លូវនៅភាគខាងត្បូងប្រទេសប៉ាគីស្ថាន។

ហេតុការណ៍បានកើតឡើងនៅជិតស្ថានីយ៍រថភ្លើង Sahara ក្នុងតំបន់ Nawabshah ចម្ងាយប្រហែល ២៧៥គីឡូម៉ែត្រពីទីក្រុង Karachi។

ក្នុងវីដេអូដែលចែកចាយលើបណ្តាញសង្គម អ្នកដំណើរត្រូវបានគេឃើញដេករដូករណែលពាសពេញកន្លែងកើតហេតុ។

យោងតាមការឲ្យដឹងពីរដ្ឋមន្ត្រីផ្លូវដែក Saad Rafiq, ការស៊ើបអង្កេតដំបូងបង្ហាញថា រថភ្លើងកំពុងធ្វើដំណើរក្នុងល្បឿនធម្មតា ហើយពួកគេកំពុងព្យាយាមរកមូលហេតុនៃគ្រោះថ្នាក់នេះ។

បន្ទាប់ពីហេតុការណ៍កើតឡើង សេវាកម្មរថភ្លើងនៅទីនោះ ក៏ត្រូវបានផ្អាកផងដែរ។

គួរបញ្ជាក់ថា គ្រោះថ្នាក់ផ្លូវដែកក្នុងប្រទេសប៉ាគីស្ថាន មិនមែនជារឿងចម្លែកឡើយ។ នៅឆ្នាំ២០២១ រថភ្លើងពីរគ្រឿង ដែលធ្វើដំណើរក្នុងខេត្ត Sindh បានបុកគ្នាដោយសម្លាប់មនុស្សយ៉ាងតិច៤០នាក់ និងរាប់សិបនាក់រងរបួស។

ចន្លោះឆ្នាំ២០១៣ ដល់២០១៩ មនុស្សចំនួន១៥០នាក់បានស្លាប់ នៅក្នុងឧប្បត្តិហេតុបែបនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ មនុស្ស១០នាក់បាត់បង់ជីវិត និង៥០នាក់របួស ក្នុងហេតុការណ៍រថភ្លើងធ្លាក់ផ្លូវ នៅ អ៊ីរ៉ង់

The post អ្នកដំណើរជាង១០០នាក់ ស្លាប់និងរបួស ក្នុងហេតុការណ៍ រថភ្លើងធ្លាក់ផ្លូវ នៅ ប៉ាគីស្ថាន appeared first on Kampuchea Thmey Daily.

រថភ្លើងបើកធ្លាក់ផ្លូវក្រឡាប់សង្កត់ផ្ទះពលរដ្ឋពីរខ្នង
មានករណីមួយបានកើតឡើងបង្កការភ្ញាក់ផ្អើលទាំងព្រលឹម ខណៈមានរថភ្លើងមួយខ្សែបើកបរធ្លាក់គន្លងផ្លូវក្រឡាប់ធ្លាក់​ទូកុងតឺន័រដឹកស្រូវចំនួន២ទូធ្វើឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួនពីរខ្នងក្នុងក្រុងបាត់ដំបង កាលពីវេលាម៉ោង០៥:០០
នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៣ ត្រង់កំណាត់ផ្លូវដែកក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង។

ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានរថភ្លើងមួយខ្សែបានធ្វើដំណើរពីទិសដៅពីខេត្តបន្ទាយមានជ័យឆ្លងកាត់ខេត្តបាត់ដំបងឆ្ពោះទៅកាន់ទីក្រុងភ្នំពេញ។ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែក្រឡាប់​ទូកុងតឺន័រដឹកស្រូវចំនួន២ប៉ះពាល់ទៅលើផ្ទះពលរដ្ឋ២ខ្នងទាំងពួកគាត់ខ្លះមិនទាន់ភ្ញាក់ពីដំណេកផង ទើបបង្កការភ្ញាក់ផ្អើលទាំងព្រលឹមតែម្តង តែសំណាងមិនបង្កគ្រោះថ្នាក់ដល់ពលរដ្ឋណាម្នាក់។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានពិនិត្យលើកន្លែងកើតហេតុហើយបានដាក់ការសន្និដ្ឋានថា ដោយសារស្ថានភាពផ្លូវដីមានសំណើម និងស្រុតផងនោះជាហេតុនាំឲ្យទូនៅផ្នែកកណ្តាលរបស់រថភ្លើងខ្ទាតចេញពីគន្លងផ្លូវ ហើយ​បានក្រឡាប់ទូដឹកស្រូវចំនួនពីរសង្កត់លើសំយ៉ាបផ្ទះរបស់បងប្អូនប្រជាពលរដ្ឋអស់ចំនួនពីរខ្នង ប៉ុន្តែសំណាងល្អម្ចាស់ផ្ទះជាច្រើននាក់ដែលកំពុងសម្រាកមិនមានគ្រោះថ្នាក់ដល់នណាម្នាក់នោះទេ។

មន្ត្រីអយស្ម័យយានខេត្តបានឲ្យដឹងថា ក្រោយកើតហេតុក្រុមបច្ចេកទេសគ្រប់គ្រងអយស្ម័យយានខេត្តបានចុះរៀបចំជួស​ជុលតភ្ជាប់កំណាត់ផ្លូវដែលរងការខូចខាតជាច្រើនម៉ែត្រយ៉ាងប្រញាប់ប្រញាល់ដើម្បីដាក់ដំណើរការដឹកជញ្ជូនបន្តធម្មតាឡើងវិញ។ មន្ត្រីដដែលថា ដោយឧបទ្ទវហេតុនេះបង្កឡើងតាមរយះជំនន់ទឹកភ្លៀងទើបមានកន្លែងមួយចំនួនផ្នែកខាងក្រោមដីនៅទន់ទើបបង្កឲ្យស្រុតតាមរយះទម្ងន់ធ្ងន់តែម្តង។

បើទោះយ៉ាងណាគេសង្កេតឃើញថា ផ្លូវដែកក្នុងក្រុងបាត់ដំបងបានបង្កឧបទ្ទវហេតុខាងលើនេះចំនួន២លើកហើយដែលទូរថភ្លើងបានផ្ទុកស្រូវដូចគ្នា។ ហើយករណីនេះត្រូវបានប្រជាពលរដ្ឋស្នើឲ្យខាងជំនាញត្រូវតែពិនិត្យ និងបន្តការជួសជុលជាពិសេសនៅតាមទីប្រជុំជនក្រុងតែម្តងដែលមានពលរដ្ឋរស់នៅតាមរ៉បមាត់ផ្លូវដែកច្រើនជៀសវាងបង្កផលប៉ះពាល់ដល់អាយុជីវិតរបស់ពលរដ្ឋនៅថ្ងៃក្រោយដោយយថាហេតុម្តងទៀត៕

អត្ថបទ៖ សៅ សារិទ្ធ

The post រថភ្លើងបើកធ្លាក់ផ្លូវក្រឡាប់សង្កត់ផ្ទះពលរដ្ឋពីរខ្នង appeared first on Kampuchea Thmey Daily.

មនុស្ស១០នាក់បាត់បង់ជីវិត និង៥០នាក់របួស ក្នុងហេតុការណ៍រថភ្លើងធ្លាក់ផ្លូវ នៅ អ៊ីរ៉ង់
រថភ្លើងដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់ផ្លូវនៅភាគខាងកើតប្រទេសអ៊ីរ៉ង់ កាលពីព្រឹកថ្ងៃពុធទី០៨ខែមិថុនានេះ ដោយបណ្តាលឲ្យអ្នកដំណើរចំនួន១០នាក់ បាត់បង់ជីវិត និង៥០នាក់ទៀតរងរបួស។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានផ្សាយថា ចំនួនអ្នកស្លាប់និងរបួសអាចកើនឡើងទៀត ថ្វីបើព័ត៌មានលម្អិតដំបូងអំពីគ្រោះមហន្តរាយនេះ នៅតែមិនទាន់ដឹងច្បាស់ក៏ដោយ។

តាមសេចក្តីរាយការណ៍ ទូរថភ្លើងចំនួនបួន​ក្នុង​ចំណោម​ប្រាំពីរ ​បានធ្លាក់ផ្លូវ ​ក្នុងពេល​ងងឹតនា​ព្រឹក​ព្រលឹម ​ក្បែរ​ទីក្រុង​វាលខ្សាច់ Tabas។

ក្រុមជួយសង្គ្រោះបានជិះរថយន្តសង្គ្រោះបន្ទាន់ និងឧទ្ធម្ភាគចក្រចំនួន ៣គ្រឿងទៅកាន់កន្លែងកើតហេតុនៅតំបន់ដាច់ស្រយាល។

ហេតុការណ៍នៅលើផ្លូវដែកដែលតភ្ជាប់ទៅកណ្តាលទីក្រុង Yazd មួយនេះ ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត។

គួរបញ្ជាក់ថា គ្រោះថ្នាក់​រថភ្លើង​មួយទៀត​កាលពី​ឆ្នាំ​២០១៦ បាន​សម្លាប់​មនុស្ស​រាប់សិប​នាក់ និង​របួស​ជាច្រើន​នាក់​។

គ្រោះមហន្តរាយរថភ្លើងអាក្រក់បំផុតរបស់ប្រទេសអ៊ីរ៉ង់ បានកើតឡើងក្នុងឆ្នាំ ២០០៤ នៅពេលរថភ្លើងដែលផ្ទុកដោយប្រេងសាំង ជី ស្ពាន់ធ័រ និងកប្បាស បានជួបគ្រោះថ្នាក់នៅជិតទីក្រុងប្រវត្តិសាស្ត្រ Neyshabur ដោយសម្លាប់មនុស្សប្រហែល ៣២០ នាក់ របួស ៤៦០ នាក់ និងបំផ្លាញភូមិចំនួន ៥៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Arabiya

ចុចអាន៖ គ្រោះថ្នាក់ចរាចរណ៍ រថភ្លើង បុកយន្តហោះ នៅអាមេរិក

The post មនុស្ស១០នាក់បាត់បង់ជីវិត និង៥០នាក់របួស ក្នុងហេតុការណ៍រថភ្លើងធ្លាក់ផ្លូវ នៅ អ៊ីរ៉ង់ appeared first on Kampuchea Thmey Daily.

រន្ធត់! ស្លាប់និងរបួសមនុស្សជាង១០០នាក់ ក្នុងហេតុការណ៍រថភ្លើងធ្លាក់ផ្លូវនៅ អេហ្ស៊ីប
មនុស្សចំនួន១១នាក់បានស្លាប់និង៩៨នាក់រងរបួស ក្នុងគ្រោះថ្នាក់រថភ្លើងនៅខេត្ត Qalyubia ភាគខាងជើងទីក្រុងគែរ ប្រទេសអេហ្ស៊ីប។

បណ្តាញរថភ្លើងជាតិអេហ្ស៊ីបបាននិយាយក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា រថភ្លើងនេះកំពុងធ្វើដំណើរចេញពីទីក្រុងគែរ ឆ្ពោះទៅកាន់ទីក្រុង Mansoura នៅពេលទូចំនួន៤ បានធ្លាក់ចេញពីផ្លូវនៅម៉ោង១:៥៤នាទីរសៀល (ម៉ោងក្នុងស្រុក)។

ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃគ្រោះថ្នាក់នេះកំពុងត្រូវបានស៊ើបអង្កេត។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសអេហ្ស៊ីបបានជួបប្រទះសោកនាដកម្មផ្លូវដែកជាច្រើនលើក។

មនុស្សយ៉ាងតិច២០នាក់បានស្លាប់ និងជិត២០០នាក់រងរបួសកាលពីខែមីនា នៅពេលរថភ្លើងពីរគ្រឿងបុកគ្នាជិតតំបន់ Tahta ចម្ងាយប្រហែល៤៤០គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងគែរ។

កាលពីដើមសប្តាហ៍នេះ មនុស្សចំនួន១៥នាក់បានរងរបួស បន្ទាប់ពីរថភ្លើងមួយគ្រឿងទៀត រត់ធ្លាក់ផ្លូវនៅក្នុងខេត្ត Minya al-Qamh ភាគខាងជើង។

គ្រោះថ្នាក់រថភ្លើងសម្លាប់មនុស្សច្រើនបំផុតរបស់ប្រទេសអេហ្ស៊ីបគឺក្នុងឆ្នាំ២០០២ នៅពេលមនុស្សជាង៣៧០នាក់ ត្រូវបានសម្លាប់បន្ទាប់ពីមានអគ្គិភ័យកើតឡើងនៅក្នុងរថភ្លើងដែលកំពុងធ្វើដំណើរពីទីក្រុងគែរទៅភាគខាងត្បូងប្រទេសអេហ្ស៊ីប៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

The post រន្ធត់! ស្លាប់និងរបួសមនុស្សជាង១០០នាក់ ក្នុងហេតុការណ៍រថភ្លើងធ្លាក់ផ្លូវនៅ អេហ្ស៊ីប appeared first on Kampuchea Thmey Daily.

រកឃើញតម្រុយខ្លះហើយ! អាជ្ញាធរ តៃវ៉ាន់ បញ្ចេញវីដេអូពីគ្រោះថ្នាក់រថភ្លើងធ្លាក់ផ្លូវ
មន្ត្រីសុវត្ថិភាពនៃការដឹកជញ្ជូននៅតៃវ៉ាន់បានបញ្ចេញវីដេអូដែលថតចេញពីផ្នែកខាងមុខនៃរថភ្លើងដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ដ៏សាហាវមួយកាលពីសប្តាហ៍មុន ។

រថភ្លើងដែលស្ថិតនៅក្នុងផ្លូវរូងក្រោមដីក្នុងទីក្រុង Hualien កាលពីថ្ងៃសុក្របានសម្លាប់មនុស្សចំនួន ៥០ នាក់ និងច្រើនជាង ២០០ នាក់ទៀតរងរបួស ។

វីដេអូដែលចេញផ្សាយដោយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនតៃវ៉ាន់កាលពីថ្ងៃអង្គារបង្ហាញថា រថភ្លើងបានបុកនឹងឡានដឹកទំនិញដែលបានរអិលចុះពីលើភ្នំចូលទៅផ្លូវដែកក្បែរផ្លូវរូងក្រោមដី ។

ទូរខាងមុខរបស់រថភ្លើងបានរអិលធ្លាក់ចុះផ្លូវ ក្រោយពីបុកជាមួយរថយន្ដដឹកទំនិញ ហើយបានបុកនឹងជញ្ជាំងផ្លូវរូងក្រោមដី ។

ក្រោយមកមន្ត្រីក្រុមប្រឹក្សាភិបាលបានវិភាគលើប្រព័ន្ធប្រតិបត្តិការរបស់រថភ្លើង ហើយបានរកឃើញថា អ្នកបើកបរបានជាន់ហ្វ្រាំងជាបន្ទាន់រយៈពេល ៥ វិនាទី បន្ទាប់ពីរថភ្លើងបានធ្លាក់ចេញពីផ្លូវរូងក្រោមដីមួយផ្សេងទៀតមុនពេលបុករថយន្តដឹកទំនិញនៅ ២ វិនាទីក្រោយមក ។

ក្រុមមន្រ្តីបាននិយាយថា រថភ្លើងកំពុងធ្វើដំណើរ ១២១ គីឡូម៉ែត្រក្នុងមួយម៉ោងនៅពេលនោះ ហើយរថយន្តនៅខាងមុខរបស់រថភ្លើងបានខ្ទាតចូលទៅដល់ជម្រៅប្រហែល ៣២០ ម៉ែត្រក្នុងផ្លូវរូងក្រោមដី ។

ពួកគេប៉ាន់ប្រមាណថា ឡានដឹកទំនិញបានរអិលធ្លាក់ទៅលើផ្លូវដែកប្រហែលមួយនាទីមុនពេលបុក ។

មន្ត្រីទាំងនោះក៏មានគម្រោងសិក្សាកំណត់ត្រាប្រតិបត្តិការរបស់រថភ្លើង និងរូបថតពីលើអាកាសដើម្បីស៊ើបអង្កេតពីមូលហេតុនៃគ្រោះថ្នាក់នេះឲ្យបានលម្អិតបន្ថែមទៀតផងដែរ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ រថភ្លើង​ធ្លាក់​ផ្លូវ​នៅ ​តៃវ៉ាន់ ​សម្លាប់​មនុស្ស​ ៤៨​នាក់​ត្រឹម​ល្ងាច​ថ្ងៃ​សុក្រនេះ

ចុចអាន ៖ Breaking News! រថភ្លើងធ្លាក់ផ្លូវនៅ តៃវ៉ាន់ ស្លាប់និងរបួសមនុស្សជាង ២០ នាក់

The post រកឃើញតម្រុយខ្លះហើយ! អាជ្ញាធរ តៃវ៉ាន់ បញ្ចេញវីដេអូពីគ្រោះថ្នាក់រថភ្លើងធ្លាក់ផ្លូវ appeared first on Kampuchea Thmey Daily.