ព័ត៌មានជាតិ
៩ខែ សមត្ថកិច្ចក្រសួងមហាផ្ទៃ បង្ក្រាបបទល្មើសព្រហ្មទណ្ឌជាង២ពាន់ករណី
សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌជាង២ពាន់ករណីសម្រាប់រយៈពេល៩ខែក្នុងឆ្នាំ២០២៥នេះ។ តាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ តួលេខនេះមានការថយចុះ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំមុន។

លោក ទូច សុឃៈ បានថ្លែងឱ្យដឹងថា ជាលទ្ធផលក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ គឺបទល្មើសព្រហ្មទណ្ឌបានកើតឡើងសរុបចំនួន២ ១៥២ករណី បើធៀបនឹងរយៈពេល៩ខែ ឆ្នាំ២០២៤ គឺថយចុះចំនួន៤៥០ករណី ស្មើនឹង១៧% ដែលកាលពីឆ្នាំ២០២៤ ក្នុងរយៈពេល៩ខែ បានកើតឡើងបទល្មើសព្រហ្មទណ្ឌចំនួន២ ៦០២ករណី។
តាមរបាយការណ៍ដែលបង្ហាញឱ្យដឹងដោយលោក ទូច សុឃៈ ក្នុងចំណោមនោះ មានបទឧក្រិដ្ឋ កើតឡើងចំនួន៤៧៥ ករណី និងបទមជ្ឈិមមានចំនួន១ ៦៧៧ករណី ខណៈមានជនរងគ្រោះសរុប២ ៣៨៧នាក់ ហើយក្នុងនោះមានអ្នកស្លាប់ចំនួន១៥៦នាក់។

លទ្ធផលបង្ក្រាបបទល្មើសនេះ អ្នកនាំពាក្យរង ថា បង្ក្រាបបាន២ ០៧១ ដែលស្មើ៩៦% ហើយឃាត់ខ្លួនមនុស្សចំនួន៣ ២៩៦នាក់ ក្នុងនោះមានបទឧក្រិដ្ឋចំនួន៤៣៧ករណី ឃាត់ខ្លួនបាន៨១២នាក់ និងបទមជ្ឈិមបានចំនួន១ ៦៣៤ករណី ដោយឃាត់ខ្លួនបានចំនួន២ ៤៨៤នាក់ ហើយដកហូតបានវត្ថុតាងដូចជាអាវុធវែង ខ្លី គ្រាប់បែក អាវុធកែច្នៃ កាំបិត ដាវ រថយន្ត ម៉ូតូ និងឧបករណ៍សម្ភារៈប្រព្រឹត្តបទល្មើសចំនួនទៀត ហើយជនល្មើសត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ថ្លែងកត់សម្គាល់ថា ក្នុងចំណោមជនសង្ស័យដែលបានឃាត់ខ្លួនខាងលើនេះ គឺរកឃើញមានផ្ទុកសារធាតុញៀនចំនួន៩៩៣នាក់ ស្មើនឹង៣០%។

លទ្ធផលប្រកបដោយប្រសិទ្ធភាពនេះ លោក គូសបញ្ជាក់ថា កើតចេញពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃ ជាសេនាធិការ បានដឹកនាំអនុវត្តយ៉ាងម៉ឺងម៉ាត់ជាប់ជាប្រចាំ ដោយមានការចូលរួមសហការចាប់ពីអគ្គស្នងការដ្ឋាននគរបាលជាតិ រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ អាជ្ញាធរ និងប្រជាការពារ ដើម្បីធានាសន្តិសុខ ស្ថិរភាព សុវត្ថិភាព និងភាពកក់ក្ដៅដល់ប្រជាពលរដ្ឋ៕
ដោយ៖ ធឿន វ៉ាន់សុង
-
សន្តិសុខសង្គម២២ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


