សេដ្ឋកិច្ច
ឆ្នាំ២០២៥ កម្ពុជា ប្រមូលចំណូលសួយសារពីវិស័យរ៉ែ បានទឹកប្រាក់ជាង ១៣៥ លានដុល្លារ
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥ កម្ពុជា ប្រមូលចំណូលសួយសារពីវិស័យរ៉ែ បានជាទឹកប្រាក់សរុបជាង ១៣៥ លានដុល្លារអាមេរិក។

លោក កែវ រតនៈ លើកឡើងថា តាមរយៈការទទួលបានចំណូលនេះប្រជាពលរដ្ឋអាចសង្កេតឃើញពីការប្រែប្រួល ព្រោះក្រសួងបានធ្វើការកែទម្រង់ផង លុបបំបាត់ប្រព័ន្ធការិយាធិបតេយ្យមិនចាំបាច់ផង និងការទ្រទ្រង់វិស័យឯកជនដូចថ្មអារផង។
លោកបានអះអាងថា តាមរយៈការខំបើកទីផ្សារតាមវិស័យរ៉ែនេះ កម្ពុជាបាននាំមកនូវចំណូលគ្រាន់តែទទួលបានពីសួយសារមួយមុខបានកើនឡើងពីជាង ៤០ លានដុល្លារ មកដល់ជាង ១៣៥ លានដុល្លារ ដែលនេះគ្រាន់តែគិតពីសួយសារមួយមុខប្រសិនបើបូកជាមួយវិស័យផ្សេងៗនឹងអាចច្រើនជាងនេះរាប់រយលានដុល្លារ។

លោកថា នេះជាមុំសំខាន់មួយដែលប្រជាពលរដ្ឋគួរតែមានមោទនភាព ព្រោះនៅពេលរាជរដ្ឋាភិបាលធ្វើការអភិវឌ្ឍពិតណាស់គឺត្រូវគិតគូរពីបរិស្ថាន ផលប៉ះពាល់ទាំងធម្មជាតិ មនុស្ស សត្វ ប៉ុន្តែនៅពេលសិក្សារួចហើយឃើញថាមានផលប៉ះពាល់តិចតួច ហើយឃើញផលប្រយោជន៍ច្រើន គឺយើងច្បាស់ជាធ្វើការអភិវឌ្ឍន៍ ព្រោះការអភិវឌ្ឍនេះជាការដាក់លុយទៅកាន់ប្រជាពលរដ្ឋដែលមានការងារធ្វើផ្ទាល់ និងមិនផ្ទាល់។
ជាក់ស្តែងការបង្កើតសមាគមន៍ថ្មអារនាពេលនេះ គឺដើម្បីរួមគ្នាជួយកែទម្រង់វិស័យរ៉ែឱ្យមានការរីកចម្រើន ដើម្បីបម្រើជាផលប្រយោជន៍ឱ្យប្រជាជនយើងខ្លួនឯង។

លោក កែវ រតនៈ បន្តថា មុនការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត សួយសារសុរបរបស់វិស័យរ៉ែ (និយាយតែសួយសារមួយមុខ ដោយមិនរាប់បញ្ចូលពីពន្ធដទៃ) ដែលក្រសួងប្រមូលបាន គឺមានប្រហែលជា ៤០ លានដុល្លារ (ជាលេខមូល)។
គួរជម្រាបថា កម្ពុជាមានក្រុមហ៊ុនជាង ៤០ ក្រុមហ៊ុន ក្នុងអាជ្ញាប័ណ្ឌជាង ៦០ ដោយក្នុងនោះ មានក្រុមហ៊ុនខ្លះ ដំណើរការ និងក្រុមហ៊ុនមួយចំនួនទៀតមិនមានដំណើរការ។

យ៉ាងណាមិញក្រុមហ៊ុនទាំងអស់ដែលកំពុងធ្វើប្រតិបត្តិការនេះ មិនមែនសុទ្ធសឹងតែជាក្រុមហ៊ុនបរទេសទាំងអស់នោះទេ ខ្លះក៏ជាក្រុមហ៊ុនបរទេស ខ្លះក៏ជាក្រុមហ៊ុនរបស់ខ្មែរ និងខ្លះទៀតក្រុមហ៊ុនដែលរួមគ្នារវាងខ្មែរ និងបរទេស ហើយគិតជាចំណូលដែលទទួលបានរយៈពេល ៣ ឆ្នាំ (២០២៣,២០២៤,២០២៥) បានចំណូលពីពន្ធសួយសារ និងពន្ធនាំចេញបូកបញ្ចូលគ្នា (ដោយមិនគិតពីពន្ធដារ) កម្ពុជាទទួលបានជិត ៤០ លានដុល្លារ ហើយកម្ពុជាចង់ពង្រីកវិស័យនេះបន្ថែមទៀតដើម្បីទទួលបានចំណូលជូនជាតិបន្ថែមទៀត៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


