លោក គីម​​ ជុងអ៊ុន Archives - Kampuchea Thmey Daily

លោក គីម ជុងអ៊ុន បញ្ជាឲ្យ​​ប្រែក្លាយ​ព្រំដែនជាប់កូរ៉េខាងត្បូង ទៅជា «បន្ទាយការពារដ៏រឹងមាំ​»
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវដល់មន្ត្រីយោធាជាន់ខ្ពស់​របស់ខ្លួន​ ឲ្យពង្រឹងកងឯកភាពជួរមុខ និង​ប្រែក្លាយព្រំដែនភាគខាងត្បូង​ជាប់​ប្រទេស​កូរ៉េខាងត្បូង​ ទៅជា «បន្ទាយការពារដ៏រឹងមាំដែលមិនអាចវាយលុកបាន»។ នេះបើយោងតាមភ្នាក់ងារ​ព័ត៌មាន​មជ្ឈិម​របស់​កូរ៉េខាងជើង​ (KCNA) បានចុះផ្សាយនៅថ្ងៃច័ន្ទទី១៧ ខែឧសភា ឆ្នាំ២០២៦។

លោក គីម ជុងអ៊ុន កំពុងកោះប្រជុំជាមួយមេបញ្ជាការកងពលធំ និងកងពលតូចទូទាំងកងទ័ពទាំងមូល (រូបភាព៖Reuters)

KCNA បានរាយការណ៍ថា ការណែនាំនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអាទិត្យ ដែលត្រូវបានកោះប្រជុំដោយលោក គីម ជុងអ៊ុន ជាមួយបណ្ដាមេបញ្ជាការកងពលធំ និងកងពលតូចនៅទូទាំងកងទ័ពទាំងមូល។

សេចក្តីរាយការណ៍នោះ បានបន្តថា លោក គីម ជុងអ៊ុន បានដាក់ចេញនូវផែនការសម្រាប់ ការពង្រឹងកងឯកភាពជួរមុខ និងកងឯកភាពសំខាន់ៗដទៃទៀត លើទិដ្ឋភាពយោធា និងបច្ចេកទេស ដែលជាការសម្រេចចិត្តដ៏សំខាន់មួយ ដើម្បីទប់ស្កាត់សង្គ្រាមឲ្យកាន់តែហ្មត់ចត់។ ជាពិសេស សកម្មភាពយុទ្ធសាស្ត្ររបស់កងទ័ពនឹងត្រូវធ្វើបច្ចុប្បន្នភាពឡើងវិញ ហើយ ការផ្លាស់ប្តូរដ៏ធំមួយ នឹងត្រូវធ្វើឡើងក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់សង្គ្រាម។

មេដឹកនាំកូរ៉េខាងជើង ក៏បានសង្កត់ធ្ងន់លើទំនួលខុសត្រូវ និងតួនាទីរបស់មេបញ្ជាការក្នុងការអនុវត្តផែនការនេះថា «យើងនឹងបង្កើតវិធានការចាត់តាំងនានា ដើម្បីធ្វើបច្ចុប្បន្នភាពកងទ័ពឡើងវិញ ទាំងលើផ្នែករចនាសម្ព័ន្ធយោធា និងបច្ចេកវិទ្យាយោធា»។ លោកបានបន្តណែនាំទៀតថា «ការហ្វឹកហ្វឺនដើម្បីបំពេញលក្ខណៈត្រៀមប្រយុទ្ធ គឺជាកាតព្វកិច្ចចម្បងរបស់កងទ័ព ហើយកងទ័ពត្រូវតែ «រៀបចំប្រព័ន្ធហ្វឹកហ្វឺនឡើងវិញ ឲ្យស្របទៅនឹងទម្រង់នៃការផ្លាស់ប្តូរនៃសង្គ្រាមទំនើប និងគន្លងនៃការអភិវឌ្ឍន៍របស់កងទ័ពយើង ព្រមទាំងពង្រឹងការហ្វឹកហ្វឺនអនុវត្តជាក់ស្តែង»។

យ៉ាងណាមិញ ការកត់សម្គាល់ទាំងនេះបានធ្វើឡើងចំពេលដែលក្រុមបាល់ទាត់នារីរបស់កូរ៉េខាងជើង បានធ្វើដំណើរមកដល់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យ ដែលនេះជាការមកបំពេញទស្សនកិច្ចលើកដំបូងបង្អស់ដោយក្រុមស៊ុលកីឡារបស់កូរ៉េខាងជើង ក្នុងរយៈពេលជិត ៨ ឆ្នាំ ដើម្បីចូលរួមប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC Champions League៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post លោក គីម ជុងអ៊ុន បញ្ជាឲ្យ​​ប្រែក្លាយ​ព្រំដែនជាប់កូរ៉េខាងត្បូង ទៅជា «បន្ទាយការពារដ៏រឹងមាំ​» appeared first on Kampuchea Thmey Daily.

លោក គីម បាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រ​ថ្មី​ពី​នាវាពិឃាត​​
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រមួយទៀតពីនាវាពិឃាត Choe Hyon ខណៈដែលកូរ៉េខាងត្បូង-អាមេរិកបាននិងកំពុងចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នាយ៉ាងគគ្រឹក​គគ្រេង។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ នាថ្ងៃពុធទី១១មីនា។

លោក គីម ជុងអ៊ុន កំពុងត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រពីនាវាពិឃាតជាមួយកូនស្រី ជូអេ (រូបភាព៖Yonhap)

មេដឹកនាំកូរ៉េខាងជើងនិងកូនស្រីគឺយុវវតី Kim Ju Ae បានសង្កេតមើលការ​បាញ់​សាកល្បង​នូវ​ប្រភេទ​មីស៊ីល​តាមរយៈវីដេអូមួយចេញផ្សាយកាលពីថ្ងៃអង្គារ ដោយ មេដឹកនាំ​​កូរ៉េខាងជើងសង្កត់ធ្ងន់ថា វាមានសារៈសំខាន់ណាស់ក្នុងការរក្សា និងពង្រីក «ការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរដ៏មានឥទ្ធិពល និងអាចទុកចិត្តបាន»។

លោកគីមត្រូវបានដកស្រង់សម្តីដោយ KCNA ដូច​និយាយថា៖​«សមាសធាតុនៃប្រព័ន្ធទប់ស្កាត់សង្គ្រាមរបស់យើងឥឡូវនេះ កំពុងត្រូវបានរួមបញ្ចូលនៅក្នុងប្រព័ន្ធប្រតិបត្តិការដ៏ទំនើបក្នុងលក្ខណៈប្រកបដោយប្រសិទ្ធភាព និងបង្កើនល្បឿនជាបន្តបន្ទាប់ ហើយកងកម្លាំងនុយក្លេអ៊ែរក្នុងប្រទេសបានផ្លាស់ប្តូរ ទៅដំណាក់កាលនៃប្រតិបត្តិការចម្រុះ»។

មេដឹកនាំកូរ៉េខាងជើង បានសម្តែងការពេញចិត្តរបស់លោក​ថា ការសាកល្បងនេះបានផ្ទៀងផ្ទាត់ ភាពជឿជាក់នៃប្រព័ន្ធគ្រប់គ្រងរួមបញ្ចូលគ្នានៃអាវុធយុទ្ធសាស្ត្រ និងឧត្តមភាពនៃប្រព័ន្ធប្រយុទ្ធរួមបញ្ចូលគ្នារបស់នាវាពិឃាត។ លោកក៏បានលើកឡើងពីតម្រូវការដើម្បីពិនិត្យមើលប្រសិទ្ធភាពយោធានៃកាំភ្លើងស្វ័យប្រវត្តិកងទ័ពជើងទឹក ដែលបានដំឡើងនៅលើនាវាចម្បាំង និងបានបង្ហាញភារកិច្ចពង្រឹងអំណាចកងទ័ពជើងទឹក។

ទោះជាយ៉ាងណាក៏ដោយ ការបាញ់សាកល្បងចុងក្រោយនេះបានកើតឡើង នៅពេលដែលទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បានចាប់ផ្តើមសមយុទ្ធ «Freedom Shield» កាលពីថ្ងៃចន្ទសម្រាប់រយៈពេល ១១ ថ្ងៃ។ កូរ៉េខាងជើងបានថ្កោលទោសសមយុទ្ធយោធារួមគ្នារបស់សម្ព័ន្ធមិត្តកូរ៉េខាងត្បូងថាជា «ការហាត់សម​ញុះ​ញង់​សម្រាប់​សង្គ្រាម និងឈ្លានពាន» ទោះបីជាពួកគេអះអាងថា សមយុទ្ធនេះមានលក្ខណៈការពារក៏ដោយ៕

ការបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រពីនាវាពិឃាត Choe Hyon កាលពីថ្ងៃអង្គារ (រូបភាព៖Yonhap)

អត្ថបទ៖ សាង ស្រីល័ក្ខ

The post លោក គីម បាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រ​ថ្មី​ពី​នាវាពិឃាត​​ appeared first on Kampuchea Thmey Daily.

​លោក គីម ជុងអ៊ុន​ បន្ត​កាន់តំណែង​អគ្គលេខាធិការ​​បក្ស​ពលករកូរ៉េ និង​ការដាក់​ចេញ​ទិសដៅ​អភិវឌ្ឍន៍​​​
គណបក្សពលករដែលកំពុងកាន់អំណាចនៃប្រទេសកូរ៉េខាងជើង បានរៀបចំ​​មហាសន្និបាតលើកទី៩ និង​បាន​បោះឆ្នោ​ត​គាំទ្រ​លោក​ គីម ជុង​អ៊ុន ឲ្យ​បន្ត​កាន់​តំណែង​អគ្គលេខាធិការ​បក្ស​ ដ៏​មានអំណាច​បំផុត​ក្នុង​ប្រទេស​​ដែល​មាន​​នុយក្លេអ៊ែរ​​នៅ​ឧបទ្វីប​កូរ៉េ​​នេះ​។​

​​កា​​​រសម្រេច​ចិត្ត​​​បោះឆ្នោត​គាំទ្រ​លោក គីម ជុងអ៊ុន​ បាន​ធ្វើ​ឡើង​នៅ​ក្នុងមហាសន្និបាត​បក្ស កាល​ថ្ងៃទី​២២​ខែ​កុម្ភៈ​ ដែល​ជា​ថ្ងៃទី​បួននៃ​​ការ​ធ្វើសមាជបក្ស​ ហើយ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េ​ខាងជើង បាន​​​​ចេញផ្សាយ​នៅថ្ងៃទី​​២៣ខែ​​កុម្ភៈ​នេះ​។

​នៅ​ក្នុង​សមាជ​បក្ស​នោះ មេដឹកនាំ​​​នៃ​បក្ស​និ​ងរដ្ឋ​កូរ៉េខាងជើង​ លោក​ គីម ជុងអ៊ុន បានដឹកនាំ​មហា​សន្និបាត​​បក្ស​ពលករ ដោយ​​​លើក​ឡើង​នូវ​របាយការណ៍ពិនិត្យឡើងវិញអំពីការងាររបស់គណបក្សក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ។ នេះបើ​យោង​តាម​ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយនៅថ្ងៃអាទិត្យទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។

រូបភាព៖Reuters

យោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈឹម​​កូរ៉េ​ខាងជើង​ (KCNA) របាយការណ៍របស់លោក គីម បានវាយតម្លៃសកម្មភាពរបស់គណបក្សក្នុងរយៈពេលកន្លងមក និងបានគូសបញ្ជាក់ពីយុទ្ធសាស្ត្រ និងគោលដៅថ្មីសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ រួមទាំងភារកិច្ចនៅ​គ្រប់វិស័យ ដែលមានគោលបំណងជំរុញការកសាងសង្គមនិយម។

KCNA បានរាយការណ៍ដោយដកស្រង់សម្ដីអ្នកតំណាងម្នាក់ដែល​លើកឡើងថា របាយការណ៍នេះបានកំណត់​​ទស្សនៈវិស័យ​ និងយុទ្ធសាស្ត្រសម្រាប់អ្វីដែលខ្លួនបានពិពណ៌នាថាជាដំណាក់កាលថ្មីនៃការអភិវឌ្ឍជាតិ និងបានបញ្ជាក់ជាថ្មីនូវទំនុកចិត្តលើអនាគតរបស់ប្រទេស។ អ្វី​ដែល​កាន់តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺកំណត់គោលដៅគោលនយោបាយសំខាន់ៗលើវិស័យសេដ្ឋកិច្ច ការពារជាតិ និងវិស័យសំខាន់ៗផ្សេងទៀត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ចិន-រុស្ស៊ី អបអរសាទរក្នុងឱកាស​បើក​មហា​សន្និបាត​​ដ៏​ធំ​បំផុតរបស់​កូរ៉េខាងជើង

The post ​លោក គីម ជុងអ៊ុន​ បន្ត​កាន់តំណែង​អគ្គលេខាធិការ​​បក្ស​ពលករកូរ៉េ និង​ការដាក់​ចេញ​ទិសដៅ​អភិវឌ្ឍន៍​​​ appeared first on Kampuchea Thmey Daily.

កូរ៉េខាងជើង​ចាត់​ទុក​​​​កូរ៉េ​​ខាង​​ត្បូង​​​​​​ជា​«សត្រូវ​ផ្តាច់​មុខ» ​ក្រោយ​បង្ហោះ​ដ្រូនស៊ើបការណ៍
​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​របស់​កូរ៉េខាងជើង KCNA ​បាន​ផ្សាយ​​កាល​ថ្ងៃសៅរ៍ថា កូរ៉េ​ខាង​ត្បូង​បាន​បង្ហោះ​ដ្រូន (យន្តហោះ​គ្មាន​មនុស្ស​បើក)​ មួយ​ទៀត ​ចូល​ទៅ​ក្នុង​ដែន​អាកាស​របស់​​​កូរ៉េខាងជើង​ កាលពីថ្ងៃទី៤ខែ​មករា​​ ដោយ​កូរ៉េខាងជើង​ចោទ​ថា​នេះ​ជា​បទ​​រំលោភបំពាន​​លើ​អធិបតេយ្យ​ភាព​របស់​ខ្លួន​​។

លោក គីម ជុងអ៊ុន។ Reuters

យោងតាម​រ៉យទ័រ អ្នក​វិភាគរបស់​កូរ៉េ​ខាង​ជើង​​បាន​ប្រកាសថា រឿង​​​នេះ​បាន​កើត​ឡើង​​មុន​ពេល​កូរ៉េ​ខាង​ជើង​ធ្វើ​សមាជ​បក្ស​​ពលករ​ដ៏​សំខាន់​មួយ ដែល​នឹង​ដាក់​ចេញ​នូវ​គោល​នយោបាយ​សម្រាប់​រយៈ​ពេល​ប្រាំ​ឆ្នាំ​ខាង​មុខ កំណត់​ដំណាក់​កាល​ដើម្បី​ពង្រឹង​នូវ​វោ​ហា​សាស្ត្រ​របស់​មេដឹក​នាំ​ គីម ជុងអ៊ុន ដែល​ថា​កូរ៉េ​ខាង​ត្បូង​ជា​​បរទេស​ និង​ជា​សត្រូវ​ផ្តាច់​មុខ​។​

KCNA បាន​បន្ត​ទៀត​ថា យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ដែល​មាន​ប្រភព​មក​​ពី​កោះ​មួយ​ក្នុង​ទីក្រុង Incheon របស់​កូរ៉េ​ខាងត្បូង បាន​ហោះ​បាន​ចម្ងាយ​៨គីឡូម៉ែត្រ មុន​ពេល​​ត្រូវ​បាន​បាញ់​ទម្លាក់​នៅ​ខាង​ក្នុង​ដែន​អាកាស​កូរ៉េខាង​ជើង។​ តាមការ​ផ្សាយ​នោះ ដ្រូន​នោះ​​​ត្រូវ​បាន​​​ឃ្លាំ​មើលដោយ​កាំ​មេរ៉ារបស់​​​​កូរ៉េ​ខាង​ជើង​រួច​ហើយ​ ដើម្បី​កត់​ត្រា​នូវ​កន្លែង​សំខាន់ៗ​ដែល​ហោះ​មក​។

KCNA បាន​បន្ត​​ថា​ ឧបទ្ទវ​ហេតុ​នេះ​ បន្ទាប់​ពី​ការ​លុក​លុយ​ដោយ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​របស់​កូរ៉េ​ខាងត្បូង​មួយ​ផ្សេង​​ទៀត​កើតឡើង​កាល​ពី​ខែ​កញ្ញា​ តែ​ត្រូវ​បាន​​បាញ់​ទម្លាក់​នៅ​ក្រុង​​ Kaesong ។

ការផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​របស់​កូរ៉េ​ខាង​ជើង​បាន​បន្ត​ថា​៖ «សូម្បី​តែ​បន្ទាប់​​ពី​​ការ​​ផ្លាស់​​ប្តូរ​​របបនេះ​​ហើយ​ក៏​ដោយ​… (កូរ៉េខាងត្បូង) ពួក​គេ​នៅ​តែ​​បន្ត​​​បង្ក​ហេតុ​​ ដោយដ្រូន​នៅ​ជិត​ព្រំដែនដដែល​។ រឿង​នេះ បង្ហាញ​ថា កូរ៉េខាង​ត្បូង​ពិត​ជា​សត្រូវ​ដ៏​ធំ​របស់​យើង​មែន​»។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា ចាប់​តាំង​ពី​ប្រធានា​ធិប​តី​កូរ៉េ​ខាង​ត្បូង ​លោក លី ជេម្យ៉ង ចូល​កាន់​តំណែង​កាល​ពី​ខែ​មិថុនា​មក ប្រទេស​កូរ៉េ​ខាង​ជើង​ បាន​បដិសេធ​ចំពោះការ​​ប៉ុនប៉ង​​ការ​​ផ្សះ​ផ្សា​ពី​រដ្ឋ​បាល​របស់​លោកលី​។

តែ​យ៉ាង​ណា រ៉យទ័រ​​មិនអាច​​ទទួលបាន​ការ​ឆ្លើយ​តប​​​ពីអ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កូរ៉េ​ខាង​ត្បូង​​ ចំពោះ​សំណើអត្ថា​ធិប្បាយ​លើ​រឿង​បង្ហោះ​ដ្រូន​នៅ​ឡើយ​ទេ​។

ប្រែសម្រួល៖ ណឺ មិនា

The post កូរ៉េខាងជើង​ចាត់​ទុក​​​​កូរ៉េ​​ខាង​​ត្បូង​​​​​​ជា​«សត្រូវ​ផ្តាច់​មុខ» ​ក្រោយ​បង្ហោះ​ដ្រូនស៊ើបការណ៍ appeared first on Kampuchea Thmey Daily.

កូរ៉េខាងជើង​ផ្លោង​​មី​ស៊ី​ល​បាលិស្ទិក ​មុន​កិច្ចប្រជុំ APEC នៅ​កូរ៉េខាងត្បូង​
យោង​តាម​យោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់មីស៊ីល​បាលិស្ទិក​ឆ្ពោះទៅភាគ​ខាងកើត​ប្រទេស​​នា​​ថ្ងៃពុធ​ទី​២២​ខែតុលា​នេះ ដែល​ជាការសាកល្បងអាវុធលើកដំបូងក្នុងរយៈពេលជិត​៥​ខែ និង​ប៉ុន្មានថ្ងៃមុនពេលមេដឹកនាំពិភពលោកប្រមូលផ្តុំគ្នាសម្រាប់​សន្និសីទសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុង Gyeongju របស់កូរ៉េខាងត្បូង។

រូប​តំណាង (រូបថត៖ KCNA)

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានបញ្ជាក់ពីការបាញ់​មីស៊ីល​នេះ ប៉ុន្តែមិនបានបញ្ចេញព័ត៌មានលម្អិតបន្ថែមនោះទេ រួមទាំងចម្ងាយហោះហើរ ឬរយៈកម្ពស់របស់មីស៊ីល។ ជាធម្មតាទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលចូលទៅក្នុងដែនទឹករវាង​ឧបទ្វីបកូរ៉េ និងជប៉ុន ហើយមិនមានរបាយការណ៍ភ្លាមៗអំពីការខូចខាតនោះឡើយ។

ពេលវេលានៃការបាញ់បង្ហោះនេះបានទាក់ទាញការចាប់អារម្មណ៍នៅពេលដែល​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រធានាធិបតីចិន ស៊ី ជីនពីង ក៏​ដូចជា​មេដឹកនាំពិភពលោកផ្សេងទៀតត្រៀមខ្លួនចូលរួមកិច្ចប្រជុំកំពូល APEC។ ក្រុមអ្នកវិភាគបាន​លើក​ឡើង​ថា កូរ៉េខាងជើងប្រហែលជាកំពុងស្វែងរកការរំលឹកពិភពលោកអំពី​ស្ថានភាពនុយក្លេអ៊ែរ​របស់ខ្លួន និងដើម្បីទទួលបានឥទ្ធិពលសម្រាប់ការចរចានាពេលអនាគត។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានពន្លឿនការសាកល្បងអាវុធ ចាប់តាំងពីការទូតនុយក្លេអ៊ែររបស់លោកជាមួយលោកត្រាំ បានដួលរលំនៅឆ្នាំ​២០១៩ ជុំវិញការដាក់ទណ្ឌកម្មដឹកនាំដោយសហរដ្ឋអាមេរិក។ យ៉ាង​ណា​មិញ លោកគីម ថ្មីៗ​នេះ​បាន​ប្រាប់​ពី​លទ្ធភាព​វិល​ត្រឡប់​ទៅ​កិច្ច​ចរចា​វិញ ​​បើ​ក្រុង​វ៉ាស៊ីនតោន​​បោះបង់​ការ​ទាមទារ​របស់​ខ្លួន​សម្រាប់​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ។

កាលពីដើមខែនេះ លោកគីម បានបង្ហាញមីស៊ីលផ្លោងអន្តរទ្វីប Hwasong-20 (ICBM) នៅក្នុងក្បួនព្យុហយាត្រាយោធាប្រារព្ធ​ខួបលើកទី​៨០​​នៃគណបក្សកម្មករដែលកំពុងកាន់អំណាច។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានពណ៌នាថា វាជា «ប្រព័ន្ធអាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរដ៏មានឥទ្ធិពលបំផុត»របស់​ក្រុង​ព្យុងយ៉ាង ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់ជាច្រើន ដើម្បីយកឈ្នះលើ​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់សហរដ្ឋអាមេរិក។

ការផ្លោង​មីស៊ីល​ចុងក្រោយនេះ ធ្វើឡើងបន្ទាប់ពីការបង្ហាញខ្លួននាពេលថ្មីៗនេះរបស់លោក​គីម ជាមួយលោក ស៊ី​ ជីនពីង និង​លោក វ៉្លាឌីមៀរ ពូទីន នៅក្នុងក្បួនដង្ហែយោធានៅទីក្រុងប៉េកាំង ដែលជាសញ្ញាមួយសម្រាប់អ្នកវិភាគថា ការកើនឡើងនូវទំនុកចិត្ត និងទម្រង់អន្តរជាតិរបស់ទីក្រុងព្យុងយ៉ាង។ ទាំងលោកត្រាំ និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានបង្ហាញជាសាធារណៈនូវឆន្ទៈក្នុងការជួបលោកគីម ទោះបីជាប្រទេសកូរ៉េខាងជើងនៅតែបន្តពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនក៏ដោយ៕

លោក គីម​ ជុងអ៊ុន (រូបថត៖ KCNA)

ដោយ៖ ឈាង

The post កូរ៉េខាងជើង​ផ្លោង​​មី​ស៊ី​ល​បាលិស្ទិក ​មុន​កិច្ចប្រជុំ APEC នៅ​កូរ៉េខាងត្បូង​ appeared first on Kampuchea Thmey Daily.

គីម ជុងអ៊ុន ថ្លែងសុន្ទរកថាសរសើរជីតារបស់ខ្លួន មុនប្រារព្ធខួបលើកទី៨០របស់បក្សកាន់អំណាច
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសរសើរស្ថាបនិករបស់គណបក្សពលករកូរ៉េ (WPK) ដែលកំពុងកាន់អំណាច ជាពិសេសជីតារបស់លោក នៅមុនខួបលើកទី ៨០របស់គណបក្សនេះ នៅថ្ងៃទី១០ ខែតុលា។

លោក គីម ជុងអ៊ុន ថ្លែងសុន្ទរកថានៅសារមន្ទីរស្ថាបនិកបក្ស។ (រូបភាព៖ Reuters)

នៅក្នុងសុន្ទរកថានៅឯសារមន្ទីរស្ថាបនិកបក្សក្នុងទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន បានសរសើរជីតារបស់លោកគឺលោក គីម អ៊ីលស៊ុង ដែលបានបង្កើតកូរ៉េខាងជើង និងជាអ្នកបដិវត្តន៍ដំបូងរបស់ប្រទេសrរួមជាមួយវីរៈជនផ្សេ។ លោក​បាន​និយាយ​ថា ពួកគេ​បាន​ជួយ​បង្កើត​គ្រឹះ​ដ៏​រឹងមាំ​ដែល​រក្សា​គណបក្ស​កាន់​អំណាច​អស់​រយៈពេល ៨០ ឆ្នាំ​។

លោក គីម បានប្រាប់មនុស្សជំនាន់នេះថា ពួកគេត្រូវតែស្មោះត្រង់នឹងគោលដៅដើមរបស់គណបក្ស ហើយបន្តធ្វើការដើម្បីសង្គមនិយម ដូចបុព្វបុរសរបស់ពួកគេបានធ្វើ។ លោក​ក៏​បាន​ជំរុញ​ពួកគេ​ឲ្យ​ការពារ​ជំនឿ និង​ទំនៀមទម្លាប់​របស់​គណបក្ស ដោយ​រក្សា​ភាពស្មោះត្រង់ និង​មិន​ផ្លាស់ប្តូរ​តាម​ពេលវេលា​។

ការប្រារព្ធពិធីមានការចូលរួមពីមន្រ្តីបរទេសជាន់ខ្ពស់ រួមមាននាយករដ្ឋមន្ត្រីចិន លោក Li Qiang ប្រធានគណបក្សកាន់អំណាចរបស់រុស្ស៊ី លោក Dmitry Medvedev និងប្រធានបក្សកុម្មុយនិស្តវៀតណាមលោក To Lam ដែលជាការកត់សម្គាល់ដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំគណបក្សវៀតណាមទៅកាន់កូរ៉េខាងជើងក្នុងរយៈពេលជិត ២០ ឆ្នាំមិនធ្លាប់មាន។ ទីក្រុងហាណូយបានអះអាងថា កិច្ចព្រមព្រៀងសហប្រតិបត្តិការត្រូវបានរំពឹងទុកក្នុងអំឡុងដំណើរទស្សនកិច្ចនេះ។

(រូបភាព៖ Reuters)

គួររម្លឹកថាកាលពីខែមុន លោក គីម បានបង្ហាញខ្លួនជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងលោកវ៉្លាឌីមៀរ ពូទីនប្រធានាធិបតីរុស្ស៊ីនៅឯព្យុហយាត្រាយោធាក្នុងទីក្រុងប៉េកាំង ដោយបង្ហាញពីទំនាក់ទំនងដែលកំពុងរីកចម្រើនក្នុងចំណោមប្រទេសទាំងបី។ ខណៈពេលដែលទីក្រុងព្យុងយ៉ាងមិនបានបញ្ជាក់ថាតើខ្លួននឹងរៀបចំក្បួនដង្ហែរផ្ទាល់ខ្លួនក្នុងខួបនេះឬអត់ទេ ប៉ុន្តែមន្ត្រីកូរ៉េខាងត្បូងជឿថាការត្រៀមរៀបចំកំពុងដំណើរការ។

ព្រឹត្តិការណ៍នេះគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់លោក គីម ក្នុងការគូសបញ្ជាក់ពីប្រវត្តិសាស្រ្តរបស់គណបក្ស ពង្រឹងសម្ព័ន្ធភាពក្នុងតំបន់ និងគម្រោងការរួបរួមជាតិ ចំពេលខ្លួមមានភាពឯកោដោយសារទណ្ឌកម្មអន្តរជាតិ៕

អត្ថបទ៖ ប៊ុន សុភាព

រូបសំណាករបស់លោក គីម អ៊ីលស៊ុង (រូបភាព៖ Reuters)

The post គីម ជុងអ៊ុន ថ្លែងសុន្ទរកថាសរសើរជីតារបស់ខ្លួន មុនប្រារព្ធខួបលើកទី៨០របស់បក្សកាន់អំណាច appeared first on Kampuchea Thmey Daily.

មេដឹកនាំ​កូរ៉េខាងជើង អំពាវនាវ​ឲ្យ​មានកម្លាំង​ទ័ព​ជើងទឹកខ្លាំងជាងមុន ដើម្បី«ដាក់ទណ្ឌកម្មសត្រូវ»
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវ​ឲ្យ​ពង្រឹងសមត្ថភាពប្រយុទ្ធរបស់កងទ័ពជើងទឹក ដោយនិយាយថា ពួកគេត្រូវតែអាច«ទប់ស្កាត់ ប្រឆាំង និងដាក់ទណ្ឌកម្ម​ឲ្យ​បានខ្លាំង​ក្លា» ចំពោះការញុះញង់របស់សត្រូវ។

លោក គីម​ ជុងអ៊ុន (រូបថត៖ KCNA)

យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) លោក គីម បានធ្វើការកត់សម្គាល់​នេះ​កាលពីថ្ងៃអាទិត្យ​ទី​៥​ខែ​តុលា​ឆ្នាំ​២០២៥ អំឡុងពេលចុះ​​ទៅធ្វើ​​ទស្សនកិច្ច​នាវាពិឃាត Choe Hyon ដែលជានាវាពិឃាតពហុបំណងទម្ងន់ ៥ ០០០​តោនដំបូងរបស់កូរ៉េខាងជើង។

លោក គីម បាននិយាយ​ថា «សមត្ថភាពដ៏អស្ចារ្យនៃកងទ័ពជើងទឹករបស់យើង គួរតែត្រូវបានអនុវត្តនៅក្នុងមហាសមុទ្រដ៏ធំសម្បើម ដើម្បីទប់ស្កាត់ ឬប្រឆាំង និងដាក់ទណ្ឌកម្មលើការបង្កហេតុរបស់សត្រូវ» ដោយសង្កត់ធ្ងន់ថា គណបក្សកម្មករដែលកំពុងកាន់អំណាចនឹងជំរុញទៅមុខ«ដោយគ្មានការជាប់គាំងសូម្បីតែបន្តិច» ក្នុងការពង្រីកអំណាចប្រយុទ្ធរបស់កងទ័ពជើងទឹក។

កូរ៉េខាងជើង​បាន​បង្ហាញ​នាវា​ Choe Hyon ក្នុង​ខែមេសា ដោយ​ពណ៌នា​ថា ​វា​បាន​បំពាក់​ដោយ​មីស៊ីល​​បាលិស្ទិក​ល្បឿន​លឿន មីស៊ីល​គ្រូស​ និង​សមត្ថភាព​វាយប្រហារ​ផ្សេងទៀត។ កាលពីខែមិថុនា ប្រទេសនេះបានបើកដំណើរការ​នាវា​មួយ​គ្រឿង​ទៀតនៃថ្នាក់ដូចគ្នា​នេះ​គឺ Kang Kon បន្ទាប់ពីជួសជុល​រួច​រាល់​ក្រោយ​វាបានលិច​ទឹក​​នៅ​ចំ​ថ្ងៃសម្ពោធកាល​ពី​ខែឧសភា។

រដ្ឋាភិបាល​លោក គីម បានប្រកាសផែនការដាក់ឲ្យ​ប្រើប្រាស់នាវាពិឃាត​ទម្ងន់ ៥ ០០០​តោនបន្ថែមទៀតនៅខែតុលាឆ្នាំ​២០២៦​ខាង​មុខ ដោយបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីបង្កើនកម្លាំងទ័ពជើងទឹក រួមជាមួយនឹងកម្មវិធីមីស៊ីល និងនុយក្លេអ៊ែរ៕

នាវាពិឃាត Choe Hyon (រូបថត៖ KCNA)

(រូបថត៖ KCNA)

ដោយ៖ ឈាង

The post មេដឹកនាំ​កូរ៉េខាងជើង អំពាវនាវ​ឲ្យ​មានកម្លាំង​ទ័ព​ជើងទឹកខ្លាំងជាងមុន ដើម្បី«ដាក់ទណ្ឌកម្មសត្រូវ» appeared first on Kampuchea Thmey Daily.

សេតវិមាន៖ លោក ត្រាំ បើកចំហ​ជួបលោក គីម ជុងអ៊ុន ដោយមិន​ចាំបាច់​កំណត់​លក្ខខណ្ឌជា​មុន
យោង​តាម​មន្ត្រី​​សេតវិមាន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែបើកចំហក្នុងការចូលរួម​កិច្ចសន្ទនាជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន «ដោយ​គ្មាន​ការ​កំណត់​​លក្ខខណ្ឌទុក​ជា​មុន» ដោយជំរុញ​ឲ្យមានការរំពឹងទុកថា មេដឹកនាំទាំងពីរអាចជួបគ្នានៅពេលដែលលោក ត្រាំ ធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងសម្រាប់កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅចុងខែតុលា។

ជំនួប​លោក គីម និង​លោក ត្រាំ កាល​ពី​ឆ្នាំ​២០១៨ (រូបថត៖ Getty)

ការលើក​ឡើង​​នា​ថ្ងៃ​ទី​១​ខែ​តុលា​នេះ បានធ្វើឡើងបន្ទាប់ពីលោក គីម បានផ្តល់សញ្ញាកាលពីខែ​កញ្ញា​ថា លោកបានបើកចំហ​សម្រាប់កិច្ចពិភាក្សាជាថ្មី ប្រសិនបើក្រុងវ៉ាស៊ីនតោនបានទម្លាក់ការទទូចរបស់ខ្លួនលើការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ខណៈពេលដែលសេតវិមានបានរំលឹកឡើងវិញថា គោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះទីក្រុងព្យុងយ៉ាងមិនមានការផ្លាស់ប្តូរនោះទេ មន្ត្រីសេតវិមាន​មិនបានលើកឡើង​អំពីការរំសាយអាវុធនុយក្លេអ៊ែរនៅក្នុងការកត់សម្គាល់​នា​ថ្ងៃពុធ​នេះ​ទេ។

យោង​តាម​ការ​ចុះផ្សាយ​របស់​ Yonhap មន្ត្រីសេតវិមាន​បាន​លើក​ឡើង​ថា «ប្រធានាធិបតី ត្រាំ ក្នុងអាណត្តិដំបូងរបស់គាត់ បានរៀបចំកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រចំនួនបីលើក​ជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដែលបានធ្វើ​ឲ្យ​ឧបទ្វីបកូរ៉េមានស្ថិរភាព។ គោលនយោបាយរបស់សហរដ្ឋអាមេរិកលើកូរ៉េខាងជើងមិនបានផ្លាស់ប្តូរទេ។ ប្រធានាធិបតី ត្រាំ នៅតែបើកចំហក្នុងការពិភាក្សាជាមួយលោក គីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌជាមុនណាមួយឡើយ»។

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​រដ្ឋបាល​លោក ត្រាំ ថ្លែង​ជា​សាធារណៈ​ថា​គ្មាន​លក្ខខណ្ឌ​តម្រូវ​​​ជា​មុន​ មុន​​ការ​សន្ទនា​។ ការ​លើក​ឡើង​នេះ ​កើត​ឡើង​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក ត្រាំ ទៅ​កាន់​ទីក្រុង Gyeongju ប្រទេស​កូរ៉េ​ខាង​ត្បូង​​នា​ថ្ងៃ​ទី​៣១​ខែ​តុលា​ដល់​ថ្ងៃ​ទី​១​ខែ​វិច្ឆិកា សម្រាប់​កិច្ចប្រជុំកំពូល APEC ដែលជាកន្លែងដែលមានការរំពឹងទុកថាគាត់អាចស្វែងរកកិច្ចប្រជុំលើកទីបួនជាមួយលោក គីម។

លោក ត្រាំ បានបង្ហាញចំណាប់អារម្មណ៍ម្តងហើយម្តងទៀតក្នុងការចាប់ផ្តើមកិច្ចចរចាឡើងវិញ ហើយ​លោក​បានស្នើ​ឲ្យ​​មាន​ការ​ចុះ​កិច្ចព្រមព្រៀងសន្តិភាពថែម​ទៀតផង​ ខណៈពេលដែលអ្នករិះគន់និយាយថា គាត់ធ្វើ​បែប​នេះ​ដើម្បីចង់​សាង​កេរ្តិ៍តំណែលជាមួយនឹង​ពាន​រង្វាន់ណូបែលសន្តិភាព។

លោក គីម បានពណ៌នាទំនាក់ទំនងផ្ទាល់ខ្លួនរបស់គាត់ជាមួយលោក ត្រាំ ថា«ល្អ» ហើយបានបើកទ្វារចំហសម្រាប់ការចូលរួមបន្ថែមទៀត។

អ្នកទាំងពីរធ្លាប់ជួបគ្នានៅសិង្ហបុរី​ឆ្នាំ​២០១៨ ហាណូយ​ឆ្នាំ​២០១៩ និងភូមិ Panmunjom ព្រំដែនអន្តរកូរ៉េ​ឆ្នាំ​២០១៩ ប៉ុន្តែការចរចាបានដួលរលំដោយសារការខ្វែងគំនិតគ្នាលើការបន្ធូរបន្ថយទណ្ឌកម្ម និងការរំសាយអាវុធនុយក្លេអ៊ែរ។

ទន្ទឹមនឹងនោះ កូរ៉េខាង​ជើង​បាន​បង្កើន​​ទ្វេ​ដង​លើ​ជំហរ​នុយក្លេអ៊ែរ​របស់​ខ្លួន។ កាលពីសប្តាហ៍មុន លោក គីម ជុងអ៊ុន បានបញ្ជាក់សាជាថ្មីថា កងកម្លាំងនុយក្លេអ៊ែររបស់ប្រទេសលោកនៅតែជា«កិច្ចការអាទិភាពកំពូលដ៏សំខាន់» ខណៈដែលអនុរដ្ឋមន្ត្រីការបរទេសលោក Kim Son-gyong បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងត្រូវបានតម្កល់ក្នុងច្បាប់ជាទ្រព្យសម្បត្តិ«ពិសិដ្ឋ» និង«ខ្វះ​​ពុំ​បាន»។

កូរ៉េ​ខាង​ជើង​បាន​បដិសេធ​ជា​យូរ​មក​ហើយ​នូវ​កិច្ច​ព្រម​ព្រៀង​ដែល​តម្រូវ​​ឲ្យ​ខ្លួន​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ ដោយ​ហៅ​ការ​ទាមទារ​បែប​នេះ​ថា​ជា​ការ​វាយ​ប្រហារ​លើ​អធិបតេយ្យភាព​របស់​ខ្លួន៕

ដោយ៖ ឈាង

The post សេតវិមាន៖ លោក ត្រាំ បើកចំហ​ជួបលោក គីម ជុងអ៊ុន ដោយមិន​ចាំបាច់​កំណត់​លក្ខខណ្ឌជា​មុន appeared first on Kampuchea Thmey Daily.