លោក កែវ រតនៈ Archives - Kampuchea Thmey Daily

រដ្ឋមន្រ្តីក្រសួងរ៉ែ៖ មកទល់ពេលនេះកម្ពុជាបន្តទិញបាននិងនាំចូល ប្រេងចាក់យន្តហោះ សាំង ម៉ាស៊ូត
លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២៣ ខែមីនា បានបញ្ជាក់ជូនសាធារណជនថា មកទល់ពេលនេះ កម្ពុជានៅតែអាចបន្តទិញ និងនាំចូលប្រេងចាក់យន្តហោះ សាំង និងម៉ាស៊ូត ទោះបីជាការបញ្ជាទិញមានការតឹងតែងក៏ដោយ។

តាមរយៈវីដេអូប្រមាណ ៨ នាទី លោកបានមានប្រសាសន៍ថា ក្នុងស្ថានភាពដ៏លំបាកបច្ចុប្បន្ន មិនត្រឹមតែកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែប្រទេសជាច្រើនទូទាំងពិភពលោកក៏កំពុងជួបការលំបាកក្នុងការទទួលបានប្រេងតាមបរិមាណដែលត្រូវការ ដូចជា សាំង ម៉ាស៊ូត ប្រេងចាក់យន្តហោះ និងឧស្ម័ន LPG ផងដែរ។ ទោះជាយ៉ាងណា ដោយសារការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រដ្ឋាភិបាល រួមជាមួយក្រុមហ៊ុននាំចូលប្រេង កម្ពុជានៅតែអាចធានាបាននូវការផ្គត់ផ្គង់ប្រេង ដើម្បីបម្រើដល់សកម្មភាពសេដ្ឋកិច្ចជាប្រចាំ។ លោកគូសបញ្ជាក់ថា៖«មកទល់ពេលនេះ ប្រេងចាក់យន្តហោះ សាំង ម៉ាស៊ូត គឺនៅបន្តទិញបានដើម្បីបានទោះបីជាមានការតឹងតែងជាមុនក៏ដោយ​»។

បើតាមលោក កែវ រតនៈ ក្រុមហ៊ុននាំចូលប្រេងរួមមាន ក្រុមហ៊ុនអាមេរិក (Caltex) បារាំង (Total) និងដៃគូដទៃទៀត ទាំងក្នុងនិងក្រៅប្រទេស មកដល់ពេលនេះថ្វីត្បិតតែមានការតានតឹងជម្លោះនៅមជ្ឈិមបូព៌ា ប៉ុន្តែកម្ពុជាយើងនៅតែមានប្រេងឥន្ធនៈគ្រប់ប្រភេទ ដើម្បីផ្គត់ផ្គង់សេដ្ឋកិច្ចយើង។ ក្នុងនោះ ក្រសួងរ៉ែ និងថាមពល ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខិតខំធ្វើការទាំងយប់ទាំងថ្ងៃដើម្បីធានាប្រភពប្រេងនាំចូល។ លើសពីនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ជាអតិបរមា ជូនដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាលបានបន្តដាក់វិធានការនូវការដកពន្ធ និងអាករ គ្រប់ប្រភេទទាំងអស់ ដើម្បីសម្រួលកុំឱ្យប្រេងឡើងថ្លៃខ្ពស់ពេក ពោលរក្សាតម្លៃមួយប៉ះពាល់តិចតួចបំផុតដល់ប្រជាពលរដ្ឋតាមដែលអាចធ្វើបាន។

ចំណែកឧស្ម័ន LPG ដែលត្រូវបានប្រើប្រាស់សម្រាប់ឧស្សាហកម្ម ដូចជាផលិតកំ​ប៉ុង ចម្អិនអាហារតាមបណ្តាលភោជនីយដ្ឋានធំៗ ប្រាស់សម្រាប់រថយន្ត TukTuk គឺការបញ្ជាទិញតឹងតែងជាងគេ។ យ៉ាងណាមិញ លោកបន្តថា៖«ថ្វីត្បិតដូច្នេះក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងរ៉ែ និងថាមពល កំពុងតែធ្វើការជាមួយបណ្តាលប្រទេសក្នុងអាស៊ានដែលជាដៃគូ និងខាងក្រៅ ដើម្បីខំរកប្រភពជាមួយក្រុមហ៊ុនធំៗ ដើម្បីនាំចូលនិងចែកចាយឧស្ម័ននេះ»។

សព្វថ្ងៃនេះ កម្ពុជាមានក្រុមហ៊ុនចំនួន ៧ ដែលនាំចូលឧស្ម័ន LPG ក្នុងចំណោមក្រុមហ៊ុនទាំង ៧ នេះ នៅតែបន្តនាំចូល LPG ជាបន្តបន្ទាប់សម្រាប់ខែមីនា និងខែមេសាខាងមុខ ដោយមានការបញ្ជាទិញមកដល់ក្នុងស្តុក និងមានការដឹកជញ្ជូនជាបន្តបន្ទាប់ ព្រមទាំងមានការដាក់បញ្ជាទិញថ្មី។

ចំណែក អគ្គិសនីកម្ពុជា ដែលជាជន្ទល់ដ៏សំខាន់ក្នុងវិស័យថាមពល ត្រូវបានរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បញ្ជាក់ថា នឹងធានាការផ្គត់ផ្គង់ឱ្យគ្រប់គ្រាន់ មិនឱ្យខ្វះខាត និងរក្សាតម្លៃមិនឱ្យឡើង ទោះបីជាកំពុងប្រឈមនឹងសម្ពាធថ្លៃដើមផលិតខ្ពស់ក៏ដោយ៕

The post រដ្ឋមន្រ្តីក្រសួងរ៉ែ៖ មកទល់ពេលនេះកម្ពុជាបន្តទិញបាននិងនាំចូល ប្រេងចាក់យន្តហោះ សាំង ម៉ាស៊ូត appeared first on Kampuchea Thmey Daily.

កម្ពុជាកំពុងបើកការចរចាជាមួយក្រុមហ៊ុននាំចូលប្រេង ដើម្បីធានាការប្រើប្រាស់គ្រប់គ្រាន់
រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បង្ហើបឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងបើកការចរចាជាមួយក្រុមហ៊ុននាំចូលប្រេង ដើម្បីធានាថាកម្ពុជានៅបន្តមានប្រេងនិងឧស្ម័នប្រើប្រាស់មិនឱ្យខ្វះខាត ក្នុងគ្រាស្ថានភាពទីផ្សារប្រេងអន្តរជាតិកំពុងហក់ឡើងខ្ពស់ ហើយសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាពុំមានសញ្ញាវិជ្ជមានបញ្ចប់។

លោក កែវ រតនៈ

ថ្លែងនៅវេទិកាសាធារណៈមួយដែលវីដេអូត្រូវបានផ្សព្វផ្សាយ កាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៦ ​រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងតែបើកការចរចាជាមួយនឹងក្រុមហ៊ុនអ្នកវិនិ​យោគ​នាំប្រេងចូល រួមមានក្រុមហ៊ុន អាមេរិក បារាំង ម៉ាឡេស៊ី និងសិង្ហបុរី ជាដើម ដើម្បីធានាថាកម្ពុជានៅតែបន្តមានប្រេងនិងឧស្ម័នចូលប្រទេសមិនឱ្យខ្វះ។ លោកមានប្រសាសន៍ថា៖«ពិតហើយទោះបីជាមានការខិតខំប្រឹងប្រែងដោយស្មោះ ហានិភ័យនៅមានស្ថានភាពដែលគេមិនឱ្យប្រេងនាំចេញ វាមាន ប៉ុន្តែមកទល់ពេលនេះតាមការជជែកគ្នារបស់រដ្ឋាភិបាលជាមួយក្រុមហ៊ុននាំចូលប្រេងមកកម្ពុជា មិនទាន់មានសញ្ញាណាមួយដែលថានឹងមានការបិទខ្ទប់មិនឱ្យនាំប្រេងចូលកម្ពុជានោះទេ»។

លោកបញ្ជាក់ទៀតថា ប្រសិនបើមានស្ថានភាពនោះមកដល់រដ្ឋាភិបាលនឹងជូនដំណឹងទៅប្រជាជនដើម្បីធ្វើការតាមនោះ អ៊ីចឹង! ចំពោះបច្ចុប្បន្ននេះ សូមកុំឱ្យភ័យជ្រួលច្របល់។

ជាមួយគ្នានេះ លោកអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈត្រូវមានកាតព្វកិច្ចសីលធម៌លក់ប្រេងទៅតាមការកំណត់មានតម្លៃសមរម្យដើម្បីជួយជាតិ។ រដ្ឋាភិបាល នឹងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនធ្វើការត្រឹមត្រូវ ហើយដាក់ពិន័យក្រុមហ៊ុនដែលធ្វើការខុសគោលការណ៍។ លោក កែវ រតនៈ ក៏ព្រមានថានឹងដកអាជ្ញាបណ្ណឈប់ឱ្យលក់ប្រេងមួយជីវិត បើម្ចាស់ស្ថានីយប្រេងឥន្ធនៈលក់ប្រេងលើសតម្លៃដែលរដ្ឋាភិបាលបានកំណត់។

បើតាមមន្រ្តីជាន់ខ្ពស់ដដែល ក្នុងស្ថានភាពចំពោះមុខ កម្ពុជាអាចឈរជើងបាន ២១ ថ្ងៃបើគ្មានការនាំចូលប្រេងពីខាងក្រៅសូម្បីមួយតំណក់។ បច្ចុប្បន្ន កម្ពុជានៅបន្តនាំប្រេងចូលរាល់ថ្ងៃ ប៉ុន្តែបញ្ហានៅត្រង់ថាតម្លៃប្រេងទីផ្សារអន្តរជាតិហក់ឡើងខ្ពស់។

តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃទី ៨- ១០ ខែមីនា ប្រេងសាំងធម្មតា (Gasoline 92)៖ ៤,៤០០ រៀល/លីត្រ ប្រេងម៉ាស៊ូត (Gasoil 10ppm)៖ ៥,១៥០ រៀល/លីត្រ។ នេះបើតាមការកំណត់របស់ក្រសួងពាណិជ្ជកម្ម៕

The post កម្ពុជាកំពុងបើកការចរចាជាមួយក្រុមហ៊ុននាំចូលប្រេង ដើម្បីធានាការប្រើប្រាស់គ្រប់គ្រាន់ appeared first on Kampuchea Thmey Daily.

ទិវានៃក្តីស្រឡាញ់ ចែករំលែកក្តីស្រលាញ់ដល់កុមារ! រដ្ឋមន្ត្រី កែវ រតនៈ ប្រគល់ថវិកាប្រមាណ១០ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា
ដើម្បីចូលរួមអបអរសារទរទិវានៃសេចក្តីស្រលាញ់ និងដើម្បីចែករំលែកសេចក្តីស្រលាញ់ដល់កុមារ, កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កែវ រតនៈ   និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួងរ៉ែ និងថាមពល បានដឹកនាំគណៈប្រតិភូនាំយកថវិកាសប្បុរសធម៌ប្រចាំឆ្នាំចំនួនប្រមាណ ១០ម៉ឺនដុល្លារ ដែលទទួលពីការចូលរួមបរិច្ចាគពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រោមឱវាទក្រសួងរ៉ែ និងថាមពល និងពីអគ្គិសនីកម្ពុជា ចូលរួមគាំទ្រដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តបេសកកម្មផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ នៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព មិនមានការរើសអើង។

គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ជាយន្តការផ្សព្វផ្សាយចលនាកៀរគរការបរិច្ចាគថវិកាសប្បុរសធម៌របស់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត, ក្រុមហ៊ុន-សហគ្រាសឯកជនសំខាន់ៗ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការចូលរួមបរិច្ចាគពីថ្នាក់ដឹកនាំ, មន្ត្រីរាជការ, បុគ្គលិក, ពុកម៉ែ-បងប្អូន ដែលមានទឹកចិត្តសប្បុរស និងមានបំណងរួមគ្នានាំភាពញញឹមដល់ទារក និងកុមារ។

ចាប់តាំងការបង្កើត និងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨, មូលនិធិគន្ធបុប្ផាកម្ពុជា បានបង្កើតគណៈកម្មការទ្រទ្រង់ចំនួនជាង១០០ នៅតាមបណ្ដាក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត, ក្រុមហ៊ុន-សហគ្រាសឯកជនសំខាន់ៗ។

មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់ចំពោះសុខភាព និងសុខុមាលភាព របស់ទារក និងកុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

គួរឱ្យដឹងថា រយៈពេលពេញ១ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារចំនួន ១ ០៧១ ៦៣៧ករណី ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព មិនមានការរើសអើង។

ដោយសារអត្រាអ្នកចូលមកទទួលសេវាពិនិត្យ ពិគ្រោះព្យាបាល និងសម្រាលមានការកើនឡើង ក្នុង២០២៥ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកា៤៦ ១៨១ ៥២៣ដុល្លារអាម៉េរិក កើនឡើងលើសឆ្នាំកន្លងទៅ៕

The post ទិវានៃក្តីស្រឡាញ់ ចែករំលែកក្តីស្រលាញ់ដល់កុមារ! រដ្ឋមន្ត្រី កែវ រតនៈ ប្រគល់ថវិកាប្រមាណ១០ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា appeared first on Kampuchea Thmey Daily.

ការ​ឈ្លាន​ពាន​របស់​ថៃ នាំ​ឲ្យ​ខូចខាត​​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ខេត្ត​​ជាប់ព្រំដែន​កម្ពុជា​​​ប្រមាណ ១០ លាន​ដុល្លារ​
លោក កែវ រតនៈ រដ្ឋមន្រ្តី​ក្រសួង​រ៉ែ និង​ថាមពល​បាន​អះអាង​ថា ការ​ឈ្លាន​ពាន​របស់​ថៃ​បាន​នាំ​ឲ្យ​ខូច​ខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​​ថាមពល​តាម​បណ្តា​ខេត្តជាប់ព្រំដែន​​របស់កម្ពុជាគិត​ជាទឹកប្រាក់​​ប្រមាណ ១០ លាន​ដុល្លារ។

លោក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា ការ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​មាន​ទាំង​របស់​​វិស័យ​ឯកជន និង​របស់​រដ្ឋ។

«រដ្ឋតាមរយៈអគ្គិសនីកម្ពុជា បាន​សងថ្លៃខូចខាតហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីទាំងអស់ ដែលរងការបំផ្លាញពីការឈ្លាន​ពាន។ ការខូចខាតត្រូវបានប៉ាន់ប្រមាណថា មានចំនួនជាង ៤ លានដុល្លារសម្រាប់ផ្នែកឯកជន និងលើសពី ៥ លានដុល្លារសម្រាប់អគ្គិសនីកម្ពុជា។ ការ​ខាតបង់​របស់​វិស័យ​ឯកជន ត្រូវ​បាន​រដ្ឋាភិបាល​ចេញ​សង​​ទាំង​ស្រុង​»។ នេះបើតាមលោក កែវ រតនៈ។

លោក​រដ្ឋមន្រ្តី​មើល​ឃើញ​ថា បើ​សិន​មិន​បាន​ឈាន​ទៅ​ដល់​ការ​អនុវត្ត​បទ​ឈប់​បាញ់​នោះ​ទេ ការ​ខូច​ខាត​នឹង​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត។

លោកថា ការ​អនុវត្ត​បទ​ឈប់បាញ់​បាន​ជួយ​បញ្ឈប់​ការ​បាត់បង់​អាយុ​ជីវិត​របស់​ជនស៊ីវិល និង​កងទ័ព ព្រម​ទាំង​ការ​ខូចខាត​​​ដល់​​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ។

ប្រទេស​ថៃ​ត្រូវ​បានគេ​ចាត់ទុកថា​ជា​អ្នក​ឈ្លានពាន និង​មិនទាន់បានអនុវត្ត​បទ​ឈប់​បាញ់​ពេញ​លេញ​ឡើយ។ រដ្ឋមន្រ្តី​ក្រសួង​រ៉ែ និង​ថាមពល​បាន​គូស​បញ្ជាក់​ថា កម្ពុជា​ប្រកាន់​យក​គោលការណ៍​អត់ធ្មត់ ដោយ​សារ​កម្ពុជា​ជា​ប្រទេស​តូច និង​មិន​ទាន់​មាន​សមាមាត្រ​កម្លាំង​អាវុធ​ស្មើ​នឹង​ប្រទេស​ធំ​ឡើយ។

រាជរដ្ឋាភិបាលកម្ពុជា​​ផ្តល់​អាទិភាព​លើ​ការ​ប្រើប្រាស់​មធ្យោបាយ​ច្បាប់​អន្តរជាតិ​និង​ការទូត ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដោយសន្តិវិធី។ គោលដៅ​ចម្បង​គឺកាត់បន្ថយ​ការបាត់បង់ជីវិត និង​ការពារ​សេដ្ឋកិច្ច​ជាតិ ក៏ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល និង​ផ្លូវថ្នល់។

ក្នុង​អំឡុង​សង្គ្រាម​ឈ្លាន​ពាន​របស់​ថៃ រាជរដ្ឋាភិបាល​បាន​ប្រើវិធានការ​ជា​ច្រើន​ដើម្បី​គាំទ្រ​ដល់កម្លាំង​ជួរមុខ​។ ​បើ​តាម​លោក​រដ្ឋមន្រ្តី ការជួយ​ជ្រោម​ជ្រែង​នៅ​សមរភូមិ​ក្រោយ ទោះ​បីជាមិនបាន​កាន់​អាវុធដោយ​​ផ្ទាល់ ប៉ុន្តែ​បុគ្គលិក​​អគ្គិសនីបាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ជួរ​មុខ។ បុគ្គលិក​អគ្គិសនី​ត្រូវ​ពាក់​មួកដែក និង​រង់ចាំ​ជួសជុល​បណ្តាញ​ភ្លើង សូម្បី​តែ​ក្នុង​ពេល​មាន​គ្រោះ​ថ្នាក់​ពី​យន្តហោះ​ចម្បាំង៕

The post ការ​ឈ្លាន​ពាន​របស់​ថៃ នាំ​ឲ្យ​ខូចខាត​​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ខេត្ត​​ជាប់ព្រំដែន​កម្ពុជា​​​ប្រមាណ ១០ លាន​ដុល្លារ​ appeared first on Kampuchea Thmey Daily.

លោក កែវ រតនៈ៖ អគ្គិសនី​សូឡាទាញពី​ដំបូលអគារទូទាំងប្រទេសសរុបជាង ១៦៤ មេហ្គាវ៉ាត់ ស្មើ​ប្រើប្រាស់​អគ្គិសនី​​ជិត​ពីរ​ដង​ក្នុង​​ខេត្តសៀមរាប
ការដាក់សូឡាលើដំបូលអគារនានាទូទាំងប្រទេសមានអនុភាពសរុបជាង ១៦៤ មេហ្គាវ៉ាត់។ ទំហំ​នេះ​គឺមានភាពធំធេងស្មើនឹងជិតពីរដង​នៃការប្រើប្រាស់​អគ្គិសនី​ក្នុង​ខេត្ត​សៀមរាប (ប្រហែល ១០០ មេហ្គាវ៉ាត់) និង​ប្រហាក់ប្រហែល​នឹងការប្រើប្រាស់​ក្នុងខេត្ត​ស្វាយរៀង (ជិត ២០០ មេហ្គាវ៉ាត់)។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​លោក កែវ រតនៈ រដ្ឋមន្រ្តី​ក្រសួង​រ៉ែ និង​ថាមពល លើក​ឡើង​នៅ​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​រៀបចំ​ឡើង​កាល​ពី​ម្សិលមិញ​នេះ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ពី​ការគ្រប់គ្រង​ការ​ដាក់​ពង្រាយ​ថាមពល​ពន្លឺ​ព្រះអាទិត្យលើដំបូលផ្ទះ ឬ​អគារ​គឺជារឿងចាំបាច់បំផុត ដើម្បី​ស្ថេរភាពនៃបណ្ដាញអគ្គិសនីជាតិ។

លោក​លើក​ឡើង​ដូច្នេះ​ថា «ប្រសិនបើគ្មាន​ការគ្រប់គ្រង​ត្រឹមត្រូវទេ វា​អាចបង្កឱ្យមាន​មហន្តរាយ​តាមរយៈ​ការ​ដាច់​អគ្គិសនី​ទូទាំង​ប្រទេស ឬ​មួយ​ចំហៀង​ប្រទេស»។

«បញ្ហា​នេះ​កើតឡើង​ដោយសារ​នៅ​ពេលមេឃស្រទុំ ឬមាន​ពពកខ្លាំង ប្រព័ន្ធ​សូឡា​មិន​អាច​ផលិត​​ថាមពល​បាន ដែល​នាំឱ្យអ្នកប្រើប្រាស់​ងាក​មកស្រូប​យកភ្លើង​ពីបណ្ដាញ​ជាតិ​ភ្លាមៗ​ក្នុង​បរិមាណ​ដ៏​ច្រើន»។ លោករដ្ឋមន្រ្តីពន្យល់បន្ថែម។

លោក​បញ្ជាក់​ថា គោលនយោបាយ​របស់​រដ្ឋាភិបាល​មិនមែន​ហាមឃាត់​មិនឱ្យប្រើប្រាស់សូឡានោះទេ ប៉ុន្តែ​ត្រូវ​គ្រប់គ្រង​ឱ្យបាន​ត្រឹមត្រូវ។

«អ្នក​ដែលចង់ដំឡើង​សូឡា​លើ​ដំបូល​ត្រូវតែ​សុំអាជ្ញាបណ្ណ ឬលិខិត​អនុញ្ញាត​​ពីស្ថាប័ន​រដ្ឋាភិបាល និង​អាជ្ញាធរ​អគ្គិសនីកម្ពុជា។ ប្រសិនបើការដំឡើងមិនមានអាជ្ញាបណ្ណ ឬមិនគោរពតាមស្ដង់ដារបច្ចេកទេស អាជ្ញាធរ​នឹង​ចាត់​វិធានការ​ដក​អាជ្ញាបណ្ណ​ត្រឡប់មកវិញ»។ លោក​រដ្ឋមន្រ្តី​បន្ថែម។

បើ​តាម​លោក​រដ្ឋមន្រ្តី បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​សាងសង់​ចំនួន ៤១ ដែល​ទទួល​បាន​អាជ្ញាបណ្ណ​ពី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ដើម្បី​ដំឡើង​ឧបករណ៍​អគ្គិសនី​ជូន​ប្រជាពលរដ្ឋ និង​សហគ្រាស។

លោក យឹម វិសិដ្ឋ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​គូស​បញ្ជាក់​ថា ​ការ​​ផ្តល់ការ​អនុញ្ញាត​ស្នើសុំ​ដំឡើង និង​ប្រើប្រាស់​ថាមពល​​ពន្លឺ​ព្រះអាទិត្យ​លើ​ដំបូល គឺ​មិន​ត្រូវ​ឱ្យ​ប៉ះ​ពាល់​ដល់ការផ្គត់ផ្គង់របស់បណ្តាញជាតិ​នោះទេ។

លោក​ថា អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បានដាក់ឱ្យ​ប្រើប្រាស់នីតិវិធីសម្រាប់ការចេញ កែសម្រួល ព្យួរ ឬដកហូត​អាជ្ញាប័ណ្ណ​ដល់​សេវាកម្ម​ដំឡើង​ប្រព័ន្ធព្រះអាទិត្យ ដោយបច្ចុប្បន្ននេះ​​ទទួល​ស្គាល់ក្រុមហ៊ុន​ម៉ៅការ​សាង​សង់​បណ្តាញ​អគ្គិសនី​ចំនួន ៤១ ក្រុមហ៊ុន និង​បាន​ចេញ​លិខិត​អនុញ្ញាត​ជូន​អ្នកប្រើប្រាស់​សរុប​ចំនួន ១៥៣ ទីតាំង (ស្មើនឹង ១៦៣.៥៩ ម៉េហ្គាវ៉ាត់)​។

លោក​បន្ត​ថា គោលដៅ​ទៅមុខ ​អាជ្ញាធរ​នឹង​បន្ត​តាមដាន​ការអនុវត្ត​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់ និង​ក្រុមហ៊ុន​ម៉ៅការ ព្រមទាំង​ជំរុញ​ការប្រើប្រាស់​បរិក្ខារ​អគ្គិសនី​ដែល​មាន​ស្តង់ដារត្រឹមត្រូវ​៕

The post លោក កែវ រតនៈ៖ អគ្គិសនី​សូឡាទាញពី​ដំបូលអគារទូទាំងប្រទេសសរុបជាង ១៦៤ មេហ្គាវ៉ាត់ ស្មើ​ប្រើប្រាស់​អគ្គិសនី​​ជិត​ពីរ​ដង​ក្នុង​​ខេត្តសៀមរាប appeared first on Kampuchea Thmey Daily.

បច្ចុប្បន្នមាន ២៤ ខេត្ត​ក្រុង មាន​ស្ថានីយ​សាក​ថាមពល​រថយន្ត​អគ្គិសនី ពង្រាយ​ទូទាំង​ប្រទេស
កំណើន​នៃ​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​ក្នុង​ប្រទេស​កម្ពុជា បាន​ជំរុញ​ឲ្យ​មានការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ការ​ដំឡើង​ស្ថានីយ​សាក​រថយន្ត​អគ្គិសនី​ដាក់​ពង្រាយ​នៅ​ទូទាំង​ប្រទេស។

លើក​ឡើង​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​កាល​ពី​ម្សិលមិញ លោក កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​គ្រប់​ខេត្ត​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​កន្លែង​សាក​រថយន្ត​អគ្គិសនី លើក​លែង​តែ​ខេត្ត​ឧត្តរមានជ័យ​មួយ​ប៉ុណ្ណោះ​។

លោក​ថា រដ្ឋាភិបាល​មានគោលដៅរុញច្រាន​ការប្រើប្រាស់រថយន្តអគ្គិសនីឱ្យបានលឿននៅ​ឆ្នាំ ២០២៦ ដើម្បី​សម្រេចឱ្យបាននូវការប្រើប្រាស់​រថយន្តដែលគ្មានការបំភាយ​ឧស្ម័ន (zero emission car) ដែល​ជាចំណែកមួយក្នុងការការពារបរិស្ថាន។

ដើម្បីពង្រីកសេវាកម្មសាករថយន្តឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស លោក​រដ្ឋមន្រ្តី​បាន​បញ្ជាក់ថា អាជ្ញាធរ​អគ្គិសនីកម្ពុជា​គ្រោង​នឹង​វិនិយោគ​កញ្ចប់​ថវិកា​បន្ថែម​ប្រហែល ១០ លានដុល្លារ ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី ដែល​ជួយសន្សំសំចៃ​ថវិកា​បានច្រើន។

បន្ថែមពីនេះ​ លោករដ្ឋមន្រ្តី​​ស្នើ​កិច្ចសហការពីអភិបាលខេត្តនិងក្រុងនានា ដើម្បីបើក​ឱ្យមាន​ការ​ដាក់​ទូ​សាករថយន្តនៅ​តាមទីតាំង​សាធារណៈ ដូចជាសួនច្បារ ឬអគាររដ្ឋ។ គោលបំណង​គឺចង់​ឱ្យ​ប្រជាពលរដ្ឋ​មាន​ភាព​ងាយស្រួល ឧទាហរណ៍​ដូចជា​ការ​ទៅហាត់​ប្រាណកន្លះម៉ោង រថយន្ត​អាច​សាក​ពេញ និងអាចរត់បានចម្ងាយរហូតដល់ ៣០០ គីឡូម៉ែត្រ។

នៅពេលខាងមុខ បើតាមលោករដ្ឋមន្រ្តី រដ្ឋនឹងតម្រូវឱ្យមានការប្រើប្រាស់ App ជាតិរួមគ្នាតែមួយ សម្រាប់​សេវា​សាក​រថយន្តអគ្គិសនី ដើម្បីបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់មិនឱ្យមានការបែកចែក App ច្រើន ដែល​អាច​បម្រើ​ទាំងប្រជាជនខ្មែរ និងអ្នកធ្វើដំណើរមកពីប្រទេសជិតខាងក្នុងអាស៊ាន ដូចជា ឡាវ វៀតណាម​ជាដើម។

លោក យឹម វិសិដ្ឋ​ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ថ្លែង​ថា មក​ដល់​ពេល​នេះអាជ្ញាធរ​បាន​ចេញ​អាជ្ញាប័ណ្ណឱ្យ​អ្នកវិនិយោគ​ចំនួន ២០ ដែលមាន​ស្ថានីយសាកចំនួន ៨០ និង ម៉ាស៊ីន​សាក​ចំនួន ១៤២ គ្រឿង នៅទូទាំង ១៧ ខេត្ត។

លោក​បន្ត​ថា ខេត្តចំនួន ៨ ដែលមិនទាន់មានអ្នកវិនិយោគទទួលបានអាជ្ញាប័ណ្ណរួម​មាន៖ ខេត្ត​ក្រចេះ, មណ្ឌលគីរី, ព្រះវិហារ, រតនគិរី, ស្ទឹងត្រែង, ឧត្តរមានជ័យ, កែប និងត្បូងឃ្មុំ។ ក្នុង​ចំណោម​ខេត្តទាំង ៨ នេះ មានខេត្តចំនួន ៧ មានស្ថានីយសាករួចហើយ ប៉ុន្តែ​មិន​ទាន់​បាន​ស្នើ​សុំ​អាជ្ញាប័ណ្ណ ខណៈ​ដែល​ខេត្តឧត្តរមានជ័យគឺជាខេត្តតែមួយគត់ដែល​មិនទាន់​មានស្ថានីយសាកនៅឡើយ។

លោក យឹម វិសិដ្ឋ​ បានលើក​ទិសដៅបន្ត​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​គឺ​ជំរុញឱ្យមានស្ថានីយ​សាក​នៅ​គ្រប់ខេត្ត ស្រុក ក្រុង ខណ្ឌ និង​ទីប្រជុំជននានា។

លោក​លើកទឹកចិត្តឱ្យអ្នកផ្គត់ផ្គង់អគ្គិសនីបង្កើតស្ថានីយសាកក្នុងតំបន់របស់ខ្លួន និងប្រើប្រាស់​យានយន្តអគ្គិសនីសម្រាប់ការងារអាជីវកម្ម និង​ណែនាំឱ្យអ្នកដំឡើងម៉ាស៊ីនសាកទាំង​សម្រាប់​អាជីវកម្មនិងឯកជន ជ្រើសរើសម៉ាស៊ីនដែលស្របតាមស្តង់ដាបច្ចេកទេសដើម្បីអាចភ្ជាប់ជាមួយ App ជាតិបាន។

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី (២០២៤-២០៣០) ដើម្បីជំរុញការប្រើប្រាស់រថយន្តអគ្គីសនី ព្រមទាំងទាក់​ទាញ​វិនិយោគិន​ឱ្យមក​បណ្តាក់ទុនក្នុងវិស័យនេះ។

គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី គឺជាត្រីវិស័យនិង​ជាឧបករណ៍​គោលនយោបាយ​របស់រាជរដ្ឋាភិបាលក្នុងការតម្រង់ទិស និងជំរុញការ​អភិវឌ្ឍវិស័យ​យានយន្តអគ្គិសនី​នៅកម្ពុជា។

លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានលើកពី​អត្ថប្រយោជន៍នៃ​ការប្រើប្រាស់​យានយន្ត​អគ្គិសនី ដែល​ជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនិក រួមចំណែក​កាត់បន្ថយ​ការប្រែប្រួលអាកាសធាតុ តាម​រយៈការកាត់បន្ថយការ​ពឹងផ្អែកលើកា​រប្រើប្រាស់​ប្រេងឥន្ធនៈ ដែលជាប្រភពនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ដ៏ចម្បង។

បើតាម​លោក ផន រឹម ការអភិវឌ្ឍយានយន្តអគ្គិសនី​បាន​ក្លាយ​ជានិន្នាការសកល ដែល​កំពុង​មានការអភិវឌ្ឍន៍​យ៉ាង​​ឆាប់​រហ័ស​។

របាយការណ៍​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​បង្ហាញ​ថា នៅ​ឆ្នាំ ២០២៥ ក្រសួង​បាន​ចុះ​បញ្ជីយានយន្តដើរដោយថាមពលអគ្គិសនី (EV) ចំនួន ៧ ៩៧១ គ្រឿង កើន​ឡើង ១២៧% ធៀប​នឹង​ឆ្នាំ២០២៤ ដែល​មាន​ចំនួន ៣ ៥០៨ គ្រឿង៕

The post បច្ចុប្បន្នមាន ២៤ ខេត្ត​ក្រុង មាន​ស្ថានីយ​សាក​ថាមពល​រថយន្ត​អគ្គិសនី ពង្រាយ​ទូទាំង​ប្រទេស appeared first on Kampuchea Thmey Daily.

ឆ្នាំ២០២៥ កម្ពុជា ប្រមូលចំណូលសួយសារពីវិស័យរ៉ែ បានទឹកប្រាក់ជាង ១៣៥ លានដុល្លារ
លោក​ កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាម​ពល បាន​គូស​បញ្ជាក់​ឱ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០២៥ កម្ពុជា ប្រមូល​ចំណូល​សួយ​សារ​ពី​វិស័យ​រ៉ែ បាន​ជា​ទឹក​ប្រាក់​សរុប​ជាង ១៣៥ លាន​ដុល្លារ​អាមេរិក​។

លោក កែវ រតនៈ​ លើក​ឡើងថា តាម​រយៈការទទួលបានចំណូល​នេះ​ប្រជាពលរដ្ឋ​អាច​សង្កេត​ឃើញ​ពី​ការ​ប្រែប្រួល​ ព្រោះក្រសួងបានធ្វើការកែ​ទម្រង់​ផង លុប​បំបាត់​ប្រព័ន្ធ​ការិយាធិបតេយ្យ​មិន​ចាំ​បាច់ផង​ និងការ​ទ្រទ្រង់​វិស័យ​ឯកជន​ដូច​ថ្ម​អារផង។

​លោកបានអះអាងថា តាមរយៈការ​ខំ​បើក​ទីផ្សារ​តាម​វិស័យ​រ៉ែ​នេះ​ កម្ពុជា​បាន​នាំ​មកនូវចំណូល​គ្រាន់​តែទទួលបានពី​សួយ​សារ​មួយ​មុខ​បាន​កើន​ឡើង​ពី​ជាង ៤០ លាន​ដុល្លារ មក​ដល់​ជាង ១៣៥ លាន​ដុល្លារ​ ដែល​នេះ​គ្រាន់​តែ​គិត​ពី​សួយសារ​មួយ​មុខ​ប្រសិន​បើ​បូក​ជា​មួយ​វិស័យ​ផ្សេង​ៗ​នឹង​អាច​ច្រើន​ជាង​នេះ​រាប់​រយ​លាន​ដុល្លារ​។

លោក​ថា នេះ​ជា​មុំ​សំខាន់​មួយ​ដែល​ប្រជាពលរដ្ឋ​គួរ​តែ​មាន​មោទនភាព​ ព្រោះ​នៅ​ពេល​រាជ​រដ្ឋាភិបាល​​ធ្វើ​ការ​អភិវឌ្ឍ​ពិត​ណាស់​គឺ​ត្រូវ​គិត​គូរ​ពី​បរិស្ថាន​ ផល​ប៉ះពាល់​ទាំង​ធម្មជាតិ មនុស្ស សត្វ ប៉ុន្តែ​នៅ​ពេល​សិក្សា​រួច​ហើយ​ឃើញ​ថា​មាន​ផល​ប៉ះពាល់​តិច​តួច​ ហើយ​ឃើញ​ផល​ប្រយោជន៍​ច្រើន គឺ​យើង​ច្បាស់​ជា​ធ្វើការអភិវឌ្ឍន៍​ ព្រោះ​ការ​អភិវឌ្ឍ​នេះ​ជា​ការ​ដាក់​លុយ​ទៅ​កាន់​ប្រជាពលរដ្ឋ​ដែល​មាន​ការងារ​ធ្វើ​ផ្ទាល់ និង​មិន​ផ្ទាល់​។

ជាក់ស្តែង​ការ​បង្កើត​សមាគមន៍​ថ្មអារ​នា​ពេល​នេះ​ គឺ​ដើម្បី​រួម​គ្នា​ជួយ​កែទម្រង់​វិស័យ​រ៉ែ​​ឱ្យ​មាន​ការ​រីក​ចម្រើន​ ដើម្បី​បម្រើ​ជា​ផល​ប្រយោជន៍​ឱ្យ​ប្រជាជន​យើង​ខ្លួន​ឯង​។

លោក កែវ រតនៈ បន្ត​ថា មុន​ការ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត សួយសារ​សុរប​របស់​វិស័យ​រ៉ែ (និយាយ​តែ​សួយសារ​មួយ​មុខ ដោយ​មិន​រាប់​បញ្ចូល​ពី​ពន្ធ​ដទៃ) ដែល​ក្រសួង​ប្រមូល​បាន​ គឺ​មាន​ប្រហែល​ជា ៤០ លាន​ដុល្លារ​ (ជា​លេខ​មូល​)។

គួរ​ជម្រាប​ថា កម្ពុជា​មាន​ក្រុម​ហ៊ុន​ជាង ៤០ ក្រុម​ហ៊ុន​ ក្នុង​អាជ្ញាប័ណ្ឌ​ជាង ៦០ ដោយ​ក្នុង​នោះ មាន​ក្រុមហ៊ុន​ខ្លះ ដំណើរ​ការ និង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​មិន​មាន​ដំណើរ​ការ។

យ៉ាង​ណា​មិញ​ក្រុម​ហ៊ុន​ទាំង​អស់​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នេះ មិន​មែន​សុទ្ធសឹងតែ​ជា​ក្រុមហ៊ុ​នបរទេស​ទាំងអស់​នោះ​ទេ ខ្លះ​ក៏​ជាក្រុមហ៊ុន​បរទេស ខ្លះ​ក៏​ជា​ក្រុមហ៊ុន​របស់​ខ្មែរ និង​ខ្លះ​ទៀត​ក្រុមហ៊ុន​ដែល​រួម​គ្នា​រវាង​ខ្មែរ និង​បរទេស ហើយ​គិត​ជា​ចំណូល​ដែល​ទទួល​បាន​រយៈ​ពេល ៣ ឆ្នាំ ​(២០២៣,២០២៤,២០២៥) បាន​ចំណូល​ពី​ពន្ធ​សួយសារ​ និង​ពន្ធ​នាំ​ចេញ​បូក​បញ្ចូល​គ្នា​ (ដោយ​មិន​គិត​ពី​ពន្ធ​ដារ) កម្ពុជា​ទទួល​បាន​ជិត ៤០ លាន​ដុល្លារ ហើយ​កម្ពុជា​​ចង់​ពង្រីក​វិស័យ​នេះ​បន្ថែម​ទៀត​ដើម្បី​ទទួល​បាន​ចំណូល​ជូន​ជាតិ​បន្ថែម​ទៀត​៕

The post ឆ្នាំ២០២៥ កម្ពុជា ប្រមូលចំណូលសួយសារពីវិស័យរ៉ែ បានទឹកប្រាក់ជាង ១៣៥ លានដុល្លារ appeared first on Kampuchea Thmey Daily.

រោងចក្រ​អគ្គិសនីដើរដោយឧស្ម័ន ជា​​​ប្រវត្តិសាស្រ្ត​ដំបូង​របស់កម្ពុជា នឹង​ដាក់ឱ្យដំណើរការនៅចុងឆ្នាំ​​២០២៦
រោងចក្រ​អគ្គិសនីដើរដោយឧស្ម័ន LNG ដែលមានអនុភាព​ ៩០០ មេហ្កាវ៉ាត់ នឹង​ដាក់ឱ្យដំណើរការដំណាក់​​ទី ១ នៅចុងឆ្នាំ​​​២០២៦ និងដំណាក់កាលទី ២ គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២៧ តាម​ផែនការរបស់រាជរដ្ឋាភិបាល។

ក្នុង​ឱកាស​ចុះពិនិត្យ​វឌ្ឍនភាព​ដំណើរការ​សាងសង់​រោងចក្រ​ដើរដោយឧស្ម័ននៅ​ស្រុក​បុទុមសាគរ​ ខេត្តកោះកុង លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួង​រ៉ែ និង​ថាមពល បាន​គូស​បញ្ជាក់ថា រោងចក្រនេះ​នឹង​ដើរតួនាទីសំខាន់ក្នុងការផ្តល់អគ្គិសនីបន្ថែម ពង្រឹងសន្តិសុខថាមពលជាតិ និងពង្រឹងស្ថិរភាពឱ្យបណ្តាញអគ្គិសនីកម្ពុជា។

ក្រោមទុន​វិនិយោគ​ប្រមាណ ១ ៣៥០ លានដុល្លារ ​នេះ​គឺជារោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែល​​វិនិយោគ​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក រ៉ូយ៉ាល់ គ្រុប។

បើតាមលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល គម្រោងថាមពលអគ្គិសនីនេះមិនត្រឹមតែជានិម្មិតរូបនៃការសហការ​គ្នាផ្នែកពាណិជ្ជកម្មបីប្រទេស គឺកម្ពុជា​ ជប៉ុន និងចិននោះទេ ប៉ុន្តែក៏បង្ហាញឱ្យឃើញពីការជឿទុកចិត្ត លើការរីក​ចម្រើនផ្នែកសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតផងដែរ៕

The post រោងចក្រ​អគ្គិសនីដើរដោយឧស្ម័ន ជា​​​ប្រវត្តិសាស្រ្ត​ដំបូង​របស់កម្ពុជា នឹង​ដាក់ឱ្យដំណើរការនៅចុងឆ្នាំ​​២០២៦ appeared first on Kampuchea Thmey Daily.