ព័ត៌មានអន្ដរជាតិ
ត្រឹម ៣ថ្ងៃ ស្លាប់ ១ ០០០នាក់នៅបារាំង ព្រោះរលកកម្ដៅ
នៅប្រទេសបារាំង អាកាសធាតុកំពុងតែក្ដៅខ្លាំងដូចនៅជិតមាត់ចង្រ្កាន ដែលបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សគួរឱ្យខ្លាច។ ក្នុងរយៈពេលត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ រលកកម្ដៅដែលហក់ឡើងដល់ជាង ៤៤អង្សាសេនេះ បានឆក់យកអាយុជីវិតមនុស្សប្រហែល ១ ០០០នាក់ឯណោះ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។

ភ្នាក់ងារសុខាភិបាលជាតិបារាំង បានរាយការណ៍ថា ភាគច្រើននៃអ្នកស៊ូទ្រាំនឹងកម្ដៅមិនរួចទាំងនេះ គឺមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ ស្មើនឹង ៨៥ភាគរយ ហើយពួកគេបានស្លាប់នៅតាមផ្ទះរៀងៗខ្លួន ជាពិសេសនៅក្នុងទីក្រុងប៉ារីស ដែលជាកន្លែងក្ដៅខ្លាំងជាងគេ រហូតដល់ថ្នាក់រដ្ឋាភិបាលប្រកាសអាសន្ន «ពណ៌ក្រហម»។
តាមធម្មតា នៅប្រទេសបារាំង តែងតែមានមនុស្សស្លាប់ជាមធ្យមជិត ១ ០០០នាក់ក្នុងមួយថ្ងៃ ដោយសារជំងឺ ចាស់ជរា ឬគ្រោះថ្នាក់ផ្សេងៗ។ យ៉ាងណាមិញ នៅពេលមានរលកកម្ដៅបក់បោកទៅដល់ ចំនួនអ្នកស្លាប់បានហក់ឡើងខ្លាំង គឺគ្រាន់តែថ្ងៃពុធ សប្ដាហ៍មុន មានមនុស្សស្លាប់ជាង ១ ២០០នាក់ ឯថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ស្លាប់រហូតដល់ជាង ១ ៤០០នាក់ក្នុងមួយថ្ងៃៗ។
សរុបមក ក្នុងពេល ៣ថ្ងៃនោះ មានមនុស្សស្លាប់សរុបដល់ទៅប្រហែល ៤ ០០០នាក់។ ក្នុងចំណោមនោះ មានមនុស្សប្រហែល ១ ០០០នាក់ បានស្លាប់ ដោយសារតែទ្រាំនឹងធាតុអាកាសក្ដៅខ្លាំងពេកមិនរួច។
ក្រុមមន្ត្រីសុខាភិបាល បានព្រមានថា ចំនួនអ្នកបាត់បង់ជីវិតផ្លូវការ អាចនឹងបន្តកើនឡើងលើសនេះទៀត ខណៈទិន្នន័យនៃការស្លាប់នៅតាមផ្ទះ កំពុងបន្តប្រមូលបន្ថែម។
ក្រុមអ្នកជំនាញ និងអង្គការសុខភាពពិភពលោក បានពន្យល់ថា កម្ដៅដ៏សាហាវដែលមិនធ្លាប់មាននេះ គឺបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ វាបានក្លាយជា «ឃាតកលាក់មុខ» ព្រោះផ្ទះសម្បែងរបស់ប្រជាជនបារាំង និងអឺរ៉ុប មិនត្រូវបានសាងសង់ឡើង ដើម្បីទប់ទល់នឹងអាកាសធាតុដ៏ក្តៅបែបនេះឡើយ៕
ប្រែសម្រួល៖ ឈាង
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ២០ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


