ព័ត៌មានជាតិ
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ ខ្ញុំកាន់តែភ្លឺភ្នែករាល់ភាពប៉ិនប្រសប់រៀបកលល្បិចរបស់ថៃ ហើយទម្លាក់កំហុសមកកម្ពុជា
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី ២៥ ខែមិថុនា ដែលជាសារចំហជូនអ្នកជិតខាង «ថៃ»។ ការសម្រេចបញ្ចេញសារចំហនេះ ដោយសង្កេតឃើញពីការធ្វើ
នយោយដ៏កខ្វក់របស់ថៃ តែងប្រើល្បិចគ្រប់បែបយ៉ាង ហើយទម្លាក់កំហុសមកកម្ពុជាជាបន្តបន្ទាប់។ តួយ៉ាងថៃប្រកាសថាបើកច្រកព្រំដែនឡើងវិញដើម្បីបំភាន់សាធារណមតិ ជាក់ស្តែងពុំបានបើកនោះទេ ហើយបែរជាមកចោទប្រកាន់កម្ពុជាថាជាអ្នកមិនបើកទៅវិញ។

សារចំហរបស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ មានខ្លឹមសារដូចខាងក្រោម៖
ខ្ញុំពិតជាមិនសរសើរមិនបាន ដែលថៃត្រូវពិភពលោកស្គាល់ថាជាប្រទេសសម្បូរល្បិច។ ពេលនេះ ខ្ញុំកាត់តែភ្លឺភ្នែក និងសូមសរសើររាល់ភាពប៉ិនប្រសប់ក្នុងការរៀបល្បិចកិច្ចកលពិសពស់។ ជាក់ស្ដែង ថៃបានបង្កើតល្បិចថ្មីមួយទៀតគឺ«បើកតែបិទ» ពោលគឺ ធ្វើជាបើកទ្វារតាមច្រកព្រំដែន តែមិនឱ្យមានការឆ្លងកាត់ជាធម្មតាជាប្រក្រតីជាទូទៅដូចកាលពីដើម។ សូមសរសើរចេះរកនឹកឃើញ! តែសូមពិចារណាមើលថា បើបើកតែទ្វារច្រក តែមិនឱ្យមនុស្សឆ្លងកាត់ជាសាធារណៈ ជាធម្មតា ជាប្រក្រតី ជាទូទៅដូចកាលមុនខ្លួនបិទដោយឯកតោភាគីនោះ តើនេះជាចរិតមនុស្សអី ឬជារ៉ូបូត?
ខ្ញុំចាត់ទុកថា ជាល្បិចស្មោកគ្រោកថ្មីរបស់ថៃដែលមិនចេះអៀនខ្លួន ក្នុងស្ថានភាពត្រដរខ្យល់រកកល់នឹងរំលំដួលរដ្ឋាភិបាលដែលរងសម្ពាធជុំទិសពីមហាជនអាវលឿង យុវជនជាបញ្ញវន្ត បណ្ដាបក្សនយោបាយនានា ពិសេសពីយោធាដែលមើលឃើញថារដ្ឋាភិបាលថៃបច្ចុប្បន្នគ្មានសមត្ថភាពដឹកនាំគ្រប់គ្រងប្រទេសធ្វើឱ្យបាក់មុខមាត់លើឆាកអន្តរជាតិ។
ខ្ញុំជឿថា គ្មាននរណាម្នាក់គេមិនដឹងអំពីមហិច្ឆតាខុសតម្រា ដែលថៃកំពុងលេងល្បិចថ្មីដោយចេតនាទុច្ចរិតនេះដោយធ្វើជាបើកទ្វារច្រកយ៉ាងកម្សត់ តែមិនឱ្យមានការឆ្លងកាត់ជាទូទៅ ដោយថតរូបភាពផ្សព្វផ្សាយតាមបណ្ដាញព័ត៌មាន បំភាន់សាធារណមតិជាតិខ្លួន និងអន្តរជាតិ ដើម្បីទម្លាក់បន្ទុកមកខាងកម្ពុជាថា បិទច្រកព្រំដែនតែម្ខាង មិនបើកទៅវិញនោះ។ អស់សំណើច!

រឿងបិទច្រកតាមទំនើងរបស់ខ្លួននេះ ទំាងប្រជាជនថៃខ្លួនឯងក៏បានដឹងនិងចូលរួមផ្សព្វផ្សាយយ៉ាងផុលផុសទាំងក្នុងនិងក្រៅប្រទេស ទាំងខឹងសម្បាររិះគន់ថ្កោលទោសតវ៉ាប្រឆាំង ព្រោះតែខាតប្រយោជន៍យ៉ាងសម្បើមរបស់ប្រជាជនថៃ ហើយពិភពលោកទាំងមូលក៏បានដឹងនិងស្គាល់មារយាទថៃច្បាស់ជាងថ្ងៃទៅទៀតផង។ ទង្វើថៃបែបនេះវាកាន់តែជាកំណត់ត្រាបញ្ចូលក្នុងសំណុំរឿងថ្កោលទោសនិងដាក់បន្ទុកផ្លូវច្បាប់លើថៃទៅវិញទេ។
ខ្ញុំនិយាយម្ដងទៀត បើថៃពិតមានសុចរិតភាព និងសេចក្ដីក្លាហានមែន មិនមែនត្រដខ្យល់ទាក់ទងតាមទូរស័ព្ទមកថ្នាក់ដឹកនាំកម្ពុជា ស្នើឱ្យមានការជួបជែកគ្នាឬចរចារដើម្បីបើកច្រក ដែលខ្លួនបិទតែឯងនោះទេ។ យល់! លើសពីនេះ បើថៃចិត្តសឿងជាកូនប្រុសជាប្រទេសស៊ីវិល័យដើរច្រាសទិសច្បាប់អន្តរជាតិ ចង់បើកច្រកទាំងអស់ជាផ្លូវការដូចដើមមែនវិញនោះ ថៃត្រូវចេញលិខិតប្រកាសនិរាករណ៍សេចក្ដីសម្រេចមុនៗ ដើម្បីបើកជាចំហ និង/ឬថ្លែងជាសាធារណៈបញ្ជាក់ទឹកចិត្តស្មោះដល់ភាគីកម្ពុជា និងពិភពលោកឱ្យដឹងថា ខ្លួនព្រមបើកច្រកដំណើរការដូចដើមទាំងស្រុងឡើងវិញ ដោយកុំបន្តអូសក្រឡា ឬរកកន្លែងចុះចត ដើម្បីគេចវេសពីភាពអាម៉ាសរបស់ខ្លួន ដែលពេលនេះ ខ្លួនភ្ញាក់ដឹងខ្លួនដូចខ្មោច៧ថ្ងៃនោះ។
សូមអ្នកជិតខាង កុំព្យាយាមទាញកម្ពុជាទៅជជែកឬចរចាររឿងបើក។ អ្វីដែលកម្ពុជាជួយបាននឹងជួយ។ តែសូមស្គាល់ថ្នាក់ដឹកនាំកម្ពុជាផង! ហ៊ានទេ? បើកទៅ ហ៊ានស៊ីហ៊ានសង កុំខ្លាចអន់ ព្រោះល្បែងនយោបាយវាអ្នកប្រើបែបនេះក្នុងកាលៈទេសៈបងប្អូនកំពុងឈ្លក់ទឹកហ្នឹង។ ហ៊ានទទួលខុស ហ៊ានទទួលត្រូវ ក្នុងនាមអ្នកនយោបាយដែលអួតថាមានវិជ្ជាជីវៈ ហើយចោទគេឯងថាគ្មានវិជ្ជាជីវៈនោះ។ កែខ្លួនទៅ ក្រែងអាណត្តិក្រោយអាចមានសម្លេងក្នុងសភានឹងគេទៀត។

សូមបញ្ជាក់ឡើងវិញ កុំបើកចំហតែទ្វារ ដើម្បីបង្ហាញរូបភាពបង្អួតបំភាន់ ដោយស្មានតែអន្តរជាតិមិនដឹង។ ជារួម កុំបើកចំហតែទ្វារ តែបិទមិនឱ្យមានការចេញចូលឆ្លងកាត់ជាទូទៅ ជាធម្មតា ជាប្រក្រតីដូចកាលពីដើមនោះ។ នេះហៅថា«បើកតែបិទ» ក្នុងឧបាយកលពិសពល់ ខុសពីសារធាតុជាមនុស្ស ស្មានតែពិភពលោកមិនស្គាល់ចរិតខ្លួនមែនទេ! សូម្បីតែក្មេងមតមតេយ្យក៏ស្គាល់មារយាទចចករបស់អស់លោកដែរ។ ឈប់បានឈប់ទៅ! កុំព្យាយាមបង្កើតប្រធានបទទប់កៅអីខ្លួន។ ទប់មិនជាប់ទេធន់ៗហ្នឹងអីនោះ! ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


