ព័ត៌មានអន្ដរជាតិ
មនុស្ស១០នាក់បាត់បង់ជីវិត និង៥០នាក់របួស ក្នុងហេតុការណ៍រថភ្លើងធ្លាក់ផ្លូវ នៅ អ៊ីរ៉ង់
រថភ្លើងដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់ផ្លូវនៅភាគខាងកើតប្រទេសអ៊ីរ៉ង់ កាលពីព្រឹកថ្ងៃពុធទី០៨ខែមិថុនានេះ ដោយបណ្តាលឲ្យអ្នកដំណើរចំនួន១០នាក់ បាត់បង់ជីវិត និង៥០នាក់ទៀតរងរបួស។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានផ្សាយថា ចំនួនអ្នកស្លាប់និងរបួសអាចកើនឡើងទៀត ថ្វីបើព័ត៌មានលម្អិតដំបូងអំពីគ្រោះមហន្តរាយនេះ នៅតែមិនទាន់ដឹងច្បាស់ក៏ដោយ។
តាមសេចក្តីរាយការណ៍ ទូរថភ្លើងចំនួនបួនក្នុងចំណោមប្រាំពីរ បានធ្លាក់ផ្លូវ ក្នុងពេលងងឹតនាព្រឹកព្រលឹម ក្បែរទីក្រុងវាលខ្សាច់ Tabas។

ក្រុមជួយសង្គ្រោះបានជិះរថយន្តសង្គ្រោះបន្ទាន់ និងឧទ្ធម្ភាគចក្រចំនួន ៣គ្រឿងទៅកាន់កន្លែងកើតហេតុនៅតំបន់ដាច់ស្រយាល។
ហេតុការណ៍នៅលើផ្លូវដែកដែលតភ្ជាប់ទៅកណ្តាលទីក្រុង Yazd មួយនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។

គួរបញ្ជាក់ថា គ្រោះថ្នាក់រថភ្លើងមួយទៀតកាលពីឆ្នាំ២០១៦ បានសម្លាប់មនុស្សរាប់សិបនាក់ និងរបួសជាច្រើននាក់។
គ្រោះមហន្តរាយរថភ្លើងអាក្រក់បំផុតរបស់ប្រទេសអ៊ីរ៉ង់ បានកើតឡើងក្នុងឆ្នាំ ២០០៤ នៅពេលរថភ្លើងដែលផ្ទុកដោយប្រេងសាំង ជី ស្ពាន់ធ័រ និងកប្បាស បានជួបគ្រោះថ្នាក់នៅជិតទីក្រុងប្រវត្តិសាស្ត្រ Neyshabur ដោយសម្លាប់មនុស្សប្រហែល ៣២០ នាក់ របួស ៤៦០ នាក់ និងបំផ្លាញភូមិចំនួន ៥៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Arabiya
ចុចអាន៖ គ្រោះថ្នាក់ចរាចរណ៍ រថភ្លើង បុកយន្តហោះ នៅអាមេរិក
-
កីឡា១១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


