ព័ត៌មានអន្ដរជាតិ
រថភ្លើងធ្លាក់ផ្លូវនៅអេហ្ស៊ីប ស្លាប់និងរបួសអ្នកដំណើរជាង៩០នាក់
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០១ខែកញ្ញា រថភ្លើងដឹកអ្នកដំណើរដែលធ្វើដំណើរពីទីក្រុង Matrouh ទៅទីក្រុង Cairo បានធ្លាក់ផ្លូវនៅភាគខាងលិចប្រទេសអេហ្ស៊ីបកាលពីថ្ងៃសៅរ៍ សម្លាប់មនុស្សយ៉ាងហោចណាស់ ៣ នាក់ និង៩៤ នាក់ផ្សេងទៀតរងរបួស។

នៅក្នុងសោកនាដកម្មនេះមានទូររថភ្លើងចំនួន៧បានចុះពីលើផ្លូវដោយមានពីរបានក្រឡាប់ផ្ងាជើង។ ជាការឆ្លើយតបភ្នាក់ងារសង្គ្រោះបន្ទាន់បានដាក់ពង្រាយរថយន្តសង្គ្រោះចំនួន៣០គ្រឿងដើម្បីដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យក្បែរនោះ។ ចំពោះមូលហេតុមិនទាន់ត្រូវបានដឹងនៅឡើយ ដោយអាជ្ញាធរអេហ្ស៊ីបកំពុងបើកការស៊ើបអង្កេតលើមូលហេតុដែលបណ្ដាលឲ្យការណ៍ដ៏គួរឲ្យរន្ធត់នេះ។
គួរបញ្ចាក់ថាគ្រោះថ្នាក់រថភ្លើងនៅតែកើតមានជាញឹកញាប់នៅក្នុងប្រទេសអេហ្ស៊ីប ដោយសារប្រព័ន្ធផ្លូវដែកមានវ័យចំណាស់របស់ប្រទេស និងបញ្ហាការគ្រប់គ្រង។ កាលពីឆ្នាំ២០២១ ក៏មានរថភ្លើងធ្លាក់ផ្លូវ រួមទាំងការប៉ះទង្គិចគ្នាបានសម្លាប់មនុស្ស៣២ នាក់ បានបង្ហាញពីការព្រួយបារម្ភអំពីសុវត្ថិភាព ទោះបីជារដ្ឋាភិបាលសន្យាថានឹងវិនិយោគរាប់ពាន់លានក្នុងការធ្វើទំនើបកម្មបណ្តាញនេះក៏ដោយ ក៏ឧប្បត្តិហេតុសំខាន់ៗនៅតែបន្តកើតមាន ដែលបង្កើតជាសំណួរអំពីវឌ្ឍនភាពក្នុងកំណែទម្រង់ផ្លូវដែក៕



អត្ថបទ៖ ប៊ុន សុភាព
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


