លោក ទូច សុឃៈ Archives - Kampuchea Thmey Daily

ក្រសួងមហាផ្ទៃ ដាក់ពង្រាយនគរបាលចរាចរណ៍តាមគោលដៅឡើងវិញក្រោយគ្រោះថ្នាក់កើនឡើង ៦៣លើក ស្មើនឹង ១៧%
ក្រសួងមហាផ្ទៃ នឹងដាក់ពង្រាយកម្លាំងនគរបាលចរាចរណ៍ និងមន្រ្តីកិច្ចសន្យា នៅតាមគោលដៅនីមួយៗ ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញទូទាំងប្រទេសចាប់ពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ បន្ទាប់ពីសង្កេតឃើញគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងគួរឱ្យកត់សម្គាល់រហូតដល់ ៦៣លើក ស្មើនឹង ១៧%។

ការដាក់ឱ្យអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ បន្ទាប់ពីឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស សុខា បានបញ្ជាឱ្យផ្អាកជាបណ្តោះអាសន្នទូទាំងប្រទេសចាប់តាំងពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ គ្រាដែលថៃបានឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា។ ផ្អាកការអនុវត្តនាពេលនោះ លោកបានអះអាងថា ក្នុងអំឡុងពេលនេះ មន្ត្រីនគរបាលចរាចរណ៍ទូទាំងប្រទេស នឹងបន្តបំពេញភារកិច្ចក្នុងការសម្របសម្រួលចរាចរណ៍ តាមដងផ្លូវសាធារណៈ ជាពិសេសផ្លូវជាតិធំៗដែលកំពុងមានចរាចរណ៍របស់កងកម្លាំងប្រតិបត្តិ អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋ ក្នុងបេសកកម្មការពារព្រំដែន និងអធិបតេយ្យភាពជាតិ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ បានថ្លែងប្រាប់កម្ពុជាថ្មីថា បន្ទាប់ពីផ្អាកអនុវត្តច្បាប់ចរាចរណ៍មួយរយៈកន្លងមក សង្កេតឃើញអត្រាគ្រោះថ្នាក់មានកំណើនខ្ពស់ បើប្រៀបធៀបទៅនឹងអំឡុងពេលដែលដាក់កម្លាំងនគរបាលចរាចរណ៍តាមគោលដៅ។ លោកបញ្ជាក់ថា៖«​ ខ្ញុំគ្រាន់តែលើកនូវកំណើនគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលផ្អាកអនុវត្តផាកពិន័យគិតពី( ២៥ សីហា-៣០ កញ្ញា ២០២៥) បើធៀបរយៈពេលដូចគ្នា គឺថាគ្រោះថ្នាក់ចរាចចរណ៍មានកំណើន​ខ្ពស់គួរឱ្យព្រួយបារម្ភ ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍កើនចំនួន ៦៣លើក ស្មើនឹង ១៧% ហើយអ្នកស្លាប់កើនចំនួន ៥០ នាក់ ស្មើនឹង ២២ % និងអ្នករបួសកើនចំនួន ៥៤នាក់ ស្មើនឹង ៣៣%»។

ទោះជាបែបនេះក្តី លោក ទូច សុឃៈ អះអាងថា ការដាក់ពង្រាយនគរបាលចរាចរណ៍នេះ គឺដើម្បីត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកត្រឹមកម្រិតការអប់រំប៉ុណ្ណោះចំពោះអ្នកល្មើសច្បាប់ មិនទាន់ឈានដល់ការផាកពិន័យនោះទេ។

លោក ទូច សុឃៈ

បើតាមអ្នកនាំពាក្យ ក្នុងអំឡុងពេលដែលផ្អាកការអនុវត្តច្បាប់ចរាចរណ៍ទាំងការផាកពិន័យ ការដាក់នគរបាលតាមគោលដៅនេះ គឺគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងរួមមានបើកបរលើសល្បឿនកំណត់ ៥០% មិនគោរពសិទ្ធិអាទិភាព ២០% ការមិនប្រកាន់ស្តាំ ១៣%  ការបត់ឆ្វេងបត់ស្តាំងខុសបច្ចេកតេស ៦ % វ៉ាជែង ៥% និងករណីស្រវឹង ៣% កត្តាយានយន្ត ៤% ការមិនគោរពចរាចរណ៍ ២% កត្តាងងុយគេង ១ % និងកត្តាផ្លូវតែ ១% ទេ។ ករណីគ្រោះថ្នាក់ទាំងអស់នេះ វាបានកើតឡើងច្រើននៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ ស្វាយរៀង កំពង់ចាម និងតាកែវ។

ផ្អែកលើមូលហេតុទាំងនេះ លោក ទូច សុឃៈ បញ្ជាក់ថា៖«ចឹងហើយបានជាឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចជាគោលការណ៍ថា យើងចាប់ផ្តើមដាក់នគរបាលតាមគោលដៅ ដើម្បីត្រួតពិនិត្យអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញនៅទូទាំងប្រទេស»។ លោកបញ្ជាក់បន្ថែមថា៖«ក៏ប៉ុន្តែការដាក់អនុវត្តនេះគឺក្នុងកម្រិតធ្វើការអប់រំ ចំពោះករណីល្មើសមួយចំនួនដូចជា ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការមិនគោពភ្លើងសញ្ញា ការដឹកសំពីងសំពោង ការមិនពាក់មួយសុវត្ថិភាព និងអត់កញ្ចក់ជាដើម»។

ជាការរំពឹងទុកនៃការដាក់នគរបាលចរាចរណ៍ទូទាំងប្រទេសឡើងវិញ ប៉ុន្តែមិនទាន់ផាកពិន័យទៅលើប៉ុន្មានចំណុចខាងលើនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ សង្ឃឹមថាស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នឹងកាត់បន្ថយ ហើយសណ្តាប់ធ្នាប់ចរាចរណ៍ក៏អាចមានរបៀបរៀបរយវិញដែរ៕

The post ក្រសួងមហាផ្ទៃ ដាក់ពង្រាយនគរបាលចរាចរណ៍តាមគោលដៅឡើងវិញក្រោយគ្រោះថ្នាក់កើនឡើង ៦៣លើក ស្មើនឹង ១៧% appeared first on Kampuchea Thmey Daily.

៣ថ្ងៃបុណ្យអុំទូក មានមនុស្សស្លាប់១៣នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍
ក្នុងរយៈពេល៣ថ្ងៃសម្រាប់ការឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានមនុស្សយ៉ាងហោចណាស់ចំនួន១៣នាក់បានបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោក ទូច សុឃៈ បានបញ្ជាក់ឱ្យដឹងថា គិតចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទូទាំងប្រទេសកម្ពុជា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោគកើតឡើងចំនួន២៦ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន១៣នាក់ និងរងរបួសធ្ងន់ស្រាល៣៣នាក់។

បើតាមអ្នកនាំពាក្យរូបនេះ បើគិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា បូកយោងទាំងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ករណីគ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់ជីវិតអ្នកដំណើររហូតដល់២៥នាក់ ខណៈអ្នករងរបួសធ្ងន់ និងស្រាលសរុបជាង៥០នាក់។ អ្នកនាំពាក្យ ចាត់ទុកតួលេខនេះ ថា ជាសញ្ញាណដ៏គួរឱ្យបារម្ភជាថ្មីទៀតសម្រាប់ខែវិច្ឆិកានេះ។

គួរកត់សម្គាល់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានផ្ដាច់ជីវិតមនុស្សក្នុងអំឡុងពិធីបុណ្យអុំទូក ឆ្នាំ២០២៥នេះមាននៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពត បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ កោះកុង ព្រៃវែង ស្វាយរៀង ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តក្រចេះ៕

The post ៣ថ្ងៃបុណ្យអុំទូក មានមនុស្សស្លាប់១៣នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ appeared first on Kampuchea Thmey Daily.

បទល្មើសអនឡាញ៖ ជនបរទេសជិត៣ពាន់នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្នុងពេល៩ខែ
ជនបរទេសយ៉ាងហោចណាស់ជិត៣ពាន់នាក់ដែលជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានក្រសួងមហាផ្ទៃកម្ពុជាអនុវត្តនីតិវិធីបណ្ដេញចេញពីប្រទេសជាបន្តបន្ទាប់។ នេះបើយោងតាមការថ្លែងឱ្យដឹងដោយលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមលោក ទូច សុឃៈ ក្នុងប្រតិបត្តិការចុះបង្ក្រាបតាមគោលដៅដែលមានពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា (Online scam) ចំនួន៤៨លើក ក្នុងភូមិសាស្រ្ត១៥រាជធានីខេត្ត អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃ ឃាត់បានមនុស្សចំនួន២ ៩១០នាក់ ក្នុងនោះកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចំនួន១៦៨នាក់ និងអនុវត្តនីតិវិធីបណ្ដេញចេញពីកម្ពុជាចំនួន២ ៧២២នាក់។

អ្នកនាំពាក្យរង បានបន្ថែមឱ្យដឹងថា សមត្ថកិច្ចក្រសួងមហាផ្ទៃ ក៏ទទួលបានបណ្ដឹងពាក់ព័ន្ធការឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាក្រោមរូបភាពវិនិយោគ កម្ចីអនឡាញ ទំនាក់ទំនងស្នេហា ការទិញឥវ៉ាន់ លួចគណនីបណ្ដាញសង្គមជាដើម ដែលសរុបចំនួន១០០១ករណី។ ក្នុងនោះបានដោះស្រាយបញ្ចប់សំណុំរឿងចំនួន៦៣ករណី បញ្ជូនជនសង្ស័យ៣៤នាក់ (ស្រី៨នាក់) ទៅកាន់តុលាការ។ ខណៈករណីនៅសេសសល់កំពុងបន្តស្រាវជ្រាវតាមនីតិវិធី និងជំនាញ។

លទ្ធផលបង្ក្រាបបានខាងលើ គឺគិតត្រឹមរយៈពេល៩ខែ ក្នុងឆ្នាំ២០២៥នេះ ក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ដែលមានការយកចិត្តទុកដាក់ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុវត្តតាមបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល។

ប្រមុខរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបើកយុទ្ធនាការបោសសម្អាតបទល្មើសអនឡាញនៅទូទាំងប្រទេស ដោយបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវចុះប្រតិបត្តិការបង្ក្រាបគ្រប់ទីតាំងដោយភាពម្ចាស់ការទទួលខុសត្រូវក្នុងភូមិសាស្ត្ររបស់ខ្លួន។

បទបញ្ជានេះ ចំពេលដែលបទល្មើសតាមប្រព័ន្ធអនឡាញ គឺបាននិងកំពុងបង្កការគំរាមកំហែង និងអសន្តិសុខទាំងក្នុងពិភពលោក និងតំបន់ រួមទាំងការជ្រៀតចូលប្រទេសកម្ពុជាពីសំណាក់ក្រុមឧក្រិដ្ឋជនបរទេស ដើម្បីប្រព្រឹត្តបទល្មើសបច្ចេកវិទ្យានេះ។

អនុវត្តតាមបទបញ្ជារបស់នាយករដ្ឋមន្ត្រី អាជ្ញាធរមានសមត្ថកិច្ចបានចុះប្រតិបត្តិការបង្ក្រាបទីតាំងលួចលាក់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញជាច្រើនកន្លែងនៅទូទាំងប្រទេស ដោយបានឃាត់ខ្លួនជនល្មើសរាប់សិបនាក់ ដែលភាគច្រើនជាជនបរទេស។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក្រសួងមហាផ្ទៃ ដែលមានអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាសេនាធិការ ត្រូវរៀបចំអនុវត្តនីតិវិធីបណ្ដេញចេញចំពោះជនបរទេសដែលបានជាប់ពាក់ព័ន្ធនឹងបទល្មើសអនឡាញខុសច្បាប់នេះផងដែរ៕

អត្ថបទ៖ ធឿន​ វ៉ាន់សុង

The post បទល្មើសអនឡាញ៖ ជនបរទេសជិត៣ពាន់នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្នុងពេល៩ខែ appeared first on Kampuchea Thmey Daily.

សំណុំរឿងសម្អាតប្រាក់៤២ករណីត្រូវបានក្រសួងមហាផ្ទៃបញ្ជូនទៅតុលាការ ក្នុងពេល៩ខែ
ខណៈកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ កម្លាំងជំនាញក្រសួងមហាផ្ទៃ បានរកឃើញ និងកសាងសំណុំរឿងស​ម្អាតប្រាក់បញ្ជូនទៅកាន់តុលាការសរុប៤២ករណី។

បើតាមការលើកឡើងរបស់លោក ទូច សុឃៈ កម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃបង្ក្រាបបានបទល្មើសចំនួន១៤៥ករណី ដែលក្នុងនោះ ជាបណ្ដាញពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនចំនួន១៤០ករណី និងបទល្មើសសេដ្ឋកិច្ច១ករណី ហើយបានដំណើរការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ចំនួន៧៧ករណី។

តែជាលទ្ធផល កម្លាំងជំនាញ បានរកឃើញ និងបញ្ជូនសំណុំរឿងទៅតុលាការ ដោយស្នើសុំចោទពីបទល្មើសសម្អាតប្រាក់ចំនួន៤២ករណី ដោយមានជនសង្ស័យចំនួន១២៩នាក់ ដែលភាគច្រើនពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។

បទល្មើសសម្អាតប្រាក់នេះ អ្នកនាំពាក្យរង លោក ទូច សុឃៈ ថា ជាបញ្ហាសកលកាន់តែមានភាពស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃដែលបាននិងកំពុងកើតមានឡើងនៅលើពិភពលោកបច្ចុប្បន្ននេះ។ សម្រាប់កម្ពុជា លោក បញ្ជាក់ថា តែងតែផ្ដល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសទាំងអស់ ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី តំបន់ និងពិភពលោក ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ជាការកត់សម្គាល់ អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉ារីស ​បានប្រកាសដកប្រទេសកម្ពុជាចេញពីបញ្ជីប្រផេះ​នៃក្រុមប្រទេសដែលមានហានិភ័យខាង លាងលុយកខ្វក់​ កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយអង្គការនេះ​បានដាក់កម្ពុជាឱ្យស្ថិតក្នុងបញ្ជីប្រផេះនេះ អស់រយៈពេល៤ឆ្នាំជាប់គ្នា ចាប់តាំងពីឆ្នាំ២០១៩។

បើទោះជាកម្ពុជា ត្រូវបានដកចេញពីបញ្ជីពណ៌ប្រផេះក៏ដោយ ក៏រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ធ្លាប់បានគូសបញ្ជាក់ពីការប្ដេជ្ញាមិនឱ្យកម្ពុជាធ្លាក់ចូលក្នុងបញ្ជីប្រផេះជាថ្មីឡើយ ពាក់ព័ន្ធនឹងអំពើសម្អាតប្រាក់ រួមទាំងអំពើឆបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្ស៕

ដោយ៖ ធឿន វ៉ាន់សុង

The post សំណុំរឿងសម្អាតប្រាក់៤២ករណីត្រូវបានក្រសួងមហាផ្ទៃបញ្ជូនទៅតុលាការ ក្នុងពេល៩ខែ appeared first on Kampuchea Thmey Daily.

៩ខែ សមត្ថកិច្ចក្រសួងមហាផ្ទៃ បង្ក្រាបបទល្មើសព្រហ្មទណ្ឌជាង២ពាន់ករណី
សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌជាង២ពាន់ករណីសម្រាប់រយៈពេល៩ខែក្នុងឆ្នាំ២០២៥នេះ។ តាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ តួលេខនេះមានការថយចុះ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំមុន។

លោក ទូច សុឃៈ បានថ្លែងឱ្យដឹងថា ជាលទ្ធផលក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ គឺបទល្មើសព្រហ្មទណ្ឌបានកើតឡើងសរុបចំនួន២ ១៥២ករណី បើធៀបនឹងរយៈពេល៩ខែ ឆ្នាំ២០២៤ គឺថយចុះចំនួន៤៥០ករណី ស្មើនឹង១៧% ដែលកាលពីឆ្នាំ២០២៤ ក្នុងរយៈពេល៩ខែ បានកើតឡើងបទល្មើសព្រហ្មទណ្ឌចំនួន២ ៦០២ករណី។

តាមរបាយការណ៍ដែលបង្ហាញឱ្យដឹងដោយលោក ទូច សុឃៈ ក្នុងចំណោមនោះ មានបទឧក្រិដ្ឋ កើតឡើងចំនួន៤៧៥ ករណី និងបទមជ្ឈិមមានចំនួន១ ៦៧៧ករណី ខណៈមានជនរងគ្រោះសរុប២ ៣៨៧នាក់ ហើយក្នុងនោះមានអ្នកស្លាប់ចំនួន១៥៦នាក់។

លទ្ធផលបង្ក្រាបបទល្មើសនេះ អ្នកនាំពាក្យរង ថា បង្ក្រាបបាន២ ០៧១ ដែលស្មើ៩៦% ហើយឃាត់ខ្លួនមនុស្សចំនួន៣ ២៩៦នាក់ ក្នុងនោះមានបទឧក្រិដ្ឋចំនួន៤៣៧ករណី ឃាត់ខ្លួនបាន៨១២នាក់ និងបទមជ្ឈិមបានចំនួន១ ៦៣៤ករណី ដោយឃាត់ខ្លួនបានចំនួន២ ៤៨៤នាក់ ហើយដកហូតបានវត្ថុតាងដូចជាអាវុធវែង ខ្លី គ្រាប់បែក អាវុធកែច្នៃ កាំបិត ដាវ រថយន្ត ម៉ូតូ និងឧបករណ៍សម្ភារៈប្រព្រឹត្តបទល្មើសចំនួនទៀត ហើយជនល្មើសត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ថ្លែងកត់សម្គាល់ថា ក្នុងចំណោមជនសង្ស័យដែលបានឃាត់ខ្លួនខាងលើនេះ គឺរកឃើញមានផ្ទុកសារធាតុញៀនចំនួន៩៩៣នាក់ ស្មើនឹង៣០%។

លទ្ធផលប្រកបដោយប្រសិទ្ធភាពនេះ លោក គូសបញ្ជាក់ថា កើតចេញពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃ ជាសេនាធិការ បានដឹកនាំអនុវត្តយ៉ាងម៉ឺងម៉ាត់ជាប់ជាប្រចាំ ដោយមានការចូលរួមសហការចាប់ពីអគ្គស្នងការដ្ឋាននគរបាលជាតិ រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ អាជ្ញាធរ និងប្រជាការពារ ដើម្បីធានាសន្តិសុខ ស្ថិរភាព សុវត្ថិភាព និងភាពកក់ក្ដៅដល់ប្រជាពលរដ្ឋ៕

ដោយ៖ ធឿន វ៉ាន់សុង

The post ៩ខែ សមត្ថកិច្ចក្រសួងមហាផ្ទៃ បង្ក្រាបបទល្មើសព្រហ្មទណ្ឌជាង២ពាន់ករណី appeared first on Kampuchea Thmey Daily.

អង្គការ-សមាគមកើនជិត៧ពាន់ អ្នកនាំពាក្យ ថា បង្ហាញពីលំហសិទ្ធិសេរីភាពយ៉ាងពេញលេញ
អង្គការមិនមែនរដ្ឋាភិបាល និងសមាគមសរុប៦ ៦៤៩ ត្រូវបានចុះបញ្ជីស្របតាមច្បាប់នៅក្រសួងមហាផ្ទៃ បើគិតមកដល់ក្នុងឆ្នាំ២០២៥។ ចំនួនកើនឡើងរបស់អង្គការ និងសមាគមក្បែរខ្ទង់ ៧ពាន់នេះ អ្នកនាំពាក្យរងក្រសួមហាផ្ទៃ លោក ទូច សុឃៈ ថា បានបង្ហាញពីលំហសិទ្ធិសេរីភាពពេញលេញនៅកម្ពុជា។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ ក្នុងចំណោមតួលេខសរុបចំនួន៦ ៦៤៩ គឺមានសមាគមចំនួន២ ៩២៣ អង្គការមិនមែនរដ្ឋាភិបាលចំនួន៣ ៥៧០ និងសហគមន៍ជនជាតិដើមភាគតិច១៥៦។ ខណៈក្នុងរយៈពេល៩ខែ ឆ្នាំនេះ មានអង្គការមិនមែនរដ្ឋាភិបាល និងសមាគមថ្មីចំនួន១៦៨ បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ចាត់ទុកការចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាបន្តបន្ទាប់នេះ ថា ជាការឆ្លុះបញ្ចាំងពីលំហនៃការអនុវត្តសិទ្ធិសេរីភាពយ៉ាងពេញលេញរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បម្រើផលប្រយោជន៍សង្គមជាតិ និងមនុស្សជាតិស្របតាមច្បាប់។

តែយ៉ាងណា ក្នុងការធ្វើសកម្មភាព អ្នកនាំពាក្យរង ថា អង្គការ-សមាគមទាំងអស់ត្រូវធ្វើទៅតាមលក្ខន្ដិកៈដែលបានតម្កល់នៅក្រសួងមហាផ្ទៃ ជាពិសេសត្រូវគោរពទៅតាមលក្ខខណ្ឌដែលបានកំណត់ក្នុងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

លោក លើកឡើងក្នុងន័យដើមថា៖ «យើងពិតជារីករាយ និងស្វាគមន៍ចំពោះកំណើនជាប្រចាំរបស់អង្គការនិងសមាគម។ ទន្ទឹមនឹងនេះ ក៏យើងសូមទទូចឱ្យបណ្ដាអង្គការ-សមាគមទាំងអស់ដែលបានចុះបញ្ជីរួចហើយពីមុនៗគឺត្រូវធ្វើសកម្មភាពរបស់ខ្លួនមិនត្រូវទុកចោលនោះទេ។ ក៏ដូចគ្នាដែរ អង្គការ-សមាគម ដែលទើបតែចុះឈ្មោះ គឺត្រូវឈ្វេងយល់ឱ្យបានស៊ីជម្រៅ និងធ្វើសកម្មភាពឱ្យបានរស់រវើកដោយគោរពទៅតាមលក្ខន្ដិកៈ ដែលខ្លួនបានតម្កល់នៅក្រសួងមហាផ្ទៃ ចៀសវាងល្មើសទៅលើលក្ខន្ដិកៈ និងច្បាប់ដដៃៗទៀត»។

ក្នុងករណីមិនបានបំពេញកាតព្វកិច្ចទៅតាមច្បាប់ នឹងអាចត្រូវប្រឈមទៅនឹងការអនុវត្តច្បាប់ពីសំណាក់ក្រសួងមហាផ្ទៃ។ លោក ទូច សុឃៈ ព្រមានយ៉ាងដូច្នេះ។

គួរឱ្យដឹងថា ដំណាលគ្នានឹងកំណើនរបស់អង្គការ និងសមាគមនពេលនេះ ក្រសួងមហាផ្ទៃ ក៏បានលុបឈ្មោះអង្គការ និងសមាគមចេញពីបញ្ជីចំនួន៦៩ផងដែរ៕

The post អង្គការ-សមាគមកើនជិត៧ពាន់ អ្នកនាំពាក្យ ថា បង្ហាញពីលំហសិទ្ធិសេរីភាពយ៉ាងពេញលេញ appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ ខ្ញុំកាន់តែភ្លឺភ្នែករាល់ភាពប៉ិនប្រសប់រៀបកលល្បិចរបស់ថៃ ហើយទម្លាក់កំហុសមកកម្ពុជា
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅថ្ងៃទី ២៥ ខែមិថុនា ដែលជាសារចំហជូនអ្នកជិតខាង «ថៃ»។ ការសម្រេចបញ្ចេញសារចំហនេះ ដោយសង្កេតឃើញពីការធ្វើ
នយោយដ៏កខ្វក់របស់ថៃ តែងប្រើល្បិចគ្រប់បែបយ៉ាង ហើយទម្លាក់កំហុសមកកម្ពុជាជាបន្តបន្ទាប់។ តួយ៉ាងថៃប្រកាសថាបើកច្រកព្រំដែនឡើងវិញដើម្បីបំភាន់សាធារណមតិ ជាក់ស្តែងពុំបានបើកនោះទេ ហើយបែរជាមកចោទប្រកាន់កម្ពុជាថាជាអ្នកមិនបើកទៅវិញ។

សារចំហរបស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ មានខ្លឹមសារដូចខាងក្រោម៖

ខ្ញុំពិតជាមិនសរសើរមិនបាន ដែលថៃត្រូវពិភពលោកស្គាល់ថាជាប្រទេសសម្បូរល្បិច។ ពេលនេះ ខ្ញុំកាត់តែភ្លឺភ្នែក និងសូមសរសើររាល់ភាពប៉ិនប្រសប់ក្នុងការរៀបល្បិចកិច្ចកលពិសពស់។ ជាក់ស្ដែង ថៃបានបង្កើតល្បិចថ្មីមួយទៀតគឺ«បើកតែបិទ» ពោលគឺ ធ្វើជាបើកទ្វារតាមច្រកព្រំដែន តែមិនឱ្យមានការឆ្លងកាត់ជាធម្មតាជាប្រក្រតីជាទូទៅដូចកាលពីដើម។ សូមសរសើរចេះរកនឹកឃើញ! តែសូមពិចារណាមើលថា បើបើកតែទ្វារច្រក តែមិនឱ្យមនុស្សឆ្លងកាត់ជាសាធារណៈ ជាធម្មតា ជាប្រក្រតី ជាទូទៅដូចកាលមុនខ្លួនបិទដោយឯកតោភាគីនោះ តើនេះជាចរិតមនុស្សអី ឬជារ៉ូបូត?

ខ្ញុំចាត់ទុកថា ជាល្បិចស្មោកគ្រោកថ្មីរបស់ថៃដែលមិនចេះអៀនខ្លួន ក្នុងស្ថានភាពត្រដរខ្យល់រកកល់នឹងរំលំដួលរដ្ឋា​ភិបាលដែលរងសម្ពាធជុំទិសពីមហាជនអាវលឿង យុវជនជាបញ្ញវន្ត បណ្ដាបក្សនយោបាយនានា ពិសេសពីយោធាដែលមើលឃើញថារដ្ឋាភិបាលថៃបច្ចុប្បន្នគ្មានសមត្ថភាពដឹកនាំគ្រប់គ្រងប្រទេសធ្វើឱ្យបាក់មុខមាត់លើឆាកអន្តរជាតិ។

ខ្ញុំជឿថា គ្មាននរណាម្នាក់គេមិនដឹងអំពីមហិច្ឆតាខុសតម្រា ដែលថៃកំពុងលេងល្បិចថ្មីដោយចេតនាទុច្ចរិតនេះដោយធ្វើជាបើកទ្វារច្រកយ៉ាងកម្សត់ តែមិនឱ្យមានការឆ្លងកាត់ជាទូទៅ ដោយថតរូបភាពផ្សព្វផ្សាយតាមបណ្ដាញព័ត៌មាន បំភាន់សាធារណមតិជាតិខ្លួន និងអន្តរជាតិ ដើម្បីទម្លាក់បន្ទុកមកខាងកម្ពុជាថា បិទច្រកព្រំដែនតែម្ខាង មិនបើកទៅវិញនោះ។ អស់សំណើច!

រឿងបិទច្រកតាមទំនើងរបស់ខ្លួននេះ ទំាងប្រជាជនថៃខ្លួនឯងក៏បានដឹងនិងចូលរួមផ្សព្វផ្សាយយ៉ាងផុលផុសទាំងក្នុងនិងក្រៅប្រទេស ទាំងខឹងសម្បាររិះគន់ថ្កោលទោសតវ៉ាប្រឆាំង ព្រោះតែខាតប្រយោជន៍យ៉ាងសម្បើមរបស់ប្រជាជនថៃ ហើយពិភពលោកទាំងមូលក៏បានដឹងនិងស្គាល់មារយាទថៃច្បាស់ជាងថ្ងៃទៅទៀតផង។ ទង្វើថៃបែបនេះវាកាន់តែជាកំណត់ត្រាបញ្ចូលក្នុងសំណុំរឿងថ្កោលទោសនិងដាក់បន្ទុកផ្លូវច្បាប់លើថៃទៅវិញទេ។

ខ្ញុំនិយាយម្ដងទៀត បើថៃពិតមានសុចរិតភាព និងសេចក្ដីក្លាហានមែន មិនមែនត្រដខ្យល់ទាក់ទងតាមទូរស័ព្ទមកថ្នាក់ដឹកនាំកម្ពុជា ស្នើឱ្យមានការជួបជែកគ្នាឬចរចារដើម្បីបើកច្រក ដែលខ្លួនបិទតែឯងនោះទេ។ យល់! លើសពីនេះ បើថៃចិត្តសឿងជាកូនប្រុសជាប្រទេសស៊ីវិល័យដើរច្រាសទិសច្បាប់អន្តរជាតិ ចង់បើកច្រកទាំងអស់ជាផ្លូវការដូចដើមមែនវិញនោះ ថៃត្រូវចេញលិខិតប្រកាសនិរាករណ៍សេចក្ដីសម្រេចមុនៗ ដើម្បីបើកជាចំហ និង/ឬថ្លែងជាសាធារណៈបញ្ជាក់ទឹកចិត្តស្មោះដល់ភាគីកម្ពុជា និងពិភពលោកឱ្យដឹងថា ខ្លួនព្រមបើកច្រកដំណើរការដូចដើមទាំងស្រុងឡើងវិញ ដោយកុំបន្តអូសក្រឡា ឬរកកន្លែងចុះចត ដើម្បីគេចវេសពីភាពអាម៉ាសរបស់ខ្លួន ដែលពេលនេះ ខ្លួនភ្ញាក់ដឹងខ្លួនដូចខ្មោច៧ថ្ងៃនោះ។

សូមអ្នកជិតខាង កុំព្យាយាមទាញកម្ពុជាទៅជជែកឬចរចាររឿងបើក។ អ្វីដែលកម្ពុជាជួយបាននឹងជួយ។ តែសូមស្គាល់ថ្នាក់ដឹកនាំកម្ពុជាផង! ហ៊ានទេ? បើកទៅ ហ៊ានស៊ីហ៊ានសង កុំខ្លាចអន់ ព្រោះល្បែងនយោបាយវាអ្នកប្រើបែបនេះក្នុងកាលៈទេសៈបងប្អូនកំពុងឈ្លក់ទឹកហ្នឹង។ ហ៊ានទទួលខុស ហ៊ានទទួលត្រូវ ក្នុងនាមអ្នកនយោបាយដែលអួតថាមានវិជ្ជាជីវៈ ហើយចោទគេឯងថាគ្មានវិជ្ជាជីវៈនោះ។ កែខ្លួនទៅ ក្រែងអាណត្តិក្រោយអាចមានសម្លេងក្នុងសភានឹងគេទៀត។

សូមបញ្ជាក់ឡើងវិញ កុំបើកចំហតែទ្វារ ដើម្បីបង្ហាញរូបភាពបង្អួតបំភាន់ ដោយស្មានតែអន្តរជាតិមិនដឹង។ ជារួម កុំបើកចំហតែទ្វារ តែបិទមិនឱ្យមានការចេញចូលឆ្លងកាត់ជាទូទៅ ជាធម្មតា ជាប្រក្រតីដូចកាលពីដើមនោះ។ នេះហៅថា«បើកតែបិទ» ក្នុងឧបាយកលពិសពល់ ខុសពីសារធាតុជាមនុស្ស ស្មានតែពិភពលោកមិនស្គាល់ចរិតខ្លួនមែនទេ! សូម្បីតែក្មេងមតមតេយ្យក៏ស្គាល់មារយាទចចករបស់អស់លោកដែរ។ ឈប់បានឈប់ទៅ! កុំព្យាយាមបង្កើតប្រធានបទទប់កៅអីខ្លួន។ ទប់មិនជាប់ទេធន់ៗហ្នឹងអីនោះ! ៕

The post អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ ខ្ញុំកាន់តែភ្លឺភ្នែករាល់ភាពប៉ិនប្រសប់រៀបកលល្បិចរបស់ថៃ ហើយទម្លាក់កំហុសមកកម្ពុជា appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យ ថា នគរបាលត្រៀមខ្លួនជាស្រេច រង់ចាំបទបញ្ជាថ្នាក់លើ ដើម្បីចូលរួមការពារជាតិ
ក្នុងស្ថានភាពកម្ពុជាកំពុងប្រឈមមុខដាក់គ្នាជាមួយប្រទេសជិតខាង អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ អះអាងថា កម្លាំងនគរបាលជាតិបានត្រៀមខ្លួនរួចជាស្រេច និងរង់ចាំបទបញ្ជាពីថ្នាក់ដឹកនាំ ​ដើម្បីចូលរួមការពារជាតិ និងរក្សាសន្តិសុខផ្ទៃប្រទេស។ បើតាមអ្នកនាំពាក្យ កម្លាំងនគរបាលជាតិនៅបន្តឈរជើងតាមគោលដៅតាមខ្សែបន្ទាត់ព្រំដែនដូចដើមពុំមានការដកថយឡើយ។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងដូច្នេះថា៖ «ក្នុងក្របខណ្ឌនគរបាលការពារព្រំដែនគោក ដែលកំពុងតែឈរជើងនោះ គឺពុំមានការដកថយចេញពីគោលដៅដែលខ្លួនឈរជើងតាំងពីយូរលង់ណាស់មកហើយ ជាប្រវត្ថិសាស្ត្រ និងតាមទិដ្ឋភាពច្បាប់អន្តរជាតិ គឺមិនមានការដកថយនោះឡើយ គឺមានតែការពង្រឹងកម្លាំងដើម្បីការពារនូវបូរណភាពទឹកដី អធិបតេយ្យ និងឯករាជ្យភាព ក្នុងករណីដែលមានការឈ្លានពានណាមួយពីភាគីណាមួយ»។

ថ្លែងប្រាប់កម្ពុជាថ្មី កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ លោក ទូច សុឃៈ បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លើបញ្ហាព្រំដែនដ៏ចម្រូសចម្រាស់ ដែលកំពុងកើតមានឡើងរវាងកម្ពុជា និងថៃ។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់គោលការណ៍ឱ្យថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានីខេត្ត ដើម្បីចុះទៅជួយគាំទ្របន្ថែមលើនគរបាលការពារព្រំដែន ដែលកំពុងឈរជើងការពារព្រំដែនជាមួយកម្លាំងយោធានៃកងយោធពលខេរមភូមិន្ទ។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ស សុខា ក្នុងឯកសណ្ឋាននាយនគរបាលជាតិ ថ្នាក់នាយឧត្ដមសេនីយ៍ (ឈុតប្រយុទ្ធ) បានចុះជួបសំណេះសំណាលដោយផ្ទាល់ និងនាំអំណោយរបស់ក្រសួងមហាផ្ទៃ ជូនកងកម្លាំងនគរបាលជាតិ ដែលកំពុងឈរជើងនៅតំបន់ការពារព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។

ជុំវិញការត្រៀមកម្លាំងនគរបាលជាតិនេះ អ្នកនាំពាក្យ អះអាងថា គឺមិនមែនដើម្បីទៅធ្វើសង្គ្រាមជាមួយប្រទេសជិតខាងនោះឡើយ តែជាការត្រៀមដើម្បីថែរក្សាសន្តិសុខជាតិ ក្នុងនាមជារដ្ឋអធិបតេយ្យ។ ក្នុងន័យនេះ លោក គូសបញ្ជាក់ថា កម្លាំងនគរបាលជាតិ ដៃម្ខាងត្រៀមការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែន ឯដៃម្ខាងទៀត គឺការធានាឱ្យបាននូវសន្តិសុខផ្ទៃក្នុងប្រទេស សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពក្នុងសង្គម ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងមានបញ្ហាព្រំដែនជាមួយប្រទេសថៃតែម្ដង។

លោក ទូច សុឃៈ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋកុំឆាប់ជឿលើព័ត៌មានបែបញុះញង់ ដែលនាំឱ្យដុតកម្ដៅកាន់តែក្ដៅឡើង ហើយត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការដោះស្រាយទំនាស់ព្រំដែននេះផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

The post អ្នកនាំពាក្យ ថា នគរបាលត្រៀមខ្លួនជាស្រេច រង់ចាំបទបញ្ជាថ្នាក់លើ ដើម្បីចូលរួមការពារជាតិ appeared first on Kampuchea Thmey Daily.