ព័ត៌មានជាតិ
សំណុំរឿងសម្អាតប្រាក់៤២ករណីត្រូវបានក្រសួងមហាផ្ទៃបញ្ជូនទៅតុលាការ ក្នុងពេល៩ខែ
ខណៈកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ កម្លាំងជំនាញក្រសួងមហាផ្ទៃ បានរកឃើញ និងកសាងសំណុំរឿងសម្អាតប្រាក់បញ្ជូនទៅកាន់តុលាការសរុប៤២ករណី។

បើតាមការលើកឡើងរបស់លោក ទូច សុឃៈ កម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃបង្ក្រាបបានបទល្មើសចំនួន១៤៥ករណី ដែលក្នុងនោះ ជាបណ្ដាញពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនចំនួន១៤០ករណី និងបទល្មើសសេដ្ឋកិច្ច១ករណី ហើយបានដំណើរការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ចំនួន៧៧ករណី។
តែជាលទ្ធផល កម្លាំងជំនាញ បានរកឃើញ និងបញ្ជូនសំណុំរឿងទៅតុលាការ ដោយស្នើសុំចោទពីបទល្មើសសម្អាតប្រាក់ចំនួន៤២ករណី ដោយមានជនសង្ស័យចំនួន១២៩នាក់ ដែលភាគច្រើនពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។

បទល្មើសសម្អាតប្រាក់នេះ អ្នកនាំពាក្យរង លោក ទូច សុឃៈ ថា ជាបញ្ហាសកលកាន់តែមានភាពស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃដែលបាននិងកំពុងកើតមានឡើងនៅលើពិភពលោកបច្ចុប្បន្ននេះ។ សម្រាប់កម្ពុជា លោក បញ្ជាក់ថា តែងតែផ្ដល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសទាំងអស់ ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី តំបន់ និងពិភពលោក ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ជាការកត់សម្គាល់ អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉ារីស បានប្រកាសដកប្រទេសកម្ពុជាចេញពីបញ្ជីប្រផេះនៃក្រុមប្រទេសដែលមានហានិភ័យខាង លាងលុយកខ្វក់ កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយអង្គការនេះបានដាក់កម្ពុជាឱ្យស្ថិតក្នុងបញ្ជីប្រផេះនេះ អស់រយៈពេល៤ឆ្នាំជាប់គ្នា ចាប់តាំងពីឆ្នាំ២០១៩។
បើទោះជាកម្ពុជា ត្រូវបានដកចេញពីបញ្ជីពណ៌ប្រផេះក៏ដោយ ក៏រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ធ្លាប់បានគូសបញ្ជាក់ពីការប្ដេជ្ញាមិនឱ្យកម្ពុជាធ្លាក់ចូលក្នុងបញ្ជីប្រផេះជាថ្មីឡើយ ពាក់ព័ន្ធនឹងអំពើសម្អាតប្រាក់ រួមទាំងអំពើឆបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្ស៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


