Connect with us

ចរាចរណ៍

រថភ្លើងបើកធ្លាក់ផ្លូវក្រឡាប់សង្កត់ផ្ទះពលរដ្ឋពីរខ្នង

បានផុស

នៅ

មានករណីមួយបានកើតឡើងបង្កការភ្ញាក់ផ្អើលទាំងព្រលឹម ខណៈមានរថភ្លើងមួយខ្សែបើកបរធ្លាក់គន្លងផ្លូវក្រឡាប់ធ្លាក់​ទូកុងតឺន័រដឹកស្រូវចំនួន២ទូធ្វើឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួនពីរខ្នងក្នុងក្រុងបាត់ដំបង កាលពីវេលាម៉ោង០៥:០០
នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៣ ត្រង់កំណាត់ផ្លូវដែកក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានរថភ្លើងមួយខ្សែបានធ្វើដំណើរពីទិសដៅពីខេត្តបន្ទាយមានជ័យឆ្លងកាត់ខេត្តបាត់ដំបងឆ្ពោះទៅកាន់ទីក្រុងភ្នំពេញ។ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែក្រឡាប់​ទូកុងតឺន័រដឹកស្រូវចំនួន២ប៉ះពាល់ទៅលើផ្ទះពលរដ្ឋ២ខ្នងទាំងពួកគាត់ខ្លះមិនទាន់ភ្ញាក់ពីដំណេកផង ទើបបង្កការភ្ញាក់ផ្អើលទាំងព្រលឹមតែម្តង តែសំណាងមិនបង្កគ្រោះថ្នាក់ដល់ពលរដ្ឋណាម្នាក់។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានពិនិត្យលើកន្លែងកើតហេតុហើយបានដាក់ការសន្និដ្ឋានថា ដោយសារស្ថានភាពផ្លូវដីមានសំណើម និងស្រុតផងនោះជាហេតុនាំឲ្យទូនៅផ្នែកកណ្តាលរបស់រថភ្លើងខ្ទាតចេញពីគន្លងផ្លូវ ហើយ​បានក្រឡាប់ទូដឹកស្រូវចំនួនពីរសង្កត់លើសំយ៉ាបផ្ទះរបស់បងប្អូនប្រជាពលរដ្ឋអស់ចំនួនពីរខ្នង ប៉ុន្តែសំណាងល្អម្ចាស់ផ្ទះជាច្រើននាក់ដែលកំពុងសម្រាកមិនមានគ្រោះថ្នាក់ដល់នណាម្នាក់នោះទេ។

មន្ត្រីអយស្ម័យយានខេត្តបានឲ្យដឹងថា ក្រោយកើតហេតុក្រុមបច្ចេកទេសគ្រប់គ្រងអយស្ម័យយានខេត្តបានចុះរៀបចំជួស​ជុលតភ្ជាប់កំណាត់ផ្លូវដែលរងការខូចខាតជាច្រើនម៉ែត្រយ៉ាងប្រញាប់ប្រញាល់ដើម្បីដាក់ដំណើរការដឹកជញ្ជូនបន្តធម្មតាឡើងវិញ។ មន្ត្រីដដែលថា ដោយឧបទ្ទវហេតុនេះបង្កឡើងតាមរយះជំនន់ទឹកភ្លៀងទើបមានកន្លែងមួយចំនួនផ្នែកខាងក្រោមដីនៅទន់ទើបបង្កឲ្យស្រុតតាមរយះទម្ងន់ធ្ងន់តែម្តង។

បើទោះយ៉ាងណាគេសង្កេតឃើញថា ផ្លូវដែកក្នុងក្រុងបាត់ដំបងបានបង្កឧបទ្ទវហេតុខាងលើនេះចំនួន២លើកហើយដែលទូរថភ្លើងបានផ្ទុកស្រូវដូចគ្នា។ ហើយករណីនេះត្រូវបានប្រជាពលរដ្ឋស្នើឲ្យខាងជំនាញត្រូវតែពិនិត្យ និងបន្តការជួសជុលជាពិសេសនៅតាមទីប្រជុំជនក្រុងតែម្តងដែលមានពលរដ្ឋរស់នៅតាមរ៉បមាត់ផ្លូវដែកច្រើនជៀសវាងបង្កផលប៉ះពាល់ដល់អាយុជីវិតរបស់ពលរដ្ឋនៅថ្ងៃក្រោយដោយយថាហេតុម្តងទៀត៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

មីយ៉ាន់ម៉ារងការខូចខាតធ្ងន់ធ្ងរទូទាំងប្រទេស ខណៈចំនួនអ្នកស្លាប់បន្តកើនឡើង

ព័ត៌មានជាតិ៣ នាទីutes មុន

កម្ពុជាបានទទួលបានការសាទរលើការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មពី WTO ​

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

អាជ្ញាធរ​ក្រុង​បាងកក​ ប្រកាស​ថា ខុនដូ​ចំនួន​៦​គ្មាន​សុវត្ថិភាព​ទៀត​ឡើយ​​បន្ទាប់​ពី​រញ្ជួយ​ដី

សន្តិសុខសង្គម១៥ នាទីutes មុន

សំណុំរឿងឃាតកម្ម សម្លាប់ក្មេងស្រីនៅស្រុកអង្គរជុំ នគរបាលខេត្តសៀមរាប បង្ក្រាបបានហើយ

ព័ត៌មានជាតិ១៧ នាទីutes មុន

ខេត្ត​កំពង់ចាម​ជា​ខេត្តដំបូងគេ​ បញ្ចប់ការងារវាស់វែងដីធ្លី​ជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម