ព័ត៌មានអន្ដរជាតិ
អឺរ៉ុប ត្រូវរលកកម្ដៅខ្លាំងបំផុត គ្របដណ្តប់, សម្លាប់មនុស្ស រាប់ពាន់នាក់ រួចទៅហើយ
រលកកម្ដៅដ៏ខ្លាំងក្លាមិនធ្លាប់មាន បាននិងកំពុង គ្របដណ្តប់ និងវាយប្រហារយ៉ាងធ្ងន់ធ្ងរ នៅទូទាំងតំបន់អឺរ៉ុប គិតចាប់តាំងពីចុងខែមិថុនា រហូតមកដល់ដើមខែកក្កដា ឆ្នាំ២០២៦ នេះ។

រលកកម្ដៅនេះ គឺបណ្តាលមកពីការរួមផ្សំគ្នារវាង បម្រែបម្រួលអាកាសធាតុសកល និងការកកើតឡើងវិញនៃបាតុភូត Super El Niño។
នៅអឺរ៉ុប សីតុណ្ហភាព ក្នុងប្រទេសជាច្រើន បានបំបែកកំណត់ត្រាអាកាសធាតុក្តៅបំផុតប្រចាំប្រវត្តិសាស្ត្រ រួចទៅហើយ ក្នុងខែមិថុនា និងកក្កដា។

នៅ សាធារណរដ្ឋឆែក សីតុណ្ហភាព ជាមធ្យម បានហក់ឡើងដល់ ៤១.១ អង្សាសេ, ប៉ូឡូញ ៤០.៥ អង្សាសេ, បារាំង ៣០អង្សាសេ (តំបន់ខ្លះឡើងដល់ ៤៣.៨ អង្សាសេ និងចក្រភពអង់គ្លេស ឡើងដល់ ៣៧.៧ អង្សាសេ ខណៈអាល្លឺម៉ង់ ឈានដល់ ៤១.៧ អង្សាសេ ហើយនៅទីនោះធ្ងន់ធ្ងរខ្លាំង ដល់ថ្នាក់ធ្វើឲ្យរលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើបផ្លូវល្បឿនលឿន ទៀតផង។
ទន្ទឹមនោះ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា មនុស្សស្លាប់ដោយសារកម្ដៅខ្លាំងនៅអឺរ៉ុប បានកើនលើស ១ ៣០០នាក់ហើយ គិតត្រឹមចុងខែមិថុនា ខណៈគ្រាន់តែនៅបារាំងម្នាក់ឯង មានករណីស្លាប់ ជាង ១ ០០០នាក់ទៅហើយ ត្រឹមរយៈពេល ៣ថ្ងៃ។

មិនត្រឹមប៉ុណ្ណឹង រលកកម្តៅខ្លាំងជ្រុល ក៏ជះឥទ្ធិពលអាក្រក់ដល់ហេដ្ឋារចនាសម្ព័ន្ធនានាផងដែរ ពោលគឺ សាលារៀន និងសារមន្ទីរមួយចំនួន ត្រូវបង្ខំចិត្តបិទទ្វារមុនម៉ោង ហើយប្រភពទឹកតាមទន្លេសំខាន់ៗ មានការស្រកចុះ ដែលប៉ះពាល់ដល់ការផលិតថាមពលអគ្គិសនី និងវិស័យកសិកម្ម។
លើសពីនេះ នៅបារាំង និងបណ្តាប្រទេសអឺរ៉ុបខាងកើតមួយចំនួន កំពុងប្រឈមនឹងការប្រកាសអាសន្នព័ណ៌ក្រហម នៃហានិភ័យភ្លើងឆេះព្រៃដោយសារខ្យល់ស្ងួត និងកម្ដៅហួតហែង៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


