ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន បន្តកាន់តំណែងអគ្គលេខាធិការបក្សពលករកូរ៉េ និងការដាក់ចេញទិសដៅអភិវឌ្ឍន៍
គណបក្សពលករដែលកំពុងកាន់អំណាចនៃប្រទេសកូរ៉េខាងជើង បានរៀបចំមហាសន្និបាតលើកទី៩ និងបានបោះឆ្នោតគាំទ្រលោក គីម ជុងអ៊ុន ឲ្យបន្តកាន់តំណែងអគ្គលេខាធិការបក្ស ដ៏មានអំណាចបំផុតក្នុងប្រទេសដែលមាននុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េនេះ។
ការសម្រេចចិត្តបោះឆ្នោតគាំទ្រលោក គីម ជុងអ៊ុន បានធ្វើឡើងនៅក្នុងមហាសន្និបាតបក្ស កាលថ្ងៃទី២២ខែកុម្ភៈ ដែលជាថ្ងៃទីបួននៃការធ្វើសមាជបក្ស ហើយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានចេញផ្សាយនៅថ្ងៃទី២៣ខែកុម្ភៈនេះ។
នៅក្នុងសមាជបក្សនោះ មេដឹកនាំនៃបក្សនិងរដ្ឋកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំមហាសន្និបាតបក្សពលករ ដោយលើកឡើងនូវរបាយការណ៍ពិនិត្យឡើងវិញអំពីការងាររបស់គណបក្សក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយនៅថ្ងៃអាទិត្យទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។

យោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមកូរ៉េខាងជើង (KCNA) របាយការណ៍របស់លោក គីម បានវាយតម្លៃសកម្មភាពរបស់គណបក្សក្នុងរយៈពេលកន្លងមក និងបានគូសបញ្ជាក់ពីយុទ្ធសាស្ត្រ និងគោលដៅថ្មីសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ រួមទាំងភារកិច្ចនៅគ្រប់វិស័យ ដែលមានគោលបំណងជំរុញការកសាងសង្គមនិយម។
KCNA បានរាយការណ៍ដោយដកស្រង់សម្ដីអ្នកតំណាងម្នាក់ដែលលើកឡើងថា របាយការណ៍នេះបានកំណត់ទស្សនៈវិស័យ និងយុទ្ធសាស្ត្រសម្រាប់អ្វីដែលខ្លួនបានពិពណ៌នាថាជាដំណាក់កាលថ្មីនៃការអភិវឌ្ឍជាតិ និងបានបញ្ជាក់ជាថ្មីនូវទំនុកចិត្តលើអនាគតរបស់ប្រទេស។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍គឺកំណត់គោលដៅគោលនយោបាយសំខាន់ៗលើវិស័យសេដ្ឋកិច្ច ការពារជាតិ និងវិស័យសំខាន់ៗផ្សេងទៀត៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ចិន-រុស្ស៊ី អបអរសាទរក្នុងឱកាសបើកមហាសន្និបាតដ៏ធំបំផុតរបស់កូរ៉េខាងជើង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


