រលកកម្តៅ Archives - Kampuchea Thmey Daily

បារាំងកំពុង​ប្រយុទ្ធ​នឹង​ភ្លើងឆេះព្រៃ​ដ៏ធំមួយ ​នៅជិត​ទីក្រុងប៉ារីស ខណៈរលកក​ម្តៅ​បន្ត​មានឥទ្ធិពល​
ខណៈ​រលក​កម្តៅ​នៅ​តែ​បន្ត​វាយ​ប្រហារ​ប្រទេស​នៅ​អឺរ៉ុប​ ​ដូច​ជា ​អង់​គ្លេស អេស្ប៉ាញ និង​ប្រទេស​បារាំង​ ដោយ​​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​។ នៅ​ថ្ងៃចន្ទ​​នេះ ប្រទេស​បារាំង​​បាន​ប្រយុទ្ធ​​នឹងភ្លើង​ឆេះព្រៃ​ដ៏ធំមួយ​ នៅជិត​ទីក្រុង​ប៉ារីស​​ ខណៈរលកកម្តៅ​ដ៏​យូរបានបន្ត​នៅ​ទូទាំង​ប្រទេស ដោយ​បង្ខំឱ្យមានការជម្លៀសប្រជា​ជន​ចេញ ​នៅ​ជិតព្រៃ Fontainebleau ។ នេះ​បើ​យោងតាមការចុះផ្សាយ​របស់ទូរទស្សន៍ BFM TV​ នៅ​ថ្ងៃ​ទី​១៣ ខែ​កក្ក​ដា ឆ្នាំ​២០២៦ ។

យន្តហោះ​ស្តុក​ទឹក​ កំពុង​បាញ់​ទឹក​ពន្លត់​ភ្លើង​នៅ​បារាំង។ រូបភាព៖ AA

ភ្លើងឆេះ​ព្រៃនៅជិតព្រៃ Fontainebleau ចម្ងាយ​ប្រហែល ៧០គីឡូម៉ែត្រពី​ភាគអាគ្នេយ៍នៃ​ទីក្រុងប៉ារីស បង្ខំ​ឱ្យមានការជម្លៀស​ប្រជា​ជន និងអ្នកទេសចរ​ប្រហែល ១ ០០០នាក់​ ចេញពី​តំបន់​ Le Vaudoue ខណៈអណ្តាត​ភ្លើង​បានឆាបឆេះឆ្ពោះ​ទៅកាន់ផ្ទះ​សម្បែង។

អភិបាលក្រុង​ Le Vaudoue លោក Michel Calmy បាន​ពិពណ៌នា​អំពីជញ្ជាំង​អណ្តាតភ្លើង​រំកិលយ៉ាង​លឿន​ឆ្ពោះទៅកាន់ភូមិអ្នក​ស្រុក​​ មុន​ពេលទៅ​ដល់គែមនៃតំបន់លំនៅ​ឋាន​។

អ្នក​នាំពាក្យរដ្ឋាភិ​បាល​ លោកស្រី​ Maud Bregeon ប្រាប់ទី​ភ្នាក់​ងារ​សារព័ត៌មាន​​ RTL ថា៖ « ភ្លើងឆេះ​ព្រៃ Fontainebleau គឺជាស្ថានភាព​ពិសេសមួយ! ភ្លើងឆេះ​ព្រៃ​ដ៏ធំសម្បើម​បែបនេះ​ នៅភាគខាងជើង​ប្រទេសបារាំង​គឺមិនធ្លាប់មានពីមុនមកទេ​»។

លោក​ស្រី​បន្ត​ថា​៖ «​ ស្ថានភាពពិសេស ធនធានពិសេស! រដ្ឋាភិបាល​បានដាក់ពង្រាយយន្ត​ហោះ​ទម្លាក់​ទឹក Canadair និងយន្តហោះ ​Dash ដើម្បី​គាំទ្រប្រតិបត្តិការ​ពន្លត់អគ្គិភ័យ​»។

យន្តហោះ Canadair ចំនួនពីរគ្រឿងបានមកកន្លែង​កើត​ហេតុ​ ​នៅ​ថ្ងៃចន្ទ ហើយបានចាប់ផ្តើមប្រតិបត្តិការទម្លាក់ទឹក បន្ទាប់ពីបូម​​ទឹកពីទន្លេ Seine​ ។

ភ្លើងឆេះ​ព្រៃនៅ​បារាំង​បានកើតឡើង ខណៈនាយកដ្ឋានចំនួន៣៧ ស្ថិត​នៅក្រោមការព្រមាន​រលកកំដៅក្រហមខ្ពស់​បំផុតរបស់ប្រទេស ​ដោយសីតុណ្ហភាពខ្លាំង និងស្ថានភាពស្ងួតបង្កើនហានិភ័យនៃអគ្គិភ័យ​នៅទូទាំងប្រទេស៕

សម្រួល៖ ណឺ មិនា

The post បារាំងកំពុង​ប្រយុទ្ធ​នឹង​ភ្លើងឆេះព្រៃ​ដ៏ធំមួយ ​នៅជិត​ទីក្រុងប៉ារីស ខណៈរលកក​ម្តៅ​បន្ត​មានឥទ្ធិពល​ appeared first on Kampuchea Thmey Daily.

នៅ​អឺរ៉ុប​មាន​មនុស្ស​ ១០ ០០០នាក់​ស្លាប់ អំឡុង​ពេល​រលក​ក​ម្តៅ​វាយ​ប្រហារ​ នៅចុងខែ​មិថុនា
ទិន្នន័យ​ផ្លូវការ​ បានបង្ហាញថា បណ្តា​ប្រទេស​នៅអឺរ៉ុប​​មាន​មនុស្ស​ស្លាប់​លើស​ពី ១០ ០០០នាក់​​ អំឡុងពេល​រលកកម្តៅ​ដ៏​ខ្លាំងបំផុត​បាន​​វាយ​ប្រហារ​​​ភាគខាងលិច​នៃទ្វីបអឺរ៉ុប​នៅចុង​ខែមិថុនា ​ក្នុង​នោះ​ជាង ៩ ០០០​នាក់​នៃ​​អ្នកស្លាប់​ ស្ថិត​ក្នុងចំណោម​មនុស្សដែល​មានអាយុ ៦៥​ឆ្នាំ​ឡើង​។ នេះបើយោងតាមទិន្នន័យ​​ចេញផ្សាយ​ដោយ​បណ្តាញ​គាំទ្រដោយមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺអឺរ៉ុប ​និងអង្គ​ការសុខភាពពិភព​លោក (EuroMOMO)។

ទី​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យ​ទ័រ ចេញ​​ផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្ក​ដា ឆ្នាំ ២០២៦ បាន​ឱ្យ​ដឹង​ថា កម្តៅ​ខ្លាំង​អាចសម្លាប់​មនុស្ស​ តាម​រយៈ​បង្ក​ឱ្យ​​​ដាច់សរសៃឈាមខួរ​ក្បាល ឬជំងឺសរសៃឈាមបេះដូង និង​ផ្លូវដង្ហើមកាន់តែធ្ងន់ធ្ងរ​​ ក្នុង​នោះ​មនុស្សចាស់ងាយ​រងគ្រោះបំផុត។

រលក​កម្តៅ​នៅ​អឺរ៉ុប​។ រូបភាព៖ France 24

អត្រា​មរណភាពរួមបញ្ចូលគ្នារបស់​ប្រទេស​នៅអឺរ៉ុប​​ក្នុងរយៈ​ពេល​​ ៨សប្តាហ៍មុន ជា​មធ្យមមាន​មនុស្ស​ជិត​​ ៥០០នាក់ស្លាប់​ក្នុង​មួយសប្តាហ៍​។

មិន​តែ​ប៉ុណ្ណោះ​ រលកកម្ដៅ​ខ្លាំងនៅចុងខែមិថុនា​បានរំខានដល់ការផ្គត់ផ្គង់​ថាមពល ​បិទសាលារៀន និងបំបែកកំណត់ត្រា​សីតុណ្ហភាពនៅប្រទេស​បារាំង អេស្ប៉ាញ និងចក្រភពអង់គ្លេស។

EuroMOMO មិនបាន​ផ្សាយ​ពី​អត្រា​មរណភាពលើស​សម្រាប់​ប្រទេសនីមួយៗទេ ប៉ុន្តែ​កត់សម្គាល់ថា ប្រទេសបារាំង និងបែលហ្ស៊ិក​​មាន​​ត្រាអត្រាមរណភាព​លើស​ខ្ពស់​ខ្លាំង​ នៅក្នុងសប្តាហ៍ចុងក្រោយ​នៃខែមិថុនា។

យោងតាមវិទ្យាស្ថាន​សុខភាពសាធារណៈ Sciensano អត្រាមរណ​ភាពលើសរបស់ប្រទេសបែលហ្ស៊ិកគឺខ្ពស់បំផុត អំឡុងពេលរលក​កម្ដៅដែល​កំពុង​មាន​​​បច្ចុប្បន្ន​ ចាប់​តាំងពីឆ្នាំ ២០០០​ ។

ការសិក្សាដាច់ដោយឡែកមួយ ចេញផ្សាយនៅ​ថ្ងៃចន្ទ បាន​ប៉ាន់​ប្រមាណថាមនុស្ស​ចំនួន ២ ៧០០​នាក់​ស្លាប់​ ទាក់ទងនឹង​កម្តៅ​ក្នុង​ប្រទេសអង់គ្លេស និង​​តំបន់​ Wales  អំឡុង​រលក​កម្តៅ​នា​ខែឧសភា និងខែមិថុនា៕

សម្រួល៖ ណឺ មិនា

The post នៅ​អឺរ៉ុប​មាន​មនុស្ស​ ១០ ០០០នាក់​ស្លាប់ អំឡុង​ពេល​រលក​ក​ម្តៅ​វាយ​ប្រហារ​ នៅចុងខែ​មិថុនា appeared first on Kampuchea Thmey Daily.

​កូរ៉េខាងត្បូងចេញ​ការ​ព្រមានរលកកំដៅ​​វាយលុក​លើក​ដំបូង
​ប្រទេស​​កូរ៉េខាងត្បូង បានចេញសេចក្តីជូនដំណឹងបន្ទាន់អំពីរលកកំដៅជាលើកដំបូងរបស់ខ្លួននៅថ្ងៃទី១២​ ខែកក្កដា ក្រោមប្រព័ន្ធព្រមានថ្មីមួយដែលត្រូវបានណែនាំនៅឆ្នាំ ២០២៦​ ដោយណែនាំប្រជាជនឱ្យបញ្ឈប់សកម្មភាព​នៅ​ខាង​ក្រៅផ្ទះ និងស្ថិតនៅ​ទីកន្លែង​​ដែល​ត្រជាក់។

​ប្រជាជន​កូរ៉េខាងត្បូង​​​ធ្វើ​ដំណើរ​តាមដងផ្លូវ​នៅថ្ងៃសៅរ៍ ក្រោម​ការ​ព្រមាន​អំពី​រលកកម្តៅ​​។ Yonhap

​​យោង​ការ​ផ្សាយ​របស់ AFP ​ក្រោមប្រព័ន្ធ​តាមាន​អាកាសធាតុ​ថ្មីនេះ ការជូនដំណឹងបន្ទាន់អំពីរលកកំដៅត្រូវបានចេញនៅពេលដែលតំបន់ដែល​គ្រប់​តាមលក្ខណៈវិនិច្ឆ័យសម្រាប់ការព្រមានរលកកំដៅត្រូវបានព្យាករណ៍​​ថា នឹងឃើញសីតុណ្ហភាពយ៉ាងហោចណាស់ ៣៨​អង្សាសេ ឬសីតុណ្ហភាពយ៉ាងហោចណាស់ ៣៩ អង្សាសេសម្រាប់រយៈពេលមួយថ្ងៃ។

មន្ត្រី បាននិយាយថា ប្រព័ន្ធព្រមានថ្មីត្រូវបានណែនាំដើម្បីដោះស្រាយបានកាន់តែប្រសើរឡើងជាមួយនឹង​រលក​កំដៅកើនឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលកាន់តែយូរ និងខ្លាំងក្លាជាងមុន។

បណ្តាញ​សារ​ព័ត៌មាន The Korean Times ​បាន​រាយការណ៍ថា ការព្រមាន​គ្រាអាសន្ន​អំពី​រលកកំដៅត្រូវបាន​ចេញសម្រាប់ទីក្រុង Gyeongsan និង Pohang ក្នុងខេត្ត Gyeongsang ​ភាគ​ខាងជើងប្រទេសកូរ៉េខ​ាងត្បូង នៅម៉ោង ១០ព្រឹកថ្ងៃអាទិត្យ ដែលជាលើកដំបូងដែលការជូនដំណឹង​បែបនេះ​ត្រូវបានចេញចាប់តាំងពីប្រព័ន្ធ​តាមដាន​អាកាសធាតុ​ថ្មី​នេះត្រូវបានដាក់​ដំណើរការ​។

​សេចក្តីរាយការណ៍​នោះ បាន​កត់សម្គាល់​ថា ការព្រមាននេះអនុវត្តចំពោះតំបន់ដែលសីតុណ្ហភាពអតិបរមាប្រចាំថ្ងៃដែលបានដឹងបានឡើងដល់ ៣៥ អង្សាសេ ឬខ្ពស់ជាងនេះរយៈពេលពីរថ្ងៃ ឬច្រើនជាងនេះ។

កំដៅខ្លាំងគ្រប់គ្រាន់ដើម្បីបង្កឱ្យមានការព្រមាននេះ បង្កហានិភ័យខ្ពស់នៃជំងឺដែលទាក់ទងនឹងកំដៅ។ អ្នកស្រុកត្រូវបានណែនាំឱ្យបញ្ឈប់សកម្មភាពក្រៅផ្ទះជាបន្ទាន់ ផ្លាស់ទៅកន្លែងជ្រកកោន ឬកន្លែងដែលមានម្លប់ និងផឹកទឹកពេលសម្រាក៕​​

រ៉ាន់ រើយ

The post ​កូរ៉េខាងត្បូងចេញ​ការ​ព្រមានរលកកំដៅ​​វាយលុក​លើក​ដំបូង appeared first on Kampuchea Thmey Daily.

ស្លាប់​មនុស្ស​ ២៥នាក់​ ដោយ​សារ​រលក​កម្តៅ​​ នៅ​អាមេរិក​
យ៉ាង​ហោចណាស់​មានមនុស្ស ២៥នាក់​ បាន​ស្លាប់​ ក្នុង​រលកកម្តៅ​​រយៈ​ពេល​មួយសប្តាហ៍​នៅសហរដ្ឋ​អាមេរិក​​ ខណៈ​មនុស្ស ​៤០លាននាក់​កំពុង​ស្ថិតក្រោមការព្រមាន​អំពីរលក​កំដៅ​នៅ​ទូទាំងឆ្នេរសមុទ្រ​ភាគខាង​កើត​ ភាគអាគ្នេយ៍ និងភាគនិរតី​។ នេះបើយោងតាមការចុះផ្សាយ​របស់​សារព័ត៌មាន​ NBC News កាល​ពីថ្ងៃអាទិត្យ​ ទី​៥ ខែ​កក្ក​ដា ឆ្នាំ​២០២៦ ។

យោង​តាមមន្ត្រីរដ្ឋ និង​មូលដ្ឋាននៅ​រដ្ឋ New Jersey រាយការណ៍ពីការស្លាប់​ចំនួន ២២ នាក់ដែល​សង្ស័យថាទាក់​ទង​​នឹងកម្តៅ​ ខណៈរដ្ឋ ​Illinois ស្លាប់ម្នាក់ និងរដ្ឋ Mississippi ស្លាប់ពីរនាក់​។

ពល​រដ្ឋ​អាមេរិក​កំពុង​ដើរ​កណ្តាល​ថ្ងៃ​។ រូបភាព៖ Reuters

សេវា​អាកាសធាតុជាតិ (NWS) បាន​ព្រមានថា ព្យុះ​ផ្គររន្ទះអាចនាំ​មកនូវ​ខ្យល់បក់​បោក ព្រឹលធ្លាក់ និងទឹកជំនន់ភ្លាមៗ​ក្នុងតំបន់នានា​នៅទូទាំងតំបន់​ឆ្នេរសមុទ្រភាគខាងកើតរហូតដល់​ថ្ងៃចន្ទ។

ការព្រមានអំពី​ទឹកជំនន់​នៅតែ​​អាច​​ប៉ះ​ពាល់​​ដល់​មនុស្ស ៣៤ លាននាក់​ ចាប់ពីរដ្ឋ Delaware ដល់រដ្ឋ Connecticut ក៏ដូចជាទីក្រុងញូវយ៉ក រំពឹងថា​នឹងមានភ្លៀងធ្លាក់​រហូតដល់កម្ពស់​ ៧.៦ សង់ទីម៉ែត្រ​។

គួរ​បញ្ជាក់​ថា ព្យុះធ្ងន់ធ្ងរ​ក៏បានបណ្តាលឱ្យមានការដាច់ចរន្ត​អគ្គិសនី ប៉ះពាល់ដល់​មនុស្ស​រាប់រយរាប់ពាន់នាក់​ នៅទូទាំងរដ្ឋភាគខាងកើត។

NWS ​លើក​ឡើង​ទៀត​ថា ការជូនដំណឹងអំពី​កម្តៅ​នឹងបន្តរហូតដល់​ល្ងាច​​ថ្ងៃអាទិត្យ នៅទូទាំងឆ្នេរសមុទ្រភាគខាង​កើត ដោយតម្លៃ​សន្ទស្សន៍​កម្តៅ​ ឆ្លុះបញ្ចាំង​​អាកាស​ធាតុ​ក្តៅ​ ពេលដែល​សំណើមត្រូវបានផ្សំ​ជាមួយសីតុណ្ហភាព​ខ្យល់ រំពឹងថា​នឹងឡើងដល់​ចន្លោះពី ៣៧.៧​C និង ៤០.៥C នៅ​ក្នុងទីក្រុង Philadelphia, Washington DC, Baltimore, Raleigh, Charleston, South Carolina និង Jacksonville រដ្ឋ Florida​ ជា​ដើម​។

អ្នកព្យាករណ៍អាកាសធាតុ​​បន្ថែម​ថា សីតុណ្ហភាពនៅទូទាំងឆ្នេរសមុទ្រ​ភាគខាង​កើតភាគច្រើន​ត្រូវបានគេរំពឹងថា​សី​តុណ្ហ​ភាព​នឹងថយចុះបន្តិចម្តងៗ​នៅសប្តាហ៍នេះ ដោយ​សីតុណ្ហភាពខ្ពស់បំផុត​ នៅពេលថ្ងៃជាទូទៅមានចាប់ពី ២១ ដល់ ៣២​អង្សាសេ។

យ៉ាងណា ស្ថានភាព​ក្តៅខ្លាំង​ត្រូវបានគេព្យាករណ៍ថា​នឹងបន្តរហូតដល់ពាក់កណ្តាលសប្តាហ៍​ក្នុងតំបន់មួយចំនួន​​នៅ​សហរដ្ឋ​អាមេរិក​។

ការឃ្លាំមើល​កម្តៅ​​ខ្លាំងសម្រាប់តំបន់​មួយ​ចំនួននៃរដ្ឋ California និង Arizona រួមទាំង Phoenix និង Tucson ចាប់ពីថ្ងៃអង្គារ​ដល់ថ្ងៃព្រហស្បតិ៍ ដោយសីតុណ្ហភាពខ្ពស់​បំផុត​ នៅពេលថ្ងៃនឹងឡើង​ដល់​ ៤៥.៥C ៕

សម្រួល៖ ណឺ មិនា

The post ស្លាប់​មនុស្ស​ ២៥នាក់​ ដោយ​សារ​រលក​កម្តៅ​​ នៅ​អាមេរិក​ appeared first on Kampuchea Thmey Daily.

អឺរ៉ុប ត្រូវរលកកម្ដៅខ្លាំងបំផុត គ្របដណ្តប់, សម្លាប់មនុស្ស រាប់ពាន់នាក់ រួចទៅហើយ
រលកកម្ដៅដ៏ខ្លាំងក្លាមិនធ្លាប់មាន បាននិងកំពុង គ្របដណ្តប់ និងវាយប្រហារយ៉ាងធ្ងន់ធ្ងរ នៅទូទាំងតំបន់អឺរ៉ុប គិតចាប់តាំងពីចុងខែមិថុនា រហូតមកដល់ដើមខែកក្កដា ឆ្នាំ២០២៦ នេះ។

(រូប៖ Reuters)

រលកកម្ដៅនេះ គឺបណ្តាលមកពីការរួមផ្សំគ្នារវាង បម្រែបម្រួលអាកាសធាតុសកល និងការកកើតឡើងវិញនៃបាតុភូត Super El Niño។

នៅអឺរ៉ុប សីតុណ្ហភាព ក្នុងប្រទេសជាច្រើន បានបំបែកកំណត់ត្រាអាកាសធាតុក្តៅបំផុតប្រចាំប្រវត្តិសាស្ត្រ រួចទៅហើយ ក្នុងខែមិថុនា និងកក្កដា។

(រូប៖ Reuters)

នៅ សាធារណរដ្ឋឆែក សីតុណ្ហភាព ជាមធ្យម បានហក់ឡើងដល់ ៤១.១ អង្សាសេ, ប៉ូឡូញ ៤០.៥ អង្សាសេ, បារាំង ៣០អង្សាសេ (តំបន់ខ្លះឡើងដល់ ៤៣.៨ អង្សាសេ និងចក្រភពអង់គ្លេស ឡើងដល់ ៣៧.៧ អង្សាសេ ខណៈអាល្លឺម៉ង់ ឈានដល់ ៤១.៧ អង្សាសេ ហើយនៅទីនោះធ្ងន់ធ្ងរខ្លាំង ដល់ថ្នាក់ធ្វើឲ្យរលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើបផ្លូវល្បឿនលឿន ទៀតផង។

ទន្ទឹមនោះ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា មនុស្សស្លាប់ដោយសារកម្ដៅខ្លាំងនៅអឺរ៉ុប បានកើនលើស ១ ៣០០នាក់ហើយ គិតត្រឹមចុងខែមិថុនា ខណៈគ្រាន់តែនៅបារាំងម្នាក់ឯង មានករណីស្លាប់ ជាង ១ ០០០នាក់ទៅហើយ ត្រឹមរយៈពេល ៣ថ្ងៃ។

(រូប៖ Reuters)

មិនត្រឹមប៉ុណ្ណឹង រលកកម្តៅខ្លាំងជ្រុល ក៏ជះឥទ្ធិពលអាក្រក់ដល់ហេដ្ឋារចនាសម្ព័ន្ធនានាផងដែរ ពោលគឺ សាលារៀន និងសារមន្ទីរមួយចំនួន ត្រូវបង្ខំចិត្តបិទទ្វារមុនម៉ោង ហើយប្រភពទឹកតាមទន្លេសំខាន់ៗ មានការស្រកចុះ ដែលប៉ះពាល់ដល់ការផលិតថាមពលអគ្គិសនី និងវិស័យកសិកម្ម។

លើសពីនេះ នៅបារាំង និងបណ្តាប្រទេសអឺរ៉ុបខាងកើតមួយចំនួន កំពុងប្រឈមនឹងការប្រកាសអាសន្នព័ណ៌ក្រហម នៃហានិភ័យភ្លើងឆេះព្រៃដោយសារខ្យល់ស្ងួត និងកម្ដៅហួតហែង៕

អត្ថបទ៖ សុវណ្ណ

អាមេរិក ប្រកាសអាសន្នពីរលកកម្តៅខ្លាំងបំផុត ជាប្រវត្តិសាស្រ្ត ពេញមួយសប្តាហ៍, អាចគ្រោះថ្នាក់ដល់ពលរដ្ឋ ១៤០លាននាក់

The post អឺរ៉ុប ត្រូវរលកកម្ដៅខ្លាំងបំផុត គ្របដណ្តប់, សម្លាប់មនុស្ស រាប់ពាន់នាក់ រួចទៅហើយ appeared first on Kampuchea Thmey Daily.

អាមេរិក ប្រកាសអាសន្នពីរលកកម្តៅខ្លាំងបំផុត ជាប្រវត្តិសាស្រ្ត ពេញមួយសប្តាហ៍, អាចគ្រោះថ្នាក់ដល់ពលរដ្ឋ ១៤០លាននាក់
សហរដ្ឋអាមេរិក បានចេញការព្រមាន អំពីរលកកម្តៅដ៏ខ្លាំងបំផុតជាប្រវត្តិសាស្រ្ត ដែលនឹងវាយប្រហារតំបន់ភាគច្រើន នៅដើមខែកក្កដា ធ្វើឲ្យមនុស្សជាង ១៤០លាននាក់ ស្ថិតក្នុងការប្រកាសអាសន្ន ព្រោះតែហានិភ័យគ្រោះថ្នាក់។

(រូប៖ Reuters)

តាមការផ្សាយរបស់ NBC News ដែលដកស្រង់សេចក្តីប្រកាសរបស់សេវាអាកាសធាតុជាតិ កាលពីថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ អាកាសធាតុក្តៅបំបែកកំណត់ត្រា នឹងគ្របដណ្តប់លើតំបន់ភាគអាគ្នេយ៍, ភាគកណ្តាលឆៀងខាងលិច និងភាគខាងកើត ពេញមួយសប្តាហ៍ មុនដល់ទិវាឯករាជ្យជាតិអាមេរិក ៤កក្កដា។

ក្នុងសេចក្តីប្រកាសនោះបញ្ជាក់ថា បណ្តាទីក្រុងនានាដូចជា Chicago, Detroit, St. Louis, Dallas និងNashville បានជួបប្រទះនូវស្ថានភាពកម្តៅអាក្រក់បំផុតរួចទៅហើយ នៅដើមសប្តាហ៍នេះ ដោយសីតុណ្ហភាពដែលមនុស្ស «មានអារម្មណ៍ថាក្តៅ» បានហក់ឡើងរហូតដល់ ៤៣°C។

(រូប៖ Reuters)

រលកកម្តៅនេះ នឹងរីករាលដាលឆ្ពោះទៅទិសខាងកើត នៅពាក់កណ្តាលសប្តាហ៍។ នៅត្រឹមថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ទីក្រុងញូវយ៉ក ត្រូវគេព្យាករណ៍ថា នឹងមានសន្ទស្សន៍កម្តៅ ឡើងដល់ ៤២°C ខណៈ រដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី អាចឡើងដល់ ៤០°C។

ដោយសាររលកកម្តៅនេះ អាជ្ញាធរក៏ចេញការព្រមានដែរ អំពីលក្ខខណ្ឌគ្រោះថ្នាក់នៃភ្លើងឆេះព្រៃ ដែលរាលដាលយ៉ាងលឿន ដោយសារតែការជំរុញពីកម្រិតសំណើមទាបបំផុត និងខ្យល់បោកបក់ខ្លាំង។

(រូប៖ Reuters)

រលកកម្តៅនេះ គឺបណ្តាលមកពីប្រព័ន្ធសម្ពាធបរិយាកាសខ្ពស់ដ៏ធំមួយ ដែលដើរតួដូចជា «គម្របឆ្នាំង» ឃុំឃាំងម៉ាសខ្យល់ក្តៅឲ្យនៅទ្រឹង ផ្សំជាមួយសំណើមហប់មកពីភាគខាងត្បូង។ ស្ថានភាពនេះ ថែមទាំងរារាំងមិនឲ្យសីតុណ្ហភាពធ្លាក់ចុះត្រជាក់ នាពេលយប់ផងដែរ ដែលបង្កជាសម្ពាធកម្តៅជាប់ៗគ្នាច្រើនថ្ងៃ។

ការព្រមាននៅអាមេរិក កើតឡើងបន្ទាប់ពីនៅប្រទេសបារាំងឯណោះ រលកកម្ដៅដែល​ហក់​ឡើង​ដល់ ៤៤​°C បានឆក់យកអាយុជីវិតមនុស្ស ប្រហែល ១ ០០០នាក់ ក្នុងរយៈពេលត្រឹម ៣ថ្ងៃប៉ុណ្ណោះ។

(រូប៖ Reuters)

ភ្នាក់ងារសុខាភិបាលជាតិបារាំង រាយការណ៍ថា ភាគច្រើននៃអ្នកស៊ូទ្រាំនឹងកម្ដៅមិនរួចទាំងនេះ គឺមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ ស្មើនឹង ៨៥% ហើយពួកគេ ស្លាប់នៅតាមផ្ទះរៀងៗ​ខ្លួន ជាពិសេសក្នុងទីក្រុងប៉ារីស ដែលជាកន្លែងក្ដៅខ្លាំងជាងគេ រហូតដល់ថ្នាក់រដ្ឋាភិបាលប្រកាសអាសន្ន «ពណ៌ក្រហម»។

ក្រុមអ្នកជំនាញ និងអង្គការសុខភាពពិភពលោក ពន្យល់ថា កម្ដៅដ៏សាហាវដែលមិនធ្លាប់មាននេះ គឺបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ។ វាបានក្លាយជា «ឃាតកលាក់មុខ» ព្រោះផ្ទះសម្បែងរបស់ប្រជាជនបារាំង និងអឺរ៉ុប មិនត្រូវបានសាងសង់ឡើង ដើម្បីទប់ទល់នឹងអាកាសធាតុដ៏ក្តៅ​បែបនេះឡើយ៕

អត្ថបទ៖ សុវណ្ណ

ត្រឹម ៣ថ្ងៃ ស្លាប់ ១ ០០០​នាក់​នៅ​បារាំង ព្រោះ​រលកកម្ដៅ

The post អាមេរិក ប្រកាសអាសន្នពីរលកកម្តៅខ្លាំងបំផុត ជាប្រវត្តិសាស្រ្ត ពេញមួយសប្តាហ៍, អាចគ្រោះថ្នាក់ដល់ពលរដ្ឋ ១៤០លាននាក់ appeared first on Kampuchea Thmey Daily.

ត្រឹម ៣ថ្ងៃ ស្លាប់ ១ ០០០​នាក់​នៅ​បារាំង ព្រោះ​រលកកម្ដៅ
នៅប្រទេសបារាំង អាកាសធាតុកំពុងតែក្ដៅខ្លាំងដូចនៅ​ជិត​មាត់ចង្រ្កាន ដែលបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សគួរឱ្យខ្លាច។ ក្នុងរយៈពេលត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ រលកកម្ដៅដែល​ហក់​ឡើង​ដល់ជាង ៤៤​អង្សាសេ​នេះ បានឆក់យកអាយុជីវិតមនុស្សប្រហែល ១ ០០០នាក់ឯណោះ។ នេះបើយោងតាម​ការ​ចុះផ្សាយរបស់ BBC នាថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២៦។

(រូបថត៖ iStock)

ភ្នាក់ងារសុខាភិបាលជាតិបារាំង បានរាយការណ៍ថា ភាគច្រើននៃអ្នកស៊ូទ្រាំនឹងកម្ដៅមិនរួចទាំងនេះ គឺមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ ស្មើនឹង ៨៥ភាគរយ ហើយពួកគេបានស្លាប់នៅតាមផ្ទះរៀងៗ​ខ្លួន ជាពិសេសនៅក្នុងទីក្រុងប៉ារីស ដែលជាកន្លែងក្ដៅខ្លាំងជាងគេ រហូតដល់ថ្នាក់រដ្ឋាភិបាលប្រកាសអាសន្ន «ពណ៌ក្រហម»។

តាមធម្មតា នៅប្រទេសបារាំង តែងតែមានមនុស្សស្លាប់ជាមធ្យមជិត ១ ០០០នាក់ក្នុងមួយថ្ងៃ ដោយសារជំងឺ ចាស់ជរា ឬគ្រោះថ្នាក់ផ្សេងៗ។ យ៉ាង​ណាមិញ នៅ​ពេលមានរលកកម្ដៅបក់បោកទៅដល់ ចំនួនអ្នកស្លាប់បានហក់ឡើងខ្លាំង គឺគ្រាន់តែ​ថ្ងៃពុធ សប្ដាហ៍​មុន មានមនុស្ស​ស្លាប់ជាង ១ ២០០នាក់ ឯថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ស្លាប់រហូតដល់ជាង ១ ៤០០នាក់ក្នុងមួយថ្ងៃៗ។

សរុបមក ក្នុងពេល ៣ថ្ងៃនោះ មានមនុស្សស្លាប់សរុបដល់ទៅប្រហែល ៤ ០០០នាក់។ ក្នុងចំណោមនោះ មានមនុស្សប្រហែល ១ ០០០នាក់ បានស្លាប់ ដោយសារតែទ្រាំនឹងធាតុអាកាសក្ដៅខ្លាំងពេកមិនរួច។

ក្រុមមន្ត្រីសុខាភិបាល បានព្រមានថា ចំនួនអ្នកបាត់បង់ជីវិតផ្លូវការ អាចនឹងបន្តកើនឡើងលើសនេះទៀត ខណៈទិន្នន័យនៃការស្លាប់នៅតាមផ្ទះ កំពុងបន្តប្រមូលបន្ថែម។

ក្រុមអ្នកជំនាញ និងអង្គការសុខភាពពិភពលោក បានពន្យល់ថា កម្ដៅដ៏សាហាវដែលមិនធ្លាប់មាននេះ គឺបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ វាបានក្លាយជា «ឃាតកលាក់មុខ» ព្រោះផ្ទះសម្បែងរបស់ប្រជាជនបារាំង និងអឺរ៉ុប មិនត្រូវបានសាងសង់ឡើង ដើម្បីទប់ទល់នឹងអាកាសធាតុដ៏ក្តៅ​បែបនេះឡើយ៕

ប្រែសម្រួល៖ ឈាង

The post ត្រឹម ៣ថ្ងៃ ស្លាប់ ១ ០០០​នាក់​នៅ​បារាំង ព្រោះ​រលកកម្ដៅ appeared first on Kampuchea Thmey Daily.

មនុស្ស​រាប់រយនាក់នៅ​អឺរ៉ុប ស្លាប់ដោយសារ​កត្តា​អាកាសធាតុក្តៅខ្លាំងពេក ​ដល់​បំបែក​កំណត់ត្រា​
រលកកម្តៅដ៏​សែនក្តៅ​មិន​ធ្លាប់​មាន បានសម្លាប់មនុស្សរាប់រយនាក់នៅទូទាំងទ្វីបអឺរ៉ុបក្នុងសប្តាហ៍នេះ ដោយក្នុង​នោះប្រទេសអេស្ប៉ាញមានចំនួនអ្នកស្លាប់ខ្ពស់ជាងគេ ខណៈសីតុណ្ហភាពបានហក់ឡើង​លើស​​ ៤០​អង្សាសេ និងបានបំបែកកំណត់ត្រានានានៅទូទាំងទ្វីប។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន RT​ ។

រូបភាព៖Reuters

យោងតាមប្រព័ន្ធត្រួតពិនិត្យអត្រាមរណភាពនៅអេស្ប៉ាញ អាជ្ញាធរបានផ្សាភ្ជាប់ការស្លាប់របស់មនុស្សជាង ២០០នាក់ ទៅនឹងកត្តា​អាកាសធាតុក្តៅខ្លាំងនេះ។ ជាក់ស្ដែង អាល្លឺម៉ង់ បានរាយការណ៍ពីអ្នកស្លាប់ជាង ២០នាក់ ដែលភាគច្រើនជាករណីលង់ទឹក ដោយសារតែ​ពួកគេទៅរកភាពត្រជាក់នៅក្នុងទន្លេ បឹង និងអាងហែលទឹក ដើម្បី​​ទ​ប់​ទល់​នឹងកម្តៅ​​។

បារាំងបានបញ្ជាក់ពីការស្លាប់របស់មនុស្សមួយចំនួនដោយសារកម្តៅ ក្នុងនោះរួមមានទាំងកុមារផងដែរ ចំណែកឯអ៊ីតាលីក៏បានរាយការណ៍ពីការស្លាប់ជាច្រើននាក់ ខណៈមន្ទីរពេទ្យនានាបានទទួលព្យាបាលអ្នកជំងឺកាន់តែច្រើនឡើង ដែលរងគ្រោះដោយសារការដាច់សរសៃឈាមខួរក្បាលព្រោះកម្តៅខ្លាំង និងការបាត់បង់ជាតិទឹក។

រលកកម្តៅនេះបានគ្របដណ្តប់លើផ្នែកភាគច្រើននៃអឺរ៉ុបខាងលិច និងអឺរ៉ុបខាងត្បូង ដោយទីក្រុងប៉ារីសបានកត់ត្រាថ្ងៃក្តៅបំផុតមិនធ្លាប់មានក្នុងខែមិថុនា គឺរហូតដល់ ៤០.៩អង្សាសេ ចំណែកឯអង់គ្លេសបានចុះបញ្ជីសីតុណ្ហភាពខ្ពស់បំផុតក្នុងខែមិថុនា គឺ ៣៦.៤អង្សាសេ។ ប្រទេសស្វីសក៏បានបង្កើតកំណត់ត្រាថ្មីសម្រាប់ខែមិថុនាផងដែរ ខណៈអាជ្ញាធរនៅទូទាំងតំបន់បានប្រកាសអាសន្នពណ៌ក្រហម បិទសាលារៀន លុបចោលសេវាកម្មរថភ្លើង និងបានជម្រុញឲ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះក្នុងអំឡុងពេលដែលក្តៅខ្លាំងប្រចាំថ្ងៃ។

ក្រុមអ្នកឧតុនិយមបានសន្មតថា សីតុណ្ហភាពដ៏ក្តៅខ្លាំងនេះបណ្តាលមកពីបាតុភូត «ដំបូលកម្តៅ» ជាប់លាប់ ដែលបានឃុំខ្យល់ក្តៅឲ្យនៅជាប់ពីលើតំបន់អឺរ៉ុប និងរារាំងប្រព័ន្ធអាកាសធាតុត្រជាក់មិនឲ្យចូលមកបាន។ ស្ថានភាពនេះបានបង្កគ្រោះថ្នាក់ខ្លាំង ជាពិសេសនៅក្នុងទីក្រុងដែលមានប្រជាជនរស់នៅក្រាស់ក្រែល ដែលជាកន្លែងបេតុង និងកៅស៊ូថ្នល់រក្សាកម្តៅទុកនៅពេលយប់ ធ្វើឲ្យមានភាពត្រជាក់តិចតួចប៉ុណ្ណោះបន្ទាប់ពីថ្ងៃលិច។

ក្រុមអ្នកជំនាញនិយាយថា អឺរ៉ុបនៅតែងាយរងគ្រោះជាពិសេស ដោយសារតែលំនៅឋានភាគច្រើនត្រូវបានរចនាឡើងដើម្បីរក្សាកម្តៅក្នុងរដូវរងាដ៏ត្រជាក់ ជាជាងការរក្សាផ្ទះឲ្យត្រជាក់ក្នុងរដូវក្តៅ។ វាខុសពីអាមេរិកខាងជើង និងផ្នែកជាច្រើននៃអាស៊ី ដោយសារម៉ាស៊ីនត្រជាក់តាមផ្ទះនៅតែមិនទាន់មានការប្រើប្រាស់ទូលំទូលាយនៅឡើយទេនៅទូទាំងទ្វីបនេះ ដែលធ្វើឲ្យមនុស្សរាប់លាននាក់ត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំងអូសបន្លាយពេលយូរ។

រដ្ឋាភិបាលនានាបានព្រមានថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត ខណៈរលកកម្តៅនៅតែបន្តកើតមាន ហើយពួកគេកំពុងជម្រុញឲ្យប្រជាជនរក្សាជាតិទឹកក្នុងខ្លួន ចៀសវាងសកម្មភាពក្រៅផ្ទះក្នុងអំឡុងពេលសីតុណ្ហភាពឡើងខ្ពស់បំផុត និងជួយពិនិត្យមើលសាច់ញាតិវ័យចំណាស់ ក៏ដូចជាអ្នកងាយរងគ្រោះផ្សេងទៀត៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post មនុស្ស​រាប់រយនាក់នៅ​អឺរ៉ុប ស្លាប់ដោយសារ​កត្តា​អាកាសធាតុក្តៅខ្លាំងពេក ​ដល់​បំបែក​កំណត់ត្រា​ appeared first on Kampuchea Thmey Daily.