ព័ត៌មានជាតិ
អ្នកនាំពាក្យ ថា នគរបាលត្រៀមខ្លួនជាស្រេច រង់ចាំបទបញ្ជាថ្នាក់លើ ដើម្បីចូលរួមការពារជាតិ
ក្នុងស្ថានភាពកម្ពុជាកំពុងប្រឈមមុខដាក់គ្នាជាមួយប្រទេសជិតខាង អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ អះអាងថា កម្លាំងនគរបាលជាតិបានត្រៀមខ្លួនរួចជាស្រេច និងរង់ចាំបទបញ្ជាពីថ្នាក់ដឹកនាំ ដើម្បីចូលរួមការពារជាតិ និងរក្សាសន្តិសុខផ្ទៃប្រទេស។ បើតាមអ្នកនាំពាក្យ កម្លាំងនគរបាលជាតិនៅបន្តឈរជើងតាមគោលដៅតាមខ្សែបន្ទាត់ព្រំដែនដូចដើមពុំមានការដកថយឡើយ។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងដូច្នេះថា៖ «ក្នុងក្របខណ្ឌនគរបាលការពារព្រំដែនគោក ដែលកំពុងតែឈរជើងនោះ គឺពុំមានការដកថយចេញពីគោលដៅដែលខ្លួនឈរជើងតាំងពីយូរលង់ណាស់មកហើយ ជាប្រវត្ថិសាស្ត្រ និងតាមទិដ្ឋភាពច្បាប់អន្តរជាតិ គឺមិនមានការដកថយនោះឡើយ គឺមានតែការពង្រឹងកម្លាំងដើម្បីការពារនូវបូរណភាពទឹកដី អធិបតេយ្យ និងឯករាជ្យភាព ក្នុងករណីដែលមានការឈ្លានពានណាមួយពីភាគីណាមួយ»។

ថ្លែងប្រាប់កម្ពុជាថ្មី កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ លោក ទូច សុឃៈ បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លើបញ្ហាព្រំដែនដ៏ចម្រូសចម្រាស់ ដែលកំពុងកើតមានឡើងរវាងកម្ពុជា និងថៃ។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់គោលការណ៍ឱ្យថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានីខេត្ត ដើម្បីចុះទៅជួយគាំទ្របន្ថែមលើនគរបាលការពារព្រំដែន ដែលកំពុងឈរជើងការពារព្រំដែនជាមួយកម្លាំងយោធានៃកងយោធពលខេរមភូមិន្ទ។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ស សុខា ក្នុងឯកសណ្ឋាននាយនគរបាលជាតិ ថ្នាក់នាយឧត្ដមសេនីយ៍ (ឈុតប្រយុទ្ធ) បានចុះជួបសំណេះសំណាលដោយផ្ទាល់ និងនាំអំណោយរបស់ក្រសួងមហាផ្ទៃ ជូនកងកម្លាំងនគរបាលជាតិ ដែលកំពុងឈរជើងនៅតំបន់ការពារព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។

ជុំវិញការត្រៀមកម្លាំងនគរបាលជាតិនេះ អ្នកនាំពាក្យ អះអាងថា គឺមិនមែនដើម្បីទៅធ្វើសង្គ្រាមជាមួយប្រទេសជិតខាងនោះឡើយ តែជាការត្រៀមដើម្បីថែរក្សាសន្តិសុខជាតិ ក្នុងនាមជារដ្ឋអធិបតេយ្យ។ ក្នុងន័យនេះ លោក គូសបញ្ជាក់ថា កម្លាំងនគរបាលជាតិ ដៃម្ខាងត្រៀមការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែន ឯដៃម្ខាងទៀត គឺការធានាឱ្យបាននូវសន្តិសុខផ្ទៃក្នុងប្រទេស សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពក្នុងសង្គម ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងមានបញ្ហាព្រំដែនជាមួយប្រទេសថៃតែម្ដង។
លោក ទូច សុឃៈ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋកុំឆាប់ជឿលើព័ត៌មានបែបញុះញង់ ដែលនាំឱ្យដុតកម្ដៅកាន់តែក្ដៅឡើង ហើយត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការដោះស្រាយទំនាស់ព្រំដែននេះផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


