ព័ត៌មានអន្ដរជាតិ
មេដឹកនាំកូរ៉េខាងជើង អំពាវនាវឲ្យមានកម្លាំងទ័ពជើងទឹកខ្លាំងជាងមុន ដើម្បី«ដាក់ទណ្ឌកម្មសត្រូវ»
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឲ្យពង្រឹងសមត្ថភាពប្រយុទ្ធរបស់កងទ័ពជើងទឹក ដោយនិយាយថា ពួកគេត្រូវតែអាច«ទប់ស្កាត់ ប្រឆាំង និងដាក់ទណ្ឌកម្មឲ្យបានខ្លាំងក្លា» ចំពោះការញុះញង់របស់សត្រូវ។

យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) លោក គីម បានធ្វើការកត់សម្គាល់នេះកាលពីថ្ងៃអាទិត្យទី៥ខែតុលាឆ្នាំ២០២៥ អំឡុងពេលចុះទៅធ្វើទស្សនកិច្ចនាវាពិឃាត Choe Hyon ដែលជានាវាពិឃាតពហុបំណងទម្ងន់ ៥ ០០០តោនដំបូងរបស់កូរ៉េខាងជើង។
លោក គីម បាននិយាយថា «សមត្ថភាពដ៏អស្ចារ្យនៃកងទ័ពជើងទឹករបស់យើង គួរតែត្រូវបានអនុវត្តនៅក្នុងមហាសមុទ្រដ៏ធំសម្បើម ដើម្បីទប់ស្កាត់ ឬប្រឆាំង និងដាក់ទណ្ឌកម្មលើការបង្កហេតុរបស់សត្រូវ» ដោយសង្កត់ធ្ងន់ថា គណបក្សកម្មករដែលកំពុងកាន់អំណាចនឹងជំរុញទៅមុខ«ដោយគ្មានការជាប់គាំងសូម្បីតែបន្តិច» ក្នុងការពង្រីកអំណាចប្រយុទ្ធរបស់កងទ័ពជើងទឹក។
កូរ៉េខាងជើងបានបង្ហាញនាវា Choe Hyon ក្នុងខែមេសា ដោយពណ៌នាថា វាបានបំពាក់ដោយមីស៊ីលបាលិស្ទិកល្បឿនលឿន មីស៊ីលគ្រូស និងសមត្ថភាពវាយប្រហារផ្សេងទៀត។ កាលពីខែមិថុនា ប្រទេសនេះបានបើកដំណើរការនាវាមួយគ្រឿងទៀតនៃថ្នាក់ដូចគ្នានេះគឺ Kang Kon បន្ទាប់ពីជួសជុលរួចរាល់ក្រោយវាបានលិចទឹកនៅចំថ្ងៃសម្ពោធកាលពីខែឧសភា។
រដ្ឋាភិបាលលោក គីម បានប្រកាសផែនការដាក់ឲ្យប្រើប្រាស់នាវាពិឃាតទម្ងន់ ៥ ០០០តោនបន្ថែមទៀតនៅខែតុលាឆ្នាំ២០២៦ខាងមុខ ដោយបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីបង្កើនកម្លាំងទ័ពជើងទឹក រួមជាមួយនឹងកម្មវិធីមីស៊ីល និងនុយក្លេអ៊ែរ៕


ដោយ៖ ឈាង
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


