លោក​ ប៉ែន បូណា Archives - Kampuchea Thmey Daily

លោក ប៉ែន​​ បូណា ថា ពលរដ្ឋដែលកំពុងស្នាក់នៅតាមជំរំភៀសសឹក ទទួលបានការគាំពារគ្រប់បែបយ៉ាងពីរដ្ឋាភិបាល
ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងបន្តស្នាក់នៅតាមមណ្ឌលសុវត្ថិភាព រៀបចំឡើងដោយអាជ្ញាធរ គឺទទួលបានការជួយជ្រោមជ្រែង និងការគាំពារគ្រប់បែបយ៉ាងពីសំណាក់រាជរដ្ឋាភិបាល តាមរយៈក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្តនីមួយៗ។ នេះជាការអះអាងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា ឆ្លើយតបទៅនឹងការផ្សាយព័ត៌មានមិនពិត ថា រដ្ឋមិនបានយកចិត្តទុកដាក់ទៅលើជនភៀសសឹកនោះទេ គឺមានការខ្វះខាតសព្វបែបយ៉ាង សូម្បីតែទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

ព័ត៌មាននេះ ត្រូវបានអ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រកាសច្រានចោល ដោយចាត់ទុកថា ជាការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងចេតនាបំបែកបំបាក់ខ្មែរ ខណៈរាជរដ្ឋាភិបាល រួមទាំងអាជ្ញាពរពាក់ព័ន្ធ បានយកចិត្តទុកដាក់ទៅលើពលរដ្ឋភៀសសឹក ទាំងសម្ភារៈ និងស្មារតី ដោយមិនឱ្យមានការខ្វះខាតអ្វីឡើយ។

តាមការបញ្ជាក់របស់លោក ប៉ែន បូណា ប្រជាពលរដ្ឋភៀសសឹកទាំងអស់ត្រូវបានជម្រកសម្រាប់ស្នាក់នៅ និងការផ្គត់ផ្គង់ស្បៀងអាហារ ភ្លើងអគ្គិសនី បន្ទប់ទឹក បង្គន់អនាម័យ និងសេវាសុខាភិបាល ២៤ម៉ោងនៅនឹងកន្លែង ដោយបានផ្តល់ជូនដោយឥតគិតថ្លៃក្រោមការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល។ ទាក់ទងនឹងទឹកស្អាត លោក ប៉ែន បូណា បានអះអាងថា ក្រៅពីទឹកបរិសុទ្ធសម្រាប់ទទួលទាន ដែលជាអំណោយពីសប្បុរសជននានា អាជ្ញាធរក៏បានផ្តល់ជូននូវម៉ាស៊ីនចម្រោះទឹកធំៗ ដើម្បីផលិតទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងមណ្ឌលតែម្តង ដោយមានបរិមាណគ្រប់គ្រាន់ និងមិនមានការខ្វះខាតអ្វីឡើយ។

ថ្លែងក្នុងវេទិកា Press Briefing នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ លោក ប៉ែន បូណា ក៏បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់ទៅលើសន្តិសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋភៀសសឹកផងដែរ ខណៈការផ្តល់ជូននូវសេវាអប់រំសម្រាប់កុមារ តាមរយៈការរៀបចំថ្នាក់រៀនបណ្តោះអាសន្ននៅក្នុងមណ្ឌល ក៏ត្រូវបានគិតគូរ និងផ្តល់ជូន។

លើសពីនេះ ក្រោមគំនិតផ្តួចផ្តើមរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សួនបន្លែក្នុងមណ្ឌលភៀសសឹក ក៏ត្រូវបានបង្កើតឡើង ដើម្បីឱ្យពលរដ្ឋភៀសសឹកដាំបន្លែសម្រាប់ប្រើប្រាស់ក្នុងមណ្ឌលថែមទៀតផង។ អ្នកនាំពាក្យរាជរដ្ឋាភិបាល និយាយថា ទាំងនេះហើយដែលប្រជាពលរដ្ឋភៀសសឹកទទួលបានការយកចិត្តទុកដាក់មើលថែទាំយ៉ាងល្អពីរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ដោយមិនឱ្យពួកគេខ្វះខាតអ្វីដូចការលើកឡើងពីក្រុមមនុស្សមួយចំនួនតូច ដែលមានចេតនាចង់បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់ខ្មែរនោះឡើយ។

គិតមកទល់ពេលនេះ មានប្រជាពលរដ្ឋភៀសសឹកជាង៩២% បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ ក្នុងចំណោមជនភៀសសឹកសរុបជាង៦៤ម៉ឺននាក់។ ខណៈនៅសល់ពលរដ្ឋភៀសសឹកជិត៥ម៉ឺននាក់ទៀត បន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយ ដោយសារតែស្ថានភាពមិនទាន់អំណោយផល ពីព្រោះតែមានឧបសគ្គរារាំងដោយបន្លាលួស ឬទូរកុងតឺន័រដែលកងកម្លាំងប្រដាប់អាវុធថៃបានដាក់បិទផ្លូវ។

The post លោក ប៉ែន​​ បូណា ថា ពលរដ្ឋដែលកំពុងស្នាក់នៅតាមជំរំភៀសសឹក ទទួលបានការគាំពារគ្រប់បែបយ៉ាងពីរដ្ឋាភិបាល appeared first on Kampuchea Thmey Daily.

ផ្ដល់ជម្រកបណ្ដោះអាសន្នឱ្យពលរដ្ឋភៀសសឹក អ្នកនាំពាក្យ ថា មិនមែនរដ្ឋាភិបាលបោះចោលសិទ្ធិទាមទារទឹកដីឡើយ
ការផ្តល់ជម្រកបណ្តោះអាសន្នដល់ប្រជាពលរដ្ឋជនភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន គឺមិនមែនមានន័យថា រាជរដ្ឋាភិបាលកម្ពុជាបោះបង់សិទ្ធិទាមទារទឹកដីដែលកងកម្លាំងថៃកំពុងកាន់កាប់ដោយខុសច្បាប់នោះឡើយ។ នេះជាការថ្លែងអះអាងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា។

លោក ប៉ែន បូណា នៅថ្ងៃអង្គារ ទី១៧ ខែកុម្ភៈនេះ បានអះអាងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋភៀសសឹក ជាមួយនឹងកាតព្វកិច្ចការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលកំពុងត្រូវបានឈ្លានពានកាន់កាប់ដោយខុសច្បាប់ពីកងកម្លាំងរបស់ថៃ។

តាមការរៀបរាប់ពីលោក ប៉ែន បូណា រាជរដ្ឋាភិបាលបានចាប់ផ្តើមសាងសង់ជម្រកបណ្តោះអាសន្នជូនប្រជាពលរដ្ឋភៀសសឹកជាបន្តបន្ទាប់ហើយប៉ុន្មានថ្ងៃចុងក្រោយនេះ នៅតាមបណ្តាខេត្តមួយចំនួនតាមជាយដែន ក្រោយពីក្រសួងរៀបចំដែនដី បានកំណត់ទីតាំង និងសិក្សារួចរាល់។ លោក បានអះអាងដូច្នេះថា៖ «ការរៀបចំជម្រកបណ្តោះអាសន្នជូនប្រជាពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបានគឺជាការគិតគូរប្រកបដោយការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល ដើម្បីឱ្យពួកគេមានកន្លែងស្នាក់នៅសមរម្យ ដោយគិតគូរទាំងសុវត្ថិភាព ទាំងបរិស្ថាន និងសុខុមាលភាព ទម្រាំដល់ពេលដែលពួកគេអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញនាពេលខាងមុខ»។

ក្រៅពីផ្តល់ជម្រកបណ្តោះអាសន្ន អ្នកនាំពាក្យខាងលើ បានបញ្ជាក់ថា រាជរដ្ឋាភិបាលក៏ផ្តល់ឱ្យជនភៀសសឹកនូវដំណោះស្រាយសមរម្យមួយទៅតាមស្ថានភាពជាក់ស្តែង ដើម្បីរក្សាលំនឹងជីវភាពប្រចាំថ្ងៃអំឡុងពេលដ៏លំបាកនេះ ខណៈដែលរាជរដ្ឋាភិបាល បាននិងកំពុងធ្វើការងារការទូតយ៉ាងសកម្ម ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ក៏ដូចជាការពារសិទ្ធិប្រជាពលរដ្ឋដែលត្រូវបានរារាំងដោយកងកម្លាំងប្រដាប់អាវុធថៃមិនឱ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញ។

គួរឱ្យដឹងថា គិតមកទល់នឹងពេលនេះ នៅសល់ពលរដ្ឋភៀសសឹកចំនួនជាង៧ម៉ឺននាក់ទៀតនៅមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបាននៅឡើយក្នុងចំណោមជនភៀសសឹកសរុបជាង៦៤ម៉ឺននាក់។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ថាការផ្តល់ជម្រកបណ្តោះអាសន្នឱ្យជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន មិនមែនមានន័យថា រាជរដ្ឋាភិបាលបោះបង់សិទ្ធិទាមទារទឹកដី ដែលកងកម្លាំងថៃកំពុងកាន់កាប់ដោយខុសច្បាប់នោះឡើយ។ លោក គូសរំលេចពីជំហររបស់រាជរដ្ឋាភិបាល ដែលប្រកាសដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានអះអាងថា រាជរដ្ឋាភិបាលដាច់ខាតមិនបោះបង់សិទ្ធិទាមទារទឹកដីក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជានោះឡើយ។

សម្ដេចធិបតី ថា រាជរដ្ឋាភិបាលបាននិងកំពុងធ្វើការងារយ៉ាងសកម្ម និងម៉ឺងម៉ាត់បំផុត ដើម្បីឈានទៅរកដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការដែលភាគីទាំងពីរបានឯកភាពគ្នា និងដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិជាធរមាន៕

The post ផ្ដល់ជម្រកបណ្ដោះអាសន្នឱ្យពលរដ្ឋភៀសសឹក អ្នកនាំពាក្យ ថា មិនមែនរដ្ឋាភិបាលបោះចោលសិទ្ធិទាមទារទឹកដីឡើយ appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យ៖សង្គ្រាមតាមព្រំដែនកន្លងទៅមិនមែនជាក្ដីប្រាថ្នា រឹតតែមិនមែនជម្រើសរបស់កម្ពុជាឡើយ ព្រោះកម្ពុជាចង់បានព្រំដែនសន្តិភាព
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា គូសបញ្ជាក់ថា ថ្នាក់ដឹកនាំ និិងប្រជាជនកម្ពុជាតែងតែចង់បានព្រំដែនមួយដែលគ្មានសង្គ្រាម និងមានការរីកចម្រើន ដូច្នេះហើយសង្គ្រាមចំនួន២លើករវាងថៃនិងកម្ពុជា កាលពីឆ្នាំ២០២៥ មិនមែនជាបំណងប្រាថ្នា ហើយរឹតតែមិនមែនជាជម្រើសរបស់កម្ពុជាឡើយ កម្ពុជាអត់ធ្មត់ខ្ពស់បំផុត និងប្រើសិទ្ធិការពារខ្លួនតែប៉ុណ្ណោះ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ប៉ែន បូណា ថ្លែងដូច្នេះក្នុងសន្និសីទសារព័ត៌មានស្ដីពី « បច្ចុប្បន្នភាពស្តីពីការវិវត្តន៍ស្ថានការណ៍រវាងកម្ពុជា-ថៃ » ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។

លោក ប៉ែន បូណា សង្កត់ធ្ងន់ដូច្នេះ៖«ថ្នាក់ដឹកនាំរបស់យើង ទាំងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ទាំងសម្តេចធិបតី ហ៊ុន ម៉ាណែ​ត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងមានប្រសាសន៍បញ្ជាក់ម្តងហើយម្តងទៀតថា កម្ពុជាចង់បានព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ ពាក្យពេចន៍ទាំងនេះដែលបញ្ជាក់ពីបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ថ្នាក់ដឹកនាំកម្ពុជាតែងលឺរងំក្នុងត្រចៀកនិងដិតជាប់ក្រអៅបេះដូងប្រជាពលរដ្ឋខ្មែរគ្រប់ៗគ្នា។ នេះសបញ្ជាក់យ៉ាងច្បាស់ថា សង្គ្រាមដែលកើតឡើងនៅតាមបណ្តោយព្រំដែនកម្ពុជាថៃកន្លងទៅនេះមិនមែនជាបំណងប្រាថ្នា ហើយរឹតតែមិនមែនជាជម្រើសរបស់កម្ពុជាសោះឡើយ។ កម្ពុជាបានប្រកាន់យកការអត់ធ្មត់ដល់កម្រិតខ្ពស់បំផុត និងគ្រាន់តែប្រើសិទ្ធិស្វ័យការពារខ្លួននិងខិតខំការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិតែប៉ុណ្ណោះ។ »។

ក្នុងជម្លោះប្រដាប់អាវុធរវាងថៃ និងកម្ពុជា  ក្នុងឆ្នាំ២០២៥ ភាគីកម្ពុជា អះអាងថា ភាគីថៃជាអ្នកបើកការវាយប្រហារមុន ចាប់តាំងពីការប្រយុទ្ធលើកទី១ នៅចុងខែកក្កដា មកម៉្លេះ។ នៅក្នុងការប្រយុទ្ធលើកទី២ នាដើមខែធ្នូ សម្ដេចតេជោ ហ៊ុន សែន នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ អះអាងថា កម្ពុជាអត់ធ្មត់រយៈពេលជាង២៤ម៉ោង ទើបបប្រើសិទ្ធិការពារខ្លួនតបតទៅកាន់ភាគីថៃវិញ បន្ទាប់ពីអត់ធ្មត់ដើម្បីគោរពបទឈប់បាញ់ និងជម្លៀសប្រជាជនមកកាន់ទីតាំងមានសុវត្ថិភាព។

លោក ប៉ែន បូណា​ អះអាងថា រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជានៅតែខិតខំប្រឹងប្រែងដោយដៃម្ខាងការពារបូរណភាពទឹកដីទប់ទល់ជាមួយការរំលោភបំពាន និងដៃម្ខាងទៀតធ្វើការងារការទូតយ៉ាងសកម្មដើម្បីបញ្ឈប់សង្គ្រាម និងទាញមករកដំណោះស្រាយដោយសន្តិវិធីវិញ។ ការសម្រេចបានបទឈប់បាញ់ពីរលើក និងការឯកភាពគ្នាដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការដែលមានស្រាប់ ដោយអនុលោកតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ គឺជាលទ្ធផលជាក់ស្តែងដែលឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលចង់បាន។

តាមអ្នកនាំពាក្យ កម្ពុជាបន្តរក្សាជំហរស្រឡាញ់ និងការពារសន្តិភាពហើយជានិច្ចកាលប្រកាន់យកការដោះស្រាយបញ្ហាដោយសន្តិវិធី។ កម្ពុជាអនុវត្តបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់និងស្មោះត្រង់បំផុត។កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។

សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បញ្ជាក់កាលពីថ្ងៃទី៧​ ខែមករា​ នេះថា ៖«កម្ពុជាក៏មិនធ្វើសម្បទានលើអធិបតេយ្យនិងបូរណភាពទឹកដីក្នុងដែនអធិបតេយ្យស្របច្បាប់របស់ខ្លួនជាដាច់ខាត។»៕

The post អ្នកនាំពាក្យ៖សង្គ្រាមតាមព្រំដែនកន្លងទៅមិនមែនជាក្ដីប្រាថ្នា រឹតតែមិនមែនជម្រើសរបស់កម្ពុជាឡើយ ព្រោះកម្ពុជាចង់បានព្រំដែនសន្តិភាព appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យរដ្ឋាភិបាល​ទទូចដល់សហគមន៍អន្តរជាតិដាក់សម្ពាធលើថៃឱ្យបញ្ឈប់អំពើឈ្លានពានលើកម្ពុជា
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ទទូចដល់សហគមន៍អន្តរជាតិដាក់សម្ពាធទៅលើថៃឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពឈ្លានពានមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយបង្ខំឱ្យប្រទេសក្បែរខាងកម្ពុជានេះ ត្រូវងាកមករកដំណោះស្រាយជម្លោះដោយសន្តិវិធីវិញ។

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បាននិយាយនៅព្រឹកថ្ងៃចន្ទនេះ ថា រយៈពេល១៦ថ្ងៃ រាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃបានបើកការវាយប្រហារទ្រង់ទ្រាយធំ និងយ៉ាងសាហាវ ដើម្បីឈ្លានពានមកលើកម្ពុជា ដោយការទម្លាក់គ្រាប់បែកលើទីតាំងស៊ីវិល ដោយមិនរើសគោលដៅ ដែលធ្វើឱ្យជនស៊ីវិលស្លូតត្រង់កម្ពុជារងគ្រោះជាច្រើន ទាំងស្លាប់​​​ របួស និងភៀសសឹក ខណៈហេដ្ឋារចនាសម្ព័ន្ធក៏រងការបំផ្លិចបំផ្លាញ។

បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជា គឺថៃបានប្រើសព្វាវុធធុនធ្ងន់ ដែលមានសមត្ថភាពបំផ្លាញខ្ពស់គ្រប់ប្រភេទ មានទាំងយន្តហោះចម្បាំង F-16 នាវាចម្បាំង កាំភ្លើងកាំ ដ្រូនគ្រប់ប្រភេទគ្រាប់បែកចង្កោម និងផ្សែងពុល បានកើតឡើងជារៀងរាល់ថ្ងៃ។ ជាក់ស្ដែងមកដល់ព្រឹកថ្ងៃទី២២ ខែធ្នូនេះ ថៃនៅតែបន្តវាយប្រហារកាន់តែខ្លាំងក្លាមកលើកម្ពុជា។

អំពើវាយប្រហារដោយកម្លាំងយោធារបស់ថៃចូលជ្រៅមកលើទឹកដីកម្ពុជានេះ អ្នកនាំពាក្យ ថា ជាការផ្គើននឹងសហគមន៍អន្តរជាតិ រួមមានទាំងសហរដ្ឋអាមេរិក ចិន អឺរ៉ុប ប្រធានប្ដូរវេនអាស៊ាន និងបណ្ដាប្រទេសផ្សេងទៀត ដែលអំពាវនាវឱ្យបញ្ឈប់ការផ្ទុះអាវុធ ហើយងាកមកគោរពបទឈប់បាញ់ និងសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃឡើងវិញ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាសថ្កោលទោសសកម្មភាពដ៏អមនុស្សរបស់យោធាថៃ និងអំពាវនាវសហគមន៍អន្តរជាតិដាក់សម្ពាធទៅលើប្រទេសថៃឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់ ដែលកម្ពុជាអះអាងថា ជាសកម្មភាពដែលបំពានច្បាប់អន្តរជាតិ និងរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស។

ការអំពាវនាវរបស់កម្ពុជា ក៏ស្របពេលដែលអាស៊ាន ក្រោមការសម្របសម្រួលរបស់ប្រទេសម៉ាឡេស៊ី ជាប្រធានប្ដូរវេនអាស៊ាន បានកោះប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ នៅឯទីក្រុងគូឡាឡាំពួរ ដើម្បីជជែកលើបញ្ហាជម្លោះតាមព្រំដែនរវាងកម្ពុជានិងថៃ ដែលកំពុងរាលដាលកាន់តែខ្លាំងពេលនេះ។ កិច្ចប្រជុំពិសេសនេះ ត្រូវបានរំពឹងថា នឹងជំរុញឱ្យមានការបន្ធូរបន្ថយភាពតានតឹង និងស្តារឡើងវិញនូវសន្តិភាព និងស្ថិរភាពរវាងកម្ពុជា និងថៃ។

លោក ប៉ែន បូណា ថា ការចូលរួមរបស់កម្ពុជា ក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះសន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ លើកកម្ពស់មជ្ឈភាព និងឯកភាពអាស៊ាន ដែលនឹងពង្រឹងដល់ការរួមចំណែកដ៏យូរអង្វែងរបស់អាស៊ានចំពោះសហគមន៍អន្តរជាតិទាំងមូល៕

អត្ថបទ៖ ធឿន វ៉ាន់សុង

The post អ្នកនាំពាក្យរដ្ឋាភិបាល​ទទូចដល់សហគមន៍អន្តរជាតិដាក់សម្ពាធលើថៃឱ្យបញ្ឈប់អំពើឈ្លានពានលើកម្ពុជា appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យថា ថៃធ្វើសង្គ្រាមប្រដាប់អាវុធផង និងសង្គ្រាមចិត្តសាស្ត្រផង ដើម្បីចាក់បំបែកសាមគ្គីភាពរវាងពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំ
អ្នកនាំពាក្យថារដ្ឋាភិបាល លោក ប៉ែន បូណា ថា ភាគីថៃកំពុងសង្គ្រាមប្រដាប់អាវុធផង និងសង្គ្រាមចិត្តសាស្រ្តផង ក្នុងគោលបំណងបំបាក់ស្មារតី និងញុះញង់ ដើម្បីបំបែកសាមគ្គីរវាងពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំ។ លោកថ្លែងដូច្នេះ ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៦ ខែធ្នូ នេះ។

លោក ប៉ែន បូណា វាយតម្លៃពីចេតនារបស់ភាគីថៃដូច្នេះ៖« សង្គ្រាមនេះវាមានគោលដៅ បំបាក់ស្មារតី ទឹកចិត្ត កងទ័ព ប្រជាពលរដ្ឋ ហើយក៏មានចរិតញុះញង់បំបែកបំបាក់សាមគ្គីភាពរវាងប្រជាពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំ ពីព្រោះគេយល់ឃើញថាការបែកបាក់នេះ គឺជាចំណុចខ្សោយរបស់កម្ពុជាយើង។»។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា មើលឃើញថា ការធ្វើសង្គ្រាមចិត្តសាស្រ្តរបស់សត្រូវថៃ ឈ្លានពាន គឺមានច្រើនទម្រង់ ក្នុងនោះនៅលើបណ្ដាញសង្គម ថៃបានបង្កើតគណនីក្លែងក្លាយដោយដាក់ឈ្មោះបន្លំជាខ្មែរ សរសេរភាសាខ្មែរ បញ្ចេញមតិ ផ្សព្វផ្សាយក្នុងគោលដៅបម្រើផលប្រយោជន៍របស់គេ។

លោក ប៉ែន បូណា ថា៖«គេបង្ហោះរូបភាពមួយចំនួន ដើម្បីបំបាក់ទឹកចិត្តបងប្អូនប្រជាពលរដ្ឋយើង កងទ័ពយើង គេបង្ហោះរូបភាពសម្លៀកបំពាក់របស់យោធាយើង មានរូបសញ្ញា ឡូហ្គោកងទ័ពយើង ផ្លាកឈ្មោះ គេយកមកតុបតែងបង្កើតឡើង ហើយបង្ហោះថា នេះគឺជាអ្វីដែលគេចាប់បានអ៊ីចឹងទៅ។ គេឱ្យប្រជាពលរដ្ឋយើងកងទ័ពយើងយល់ថា យើងចាញ់គេ។»។

អ្នកនាំពាក្យពន្យល់ពលរដ្ឋកម្ពុជាថា សង្គ្រាមចិត្តសាស្ត្រនេះគឺធំធេងណាស់ ដែលទាមទារឱ្យពលរដ្ឋខ្មែរត្រូវប្រុងប្រយ័ត្ន។ លោកបន្ថែមថា យោធាថៃបានយករូបថតប្រព័ន្ធបាញ់កាំជ្រួចប្រតិកម្មរហ័ស៤០កាណុង ឬBM-21 ដែលឆេះខ្ទេចខ្ទីក្នុងសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី មកភូតកុហកថា ពួកគេបានកម្ទេច BM-21 របស់កងទ័ពកម្ពុជាជាដើម។

លោក ថា បណ្ដាញផ្សព្វផ្សាយព័ត៌មានផ្លូវការនៅក្នុងប្រទេសថៃស្ទើរទាំងអស់សុទ្ធតែផ្សព្វផ្សាយរឿងភូតកុហក បំផ្លើសបំភ្លៃបម្រើឱ្យគោលដៅសង្គ្រាមចិត្តសាស្ត្ររបស់យោធាថៃឈ្លានពាន ដូចការផ្សាយពីចំនួនកងទ័ពកម្ពុជាស្លាប់ផ្ទុយពីការពិតជាក់ស្ដែង។ លោក ចំណែកមន្ត្រីរដ្ឋាភិបាល យោធាថៃ ​ក៏និយាយអួតអាងបំផ្លើសបំភ្លៃដូចគ្នា។

ទោះបីជាភាគីថៃឈ្លានពានបានធ្វើសកម្មភាពបែបនេះក្ដី លោក ប៉ែន បូណា វាយតម្លៃថាមហាគ្រួសារខ្មែរមិនបានចាញ់បោក ឬធ្លាក់ចូលអន្ទាក់សង្គ្រាមចិត្តសាស្ត្រនេះឡើយ ហើយពលរដ្ឋខ្មែរបាន ចេញមុខប្រតិកម្មវាយបកភ្លាមៗតបទៅនឹងសង្គ្រាមចិត្តសាស្ត្រ ការភូតកុហករបស់ភាគីប្រទេសដែលឈ្លានពានយើង។

លោក ប៉ែន បូណា កត់សម្គាល់ឃើញថាពលរដ្ឋខ្មែរមានស្មារតីរឹងមាំល្អ​ មានទឹកចិត្តស្នេហាជាតិបរិសុទ្ធ មានសាមគ្គីភាពប្រកបដោយស្មារតីបុរេសកម្ម នៅក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ប្រឆាំងនឹងសង្គ្រាមចិត្តសាស្ត្រ ការញុះញង់ បំបែកបំបាក់ហើយចេះការពារកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រទេស និងជាប្រជាជនខ្មែរបានយ៉ាងល្អ។

លោក អះអាងថា នៅពេលមានសត្រូវឈ្លានពានទឹកដីពលរដ្ឋខ្មែរចេះស្រាក់ដៃគ្នា មានជំនឿចិត្តមុតមាំលើរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ យោធិន ដែលនេះជាចំណុចខ្លាំងរបស់ខ្មែរ។

ឆ្លងកាត់ការប្រយុទ្ធជាង១សប្ដាហ៍ យោថាថៃបានឈ្លានពានយ៉ាងសាហាវព្រៃផ្សៃប្រើប្រាស់យុទ្ធោបករណ៍ទំនើប និងបំពានច្បាប់អន្តរជាតិជាច្រើនដូចជា គ្រាប់បែកចង្កោម ផ្សែងពុល យន្តហោះចម្បាំង ដ្រូនលើកងទ័ព និងបាញ់ប្រហារមកលើកងទ័ពកម្ពុជា។

ទោះបីយោធាថៃ​ប្រើស្ទើរអស់មធ្យោបានយោធាក្ដី អ្នកនាំពាក្យការពារជាតិអះអាងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៦ ខែធ្នូ នេះ យោធិនកម្ពុជាបាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំ និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។

គួររម្លឹកថាផងដែរថា សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ បង្ហាញមោទនភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសថៃ។ តាមសម្ដេចធិបតី គព្រះមហាក្សត្រ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ សាសនា ទាំងក្នុងនិងក្រៅប្រទេស បានបង្ហាញនូវស្មារតីសាមគ្គីជាតិជាធ្លុងមួយ នៅពីក្រោយវីរកងទ័ព វីរនគរបាលជាតិគ្រប់រូបដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហាន ក្នុងការពារដែលអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលរឹងមាំ សម្រាប់គាំទ្រនិងផ្ដល់កម្លាំងចិត្តដល់វីរកងទ័ព វីរនគរបាលជាតិរបស់យើង បន្តបេសកកម្មក្នុងការការពារទឹកដី៕

ដោយ៖ ង៉ិល ណារ៉ាត់

The post អ្នកនាំពាក្យថា ថៃធ្វើសង្គ្រាមប្រដាប់អាវុធផង និងសង្គ្រាមចិត្តសាស្ត្រផង ដើម្បីចាក់បំបែកសាមគ្គីភាពរវាងពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំ appeared first on Kampuchea Thmey Daily.

លោក ប៉ែន បូណា ប្រាប់ឱ្យរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា នេះ បានទទូចឱ្យរដ្ឋាភិបាលថៃ ប្រញាប់បោសសម្អាតរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះខ្លួនឯងឱ្យជ្រះ ហើយឈប់ទាញកម្ពុជាទៅពាក់ព័ន្ធជាមួយ។ ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យរដ្ឋាភិបាលថៃលោក ជេរ៉ាយុ ហួងសាប់ ( Jirayu Huangsab) ត្រូវបានសារព័ត៌មានរបស់ថៃស្រង់សម្តីថា ប្រទេសថៃនឹងសហការជាមួយការិយាល័យប្រឆាំងនឹងគ្រឿងញៀននិងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ ( UNODC) និងអង្គការលើកលែងទោសអន្តរជាតិដើម្បីដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញពីប្រទេសកម្ពុជា។

លោក ប៉ែន បូណា បន្តថា ថៃគួរតែបោះបង់ចោលទម្លាប់ដ៏អាក្រក់ក្នុងការទម្លាក់បញ្ហាទៅឱ្យប្រទេសជិតខាងនៅពេលដែលខ្លួនមានរឿងអាស្រូវផ្ទៃក្នុង។

លោកបញ្ជាក់ថា រយៈពេលជាងមួយខែចុងក្រោយនេះ ចាប់តាំងពីមានភាពតានតឹងបញ្ហាព្រំដែនដែលបង្កឡើងដោយទាហានថៃ កាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥ មក ប្រទេសកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជាទទួលរងការលាបពណ៌បង្ខូចបង្កាច់គ្រប់បែបយ៉ាងពីសំណាក់អាជ្ញាធរនិងមន្ត្រីថ្នាក់ដឹកនាំថៃ។

អាស្រ័យហេតុនេះ លោក ព្រមានឱ្យថៃប្រញាប់បញ្ឈប់វប្បធម៌ដ៏អាក្រក់នេះ ហើយយកពេលវេលាដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនឱ្យបានឆាប់ទើបជាការល្អ។អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា កម្ពុជាចេះដោះស្រាយបញ្ហានៅក្នុងប្រទេសរបស់ខ្លួនតាមរយៈយន្តការប្រយុទ្ធប្រឆាំងជាមួយឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធឺណិតដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដោយផ្ទាល់និងបានធ្វើការងារយ៉ាងសកម្មនិងអាចគ្រប់គ្រងសភាពការណ៍បាន។

ជាមួយគ្នាលោក ប៉ែន បូណាបានប្រាប់ទៅរដ្ឋាភិបាលថៃកុំព្រួយបារម្ភពីកម្ពុជា ខណៈដែលប្រទេសរបស់ខ្លួន គឺជាសំបុកឧក្រិដ្ឋជនតាមអនឡាញ និងសំបុកជួញដូរគ្រឿងញៀនដ៏ធំបំផុតក្នុងតំបន់។ បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា គឺកម្ពុជាទេដែលរងគ្រោះពីបណ្តាញចែកចាយឧក្រិដ្ឋជនតាមអ៊ិនធឺណិត និងចែកចាយគ្រឿងញៀនពីប្រទេសថៃ៕

The post លោក ប៉ែន បូណា ប្រាប់ឱ្យរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យ៖ បណ្ដឹងទៅតុលាការ ICJ ជាលិខិតរយលានអត្ថន័យបញ្ជាក់ស្មារតីមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំ
ថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់លិខិតផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយដើម្បីស្នើសុំឱ្យតុលាការនេះជួយរកដំណោះស្រាយពាក់ព័ន្ធនឹងវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ លោក ប៉ែន បូណា ចាត់ទុកលិខិតនេះ ថា បានបង្កប់រយលានអត្ថន័យក្រោមស្មារតីមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំដើម្បីការពារបូរណភាពទឹកដី។

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា ជានិច្ចកាលកម្ពុជាតែងឈរខាងសន្តិភាព និងគោរពច្បាប់អន្តរជាតិ ពោលគឺបញ្ហាធំប៉ុណ្ណាក៏ដោយ ក៏កម្ពុជាចង់ដោះស្រាយដោយសន្តិវិធី និងខិតខំឱ្យអស់លទ្ធភាព។ ជាក់ស្តែង បន្ទាប់ពីការចរចាទ្វេភាគីអស់ជាច្រើនទសវត្សរ៍ ហើយបានជាប់គាំងទៅមុខលែងរួច កម្ពុជាមិនជ្រើសរើសយកការប្រយុទ្ធគ្នាដោយអាវុធទេ តែបានសម្រេចបញ្ជូនវិវាទទាំង៤នេះទៅដោះស្រាយនៅឯតុលាការយុត្តិធម៌អន្តរជាតិដោយសន្តិវិធី។

លោក ប៉ែន បូណា បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេន ពិតជាមានឆន្ទៈមោះមុត និងប្តូរផ្តាច់ឥតប្រែប្រួលក្នុងការការពារបូរណភាពទឹកដីមិនឱ្យបាត់បង់សូម្បីមួយមីល្លីម៉ែត្រឡើយ ហើយប្រឆាំងដាច់ខាតចំពោះការឈ្លានពាន។

ចំពោះលិខិតទៅកាន់តុលាការ ICJ នៅថ្ងៃនេះ ក៏បានឆ្លុះបញ្ចាំងពីមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំនៅជាមួយរាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទពីព្រោះនេះគឺជាឆន្ទៈដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលដោយមានការគាំទ្រជាឯកច្ឆន្ទពីរដ្ឋសភានិងព្រឹទ្ធសភា ក៏ដូចជាពីសំណាក់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស។ អាចនិយាយបានថា លិខិតនេះតំណាងឱ្យសំឡេងតែមួយរបស់ប្រជាជាតិខ្មែរទាំងមូល។ លោក ប៉ែន បូណា លើកឡើងដូច្នេ។

បើតាមអ្នកនាំពាក្យរូបនេះ ថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥នេះ ក៏គឺជាខួបទី៦៣ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រេចឱ្យកម្ពុជាឈ្នះក្តីថៃក្នុងវិវាទប្រាសាទព្រះវិហារ។ ដូច្នេះ ការដាក់លិខិតស្នើសុំឱ្យតុលាការយុត្តិធម៌អន្តរជាតិដោះស្រាយវិវាទតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ចំថ្ងៃ១៥ មិថុនា គឺជានិមិត្តរូបនៃជោគជ័យជាប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងបេសកកម្មការពារបូរណភាពទឹកដី។

ព្រឹត្តិការណ៍នេះទៀតសោត ក៏សបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺជាអ្នកធានាការពារបូរណភាពទឹកដីមិនឱ្យបាត់បង់ ការពារសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋខ្មែរចេញពីការប្រមាថមាក់ងាយរបស់បរទេស ជាអ្នកលើកស្ទួយកិត្យានុភាពជាតិកម្ពុជាឱ្យកាន់តែខ្ពស់ត្រដែតឡើងក្រោមការគាំទ្រដ៏រឹងមាំពីប្រជាពលរដ្ឋខ្មែរ និងជាអ្នកសាងប្រវត្តិសាស្ត្រថ្មីសម័យទំនើបសម្រាប់កម្ពុជាក្នុងសករាជតេជោ-ធិបតី នាសតវត្សទី២១នេះ៕

The post អ្នកនាំពាក្យ៖ បណ្ដឹងទៅតុលាការ ICJ ជាលិខិតរយលានអត្ថន័យបញ្ជាក់ស្មារតីមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំ appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យរដ្ឋាភិបាល៖ បណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ បោះជំហានទៅមុខឥតប្រែប្រួលក្រោមឯកភាពជាតិខ្មែរដ៏រឹងមាំ
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា  រំលឹកថាដូចដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់កាលពីថ្ងៃទី២ ខែមិថុនា និងដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឥឡូវនេះ គណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ត្រូវបានបង្កើតចេញជារូបរាងហើយ។

គណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ មានភារកិច្ចពិនិត្យនិងសម្រេចជ្រើសរើសមេធាវីអន្តរជាតិដើម្បីការពារក្តី ពិនិត្យនិងសម្រេចឯកសារនានាដែលត្រូវដាក់ទៅតុលាការ ធ្វើទំនាក់ទំនងជាមួយតុលាការ និងធ្វើជាតំណាងរបស់កម្ពុជានៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ(ICJ)…។ បើតាមលោក ប៉ែន បូណា នេះគឺជាដំណើរការទៅមុខឥតងាករេស្របតាមឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលក៏ដូចជាឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរក្នុងការប្តឹងករណីទាំង៤នេះទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។

លោក ប៉ែន បូណា បន្តរម្លឹកថា បណ្តឹងនេះបានទទួលការគាំទ្រជាឯកច្ឆន្ទពីរដ្ឋសភានិងព្រឹទ្ធសភា ក៏ដូចជាពីសំណាក់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងគ្រប់និន្នាការនយោបាយដែលស្តែងឱ្យឃើញពីឯកភាពជាតិខ្មែរនិងក្លាយជាចលនាមហាសាមគ្គីជាតិដ៏ធំមួយនៅពីក្រោយរាជរដ្ឋាភិបាល និងនៅពីក្រោយកងទ័ពខ្មែរដ៏អង់អាចក្លាហាននិងស្តែងឱ្យឃើញផងដែរពីជំនឿចិត្តយ៉ាងមុតមាំនិងពីភាពកក់ក្តៅយ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋខ្មែរចំពោះរាជរដ្ឋាភិបាល។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា អះអាងថា  រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបច្ចុប្បន្ន បានខិតខំប្រឹងប្រែងនិងប្តូរផ្តាច់បំផុតក្នុងការការពារបូរណភាពទឹកដីដោយមិនអនុញ្ញាតឱ្យបាត់បង់សូម្បីតែមួយមីល្លីម៉ែត្រឡើយ។ ការប្តេជ្ញាចិត្តនេះមិនមែនត្រឹមតែពាក្យសម្តី ប៉ុន្តែ គឺជាសកម្មភាពជាក់ស្តែង។ ការចរចាបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង និងការកសាងផ្លូវក្រវាត់ព្រំដែនដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើគឺជាឧទាហរណ៍ស្រាប់។

លោក ប៉ែន បូណា ប្រាប់ឱ្យពលរដ្ឋជឿជាក់លើរដ្ឋាភិបាលចំពោះការដាក់បណ្ដឹងវិវាទព្រំដែនទាំង៤ទៅតលាការអន្តរជាតិទីក្រុងឡាអេថូច្នេះ÷”ឥឡូវនេះភាពប្តូរផ្តាច់ក្នុងការនាំយកករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របីទៅតុលាការយុត្តិធម៌អន្តរជាតិគឺជាភស្តុតាងថ្មីមួយទៀតដែលបញ្ជាក់ពីភាពប្តូរផ្តាច់របស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាចំពោះបូរណភាពទឹកដី។ សូមកុំភ្លេចថា ថ្នាក់ដឹកនាំរបស់យើងទាំងសម្តេចតេជោ ទាំងសម្តេចធិបតី មានបទពិសោធន៍គ្រប់គ្រាន់ និងមានភាពរឹងប៉ឹងណាស់ ហើយដឹងច្បាស់ថា ដំណាក់កាលណាត្រូវធ្វើអ្វី។“។

យ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យពលរដ្ឋស្ងប់ចិត្ត កុំចាញ់បោកភាគីឈ្លានពានកម្ពុជាឱ្យសោះ។

លោក ប៉ែន បូណា អំពាវទៅកាន់ពលរដ្ឋដូច្នេះ ÷”សូមបងប្អូនយើងស្ងប់ចិត្ត កុំអន្ទះសារ និងរង់ចាំចំណាត់ការជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ដោយត្រូវប្រកាន់ខ្ជាប់នូវឥរិយាបថនឹងនរ អត់ធ្មត់ ហើយប្រើបញ្ញាជាជាងប្រើអារម្មណ៍ ជាពិសេសកុំនាំគ្នាកញ្ជ្រោលតាមការញុះញង់របស់ក្រុមជ្រុលនិយមជិតខាងដែលចង់បានទឹកដីយើងឱ្យសោះ។ សូមបងប្អូនពិចារណាសារសម្តេចធិបតីនៅថ្ងៃនេះដែលសម្តេចបានលើកយកទស្សនៈរបស់កំពូលអ្នកប្រាជ្ញចិន ឡៅ ជឺ មកសរសេរក្នុងហ្វេសប៊ុកថា «រក្សាភាពស្ងៀមស្ងាត់ ផ្តោតជានិច្ចលើគោលដៅធំ ពេលមានឱកាសកុំរារែកក្នុងការវាយលុក»“៕

ដោយ÷ ង៉ិល ណារ៉ាត់

The post អ្នកនាំពាក្យរដ្ឋាភិបាល៖ បណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ បោះជំហានទៅមុខឥតប្រែប្រួលក្រោមឯកភាពជាតិខ្មែរដ៏រឹងមាំ appeared first on Kampuchea Thmey Daily.