Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់​មនុស្ស​ ២៥នាក់​ ដោយ​សារ​រលក​កម្តៅ​​ នៅ​អាមេរិក​

បានផុស

នៅ

យ៉ាង​ហោចណាស់​មានមនុស្ស ២៥នាក់​ បាន​ស្លាប់​ ក្នុង​រលកកម្តៅ​​រយៈ​ពេល​មួយសប្តាហ៍​នៅសហរដ្ឋ​អាមេរិក​​ ខណៈ​មនុស្ស ​៤០លាននាក់​កំពុង​ស្ថិតក្រោមការព្រមាន​អំពីរលក​កំដៅ​នៅ​ទូទាំងឆ្នេរសមុទ្រ​ភាគខាង​កើត​ ភាគអាគ្នេយ៍ និងភាគនិរតី​។ នេះបើយោងតាមការចុះផ្សាយ​របស់​សារព័ត៌មាន​ NBC News កាល​ពីថ្ងៃអាទិត្យ​ ទី​៥ ខែ​កក្ក​ដា ឆ្នាំ​២០២៦ ។

យោង​តាមមន្ត្រីរដ្ឋ និង​មូលដ្ឋាននៅ​រដ្ឋ New Jersey រាយការណ៍ពីការស្លាប់​ចំនួន ២២ នាក់ដែល​សង្ស័យថាទាក់​ទង​​នឹងកម្តៅ​ ខណៈរដ្ឋ ​Illinois ស្លាប់ម្នាក់ និងរដ្ឋ Mississippi ស្លាប់ពីរនាក់​។

ពល​រដ្ឋ​អាមេរិក​កំពុង​ដើរ​កណ្តាល​ថ្ងៃ​។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេវា​អាកាសធាតុជាតិ (NWS) បាន​ព្រមានថា ព្យុះ​ផ្គររន្ទះអាចនាំ​មកនូវ​ខ្យល់បក់​បោក ព្រឹលធ្លាក់ និងទឹកជំនន់ភ្លាមៗ​ក្នុងតំបន់នានា​នៅទូទាំងតំបន់​ឆ្នេរសមុទ្រភាគខាងកើតរហូតដល់​ថ្ងៃចន្ទ។

ការព្រមានអំពី​ទឹកជំនន់​នៅតែ​​អាច​​ប៉ះ​ពាល់​​ដល់​មនុស្ស ៣៤ លាននាក់​ ចាប់ពីរដ្ឋ Delaware ដល់រដ្ឋ Connecticut ក៏ដូចជាទីក្រុងញូវយ៉ក រំពឹងថា​នឹងមានភ្លៀងធ្លាក់​រហូតដល់កម្ពស់​ ៧.៦ សង់ទីម៉ែត្រ​។

គួរ​បញ្ជាក់​ថា ព្យុះធ្ងន់ធ្ងរ​ក៏បានបណ្តាលឱ្យមានការដាច់ចរន្ត​អគ្គិសនី ប៉ះពាល់ដល់​មនុស្ស​រាប់រយរាប់ពាន់នាក់​ នៅទូទាំងរដ្ឋភាគខាងកើត។

NWS ​លើក​ឡើង​ទៀត​ថា ការជូនដំណឹងអំពី​កម្តៅ​នឹងបន្តរហូតដល់​ល្ងាច​​ថ្ងៃអាទិត្យ នៅទូទាំងឆ្នេរសមុទ្រភាគខាង​កើត ដោយតម្លៃ​សន្ទស្សន៍​កម្តៅ​ ឆ្លុះបញ្ចាំង​​អាកាស​ធាតុ​ក្តៅ​ ពេលដែល​សំណើមត្រូវបានផ្សំ​ជាមួយសីតុណ្ហភាព​ខ្យល់ រំពឹងថា​នឹងឡើងដល់​ចន្លោះពី ៣៧.៧​C និង ៤០.៥C នៅ​ក្នុងទីក្រុង Philadelphia, Washington DC, Baltimore, Raleigh, Charleston, South Carolina និង Jacksonville រដ្ឋ Florida​ ជា​ដើម​។

អ្នកព្យាករណ៍អាកាសធាតុ​​បន្ថែម​ថា សីតុណ្ហភាពនៅទូទាំងឆ្នេរសមុទ្រ​ភាគខាង​កើតភាគច្រើន​ត្រូវបានគេរំពឹងថា​សី​តុណ្ហ​ភាព​នឹងថយចុះបន្តិចម្តងៗ​នៅសប្តាហ៍នេះ ដោយ​សីតុណ្ហភាពខ្ពស់បំផុត​ នៅពេលថ្ងៃជាទូទៅមានចាប់ពី ២១ ដល់ ៣២​អង្សាសេ។

យ៉ាងណា ស្ថានភាព​ក្តៅខ្លាំង​ត្រូវបានគេព្យាករណ៍ថា​នឹងបន្តរហូតដល់ពាក់កណ្តាលសប្តាហ៍​ក្នុងតំបន់មួយចំនួន​​នៅ​សហរដ្ឋ​អាមេរិក​។

ការឃ្លាំមើល​កម្តៅ​​ខ្លាំងសម្រាប់តំបន់​មួយ​ចំនួននៃរដ្ឋ California និង Arizona រួមទាំង Phoenix និង Tucson ចាប់ពីថ្ងៃអង្គារ​ដល់ថ្ងៃព្រហស្បតិ៍ ដោយសីតុណ្ហភាពខ្ពស់​បំផុត​ នៅពេលថ្ងៃនឹងឡើង​ដល់​ ៤៥.៥C ៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម