Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង​ចាត់​ទុក​​​​កូរ៉េ​​ខាង​​ត្បូង​​​​​​ជា​«សត្រូវ​ផ្តាច់​មុខ» ​ក្រោយ​បង្ហោះ​ដ្រូនស៊ើបការណ៍

បានផុស

នៅ

​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​របស់​កូរ៉េខាងជើង KCNA ​បាន​ផ្សាយ​​កាល​ថ្ងៃសៅរ៍ថា កូរ៉េ​ខាង​ត្បូង​បាន​បង្ហោះ​ដ្រូន (យន្តហោះ​គ្មាន​មនុស្ស​បើក)​ មួយ​ទៀត ​ចូល​ទៅ​ក្នុង​ដែន​អាកាស​របស់​​​កូរ៉េខាងជើង​ កាលពីថ្ងៃទី៤ខែ​មករា​​ ដោយ​កូរ៉េខាងជើង​ចោទ​ថា​នេះ​ជា​បទ​​រំលោភបំពាន​​លើ​អធិបតេយ្យ​ភាព​របស់​ខ្លួន​​។

លោក គីម ជុងអ៊ុន។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​រ៉យទ័រ អ្នក​វិភាគរបស់​កូរ៉េ​ខាង​ជើង​​បាន​ប្រកាសថា រឿង​​​នេះ​បាន​កើត​ឡើង​​មុន​ពេល​កូរ៉េ​ខាង​ជើង​ធ្វើ​សមាជ​បក្ស​​ពលករ​ដ៏​សំខាន់​មួយ ដែល​នឹង​ដាក់​ចេញ​នូវ​គោល​នយោបាយ​សម្រាប់​រយៈ​ពេល​ប្រាំ​ឆ្នាំ​ខាង​មុខ កំណត់​ដំណាក់​កាល​ដើម្បី​ពង្រឹង​នូវ​វោ​ហា​សាស្ត្រ​របស់​មេដឹក​នាំ​ គីម ជុងអ៊ុន ដែល​ថា​កូរ៉េ​ខាង​ត្បូង​ជា​​បរទេស​ និង​ជា​សត្រូវ​ផ្តាច់​មុខ​។​

KCNA បាន​បន្ត​ទៀត​ថា យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ដែល​មាន​ប្រភព​មក​​ពី​កោះ​មួយ​ក្នុង​ទីក្រុង Incheon របស់​កូរ៉េ​ខាងត្បូង បាន​ហោះ​បាន​ចម្ងាយ​៨គីឡូម៉ែត្រ មុន​ពេល​​ត្រូវ​បាន​បាញ់​ទម្លាក់​នៅ​ខាង​ក្នុង​ដែន​អាកាស​កូរ៉េខាង​ជើង។​ តាមការ​ផ្សាយ​នោះ ដ្រូន​នោះ​​​ត្រូវ​បាន​​​ឃ្លាំ​មើលដោយ​កាំ​មេរ៉ារបស់​​​​កូរ៉េ​ខាង​ជើង​រួច​ហើយ​ ដើម្បី​កត់​ត្រា​នូវ​កន្លែង​សំខាន់ៗ​ដែល​ហោះ​មក​។

KCNA បាន​បន្ត​​ថា​ ឧបទ្ទវ​ហេតុ​នេះ​ បន្ទាប់​ពី​ការ​លុក​លុយ​ដោយ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​របស់​កូរ៉េ​ខាងត្បូង​មួយ​ផ្សេង​​ទៀត​កើតឡើង​កាល​ពី​ខែ​កញ្ញា​ តែ​ត្រូវ​បាន​​បាញ់​ទម្លាក់​នៅ​ក្រុង​​ Kaesong ។

ការផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​របស់​កូរ៉េ​ខាង​ជើង​បាន​បន្ត​ថា​៖ «សូម្បី​តែ​បន្ទាប់​​ពី​​ការ​​ផ្លាស់​​ប្តូរ​​របបនេះ​​ហើយ​ក៏​ដោយ​… (កូរ៉េខាងត្បូង) ពួក​គេ​នៅ​តែ​​បន្ត​​​បង្ក​ហេតុ​​ ដោយដ្រូន​នៅ​ជិត​ព្រំដែនដដែល​។ រឿង​នេះ បង្ហាញ​ថា កូរ៉េខាង​ត្បូង​ពិត​ជា​សត្រូវ​ដ៏​ធំ​របស់​យើង​មែន​»។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា ចាប់​តាំង​ពី​ប្រធានា​ធិប​តី​កូរ៉េ​ខាង​ត្បូង ​លោក លី ជេម្យ៉ង ចូល​កាន់​តំណែង​កាល​ពី​ខែ​មិថុនា​មក ប្រទេស​កូរ៉េ​ខាង​ជើង​ បាន​បដិសេធ​ចំពោះការ​​ប៉ុនប៉ង​​ការ​​ផ្សះ​ផ្សា​ពី​រដ្ឋ​បាល​របស់​លោកលី​។

តែ​យ៉ាង​ណា រ៉យទ័រ​​មិនអាច​​ទទួលបាន​ការ​ឆ្លើយ​តប​​​ពីអ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កូរ៉េ​ខាង​ត្បូង​​ ចំពោះ​សំណើអត្ថា​ធិប្បាយ​លើ​រឿង​បង្ហោះ​ដ្រូន​នៅ​ឡើយ​ទេ​។

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម