ព័ត៌មានអន្ដរជាតិ
លោក គីម បាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រថ្មីពីនាវាពិឃាត
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រមួយទៀតពីនាវាពិឃាត Choe Hyon ខណៈដែលកូរ៉េខាងត្បូង-អាមេរិកបាននិងកំពុងចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នាយ៉ាងគគ្រឹកគគ្រេង។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ នាថ្ងៃពុធទី១១មីនា។

មេដឹកនាំកូរ៉េខាងជើងនិងកូនស្រីគឺយុវវតី Kim Ju Ae បានសង្កេតមើលការបាញ់សាកល្បងនូវប្រភេទមីស៊ីលតាមរយៈវីដេអូមួយចេញផ្សាយកាលពីថ្ងៃអង្គារ ដោយ មេដឹកនាំកូរ៉េខាងជើងសង្កត់ធ្ងន់ថា វាមានសារៈសំខាន់ណាស់ក្នុងការរក្សា និងពង្រីក «ការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរដ៏មានឥទ្ធិពល និងអាចទុកចិត្តបាន»។
លោកគីមត្រូវបានដកស្រង់សម្តីដោយ KCNA ដូចនិយាយថា៖«សមាសធាតុនៃប្រព័ន្ធទប់ស្កាត់សង្គ្រាមរបស់យើងឥឡូវនេះ កំពុងត្រូវបានរួមបញ្ចូលនៅក្នុងប្រព័ន្ធប្រតិបត្តិការដ៏ទំនើបក្នុងលក្ខណៈប្រកបដោយប្រសិទ្ធភាព និងបង្កើនល្បឿនជាបន្តបន្ទាប់ ហើយកងកម្លាំងនុយក្លេអ៊ែរក្នុងប្រទេសបានផ្លាស់ប្តូរ ទៅដំណាក់កាលនៃប្រតិបត្តិការចម្រុះ»។
មេដឹកនាំកូរ៉េខាងជើង បានសម្តែងការពេញចិត្តរបស់លោកថា ការសាកល្បងនេះបានផ្ទៀងផ្ទាត់ ភាពជឿជាក់នៃប្រព័ន្ធគ្រប់គ្រងរួមបញ្ចូលគ្នានៃអាវុធយុទ្ធសាស្ត្រ និងឧត្តមភាពនៃប្រព័ន្ធប្រយុទ្ធរួមបញ្ចូលគ្នារបស់នាវាពិឃាត។ លោកក៏បានលើកឡើងពីតម្រូវការដើម្បីពិនិត្យមើលប្រសិទ្ធភាពយោធានៃកាំភ្លើងស្វ័យប្រវត្តិកងទ័ពជើងទឹក ដែលបានដំឡើងនៅលើនាវាចម្បាំង និងបានបង្ហាញភារកិច្ចពង្រឹងអំណាចកងទ័ពជើងទឹក។
ទោះជាយ៉ាងណាក៏ដោយ ការបាញ់សាកល្បងចុងក្រោយនេះបានកើតឡើង នៅពេលដែលទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បានចាប់ផ្តើមសមយុទ្ធ «Freedom Shield» កាលពីថ្ងៃចន្ទសម្រាប់រយៈពេល ១១ ថ្ងៃ។ កូរ៉េខាងជើងបានថ្កោលទោសសមយុទ្ធយោធារួមគ្នារបស់សម្ព័ន្ធមិត្តកូរ៉េខាងត្បូងថាជា «ការហាត់សមញុះញង់សម្រាប់សង្គ្រាម និងឈ្លានពាន» ទោះបីជាពួកគេអះអាងថា សមយុទ្ធនេះមានលក្ខណៈការពារក៏ដោយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


