ព័ត៌មានអន្ដរជាតិ
ចិន-រុស្ស៊ី អបអរសាទរក្នុងឱកាសបើកមហាសន្និបាតដ៏ធំបំផុតរបស់កូរ៉េខាងជើង
ប្រទេសចិន និងរុស្ស៊ី បានបញ្ជាក់ជាថ្មីនូវសម្ព័ន្ធភាពប្រពៃណីរបស់ខ្លួនជាមួយកូរ៉េខាងជើង តាមរយៈការផ្ញើលិខិតអបអរសាទរក្នុងឱកាសបើកមហាសន្និបាតបក្សពលករកូរ៉េ ដែលប្រារព្ធឡើងរៀងរាល់៥ឆ្នាំម្តង។

មហាសន្និបាតនេះគឺជាអង្គភាពសម្រេចចិត្តខ្ពស់បំផុតរបស់ប្រទេស ដែលបានប្រារព្ធឡើងនៅថ្ងៃព្រហស្បតិ៍ទី១៩ខែកុម្ភៈឆ្នាំ២០២៦ ដើម្បីកំណត់គោលដៅគោលនយោបាយសំខាន់ៗលើវិស័យសេដ្ឋកិច្ច ការពារជាតិ និងវិស័យសំខាន់ៗផ្សេងទៀត។ វាគឺជាការជួបជុំលើកដំបូងបំផុតគិតចាប់តាំងពីឆ្នាំ២០២១មក។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នាថ្ងៃសុក្រ។
នៅក្នុងលិខិតផ្ញើជូនលោក គីម ជុងអ៊ុន រុស្ស៊ីបានសង្កត់ធ្ងន់ថា ភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរជួយឲ្យពួកគេអាចប្រឆាំងនឹង «សម្ពាធពីខាងក្រៅ» និងធានាបាននូវស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ទន្ទឹមនឹងនេះ បក្សកុម្មុយនិស្តចិនបានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឈានចូលដល់ «យុគសម័យប្រវត្តិសាស្ត្រថ្មី» និងបានបង្ហាញពីបំណងក្នុងការបង្កើនការផ្លាស់ប្តូរបទពិសោធន៍លើការគ្រប់គ្រងរដ្ឋ និងលើកកម្ពស់សន្តិភាពក្នុងតំបន់តាមរយៈការពង្រឹងទំនាក់ទំនង៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


