សន្តិសុខសង្គម
រថភ្លើងមួយខ្សែដឹកទូកុងតឺន័រដាច់ក្រឡាប់ធ្លាក់ចេញពីផ្លូវ សំណាងមិនមានគ្រោះថ្នាក់ដល់អាយុជីវិត
ពោធិ៍សាត់ ៖ រថភ្លើងដឹកទូកុងតឺន័រមួយខ្សែបានដាច់ក្រឡាប់ធ្លាក់ចេញពីផ្លូវ បណ្ដាលឱ្យរងការខូចខាត សំណាងមិនបង្កការគ្រោះថ្នាក់ណាមួយដល់មនុស្សឡើយ។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោងព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចជើងភ្នំក្បាលសៀម ស្ថិតក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

បើតាមសាក្សីដែលនៅក្បែរនោះបានឱ្យដឹងថា មុនកើតហេតុឃើញមានរថភ្លើង១ខ្សែធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុផ្លូវចំណុចដែលបត់បែនហើយចុះឡើងទៀត ស្រាប់តែដាច់បារុងជាកំណាត់ៗធ្លាក់កុងតឺន័រចេញស្រូវ និងអង្ករសម្រូបកំពប់រាយប៉ាយពេញដី សំណាងហើយមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ។

ចំណែកលោក យ៉ិន ឈុនហាក់ នាយប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានឃុំត្នោតជុំ ដែលទៅដល់ទីតាំងកើតហេតុបានឱ្យដឹងថា រថភ្លើងដែលក្រឡាប់ខាងលើនេះ ដឹកទូកុងតឺទ័រចំនួន២៣កុងតឺន័រ ហើយបានដាច់បារុងត្រឹមទូកុងតឺន័រទី១០ បណ្ដាលឱ្យទូកុងតឺន័រចំនួន៤ទូធ្លាក់ចេញពីរថភ្លើង និងខូចខាតគ្រាប់ធញ្ញជាតិ(ស្រូវ និងអង្ករសម្រូប)។

លោកបន្តទៀតថា ចំពោះអត្តសញ្ញាណអ្នកបើករថភ្លើងមិនត្រូវបានស្គាល់ឡើយ តែបើតាមការពិនិត្យជាក់ស្ដែង ករណីគ្រោះថ្នាក់នេះ គឺអាចជាកត្តាល្បឿនលឿនពេក ការដឹកលើសទម្ងន់លើចំណុចផ្លូវបត់បែនច្រើន ទើបបណ្ដាលឱ្យកើតមានគ្រោះថ្នាក់នេះតែម្ដង៕
ដោយ ៖ លាន គ្រន






-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


