វប្បធម៌ ជំនឿ
តើ សីលធម៌ ក្នុងសង្គមខ្មែរ កើតឡើងដោយរបៀបណា?
តាមការពិនិត្យសិក្សាឆ្អឹងសំណល់ ការវាស់វែងកំរាស់ល្បាប់ត្រង់ភូមិបុរេប្រវត្តិ អ្នកឯកទេសបានយល់ឃើញថា សង្គមបុរេប្រវត្តិខ្មែរ មានចំណាស់ប្រហែល ៣០០ ឬ ២០០ឆ្នាំ មុនគ្រិស្ដសករាជ។ គេឃើញថា នៅលើផ្ទៃប្រទេសខ្មែរ មានមនុស្សប្រកបដោយអរិយធម៌ពេញលេញរស់នៅ យ៉ាងតិចណាស់ក៏បី ឬពីរសតវត្សមុន ឥណ្ឌាកម្ម ឬមុនទទួលបានឥទ្ធិពលពីឥណ្ឌា។ សីលធម៌ដើមខ្មែរ គឺប្រកាន់កតញ្ញូ និងសច្ចៈ តើ សីលធម៌ ក្នុងសង្គមខ្មែរ កើតឡើងដោយរបៀបណា?

អ្នកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និងយេនឌ័រ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា សីលធម៌ក្នុងសង្គមខ្មែរមានតាំងពីកំណរកំណើតមនុស្ស ឬសម័យបុរេប្រវត្តិ រហូតបច្ចុប្បន្នដែលយើងមានសីលធម៌ពេញលេញ និងត្រូវបានគេទទួលស្គាល់ជាជាតិខ្មែរ។ សីលធម៌សង្គមខ្មែរបានឥទ្ធិពលតាមការសង្កេត និងសំយោគ។

អ្នកស្រីបណ្ឌិត ជា វណ្ណី មានបញ្ជាក់បន្តថា៖ “គឺ យើងទទួលមកពីសង្គមមនុស្សទូទៅ ព្រោះការរស់នៅក្នុងសង្គម មនុស្សតែងទទួលឥទ្ធិពលគ្នាទៅវិញទៅមក។ ក្រៅពីទទួលឥទ្ធិពលពីសង្គមមនុស្សទូទៅ ផ្នែកបរិស្ថាន និងវប្បធម៌ ធ្វើឱ្យមនុស្សអាចវែកញែកអត្តសញ្ញាណ ស្គាល់ល្អ អាក្រក់ ស្គាល់ខុស ត្រូវ។

អ្នកស្រីបណ្ឌិត ជា វណ្ណី មានប្រសាសន៍បន្ថែមថា ពេលមួយ មនុស្សខ្មែរចេះធ្វើការវែកញែកអត្តសញ្ញាណខុសត្រូវនោះហើយ គឺមនុស្សបានរក្សាវាទុកក្នុងខ្លួន នៅពេលគិតថា ទង្វើនោះល្អ តែពេលគិតថា ទង្វើនោះមិនល្អមិនសមរម្យ គឺផ្លាស់ប្ដូរចេញ។
អ្នកស្រីបណ្ឌិត ជា វណ្ណី បញ្ជាក់ថា៖ “អ៊ីចឹងទាំងអស់នោះ ធ្វើឱ្យយើងទទួលបានសីលធម៌ពីការសង្កេត ពិនិត្យ និងពិសោធន៍ទៅលើជីវិតមនុស្សទូទៅ ពីបរិស្ថាន និងសង្គមវប្បធម៌។ យើងឧទាហរណ៍នៅក្នុងគ្រួសារមួយ បើឪពុកម្ដាយតែងតែបង្ហាញភាពស្មោះត្រង់ គឺកូនៗនឹងស្គាល់ពីតម្លៃ នៃភាពស្មោះត្រង់ តែបើឪពុកម្ដាយបង្ហាញភាពកុហកល្បិចបោកប្រាស់ កូននឹងចេះកុហកបោកប្រាស់ ដែលនេះជាការជះឥទ្ធិពលដល់កូន ឬអ្នកជំនាន់ក្រោយ។

អ្នកស្រីបណ្ឌិត ជា វណ្ណី មានប្រសាសន៍ថា យើងសង្កេតឃើញថា ប្រពៃណីទំនៀមទម្លាប់ខ្មែរ តែងអប់រំមនុស្សខ្មែរឱ្យធ្វើល្អ។ តែណាស់តែបុគ្គលមួយចំនួន ព្រោះធម្មតាអ្វីក៏ដោយមានមុខ២។ ការអប់រំ ឬការយករឿងទៅសម្ដែង គឺគេបង្ហាញទាំងចំណុចល្អ និងចំណុចអាក្រក់។ ឧទាហរណ៍រឿងបងតូចបងធំ គឺគេសម្ដែងឱ្យមនុស្សចៀសវាង តែអ្នកមើលខ្លួនឯងទេ មើលឃើញចំណុចអាក្រក់ថា ល្អ ហើយក៏យកទៅធ្វើតាម។
អ្នកស្រីបណ្ឌិត ជា វណ្ណី មានប្រសាសន៍ថា៖ “យើងឃើញថា ទន្ទឹមសីលធម៌ខ្មែរយើងទូន្មានប្រៀបប្រដៅឱ្យកូនខ្មែរល្អ ពិភពលោករាល់ថ្ងៃក៏ដូចគ្នាដែរ គឺមុនគេបណ្ដុះចំណេះដឹង គេបណ្ដុះសីលធម៌ជាមុនសិន គេអត់ទាន់ជំរុញឱ្យកូនគេចេះបូកលេខ អានអក្សរទេ គេបណ្ដុះឱ្យចេះតម្រង់ជួរ រង់ចាំចូលវេនរបស់ខ្លួនសិន”។

គួរបញ្ជាក់ថា កំណាយបុរាណវត្ថុនៅស្ថានីយ អូរកែវ សំណាកកំពង់សំពៅហ្វូណន បានចង្អុលឱ្យឃើញថា អរិយធម៌សំរោងសែន ពុំបានផុតរលត់ត្រឹមពេលដែលជនជាតិឥណ្ឌា នាំគ្នាមកកាន់ភូមិភាគអាស៊ីអគ្នេយ៍នេះទេ។ ភស្តុតាងស្ថានីយដែលជា អតីតកំពង់ផែព្រះរាជាណាចត្រហ្វូណន បានឱ្យដឹងថា តិចនិចសំរោងសែន ម្លូព្រៃ នៅមានប្រើលាយឡំជាមួយបច្ចេកទេសថ្មីមកពីភូមិភាគដទៃទៀត ជាពិសេសមកពីប្រទេសឥណ្ឌា។ ដោយសម្ភារសំរោងសែន ម្លូព្រៃបៅច្របូកច្របល់នឹងសម្ភារមកពីឥណ្ឌានោះ ទស្សនៈ និងជំនឿរបស់ខ្មែរក៏នៅលាយឡំជាមួយទស្សនៈ និងជំនឿរបស់បរទេសដែរ។ ការជួបប្រសព្វគ្នានៃអរិយធម៌ទាំងពីរនេះបណ្តាលឱ្យកើតជាអរិយធម៌ពិសេស ដែលលេចជារូបរាងច្បាស់លាស់នៅសម័យអង្គរ៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ