ព័ត៌មានជាតិ
លោក ប៉ែន បូណា ថា ពលរដ្ឋដែលកំពុងស្នាក់នៅតាមជំរំភៀសសឹក ទទួលបានការគាំពារគ្រប់បែបយ៉ាងពីរដ្ឋាភិបាល
ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងបន្តស្នាក់នៅតាមមណ្ឌលសុវត្ថិភាព រៀបចំឡើងដោយអាជ្ញាធរ គឺទទួលបានការជួយជ្រោមជ្រែង និងការគាំពារគ្រប់បែបយ៉ាងពីសំណាក់រាជរដ្ឋាភិបាល តាមរយៈក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្តនីមួយៗ។ នេះជាការអះអាងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា ឆ្លើយតបទៅនឹងការផ្សាយព័ត៌មានមិនពិត ថា រដ្ឋមិនបានយកចិត្តទុកដាក់ទៅលើជនភៀសសឹកនោះទេ គឺមានការខ្វះខាតសព្វបែបយ៉ាង សូម្បីតែទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

ព័ត៌មាននេះ ត្រូវបានអ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រកាសច្រានចោល ដោយចាត់ទុកថា ជាការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងចេតនាបំបែកបំបាក់ខ្មែរ ខណៈរាជរដ្ឋាភិបាល រួមទាំងអាជ្ញាពរពាក់ព័ន្ធ បានយកចិត្តទុកដាក់ទៅលើពលរដ្ឋភៀសសឹក ទាំងសម្ភារៈ និងស្មារតី ដោយមិនឱ្យមានការខ្វះខាតអ្វីឡើយ។

តាមការបញ្ជាក់របស់លោក ប៉ែន បូណា ប្រជាពលរដ្ឋភៀសសឹកទាំងអស់ត្រូវបានជម្រកសម្រាប់ស្នាក់នៅ និងការផ្គត់ផ្គង់ស្បៀងអាហារ ភ្លើងអគ្គិសនី បន្ទប់ទឹក បង្គន់អនាម័យ និងសេវាសុខាភិបាល ២៤ម៉ោងនៅនឹងកន្លែង ដោយបានផ្តល់ជូនដោយឥតគិតថ្លៃក្រោមការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល។ ទាក់ទងនឹងទឹកស្អាត លោក ប៉ែន បូណា បានអះអាងថា ក្រៅពីទឹកបរិសុទ្ធសម្រាប់ទទួលទាន ដែលជាអំណោយពីសប្បុរសជននានា អាជ្ញាធរក៏បានផ្តល់ជូននូវម៉ាស៊ីនចម្រោះទឹកធំៗ ដើម្បីផលិតទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងមណ្ឌលតែម្តង ដោយមានបរិមាណគ្រប់គ្រាន់ និងមិនមានការខ្វះខាតអ្វីឡើយ។

ថ្លែងក្នុងវេទិកា Press Briefing នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ លោក ប៉ែន បូណា ក៏បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់ទៅលើសន្តិសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋភៀសសឹកផងដែរ ខណៈការផ្តល់ជូននូវសេវាអប់រំសម្រាប់កុមារ តាមរយៈការរៀបចំថ្នាក់រៀនបណ្តោះអាសន្ននៅក្នុងមណ្ឌល ក៏ត្រូវបានគិតគូរ និងផ្តល់ជូន។
លើសពីនេះ ក្រោមគំនិតផ្តួចផ្តើមរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សួនបន្លែក្នុងមណ្ឌលភៀសសឹក ក៏ត្រូវបានបង្កើតឡើង ដើម្បីឱ្យពលរដ្ឋភៀសសឹកដាំបន្លែសម្រាប់ប្រើប្រាស់ក្នុងមណ្ឌលថែមទៀតផង។ អ្នកនាំពាក្យរាជរដ្ឋាភិបាល និយាយថា ទាំងនេះហើយដែលប្រជាពលរដ្ឋភៀសសឹកទទួលបានការយកចិត្តទុកដាក់មើលថែទាំយ៉ាងល្អពីរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ដោយមិនឱ្យពួកគេខ្វះខាតអ្វីដូចការលើកឡើងពីក្រុមមនុស្សមួយចំនួនតូច ដែលមានចេតនាចង់បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់ខ្មែរនោះឡើយ។

គិតមកទល់ពេលនេះ មានប្រជាពលរដ្ឋភៀសសឹកជាង៩២% បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ ក្នុងចំណោមជនភៀសសឹកសរុបជាង៦៤ម៉ឺននាក់។ ខណៈនៅសល់ពលរដ្ឋភៀសសឹកជិត៥ម៉ឺននាក់ទៀត បន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយ ដោយសារតែស្ថានភាពមិនទាន់អំណោយផល ពីព្រោះតែមានឧបសគ្គរារាំងដោយបន្លាលួស ឬទូរកុងតឺន័រដែលកងកម្លាំងប្រដាប់អាវុធថៃបានដាក់បិទផ្លូវ។
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


