លោកស្រីបណ្ឌិត ជា វណ្ណី Archives - Kampuchea Thmey Daily

អ្នកតាមដាន៖ ពលរដ្ឋកម្ពុជាគួរតែទៅលេងឱ្យច្រើន នៅប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី
អ្នកតាមដានសង្គម ២រូប បានប្រាប់មក កម្ពុជាថ្មី​ ដូចគ្នាថា អំឡុងពេលមានវិវាទព្រំដែន កម្ពុជា-ថៃ ប្រជាជនកម្ពុជា គួរតែទៅលេងនៅប្រាសាទតាមាន់តូច តាមាន់ធំ និងតាក្របី ឱ្យបានច្រើនតាមសមត្ថភាព និងសុវត្ថិភាពនៅតាមព្រំដែន ដើម្បីបង្ហាញពីការស្រឡាញ់សម្បត្តិវប្បធម៌ខ្មែរ ការស្រឡាញ់ជាតិ និងការលើកទឹកចិត្តកងទ័ពខ្មែរនៅតំបន់ព្រំដែន។

រូបភាពពីហ្វេសប៊ុក Bo Kimyong

លោកបណ្ឌិត ដៀប សុផល សាស្ត្រាចារ្យប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិ បានប្រាប់ កម្ពុជាថ្មី ថា ក្នុងពេលដែលកម្ពុជា និងថៃ មានជម្លោះព្រំដែនជាមួយគ្នា កងទ័ពកម្ពុជាបានឈរជើងនៅទីនោះដើម្បីការពារទឹកដីពីជនឈ្លានពានដែលជាកិច្ចការការពារជាតិ ហើយកិច្ចការការពារជាតិគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងអស់តាមរយៈរូបភាពផ្សេងៗគ្នា។ ត្រង់ចំណុចនេះ លោកបណ្ឌិតថា ការទៅលេងនៅតំបន់ព្រំដែនដើម្បីលើកទឹកចិត្តកងទ័ព គឺជារឿងមួយចាំបាច់ និងសំខាន់ណាស់ គឺជាចលនាមហាជនមួយដែលត្របាញ់ចូលគ្នារវាងកងទ័ព និងមហាជន ដើម្បីការពារមាតុភូមិកម្ពុជា។

បណ្ឌិត ដៀប សុផល

ក្នុងស្ថានភាពជម្លោះរវាងប្រទេសទាំង២ លោកបណ្ឌិត ដៀប សុផល ឃើញថា មានការប្រឈមមុខដាក់គ្នាចច្រើន ដូចជាការប្រឈមមុខការផ្ទុះប្រដាប់អាវុធ សង្គ្រាមពាក្យសម្តីតាមបណ្តាញសង្គម និងវប្បធម៌ ដែលបានរាលដាលច្របល់ចូលគ្នា។ លោកក៏មើលឃើញថា ឥរិយាបថរបស់ប្រជាជនថៃមួយចំនួន បានបញ្ចេញអាកប្បកិរិយាមិនគប្បី បំផ្លើស និងបំភ្លៃការពិត ហេតុនេះ លោកបណ្ឌិត បានប្រាប់ទៅពលរដ្ឋត្រូវទប់ទល់នឹងស្ថានភាពនេះឱ្យបានល្អ ដោយត្រូវយល់ឱ្យច្បាស់ថា ទាំងអស់នេះ គឺជាសង្គ្រាមចិត្តសាស្ត្រ កុំជឿ កុំទទួលយកតាមការបំផ្លើសរបស់សត្រូវ ពោល គឺត្រូវស្វែងរកការពិតរបស់ខ្លួន។ ប្រជាពលគ្រប់រូប ត្រូវមានជំហរដាច់ខាតរបស់ខ្លួន គឺរួមគ្នាការពារទឹកដី កុំចាញ់បោកឧបាយកល និងបម្រើឱ្យឧបាយរបស់សត្រូវដាច់ខាត និងដើរតាមមាគ៌ាអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។

អ្នកជំនាញរូបនេះ សំណូមពរដល់ប្រជាពលរដ្ឋគ្រប់រូបថា៖ “យើងត្រូវទៅលេង យើងទៅសួរសុខទុក្ខបងប្អូនយុទ្ធជនរបស់យើងដែលនៅហាលភ្លៀងហាលខ្យល់ ប្រឈមមុខនឹងការលំបាកគ្រប់បែបយ៉ាង ហើយនៅឆ្ងាយពីគ្រួសារ យើងទៅលេង យើងទាំងអស់គ្នាជាគ្រួសាររបស់គាត់”។ លោកសង្កត់ធ្ងន់ ថា ពលរដ្ឋគួរទៅឱ្យបានច្រើនគ្នា និងធ្វើអ្វីដែលអាចធ្វើបានដើម្បីជួយដល់កងទ័ពជួរមុខ បង្ហាញថា ខ្មែរតែមួយ រួមសុខរួមទុក្ខជាមួយគ្នា។

ចំណែក លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់មក កម្ពុជាថ្មី មិនខុសពីបណ្ឌិត ដៀប សុផល ឡើយ។ លោកស្រីបណ្ឌិត យល់ឃើញថា ពលរដ្ឋកម្ពុជា គួរតែទៅលេងនៅប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី ឱ្យបានច្រើន តាមសមត្ថភាពរៀងខ្លួន និងសុវត្ថិភាពជាក់ស្តែងនៅតាមព្រំដែន។ ការទៅលេងនៅតំបន់ព្រំដែននេះគឺជាការប្រសើរណាស់ បង្ហាញពីការស្រឡាញ់ ការការពារ អភិរក្សសម្បត្តិវប្បធម៌ដែលបន្សល់ពីដូនតាខ្មែរ ហើយក៏អាចជួយបង្កើនសេដ្ឋកិច្ចពលរដ្ឋតាមតំបន់ព្រំដែនបន្ថែមទៀតដែរ។ បន្ថែមពីនេះ ក៏ចូលរួមចំណែកការពារព្រំដែនពីជនឈ្លានពានចង់យកទឹកដីខ្មែរ ដោយលោកស្រីបញ្ជាក់ថា នៅពេលពលរដ្ឋខ្មែរទៅលេងច្រើន ក៏ធ្វើឱ្យអ្នកចង់ឈ្លានពានមានការខ្លាចរអាដូចគ្នា។

បណ្ឌិត ជា វណ្ណី

លោកស្រីថា ក្នុងស្ថានភាពជម្លោះ កម្ពុជា-ថៃ ជាង១ខែមកនេះ ប្រជាជនកម្ពុជា គួរបង្ហាញប្រកាន់អាកប្បកិរិយាចាស់ទុំ អត់ធ្មត់ កុំឆ្លើយតបទាំងអារម្មណ៍ខុសឆ្គង និងប្រុងប្រយ័ត្នខ្ពស់ កុំធ្វើដូចប្រជាជនថៃមួយចំនួន។ លោកស្រី និយាយថា៖ “ដូច្នេះ គឺយើងកុំបង្កជម្លោះ ហើយការកុំបង្កជម្លោះហ្នឹងមិនមែនឱ្យអត់ធ្មត់រហូតដល់ថ្នាក់គេជាន់ជើង គេវាយអីហើយយើងមិនតបតទេ ពេលហ្នឹងគឺយើងតបត។ តែបើក្នុងតែករណីប្រើបណ្តាញសង្គម ប្រើអារម្មណ៍ទេ យើងកុំយកអារម្មណ៍ដ៏ល្អផូរផង់របស់យើង ទៅច្រឡោតខឹងជាមួយអ្នកដែលមិនដឹងអី”។ លោកស្រី ក៏បញ្ជាក់ទៀតថា កម្ពុជា​គួររក្សាជំហររឹងមាំតែមិនទន់ជ្រាយ ប្រាកដប្រជា រក្សាភាពម៉ឺងម៉ាត់ សមរម្យដោយគុណតម្លៃនៃជីវិតរស់នៅក្នុងសង្គម និងឈរលើគោលការណ៍គោរពច្បាប់អន្តរជាតិ នោះអន្តរជាតិ នឹងគាំទ្រកម្ពុជា។

លោកស្រី បានអំពាវនាវដល់ពលរដ្ឋគ្រប់រូប ប្រសិនជានៅតំបន់ព្រំដែនមានសុខសុវត្ថិភាពល្អ ពលរដ្ឋខ្មែរគួរទៅលេងនៅទីនោះឱ្យបានច្រើន ដើម្បីបញ្ជាក់ពីទឹកចិត្តស្រឡាញ់ជាតិ ព្រមទាំងគោរព ផ្តល់តម្លៃដល់មរតកវប្បធម៌ដូនតាខ្មែរដូចគ្នា។ បន្ថែមពីនេះ ការទៅទស្សនានៅតំបន់ប្រាសាទតាមព្រំដែន ក្រៅពីការស្រឡាញ់ជាតិ ក៏បង្ហាញពីការកសាងសន្តិភាពរវាងអ្នកជិតខាង និងអ្នកជិតខាងផងដែរ។ ការធ្វើខ្លួនជាអ្នកជិតខាងល្អ លោកស្រី ជា វណ្ណី ថា ក៏អាចក្លាយជាគំរូល្អ សម្រាប់អ្នកជិតខាង សម្រាប់អ្នកនៅក្នុងតំបន់ និងក្រៅតំបន់ដែរ៕

រូបភាពពីហ្វេសប៊ុក ព័ត៌មានយោធា-Military News

The post អ្នកតាមដាន៖ ពលរដ្ឋកម្ពុជាគួរតែទៅលេងឱ្យច្រើន នៅប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី appeared first on Kampuchea Thmey Daily.

អ្នកជំនាញថា អន្តេវាសិកដ្ឋានសម្តេចតេជោសម្រាប់សិស្សស្រីមករៀននៅភ្នំពេញ គឺសុវត្ថិភាព ជួយពង្រឹងសមត្ថភាពស្ត្រី
អ្នកជំនាញ២រូប នៃរាជបណ្ឌិត្យសភាកម្ពុជា គឺលោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញកិច្ចការសង្គម និងទស្សនវិជ្ជា និងលោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រ បានគាំទ្រចំពោះការសាងសង់អន្តេវាសិកដ្ឋានសម្រាប់សិស្សនារីមកពីបណ្តាខេត្តបន្តការសិក្សានៅភ្នំពេញរបស់សម្តេចតេជោ ហ៊ុន សែន ដោយអ្នកជំនាញទាំង២ អះអាងដូចគ្នាថា អន្តេវាសិកដ្ឋាននេះ នឹងផ្តល់សុវត្ថិភាពខ្ពស់ដល់សិស្សស្រី មានការថែទាំត្រឹមត្រូវ ជាពិសេស រួមចំណែកជំរុញដល់ការពង្រឹងសមត្ថភាពស្ត្រីក្នុងសង្គមជាតិ។

ការគាំទ្ររបស់អ្នកជំនាញទាំង២ បន្ទាប់ពីមានការប្រកាសពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ថា សម្តេច និងក្រុមគ្រួសារ ផ្ដល់ដី ២ហិកតា ដែលមានតម្លៃជាង ១០លានដុល្លារ ស្ថិតនៅជ្រោយចង្វារ សាងសង់អន្តេវាសិកដ្ឋានសម្រាប់និស្សិតស្រីក្រីក្រមកពីបណ្ដាខេត្តបន្តការសិក្សានៅរាជធានីភ្នំពេញ។ ការសាងសង់នេះ គឺចំណាយថវិការបស់សម្តេច និងក្រុមគ្រួសារផ្ទាល់។ បន្ទាប់ពីសាងសង់រួច នឹងប្រគល់ជាសម្បត្តិរដ្ឋ ដោយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកិច្ចការនារី។ ក្នុងខ្លឹមសារនោះ សម្តេច បានបញ្ជាក់ថា៖ “ខ្ញុំសង្ឃឹមថាអន្តេវាសិកដ្ឋាននេះ នឹងជួយកាត់បន្ថយការលំបាករបស់និស្សិតជាស្ត្រី និងជួយពន្លឿនដល់ការវិយោគ កសាងសមត្ថភាពរបស់ស្រ្តី និងការចូលរួមរបស់ស្រ្តីក្នុងការកសាងប្រទេសជាតិ”។

ជុំវិញការសាងសង់អន្តេវាសិកដ្ឋាននេះ លោកស្រី ជា វណ្ណី បានប្រាប់មក កម្ពុជាថ្មី ថា ក្នុងនាមលោកស្រីជាស្ត្រីម្នាក់ ពិតជារំភើបឥតឧបមា និងមានមោទកភាពយ៉ាងក្រៃលែងចំពោះគុណតម្លៃដែលសម្តេចបានចំណាយថវិកាផ្តាល់ខ្លួន ជួយដល់សិស្សស្រីដែលមានជីវភាពក្រីក្រ មានឱកាសបន្តការសិក្សានៅភ្នំពេញ និងអាចស្នាក់នៅកន្លែងដែលមានផាសុខភាព និងសុវត្ថិភាព មានការមើលខុសត្រូវល្អ ដើម្បីឱ្យពួកគេបញ្ចៀសពីហានិភ័យផ្សេងៗ។ លោកស្រី យល់ឃើញថា អន្តេវាសិកដ្ឋាននេះ ជួយសម្រាលបន្ទុកគ្រួសារ ដូចជាការចំណាយថ្លៃស្នាក់នៅពេលសិក្សានៅភ្នំពេញ និងការចំណាយប្រចាំថ្ងៃបានមួយកម្រិត។ បន្ថែមពីនេះ សិស្សស្រីដែលរស់នៅឆ្ងាយពីគ្រួសារ នឹងទទួលបានការមើលថែត្រឹមត្រូវ ទោះបីពេលឈឺក៏មានប៉ុស្តិ៍សុខភាពដើម្បីជួយទាន់ពេលវេលា។ ជាមួយគ្នានេះ នៅពេលដែលសិស្សរស់នៅជុំគ្នា នឹងជួយពន្លឿនការសិក្សាពួកគេ តាមរយៈការចែករំលែកចំណេះដឹងគ្នាទៅវិញទៅមក ទាំងមេរៀនសាលា និងកិច្ចការសង្គម។

លោកស្រី ជា វណ្ណី បន្តទៀតថា អន្តេវាសិកដ្ឋាននេះ ជំរុញសមត្ថភាពស្ត្រីក្នុងការអភិវឌ្ឍ គាំទ្រដល់ការកសាងសមត្ថភាពរបស់ស្ត្រី និងការចូលរួមរបស់ពួកគាត់ក្នុងការកសាងប្រទេសដែលវាក៏ជាឱកាសមួយផ្តល់ឱ្យនិស្សិតស្រីទទួលបានការអប់រំដែលមានគុណភាព ដោយមិនជាប់ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ចគ្រួសារ។ តាមរយៈការគ្រប់គ្រងដោយរដ្ឋ អន្តេវាសិកដ្ឋាននេះនឹងត្រូវបានគ្រប់គ្រង ដើម្បីធានាបាននូវសេវាកម្មដែលមានគុណភាពប្រកបដោយចីរភាព និងយូរអង្វែង។

លោកស្រី បញ្ជាក់ថា៖ “អន្តេវាសិកដ្ឋាននេះ មិនត្រឹមតែផ្ដល់កន្លែងស្នាក់នៅប្រកបដោយសុខសុវត្ថិភាពសម្រាប់និស្សិតស្រីប៉ុណ្ណោះទេ ថែមទាំងជួយឱ្យនិស្សិតស្រីក្រីក្រមានឱកាសអភិវឌ្ឍន៍ខ្លួន ពង្រីកចំណេះដឹងពង្រឹងសមត្ថភាព ទាំងចំណេះដឹង និងទាំងចំណេះធ្វើ និងជាពិសេសបានចូលរួមចំណែកយ៉ាងសកម្មក្នុងសង្គមដែលខ្លួនរស់នៅ ក៏ដូចជាសម្រាប់ភពផែនដីដ៏ស្រស់ត្រកាលនៃយើង ក្រោមម្លប់នៃសន្តិភាព”។

ចំណែក បណ្ឌិត ឈត ប៊ុនថង ប្រាប់មក កម្ពុជាថ្មី មិនខុសពីលោកស្រី ជា វណ្ណី ឡើយ។ លោកបានគាំទ្រចំពោះគម្រោងនេះ នឹងបានលើកឡើងថា ការសាងសង់អន្តេវាសិកដ្ឋានសម្រាប់សិស្សស្រីតាមបណ្តាខេត្តមករៀននៅភ្នំពេញរបស់សម្តេចតេជោ គឺជារឿងល្អបំផុត ព្រោះបច្ចុប្បន្ន លោកគិតថា នៅពេលដែលសិស្សស្រីមករស់នៅភ្នំពេញដើម្បីបន្តការសិក្សាអាចមានហានិភ័យមួយចំនួន ដូចជាការរំខានដោយសំឡេងពីមជ្ឈដ្ឋានជុំវិញដែលធ្វើឱ្យពិបាករៀន ឬរងការបៀតបៀនជាដើម។

លោកបណ្ឌិត និយាយថា៖ “បើមានអន្តេវាសិកដ្ឋានសម្រាប់សិស្សស្រី គឺជួយបានមួយចំណែកធំណាស់ ឃើញសម្តេចមានទាំងមណ្ឌលសុខភាពទៀត។ ហើយបើសិនជាយើងមានអន្តេវាសិកដ្ឋាន ត្រូវមានរចនាសម្ព័ន្ធ អ្នកគ្រប់គ្រង អ៊ីចឹងហើយ ប្រសិនជាមានរឿង មានបញ្ហាការរំលោភបំពាន ឬការប៉ះទង្គិចអី មានអ្នកគ្រប់គ្រងនៅទីហ្នឹង អន្តរាគម និងដោះស្រាយបានទាន់ពេល”។

លោកបណ្ឌិត ឈត ប៊ុនថង បន្តទៀតថា នៅពេលសិស្សស្រីទទួលបានការស្នាក់នៅអន្តេវាសិកដ្ឋាននេះ គឺទទួលបានការស្នាក់នៅឥតគិតថ្លៃ មានបន្ទប់សម្រាក មានបន្ទប់ព្យាបាល និងមានសុវត្ថិភាពខ្ពស់ មិនមានការរំខានពីមជ្ឈដ្ឋានជុំវិញ ដែលផ្តល់ភាពងាយស្រួលដល់ការរៀនសូត្ររបស់សិស្សស្រី។

អ្នកជំនាញរូបនេះ សង្កត់ធ្ងន់ថា៖ “សម្រាប់ការរៀនសូត្រ គឺសំខាន់ភាពស្ងាត់ គ្មានការរំខានពីការចាក់ធុងបាស់ ពីការផឹកស៊ី ឡូឡា ការលេងល្បែងស៊ីសង ការរំខានអីហ្នឹង គឺរឿងហ្នឹងសំខាន់ណាស់សម្រាប់អ្នករៀនសូត្រ”។ ហេតុនេះ លោកថា ប្រសិនជាមានអន្តេវាសិកដ្ឋានបែបនេះ នឹងផ្តល់មានស្ងប់ស្ងាត់ដល់សិស្ស មានសុវត្ថិភាពខ្ពស់ ដើម្បីជំរុញការរៀនសូត្រដល់សិស្សជាស្ត្រីកាន់តែល្អប្រសើរទៀត។

សូមជម្រាបថា បើតាមការសរសេរលើបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន ការសាងសង់អន្តេវាសិកដ្ឋាន សម្រាប់និស្សិតស្រ្តីស្នាក់ចំនួន ៥០០នាក់ ក្នុង ១បន្ទប់ស្នាក់នៅ ៤នាក់ មានបន្ទប់ទឹក និងចង្រ្កានបាយ ដោយត្រូវសាងសង់ចំនួន ១២០បន្ទប់។ បន្ថែមពីនេះ អន្តេវាសិកដ្ឋានក៏មានសាងសង់ប៉ុស្តិ៍សុខភាពនៅជាន់ផ្ទាល់ដី ដែលមានបន្ទប់សម្រាប់ពិនិត្យជំងឺ និងបន្ទប់សម្រាប់គ្រូពេទ្យប្រចាំការ ដើម្បីជួយពេលមានជំងឺផ្សេងៗ៕

អត្ថបទ៖ អុន ស្រីមាន

The post អ្នកជំនាញថា អន្តេវាសិកដ្ឋានសម្តេចតេជោសម្រាប់សិស្សស្រីមករៀននៅភ្នំពេញ គឺសុវត្ថិភាព ជួយពង្រឹងសមត្ថភាពស្ត្រី appeared first on Kampuchea Thmey Daily.

អ្នកជំនាញ៖ វត្តមានជនបរទេសចូលរួម “សំណេរអង្គរ” បង្ហាញពីការស្រឡាញ់ និងការលើកស្ទួយអក្សរសាស្ត្រខ្មែរលើឆាកអន្តរជាតិ
អ្នកជំនាញ២រូប ដែលមកពីរាជបណ្ឌិត្យសភាកម្ពុជា និងអក្សរសាស្ត្រខ្មែរ បានលើកឡើងដូចគ្នាថា វត្តមានរបស់ជនជាតិបរទេសដែលចូលរួមប្រកួត “សំណេរអង្គរ” កាលពីពេលថ្មីៗនេះ បានបង្ហាញពីការស្រឡាញ់អក្សរសាស្ត្រខ្មែរ លើកស្ទួយភាសាខ្មែរ ហើយក៏បញ្ជាក់ឱ្យឃើញថា អក្សរជាតិខ្មែរមានភាពល្បីល្បាញលើឆាកអន្តរជាតិដូចគ្នា។

រូបភាព៖ ក្រសួងអប់រំ

កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីប្រកួតសរសេរតាមអាន “សំណេរអង្គរ” លើកទី២ នៅស្ពានហាល ប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប ដោយមានបេក្ខជនចូលរួមចំនួន ១,២២០ អង្គ/នាក់ ដែលក្នុងនោះរួមមានព្រះសង្ឃ, បេក្ខជនទាំងចាស់ ក្មេង ដោយបេក្ខជនចាស់ជាងគេមានអាយុ៨១ឆ្នាំ ហើយបេក្ខជនក្មេងជាងគេអាយុ៦ឆ្នាំ ដែលមកពីរាជធានី ខេត្តនានា។ អ្វីដែលពិសេស កម្មវិធីនេះ ក៏សង្កេតឃើញមានជនជាតិបរទេសចូលរួមផងដែរ។

រូបភាព៖ សំណេរអង្គរ

ចំពោះវត្តមានរបស់ជនជាតិបរទេស ដែលមកចូលរួមប្រកួត “សំណេរអង្គរ” លើកទី២ នេះ លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យ កម្ពុជាថ្មី ដឹងថា៖ “ជនបរទេស ដែលចូលរួមព្រឹត្តិការណ៍នេះ មានន័យថាពួកគាត់ស្រឡាញ់ ពេញចិត្ត និងក៏ចង់ចូលរួមចំណែកលើកស្ទួយអក្សរខ្មែរ និងការផ្សព្វផ្សាយភាសាខ្មែរទៅកាន់់ពិភពលោក ជាពិសេស គឺគេចង់បង្ហាញពីកម្រិតសមត្ថភាពចេះ និងយល់ដឹងពីអក្សរសាស្ត្រខ្មែរដែរ”។

លោកស្រីបណ្ឌិត ជា វណ្ណី

រីឯ សាស្ត្រាចារ្យផ្នែកអក្សរសាស្ត្រខ្មែរ លោក យូ សុភា បានប្រាប់ កម្ពុជាថ្មី ថា វត្តមានរបស់ជនជាតិបរទេសដែលបានចូលរួមប្រកួតប្រជែង គឺបង្ហាញច្បាស់ពីកិត្យានុភាព ការលើកស្ទួយនៃអក្សរសាស្ត្រខ្មែរពីជនបរទេសនៅលើឆាកអន្តរជាតិ ដែលអាចឱ្យបរទេសស្គាល់អក្សរខ្មែរកាន់តែច្រើន។ បន្ថែមពីនេះ  ក៏បង្ហាញថា ខ្មែរជាជនជាតិមួយដែលមានអក្សរផ្ទាល់ខ្លួន មិនលួចចម្លងពីជាតិសាសន៍ដទៃឡើយ។ លោកបន្តថា នេះក៏ជាឱកាសសម្រាប់ការទាក់ទាញភ្ញៀវទេសចរអន្តរជាតិផ្សេងទៀតឱ្យមកទស្សនា និងស្វែងយល់ពីប្រទេសកម្ពុជាឱ្យកាន់តែច្រើនផងដែរ។

ពាក់ព័ន្ធនឹងកម្មវិធី “សំណេរអង្គរ” លោកសាស្ត្រាចារ្យ យូ សុភា មើលឃើញថា ជាព្រឹិត្តិការណ៍មួយដែលល្អសម្រាប់ឱ្យកូនខ្មែរគ្រប់រូប រួមទាំងជនបរទេសផង ចូលរួមលើកស្ទួយ ឱ្យតម្លៃអក្សរសាស្ត្រខ្មែរ និងពង្រឹងសមត្ថភាពរបស់អ្នកចូលរួមក្នុងការប្រើប្រាស់អក្ខរាវិរុទ្ធ វេយ្យាករណ៍ឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតរបស់ខ្មែរ។ ក្រៅពីនេះ ព្រឹត្តិការណ៍នេះ ក៏ជាផ្នែកមួយជួយពង្រឹងសមត្ថភាពអ្នកចូលរួមម្នាក់ៗឱ្យយល់ដឹងពីសមត្ថភាពរបស់ខ្លួនកាន់តែច្បាស់ ថាស្ថិតក្នុងកម្រិតណា និងជាកត្តាជំរុញឱ្យមានការយល់ដឹងបន្ថែមទៀត។ លោក យូ សុភា បានផ្តាំផ្ញើដល់កូនខ្មែរគ្រប់រូប សិក្សាស្វែងយល់ឱ្យបានទូលំទូលាយ និងច្បាស់លាស់លើភាសាខ្មែរ ព្រមទាំងហ្វឹកហាត់ការសរសេរ ការអាន ឱ្យក្លាយជាបំណិនជីវិតមួយដែលប្រើប្រាស់ និងចងចាំអក្សរខ្មែរបានច្បាស់។ លោកសង្កត់ធ្ងន់ថា កូនខ្មែរគ្រប់រូប មុននឹងចាប់ផ្តើមរៀនពីភាសាបរទេស ត្រូវចេះ និងយកភាសាជាតិខ្លួនជាមូលដ្ឋាន។

លោកសាស្ត្រាចារ្យ យូ សុភា

ចំណែក អ្នកស្រីបណ្ឌិត ជា វណ្ណី ក៏បានលើកឡើងមិនខុសពីសាស្ត្រាចារ្យ យូ សុភា ដែរ ដោយលោកស្រីបានបញ្ជាក់ថា អ្នកដែលបានចូលរួម សំណេរអង្គរ បង្ហាញពីការស្រឡាញ់ និងអភិរក្សអក្សរសាស្ត្រខ្មែរ និងបំផុសគំនិត ដល់គ្រប់គ្នាយកចិត្តទុកដាក់ដល់ការប្រើប្រាស់សំណេររបស់ខ្លួនដោយប្រុងប្រយ័ត្ន ជាពិសេសយុវជនជំនាន់់ក្រោយ ត្រូវប្រឹងប្រែងយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នងការសិក្សាភាសានិងអក្សរសាស្ត្រខ្មែរ ដោយសរសេរឱ្យត្រឹមត្រូវលើផ្នែកអក្ខរាវិរុទ្ធ ក្បួនខ្នាតនៃវេយ្យាករណ៍ ក៏ដូចជារបៀបសរសេរអត្ថបទឱ្យបានច្បាស់លាស់ ដែលជាបំណិនជីវិតដ៏សំខាន់មួយ ពោល គឺលើកកម្ពស់សមត្ថភាពផ្នែកអក្សរសាស្រ្តជាតិ។

លោកស្រី បន្តថា បច្ចុប្បន្ន កម្ពុជាបានយកចិត្តទុកដាក់លើការសរសេរ និងប្រើប្រាស់ភាសាជាតិខ្លួន តាមរយៈសមិទ្ធផលដែលបានធ្វើបច្ចុប្បន្នភាពវចនានុក្រមខ្មែរ ក៏ដូចជាការបង្កើតគណៈកម្មការបច្ចេកសព្ទនានា។ ប៉ុន្តែ លោកស្រី សូមសំណូមពរបន្ថែមទៀត ដល់រដ្ឋាភិបាល ស្ថាប័នជាតិដែលទទួលបន្ទុកខាងភាសា និងអ្នកសិក្សាស្រាវជ្រាវពីអក្សរសាស្ត្រខ្មែរត្រូវយកចិត្តទុកដាក់សិក្សាស្រាវជ្រាវ ក្បួនច្បាប់អក្សរសាស្ត្រ មានវេយ្យាករណ៍ អក្ខរាវិរុទ្ធ  និងរបៀបសរសេរកាន់តែខ្លាំងក្លាថែមទៀត ដោយ ជួយបណ្ដុះយុវជននូវស្មារតីស្រឡាញ់អក្សរសសាស្រ្តជាតិ ពង្រីកចំណេះដឹងពង្រឹងសមត្ថភាពខាងការប្រើប្រាស់ភាសាជាតិខ្លួន និងចំណេះដឹងជំនាញថ្មីៗ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមករា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានរំលេចនៅក្នុងពិធីបើកកម្មវិធី សំណេរអង្គរ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ ក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសអ្នកស្រលាញ់ចូលចិត្តការសរសេរអក្សរខ្មែរ សំដៅលើកកម្ពស់សមត្ថភាពការសរសេរឱ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ ក្បួនខ្នាតវេយ្យាករណ៍ និងចេះពីរបៀបសរសេរអត្ថបទឱ្យបានច្បាស់លាស់ ដែលទាំងអស់នេះជាបំណិនដ៏សំខាន់ក្នុងការសិក្សាភាសាខ្មែរ និងអក្សរសាស្ត្រខ្មែរ។ លោកបណ្ឌិត លើកទឹកចិត្តដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ឱ្យរៀបចំការប្រឡងប្រណាំងអំណាន និងសំណេរ ឬបង្កើតព្រឹត្តិការណ៍អប់រំនានា ដើម្បីជំរុញដល់ការរៀនសូត្ររបស់សិស្សានុសិស្ស និងអ្នកចូលចិត្តអក្សរសាស្រ្តខ្មែរ អាចបញ្ចេញសមត្ថភាពប្រកបដោយភាពក្លាហាន ទំនុកចិត្ត និងទទួលយកការពិតអំពីសមត្ថភាពពិតប្រាកដដែលខ្លួនមាន ព្រមទាំងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងពង្រឹងការអាន សរសេរ និងនិពន្ធបន្ថែមទៀត សម្រាប់ត្រៀមខ្លួនក្នុងការប្រឡងប្រណាំងនានាក្នុងពេលខាងមុខ៕

ដោយ៖ អុន ស្រីមាន

The post អ្នកជំនាញ៖ វត្តមានជនបរទេសចូលរួម “សំណេរអង្គរ” បង្ហាញពីការស្រឡាញ់ និងការលើកស្ទួយអក្សរសាស្ត្រខ្មែរលើឆាកអន្តរជាតិ appeared first on Kampuchea Thmey Daily.

លោកស្រីបណ្ឌិត ជា វណ្ណី ស្នើដល់អាណាព្យាបាលគ្រប់រូបត្រូវលើកទឹកចិត្តកូន មិនថាកូនប្រឡងបាក់ឌុបជាប់ ឬធ្លាក់ទេ
ប្រធាននាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា លោកស្រីបណ្ឌិត ជា វណ្ណី បានសំណូមពរដល់មាតាបិតា អាណាព្យាបាលសិស្សគ្រប់រូប ត្រូវលើកទឹកចិត្តកូនឱ្យបានល្អនៅថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប មិនថាកូនប្រឡងជាប់ ឬ ធ្លាក់ ឬទទួលបានលទ្ធផលមិនសមបំណងទេ ត្រូវលើកទឹកចិត្តកូនជានិច្ចកុំឱ្យបាក់ទឹកចិត្តឱ្យសោះ។

ក្នុងនាមជាម្តាយមួយរូប ដែលមានកូនប្រឡងបាក់ឌុបឆ្នាំ២០២៤នេះដែរ លោកស្រីបណ្ឌិត ជា វណ្ណី បានលើកឡើងថា ទោះបីជាលទ្ធផលប្រឡងចេញមកបែបណា ក៏លោកស្រីមិនស្តីបន្ទោសដល់កូនឡើយ គឺមានតែលើកទឹកចិត្តបន្ថែមទៀតដល់កូន ព្រោះលោកស្រីបានឃើញពីសកម្មភាពខិតខំរៀនសូត្ររបស់កូនរួចមកហើយ ដូចនេះ ទទួលបានលទ្ធផលបែបណាក៏លោកស្រីមិនស្តីបន្ទោសកូនជាដាច់ខាត។

លោកស្រីបណ្ឌិត ជា វណ្ណី

លោកស្រីក៏បានស្នើទៅអាណាព្យាបាលគ្រប់រូប គួរតែមានការលើកទឹកចិត្តកូនៗឱ្យបានច្រើន ព្រោះជោគវាសនារបស់កូនមិនស្ថិតនៅលើលទ្ធផលប្រឡងបាក់ឌុបឡើយ។ អាណាព្យាបាលគ្រប់រូបគួរគិតពីសុខភាពផ្លូវចិត្តរបស់កូនជាចម្បង ចៀសវាងកូនបាក់ទឹកចិត្តនៅពេលមានមនុស្សជុំវិញស្តីបន្ទោសច្រើន រហូតលែងខ្វល់ពីយុទ្ធសាស្ត្រអនាគតរបស់ខ្លួន អាចឈានទៅដល់ការសម្លាប់ខ្លួនថែមទៀតផង។ ដូច្នេះ ម្តាយឪពុក មិនអាចមើលរំលងចំណុចសំខាន់នេះបានទេ ប្រសិនជាកូនប្រឡងមិនបានជោគជ័យ អាចឱ្យកូនរៀនម្តងទៀត ឬប្រឡងស្វៃរិន បំពេញវិជ្ជា ឬអាចរៀនបរិញ្ញាបត្ររងបានដូចគ្នា។

លោកស្រីបណ្ឌិត ជា វណ្ណី និយាយថា៖ “គួរតែលើកទឹកចិត្តគាត់ ហើយធ្វើយ៉ាងណាបណ្តុះឆន្ទៈមនសិកាគាត់ឱ្យស្រឡាញ់ការសិក្សាជាបន្ត ព្រោះមានតែការសិក្សាទេដែលជាគុណតម្លៃនៃជីវិតមិនអាចកាត់ថ្លៃបាន។ បើកាលណាយើងស្តីបន្ទោសគាត់ គាត់បាក់ទឹកចិត្ត គាត់បោះបង់ការសិក្សា គាត់លែងធ្វើអីនោះ គឺអនាគតរបស់គាត់នឹងទៅតាមនឹង”។

តាមការសង្កេត កន្លងមកមានបេក្ខជនមួយចំនួនតូចណាស់បានគិតខ្លីនៅពេលដែលប្រឡងធ្លាក់បាក់ឌុប ប៉ុន្តែ ក៏មានយុវជនមួយចំនួនធំដែលធ្លាក់បាក់ឌុបបានតស៊ូរៀនសូត្រ និងប្រឡងឡើងវិញ រហូតទទួលបានជោគជ័យដូចគ្នា។ ​ទាំងនេះ គឺអាស្រ័យលើការខិតខំប្រឹងប្រែង ការលើកទឹកចិត្ត របស់ក្រុមគ្រួសារ និងបុគ្គលម្នាក់ៗ។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រទុតិយភូមិនឆ្នាំនេះធ្វើឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ដោយមានបេក្ខជនប្រឡងជាង ១៣ម៉ឺននាក់ ហើយដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូនតាមគោលការណ៍ក្រសួងអប់រំ “ចេះជាប់”។ ជាមួយគ្នានេះ បេក្ខជនដែលមិនបានចូលរួមប្រឡង រយៈពេល២ថ្ងៃនៃការប្រឡងបាក់ឌុបនេះមានចំនួនសរុប ២,៤០៦នាក់ ស្រី៩១៥នាក់ ។ ក្នុងនោះ មានបេក្ខជនស្វៃរិន (ចំណេះទូទៅ និងបំពេញវិជ្ជា) អវត្តមានសរុប១.៩៩០នាក់ ស្រី ៧៣៨នាក់។ រីឯ ការប្រកាសលទ្ធផលធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា សម្រាប់មណ្ឌលប្រឡងនៅភ្នំពេញទាំងអស់ និងប្រកាសថ្ងៃទី៣១ សម្រាប់បេក្ខជនប្រឡងនៅមណ្ឌលតាមបណ្តាខេត្តនានា៕

ដោយ៖ អុន ស្រីមាន

The post លោកស្រីបណ្ឌិត ជា វណ្ណី ស្នើដល់អាណាព្យាបាលគ្រប់រូបត្រូវលើកទឹកចិត្តកូន មិនថាកូនប្រឡងបាក់ឌុបជាប់ ឬធ្លាក់ទេ appeared first on Kampuchea Thmey Daily.

អ្នកជំនាញមើលឃើញថា ឥទ្ធិពលសង្គម ការធ្លាក់ចុះសីលធម៌ ជាកត្តាចម្បងជំរុញឱ្យមានអំពើផិតក្បត់គ្នាក្នុងសង្គមខ្មែរ
អ្នកជំនាញផ្នែកកិច្ចការសង្គម និងសីលធម៌ បានមើលឃើញស្រដៀងគ្នាថា បច្ចុប្បន្ន មនុស្សក្នុងសង្គមខ្មែរមានការផិតក្បត់ចិត្តគ្នា គឺបណ្តាលមកពីកត្តាគួបផ្សំច្រើនយ៉ាង ដូចជា ឥទ្ធិពលសង្គម សីលធម៌ សេដ្ឋកិច្ច និងការអប់រំជាដើម។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងកិច្ចការសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា អំពើផិតក្បត់គ្នានេះ គឺកើតចេញពីកត្តាសំខាន់ៗចំនួន៥ គឺការប្រែប្រួលរបស់សង្គម សេដ្ឋកិច្ច ការអប់រំ ច្បាប់ និងគ្រឿងស្រវឹង គ្រឿងញៀន ឬបណ្តាញសង្គមជាដើម។ ចំពោះបញ្ហាសង្គមវិញ លោកបណ្ឌិតថា កាលពីសម័យមុនក៏មានការផិតក្បត់គ្នាដែរ គ្រាន់តែមិនច្រើនដូចពេលបច្ចុប្បន្នដែលសង្គមប្រែប្រួលច្រើន មនុស្សងាយនឹងស្និតស្នាលគ្នា ហើយក៏ទទួលរងឥទ្ធិពលបរទេសច្រើនដូចគ្នា។ ចំណែក ការផិតក្បត់ដែលចេញពីកត្តាសេដ្ឋកិច្ចវិញ អាចនិយាយបានថា បុគ្គលនោះ ត្រូវបានអូសទាញដោយសម្ភារៈនិយម និងលុយជាដើម។

បណ្ឌិត ឈត ប៊ុនថង

ម្យ៉ាងវិញទៀត បើនិយាយពីសម័យពីមុន ស្ត្រីភាគច្រើនក្នុងសង្គមខ្មែរជាស្ត្រីមេផ្ទះ រស់នៅដោយពឹងលើប្រាក់របស់ស្វាមី ខុសពីសម័យបច្ចុប្បន្ន ដែលស្រ្តីប្រឡូកក្នុងវិស័យការងារបានច្រើនមិនខុសពីបុរសឡើយ ធ្វើឱ្យខ្លួនឯករាជ្យ មានសិទ្ធិជ្រើសរើសដៃគូផ្សេងដោយខ្លួនឯង។ ចំពោះការអប់រំវិញ លោកបណ្ឌិត ឈត ប៊ុនថង មើលឃើញថា សព្វថ្ងៃនេះ មិនថាបុរស និងស្ត្រីទេ គឺទទួលបានការអប់រំខ្ពស់ និងទទួលបានព័ត៌មានច្រើនជាងមុន។ ដូចនេះ បុរស និងស្ត្រី មិនអាចរំលោភសិទ្ធិភាគីណាម្នាក់បានឡើយ ពួកគេមិននៅស្ងៀមឱ្យអ្នកម្ខាងទៀតធ្វើបាបទេ គឺពួកគេមានសិទ្ធិក្នុងការរើបម្រះ ឬលែងលះ។ បើការអនុវត្តច្បាប់ចំពោះការផិតក្បត់វិញ លោកបណ្ឌិតឃើញថា នៅមានកម្រិត ​ព្រោះទាល់តែភាគីខាងស្រី ឬខាងប្រុស ជាអ្នកប្តឹងទើបតុលាការអនុវត្តតាមផ្លូវច្បាប់ ប៉ុន្តែ បើមិនមានភាគីណាមួយប្តឹងទេ អំពើផិតក្បត់នេះ ក៏រួចខ្លួនតាមនោះ។

កត្តាគ្រឿងស្រវឹង គ្រឿងញៀន និងបណ្តាញសង្គម ក៏ងាយឱ្យមនុស្សផិតក្បត់គ្នាដែរ ព្រោះនៅពេលស្រវឹង ឬញៀនធ្វើឱ្យមនុស្សបាត់បង់មនសិការបស់ខ្លួន ខណៈបណ្តាញសង្គមវិញ ធ្វើឱ្យមានភាពងាយស្រួលខ្លាំងក្នុងការទាក់ទងគ្នា ដូច្នេះ ការផិតក្បត់ក៏ងាយទៅតាមនោះដែរ។ នេះបើតាមលោកបណ្ឌិត ឈត ប៊ុនថង។ តែទោះយ៉ាងណា លោកបណ្ឌិត បានបញ្ជាក់ថា បុគ្គលដែលមានរឿងទាំងនោះ មិនគួរយកបញ្ហារបស់ខ្លួនទៅបង្ហោះលើសង្គមហ្វេសប៊ុកបែបនេះទេ គួរតែទុកកិត្តិយសដល់ខ្លួនឯង និងកូន។ ប្រសិនជាសម្រេចចិត្តថា មិនអាចបន្តជាមួយគ្នាបានទៀតទេ គួរណាតែរកវិធីសាស្ត្រណាមួយដែលត្រឹមត្រូវមកបញ្ចប់បញ្ហាទើបជាការប្រសើរ។

រីឯ លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និងយេនឌ័រ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ស្រដៀងនឹងលោកបណ្ឌិត ឈត ប៊ុនថង ដែរ គឺមានកត្តាច្រើនដែលនាំឱ្យក្បត់ចិត្តគ្នា ដូចជាបញ្ហាក្នុងគ្រួសារ ការមិនយល់ចិត្តគ្នារវាងប្តីប្រពន្ធ។ បញ្ហានេះ ប្រសិនក្នុងគ្រួសារមានបញ្ហាសេដ្ឋកិច្ច ឬប្តីប្រពន្ធមិនអាចបំពេញតម្រូវការរបស់ខ្លួនបាន នោះពួកគេនឹងស្វែងរកដៃគូផ្សេងទៀតដែលអាចបំពេញតាមតម្រូវការរបស់គេបាន។

មូលហេតុទី២ ការខ្វះភាពស្និតស្នាលរាងកាយ ឬប្តីប្រពន្ធនោះ មិនអាចបំពេញតម្រូវការផ្លូវភេទបាន ទើបពួកគេស្វែងរកដៃគូផ្សេងដែលអាចបំពេញផ្លូវភេទឱ្យខ្លួន។ ទី៣ ឥទ្ធិពលវប្បធម៌ និងបរិយាកាសសង្គម ព្រោះបច្ចុប្បន្ន សង្គមមានការផ្លាស់ប្តូរច្រើន ក៏មានវិធីសាស្ត្រផ្សេងៗដែលធ្វើឱ្យមនុស្សងាយស្រួលជួបគ្នា មានឱកាសកាន់តែច្រើនណាត់ជួបជាមួយអ្នកដទៃ។ ទី៤ ឥទ្ធិពលបច្ចេកវិទ្យា ជាពិសេស ប្រព័ន្ធបណ្តាញសង្គមតែងបង្ហាញពីភាពមិនស្មោះត្រង់ និងអវិជ្ជមានក្នុងសង្គមច្រើន រួមជាមួយកត្តាជាច្រើនពាក់ព័ន្ធការពិចារណាតម្លៃសង្គម កង្វះអ្នកជំនាញជួយដោះស្រាយបញ្ហាជាដើម។

បណ្ឌិត ជា វណ្ណី

ជុំវិញបញ្ហាដែលអ្នកលេងបណ្តាញសង្គមយកបញ្ហារបស់ខ្លួន ផ្ទៃក្នុងគ្រួសារ ជាពិសេស អំពើផិតក្បត់ទៅលាតត្រដាងលើហ្វេសប៊ុកនេះ បណ្ឌិត ជា វណ្ណី ក៏ថាមិនល្អដូចគ្នា ព្រោះទង្វើនេះធ្វើឱ្យប៉ះពាល់ច្រើនដល់កេរ្តិ៍ឈ្មោះសាមីខ្លួន បងប្អូន ជាពិសេសកូនតែម្តង។ លើសពីនេះ ការបង្ហោះលើបណ្តាញសង្គមមិនជួយឱ្យបញ្ហាត្រូវបានដោះស្រាយទេ ផ្ទុយទៅវិញ ធ្វើឱ្យមានការវែកញែកច្រើនទាំងមិនដឹងមូលហេតុច្បាស់លាស់នោះ។ ដើម្បីដោះស្រាយបញ្ហានេះបាន គួរមានការប្រាស្រ័យបើកចំហ ជួបគ្នាផ្ទាល់ដោះស្រាយ ឬស្វែងរកអ្នកជំនាញជួយដោះស្រាយលើបញ្ហានេះដោយសន្តិវិធី។ ការយោគយល់ និងអត់ឱនឱ្យគ្នា ក៏ជាវិធីសាស្ត្រល្អមួយក្នុងការបញ្ចប់បញ្ហា ចៀសវាងការបង្ហោះលើបណ្តាញសង្គមតទៅទៀត។

តើគួរធ្វើបែបណាដើម្បីឱ្យអំពើផិតក្បត់នេះមានការថមថយក្នុងសង្គមខ្មែរ? បណ្ឌិត ជា វណ្ណី បានលើកឡើងពីការអប់រំក្នុងគ្រួសារ ដើម្បីឱ្យគ្រួសារទូន្មានប្រដៅកូនចៅពីសារៈសំខាន់ក្នុងការស្មោះត្រង់ក្នុងទំនាក់ទំនង ជាពិសេស ជីវិតប្តីប្រពន្ធ។ ការអប់រំក្នុងសាលា និងស្ថាប័ននានា ក៏សំខាន់ក្នុងបញ្ហានេះ។ ក្រៅពីនេះ រដ្ឋអាចពង្រឹងប្រព័ន្ធច្បាប់ឱ្យកាន់តែខ្លាំងក្លា និងកំណត់វិធានការស្នើសុំគូស្វាមីភរិយាឱ្យមានភាពស្មោះត្រង់រវាងគ្នា លើសពីនេះ គួរមានប្រព័ន្ធប្រឹក្សាយោបល់ជាលក្ខណៈគ្រួសារផងដែរ។ មួយទៀត ការស្វែងរកដំណោះស្រាយពីអ្នកជំនាញ និងមិត្តភក្តិ ក៏អាចឱ្យប្តីប្រពន្ធយល់ដឹងបានច្រើនពីបញ្ហានេះដូចគ្នា។ ចំណែក ប្តីប្រពន្ធវិញ ក៏ត្រូវបង្កើនក្តីស្រឡាញ់ក្នុងគ្រួសារឱ្យបានច្រើន ចំណាយពេលវេលា និងផ្តល់ភាពកក់ក្តៅដល់គ្រួសារឱ្យតាមអ្វីដែលអាចធ្វើបានទើបជាការល្អ អាចកាត់បន្ថយករណីផិតក្បត់ក្នុងសង្គមបានខ្លះដែរ។

ដោយឡែក លោកបណ្ឌិត ឈត ប៊ុនថង វិញយល់ថា ដើម្បីឱ្យអំពើផិតក្បត់គ្នានេះថមថយ គឺមានតែច្បាប់ និងសីលធម៌។ មនុស្សត្រូវគោរពសីលធម៌ ការស្មោះត្រង់ យោគយល់ និងទទួលខុសត្រូវជាមួយគ្នា។ លោកបណ្ឌិតថា ​គ្មានគ្រួសារណាមួយមិនមានទំនាស់ឡើយ សំខាន់ត្រូវចេះដោះស្រាយដោយសីលធម៌។ មួយទៀត បើមនុស្សមិនទទួលឥទ្ធិពលពីបណ្តាញសង្គមច្រើនពេក សម្ភារៈនិយម និងគ្រឿងញៀនគ្រឿងស្រវឹងទេ លោកគិតថា អំពើផិតក្បត់នឹងថមថយជាងនេះ៕

ដោយ៖ អុន ស្រីមាន

The post អ្នកជំនាញមើលឃើញថា ឥទ្ធិពលសង្គម ការធ្លាក់ចុះសីលធម៌ ជាកត្តាចម្បងជំរុញឱ្យមានអំពើផិតក្បត់គ្នាក្នុងសង្គមខ្មែរ appeared first on Kampuchea Thmey Daily.

តើសីលធម៌សង្គមបច្ចុប្បន្ន ធ្លាក់ចុះ ឬឡើងដូចម្ដេច?
ផែនដីវិល ពេលវេលារំកិលទៅមុខ ឯការរបៀបរបបរស់នៅក្នុងសង្គមក៏មានការប្រែប្រួល ជាមួយល្បាយជាតិសាសន៍ និងបច្ចេកវិទ្យាកាន់តែទំនើប និងសម្បូរបែប។ ជាមួយគ្នានេះ តើសីលធម៌សង្គមខ្មែរបច្ចុប្បន្ន មានធ្លាក់ចុះ ឬឡើងដូចម្ដេច?

បណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និងយេនឌ័រ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា សីលធម៌សង្គមបច្ចុប្បន្នមានការធ្លាក់មែន ប៉ុន្តែធ្លាក់ចុះបន្តិច គឺដោយសារកត្តាអប់រំ ប៉ុន្តែបើសិនយើងវាយតម្លៃ ហើយសង្កេតជាទូទៅ យើងអាចឃើញសីលធម៌សង្គមធ្លាក់ចុះនោះ គឺដោយសារយើងឃើញតាម បណ្ដាញសង្គម ព័ត៌មានសង្គម។

បណ្ឌិត ជា វណ្ណី មានប្រសាសន៍បន្តថា៖ “ប៉ុន្តែយើងយើងគិតសុទិដ្ឋិនិយមបន្តិច យើងឃើញថា ធម្មតាទង្វើដែលគេផ្សព្វផ្សាយ ខណៈពិភពលោកក្នុងដៃ ម្នាក់ៗមានទូរសព្ទឆ្លាតវៃអាចមើលឃើញ និងស្វែងរកអ្វីតាមចិត្ត ដោយបណ្ដាញផ្សព្វផ្សាយមានសម្បូរបែប មានទូរសព្ទមួយគាត់អាចឃើញសកម្មភាពទាំងអស់ ហើយបុគ្គលមួយចំនួនបានបង្ហាញសកម្មភាពខ្លួនសព្វយ៉ាង រួមទាំងភាពមិនសមរម្យលើបណ្ដាញសង្គមផងដែរ។ ប៉ុន្តែអ្នកធ្វើបែបនោះ គឺតិច បើប្រៀបធៀនចំនួនប្រជាពលរដ្ឋកម្ពុជាទាំងជាង ១៧ លាននាក់ ឬក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គមនោះ”។

ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និងយេនឌ័រ នៃរាជបណ្ឌិត្យសភាកម្ពុជា រូបនេះបញ្ជាក់ថា តាមរយៈការងាររបស់បណ្ឌិតនៅក្នុងស្ថាប័នរាជបណ្ឌិត្យសភា ជាអ្នកស្រាវជ្រាវ និងក្នុងស្ថាប័នអប់រំ ជាសាស្ត្រាចារ្យបង្រៀនតាមសាកលវិទ្យាល័យ បណ្ឌិត ជា វណ្ណី ឃើញថា សង្គមខ្មែរមានច្រើនជាមនុស្សល្អ និងអ្នកខិតខំសិក្សា។

បណ្ឌិត ជា វណ្ណី បញ្ជាក់បន្ថែមថា៖ “ជាពិសេសនិស្សិតខ្មែរយើងសព្វថ្ងៃមានការភ្ញាក់រលឹកច្រើនតាមរយៈការបណ្ដុះ និងអប់រំរបស់ខ្ញុំ និងសាស្ត្រាចារ្យផ្សេងទៀត។ ដូចជាពីមុន និស្សិតមិនសូវចូលចិត្ត ឬឱ្យតម្លៃការអាន ប៉ុន្តែក្នុងនាមយើងជាមនុស្សខ្មែរ យើងជាកោសិកាតូចៗរបស់សង្គម យើងត្រូវពង្រីកចំណេះដឹង ពង្រឹងសមត្ថភាពរបស់យើង ដែលទាំងអស់នេះបានមកពីការអាន ព្រោះអានហើយធ្វើឱ្យយើងចេះដឹង បានរៀនសព្វយ៉ាងតាមរយៈអ្នកនិពន្ធ តាក់តែងចងក្រងសៀវភៅ ដើម្បីយើងអានហើយ យើងយកមកត្រិះរិះពិចារណាអ្វីគួរ និងអ្វីមិនគួរ”។

បណ្ឌិត ជា វណ្ណី លើកឡើងថា ចំណីអាហារខួរក្បាល គឺចំណេះដឹង ចំណេះដឹងបានមកពីការរៀន ពីគ្រួសារ ពីសាលា ពីស្ថាប័ន ពីសង្គម និងពីការអានបន្ថែម ជាមួយគ្នានេះ និស្សិតបច្ចុប្បន្នចូលចិត្តអានជាងមុន ហើយពួកគាត់មានចំណេះដឹង មានសមត្ថភាព ហើយអាចបែងចែកអ្វីល្អ អ្វីអាក្រក់ ហើយអាចជ្រើសរើស និងអនុវត្តអ្វីដែលល្អត្រឹមត្រូវ។​ បណ្ឌិត ជា វណ្ណី បញ្ជាក់បន្ថែមថា បើយើងពិនិត្យជារួម សីលធម៌សង្គមធ្លាក់ចុះបន្តិចដោយបុគ្គលមួយចំនួន ដូចនេះបើយើង គិតក្នុងផ្លូវសុទិដ្ឋិនិយម ហើយយើងឱ្យតម្លៃ គាំទ្រលើកទឹកចិត្ត ជួយកែលម្អគ្នា គេនឹងអាចធ្វើល្អឡើងវិញ ព្រោះបើយើងឃើញគេធ្វើខុស ហើយយើងជេរស្ដីបន្ទោស អាចធ្វើឱ្យភាគីម្ខាងទៀតនោះបាក់ទឹកចិត្ត ឬគិតខ្លី តែយើងគួរអនុគ្រោះ អធ្យាស្រ័យ ផ្ដល់ឱកាស ហើយណែនាំឱ្យគេស្គាល់ល្អវិញ។

បណ្ឌិត ជា វណ្ណី មានប្រសាសន៍ថា៖ “នៅក្នុងសង្គមយើង ខ្ញុំឃើញដែរមនុស្សមួយចំនួនតូច​ តែពេលណាឃើញអ្នកស្លៀកពាក់មិនសមរម្យ ឬបង្ហោះបង្ហាញអ្វីអសីលធម៌ គឺមានការបញ្ចេញមតិ ឬ​​ Comment ដោយស្ដីជេរដៀល តែបើយើងប្ដូរពីពាក្យអសុរោះទាំងនោះ ទៅជាប្រាប់ថា៖ “ប្អូន! ប្អូនស្លៀកពាក់ ឬធ្វើបែបនេះមិនសមរម្យទេ នាំឱ្យគេវាយតម្លៃសង្គមយើងមិនល្អ… ព្រោះបុគ្គលខ្លះ មើលឃើញឈើមួយដើម តែគាត់វាយតម្លៃព្រៃទាំងមូល អ៊ីចឹងពេលគាត់ឃើញមនុស្សម្នាក់ ឬប៉ុន្មាននាក់បែបនោះ គាត់វាយតម្លៃសង្គមខ្មែរទាំងមូលតែម្ដង”។

បណ្ឌិត ជា វណ្ណី មានប្រសាសន៍ថា មានមនុស្សខ្មែរជាច្រើនផ្សេងទៀតបានធ្វើល្អ តែពួកគាត់មិនបង្ហាញ នាំឱ្យយើងមើលទៅ ឃើញរាល់ថ្ងៃមានតែទង្វើមិនល្អ ដែលនាំឱ្យមានការសន្និដ្ឋានថា សីលធម៌សង្គមធ្លាក់ចុះ ប៉ុន្តែនោះជាចំនួនតិច បើប្រៀបធៀបចំនួនប្រជាជនទាំងមូល ទន្ទឹមពេលមានមនុស្សជាច្រើនទៀតដែលអភិវឌ្ឍខ្លួន និងធ្វើល្អជាងមុនទៀត៕

អត្ថបទ៖ ច័ន្ទ វីរៈ

The post តើសីលធម៌សង្គមបច្ចុប្បន្ន ធ្លាក់ចុះ ឬឡើងដូចម្ដេច? appeared first on Kampuchea Thmey Daily.

តើ សីលធម៌ ក្នុងសង្គមខ្មែរ កើតឡើងដោយរបៀបណា?
តាមការពិនិត្យសិក្សាឆ្អឹងសំណល់ ការវាស់វែងកំរាស់ល្បាប់ត្រង់ភូមិបុរេប្រវត្តិ អ្នកឯកទេសបានយល់ឃើញថា សង្គមបុរេប្រវត្តិខ្មែរ មានចំណាស់ប្រហែល ៣០០ ឬ ២០០ឆ្នាំ មុនគ្រិស្ដសករាជ។ គេឃើញថា នៅលើផ្ទៃប្រទេសខ្មែរ មានមនុស្សប្រកបដោយអរិយធម៌ពេញលេញរស់នៅ យ៉ាងតិចណាស់ក៏បី ឬពីរសតវត្សមុន ឥណ្ឌាកម្ម ឬមុនទទួលបានឥទ្ធិពលពីឥណ្ឌា។ សីលធម៌ដើមខ្មែរ គឺប្រកាន់កតញ្ញូ និងសច្ចៈ តើ សីលធម៌ ក្នុងសង្គមខ្មែរ កើតឡើងដោយរបៀបណា?

អ្នកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និងយេនឌ័រ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា សីលធម៌ក្នុងសង្គមខ្មែរមានតាំងពីកំណរកំណើតមនុស្ស ឬសម័យបុរេប្រវត្តិ រហូតបច្ចុប្បន្នដែលយើងមានសីលធម៌ពេញលេញ និងត្រូវបានគេទទួលស្គាល់ជាជាតិខ្មែរ។ សីលធម៌សង្គមខ្មែរបានឥទ្ធិពលតាមការសង្កេត និងសំយោគ។

អ្នកស្រីបណ្ឌិត ជា វណ្ណី មានបញ្ជាក់បន្តថា៖ “គឺ យើងទទួលមកពីសង្គមមនុស្សទូទៅ ព្រោះការរស់នៅក្នុងសង្គម មនុស្សតែងទទួលឥទ្ធិពលគ្នាទៅវិញទៅមក។ ក្រៅពីទទួលឥទ្ធិពលពីសង្គមមនុស្សទូទៅ ផ្នែកបរិស្ថាន និងវប្បធម៌ ធ្វើឱ្យមនុស្សអាចវែកញែកអត្តសញ្ញាណ ស្គាល់ល្អ អាក្រក់ ស្គាល់ខុស ត្រូវ។

អ្នកស្រីបណ្ឌិត ជា វណ្ណី មានប្រសាសន៍បន្ថែមថា ពេលមួយ មនុស្សខ្មែរចេះធ្វើការវែកញែកអត្តសញ្ញាណខុសត្រូវនោះហើយ គឺមនុស្សបានរក្សាវាទុកក្នុងខ្លួន នៅពេលគិតថា ទង្វើនោះល្អ តែពេលគិតថា ទង្វើនោះមិនល្អមិនសមរម្យ គឺផ្លាស់ប្ដូរចេញ។

អ្នកស្រីបណ្ឌិត ជា វណ្ណី បញ្ជាក់ថា៖ “អ៊ីចឹងទាំងអស់នោះ ធ្វើឱ្យយើងទទួលបានសីលធម៌ពីការសង្កេត ពិនិត្យ និងពិសោធន៍ទៅលើជីវិតមនុស្សទូទៅ ពីបរិស្ថាន និងសង្គមវប្បធម៌។ យើងឧទាហរណ៍នៅក្នុងគ្រួសារមួយ បើឪពុកម្ដាយតែងតែបង្ហាញភាពស្មោះត្រង់ គឺកូនៗនឹងស្គាល់ពីតម្លៃ នៃភាពស្មោះត្រង់ តែបើឪពុកម្ដាយបង្ហាញភាពកុហកល្បិចបោកប្រាស់ កូននឹងចេះកុហកបោកប្រាស់ ដែលនេះជាការជះឥទ្ធិពលដល់កូន ឬអ្នកជំនាន់ក្រោយ។

អ្នកស្រីបណ្ឌិត ជា វណ្ណី មានប្រសាសន៍ថា យើងសង្កេតឃើញថា ប្រពៃណីទំនៀមទម្លាប់ខ្មែរ តែងអប់រំមនុស្សខ្មែរឱ្យធ្វើល្អ។ តែណាស់តែបុគ្គលមួយចំនួន ព្រោះធម្មតាអ្វីក៏ដោយមានមុខ២។ ការអប់រំ ឬការយករឿងទៅសម្ដែង គឺគេបង្ហាញទាំងចំណុចល្អ និងចំណុចអាក្រក់។ ឧទាហរណ៍រឿងបងតូចបងធំ គឺគេសម្ដែងឱ្យមនុស្សចៀសវាង តែអ្នកមើលខ្លួនឯងទេ មើលឃើញចំណុចអាក្រក់ថា ល្អ ហើយក៏យកទៅធ្វើតាម។

អ្នកស្រីបណ្ឌិត ជា វណ្ណី មានប្រសាសន៍ថា៖ “យើងឃើញថា ទន្ទឹមសីលធម៌ខ្មែរយើងទូន្មានប្រៀបប្រដៅឱ្យកូនខ្មែរល្អ ពិភពលោករាល់ថ្ងៃក៏ដូចគ្នាដែរ គឺមុនគេបណ្ដុះចំណេះដឹង គេបណ្ដុះសីលធម៌ជាមុនសិន គេអត់ទាន់ជំរុញឱ្យកូនគេចេះបូកលេខ អានអក្សរទេ គេបណ្ដុះឱ្យចេះតម្រង់ជួរ រង់ចាំចូលវេនរបស់ខ្លួនសិន”។

គួរបញ្ជាក់ថា កំណាយបុរាណវត្ថុនៅស្ថានីយ អូរកែវ សំណាកកំពង់សំពៅហ្វូណន បានចង្អុលឱ្យឃើញថា អរិយធម៌សំរោងសែន ពុំបានផុតរលត់ត្រឹមពេលដែលជនជាតិឥណ្ឌា នាំគ្នាមកកាន់​ភូមិ​ភាគអាស៊ីអគ្នេយ៍នេះទេ។ ភស្តុតាងស្ថានីយដែលជា អតីតកំពង់ផែព្រះរាជាណាចត្រហ្វូណន បានឱ្យដឹងថា តិចនិចសំរោងសែន ម្លូព្រៃ នៅមានប្រើលាយឡំជាមួយបច្ចេកទេសថ្មីមកពីភូមិភាគដទៃ​ទៀត ជាពិសេសមកពីប្រទេសឥណ្ឌា។ ​​ដោយសម្ភារសំរោងសែន ម្លូព្រៃបៅច្របូកច្របល់នឹងសម្ភារមកពីឥណ្ឌានោះ ទស្សនៈ និងជំនឿរបស់ខ្មែរក៏នៅលាយឡំជាមួយទស្សនៈ និងជំនឿរបស់បរទេសដែរ។ ការជួបប្រសព្វគ្នានៃអរិយធម៌​ទាំង​ពីរនេះបណ្តាលឱ្យកើតជាអរិយធម៌ពិសេស ដែលលេចជារូបរាងច្បាស់លាស់នៅសម័យអង្គរ៕

អត្ថបទ៖ ច័ន្ទ វីរៈ

The post តើ សីលធម៌ ក្នុងសង្គមខ្មែរ កើតឡើងដោយរបៀបណា? appeared first on Kampuchea Thmey Daily.

ខ្មែរមានសីលធម៌ដើម តាំងពីមុន បុរេប្រវត្តិសាស្ត្រ
តាមរយៈ សុភាសិត “គ្មានវិជ្ជាប្រៀបដូចជាមនុស្សខ្វាក់” និង “មានវិជ្ជាឥតចរិយា ដូចបុប្ផាឥតគន្ធា” បង្ហាញឱ្យឃើញថា សង្គមខ្មែរ បានផ្ដល់តម្លៃទៅលើ ចំណេះដឹង និងជាពិសេសគឺ ចរិយា សីលធម៌។ ថ្វីដ្បិតខ្មែរទទួលឥទ្ធិពលវប្បធម៌ពីឥណ្ឌា តើ សីលធម៌ បានកើតក្នុងសង្គមខ្មែរ តាំងពីពេលណាមក?

លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រ បានឱ្យ “កម្ពុជាថ្មី” ដឹងថា សីលធម៌ជាមូលដ្ឋាន នៃអាកប្បកិរិយា ចិត្តគំនិត និងសកម្មភាព។ សម្រាប់ប្រទេសដទៃ និងជិតខាងកម្ពុជា គេកាន់ទំនៀមទម្លាប់ខុសពីយើង ពេលខ្លះ គេមានសាសនាផ្សេង ជំនឿផ្សេង ពោល គឺសីលធម៌ផ្អែកលើអ្វីដែលគេទោរទន់ទៅលើជំនឿរបស់គេ។ សម្រាប់កម្ពុជា សីលធម៌ធំបំផុត គឺសីលធម៌កតញ្ញូ សីលធម៌សច្ចៈ។

សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា មានប្រសាសន៍បន្តថា៖ “សីលធម៌កតញ្ញូ សីលធម៌សច្ចៈ គឺធំណាស់ ចាប់តាំងពីបុរេប្រវត្តិសាស្ត្រមក គឺយើងប្រកាន់ខ្ជាប់សីលធម៌២ នេះ។ បន្តមកទៀត យើងឱ្យតម្លៃសីលធម៌ជីវិត សីលធម៌ជីវិតនេះ គឺទាក់ទងថា តើមនុស្សគួរធ្វើអ្វីដើម្បីឱ្យខ្លួនឯងក្លាយជាមនុស្សដែលគេរាប់រក ឱ្យតម្លៃ គោរព ស្រលាញ់។ ដើម្បីទទួលបានតម្លៃទាំងនេះ លុះត្រាតែយើងមានសីលធម៌ដែលមានតម្លៃពិតប្រាកដមួយ គឺមិនធ្វើឱ្យគេមានការអល់អែក ឬមានបញ្ហាឈឺចាប់ ប៉ុន្តែយើងបង្កឱ្យគេមានសេចក្ដីសុខ សប្បាយ”។

អ្នកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និងយេនឌ័រ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ឱ្យ “កម្ពុជាថ្មី” ដឹងថា សីលធម៌ស្ដែងចេញតាមរយៈការប្រព្រឹត្ត ដូចជា កាយវិការ អាកប្បកិរិយា ការនិយាយស្ដី ដេក ដើរ ឈរ អង្គុយជាដើម។ សកម្មភាពទាំងអស់របស់មនុស្សនេះ នឹងអាចឱ្យគេវាយតម្លៃថា មានសីលធម៌កម្រិតណា។

អ្នកស្រីបណ្ឌិត ជា វណ្ណី មានប្រសាសន៍បន្តថា៖ “មនុស្សត្រូវមានសីលធម៌ចំនួន៥ ទី១. សីលធម៌ផ្ទាល់ខ្លួន ដែលផ្ដើមចេញពីខ្លួនយើងម្នាក់ៗ ទី២. សីលធម៌ក្នុងគ្រួសារ ជាមួយឪពុកម្ដាយ យាយតា បងប្អូន នៅផ្ទះ ទី៣. សីលធម៌វិជ្ជាជីវៈ គឺសីលធម៌ក្នុងការប្រកបមុខរបរការងារ ទី៤. សីលធម៌សង្គម ព្រោះក្រៅពីគ្រួសារ ការងារ យើងត្រូវចូលក្នុងសង្គម និងសីលធម៌ពិភពលោក ដែលអាចឱ្យយើងរស់នៅជាមួយប្រទេសជាតិសាសន៍ផ្សេងគ្នាបានចុះសម្រុង ដោយសុខដុម និងសន្តិភាព។

គួរបញ្ជាក់ថា ក្នុងសង្គមខ្មែរបុរាណពិតជាប្រកាន់ពាក្យសច្ចៈ ឬសេចក្ដីពិតទៀងត្រង់ ដែលបន្សល់សុភាសិតដល់បច្ចុប្បន្នដូចជា “មនុស្សយកសម្ដី ដំរីយកភ្លុក” “ហ៊ានថា ហ៊ានធ្វើ” “ស្ដោះហើយ មិនលេបវិញ” ជាដើម។ ចំណែក ភាពកតញ្ញូ ឬការដឹងគុណ មានសុភាសិតដូចជា “ផឹកទឹកឱ្យនឹកប្រភព ជ្រកម្លប់ឱ្យនឹកដល់អ្នកដាំដើមឈើ” “ជ្រកក្រោមដើមឈើណា ត្រូវថែរក្សាដើមឈើនោះ” ហើយអ្នកដែលមិនចាំគុណ គេចាត់ទុកជាសត្វតិរិច្ឆាន ដូចជាពាក្យថា “ក្រពើវង្វេងបឹង ក្រពើល្មើសគុណ”… ជាដើម។ ចំពោះការដឹងគុណនេះ សង្គមខ្មែរ គោរពអ្នកមានគុណ បុព្វការីជន វីរជនពលីដើម្បីជាតិ តាំងពីលោកនៅមានជីវិត រហូតដល់ក្រោយបាត់បង់ជីវិត តាមរយៈការនឹករលឹក និងឧទ្ទិសកុសលក្នុងឱកាសពិធីបុណ្យនានាមិនថា បុណ្យភ្ជុំបិណ្ឌ បុណ្យកតញ្ញូ បុណ្យចូលឆ្នាំ សាងចេតិយតម្កល់អដ្ឋិធាតុជាដើម។ មិនត្រឹមតែគោរពមនុស្ស សង្គមខ្មែរក៏មានសីលធម៌គោរពធម្មជាតិ ដូចជា បុណ្យអុំទូក រំលឹកគុណព្រះគង្គា (ទឹក) ព្រះធរណី (ដី) បុណ្យដាលាន រំលឹកគុណ ស្រែស្រូវ ពិធីបង្ហើរខ្លែង រំលឹកគុណព្រះពាយ (ខ្យល់) ជាដើម។

ដើម្បីអបអរ និងត្រៀមទទួលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុននេះ “កម្ពុជាថ្មី” បានរៀបចំបង្កើត កម្មវិធីថ្មីមួយ ឈ្មោះថា “សីលធម៌សង្គម”។ កម្មវិធីនេះ មានគោលបំណង បង្ហាញសីលធម៌រស់នៅក្នុងសង្គមខ្មែរតាំងពីដើម រហូតដល់បច្ចុប្បន្ន, រកមូលហេតុដែលនាំឱ្យ សីលធម៌ខ្មែរមានការប្រែប្រួល និងដំណោះស្រាយ, ចង់ឱ្យប្រជាពលរដ្ឋរស់នៅជាមួយគ្នាដោយការគោរព អធ្យាស្រ័យ ជួយគ្នា។ កម្មវិធីនេះ មានការផ្សាយផ្ទាល់ចំនួន ២ដង ក្នុង ១ខែ នៅថ្ងៃពុធ ចាប់ពីវេលាម៉ោង ១១ៈ០០ ព្រឹក។ កម្មវិធីមានការអញ្ជើញវាគ្មិនជំនាញៗដើម្បីចោទសួរ និងពិភាក្សាតាមប្រធានបទនីមួយៗ ព្រមទាំងផ្ដល់ឱកាសដល់មហាជនទូទៅ បញ្ចេញយោបល់ និងសួរសំណួរភ្លាមៗ តាមការបញ្ចេញមតិ (Comment) ពេលកំពុងផ្សាយផ្ទាល់ (Live)៕

អត្ថបទ​៖ ច័ន្ទ វីរៈ

The post ខ្មែរមានសីលធម៌ដើម តាំងពីមុន បុរេប្រវត្តិសាស្ត្រ appeared first on Kampuchea Thmey Daily.