លោក យឿន យឿត Archives - Kampuchea Thmey Daily

អ្នកវិភាគនយោបាយថា ជិត១ឆ្នាំនៃការបិទច្រកព្រំដែន បញ្ជាក់ច្បាស់ “ខ្មែររស់បានដោយគ្មានថៃ”
លោក យឿន យឿត អ្នកតាមដាន និងវិភាគនយោបាយ បានសរសេរសំណេរផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៥ ខែឧសភា ថា ជិត១ឆ្នាំនៃការបិទច្រកព្រំដែន ដោយសារការឈ្លានពានរបស់ថៃ បានបង្ហាញច្បាស់ថា កម្ពុជាអាចរស់ដោយគ្មានថៃបាន ព្រមទាំងបង្ហាញឱ្យពិភពលោកដឹងថា កម្ពុជាមិនមែនជាឈ្នាន់សេដ្ឋកិច្ចរបស់នរណាម្នាក់ទេ។

ក្នុងសំណេរនោះ លោក យឿន យឿត សរសេរថា៖ “ខ្មែររឹងមាំ! ១ឆ្នាំនៃការបិទច្រក បញ្ជាក់ច្បាស់ថា “ខ្មែររស់បានដោយគ្មានថៃ” ជិតមួយឆ្នាំមកនេះ យើងបានបង្ហាញឱ្យពិភពលោកឃើញថា កម្ពុជាមិនមែនជាឈ្នាន់សេដ្ឋកិច្ចរបស់នរណាម្នាក់ឡើយ។ តថភាពបានបង្ហាញថា ខ្មែរអាចរស់ដោយខ្លួនឯងបាន៖ យើងមានផ្លូវដង្ហើមសេដ្ឋកិច្ចចម្រុះ និងម្ចាស់ការលើខ្លួនឯង”។ លោកក៏បានសង្កត់ធ្ងន់ទៀតថា “ថៃទេដែលកំពុងដង្ហក់៖ បើគ្មានកម្លាំងពលកម្ម និងទីផ្សារខ្មែរ វិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចថៃនឹងត្រូវខាតបង់ធ្ងន់ធ្ងរ”។

គួររម្លឹកថា ថៃមិនត្រឹមតែជាអ្នកឈ្លានពានទឹកដីរបស់កម្ពុជានោះទេ ថៃក៏បានបិទច្រកព្រំដែនគោកដោយឯកតោភាគីជាមួយកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២៥ ក្រោយមក រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបិទច្រកព្រំដែនវិញជាការឆ្លើយតប។

ជុំវិញករណីនេះ កាលពីថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ ២០២៥ ក្នុងពិធីអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ ឆ្នាំ២០២៥  សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ច្បាស់ថា កម្ពុជាមិនបើកច្រកព្រំដែនផ្លូវគោកមុន ហើយក៏មិនស្នើសុំភាគីថៃឱ្យបើកឡើងវិញដែរ ព្រោះថៃគឺជាអ្នកបិទ ថៃត្រូវតែបើកវិញដោយខ្លួនឯងជាមុន ទើបកម្ពុជាព្រមបើកតាមក្រោយ។

ជាមួយគ្នានេះ បើតាមការចុះផ្សាយព័ត៌មានរបស់កាសែត The Nation Thailand នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ផលប៉ះពាល់ពីការបិទច្រកព្រំដែនគោកជាមួយកម្ពុជា ជិត១ឆ្នាំនេះ ធ្វើឱ្យថៃបាត់បង់តម្លៃពាណិជ្ជកម្មនាំចេញ-នាំចូលតាមផ្លូវគោកប្រមាណ១៨០ ពាន់លានបាត ឬប្រហែលជាង៥ពាន់លានដុល្លារអាមេរិក។ ចំណែក អាជីវកម្មនៅព្រំដែន ប្រហែល៣០% នៃអាជីវកម្មនៅតាមព្រំដែន ដូចជា ក្រុមហ៊ុនដឹកជញ្ជូន ភោជនីយដ្ឋាន និងសណ្ឋាគារ ត្រូវបានបិទទ្វារ ដោយសារមិនអាចទ្រាំទ្រនឹងថ្លៃដើមប្រតិបត្តិការបាន។ ចំពោះការវិនិយោគរបស់ថៃនៅកម្ពុជាដែលមានតម្លៃប្រហែល៤ ទៅ៥ ពាន់លានដុល្លារ កំពុងរងផលប៉ះពាល់តាមរយៈការកាត់បន្ថយទំហំអាជីវកម្ម ឬការផ្អាកដំណើរការជាបណ្ដោះអាសន្ន។

តាមប្រភពដដែល ជម្លោះព្រំដែនជាមួយកម្ពុជា ក៏ធ្វើឱ្យថៃបាត់បង់ទីផ្សារទៅលើប្រទេសគូប្រជែង
ដោយជម្លោះនេះបានក្លាយជាឱកាសសម្រាប់ប្រទេសជិតខាងផ្សេងទៀតក្នុងការចូលមកជំនួសកន្លែងទំនិញថៃក្នុងទីផ្សារកម្ពុជា ដូចជាប្រទេសសិង្ហបុរី តម្លៃពាណិជ្ជកម្មជាមួយកម្ពុជាកើនឡើងជាង ២០០%, ប្រទេសវៀតណាម កើនឡើងជាង ២០% និងប្រទេសម៉ាឡេស៊ី កើនឡើងប្រហែល ៣០-៤០% ៕

The post អ្នកវិភាគនយោបាយថា ជិត១ឆ្នាំនៃការបិទច្រកព្រំដែន បញ្ជាក់ច្បាស់ “ខ្មែររស់បានដោយគ្មានថៃ” appeared first on Kampuchea Thmey Daily.

លោក យឿន យឿត ថា ថៃសម្តែងអីក៏សម្តែងចុះ ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជាមិនឱ្យប្រជាជនខ្មែរខកចិត្តនោះទេ
ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា លោក យឿន យឿត បានសរសេរលើហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៥ ខែតុលា ថា ថៃបានរៀបចំការសម្តែងដើម្បីឱ្យកម្ពុជាទទួលស្គាល់ថា កម្ពុជាគឺជាអ្នកឈ្លានពានទឹកដីថៃ និងទទួលយកលក្ខខណ្ឌរបស់ខ្លួនមួយចំនួន។ ពាក់ព័ន្ធករណីទាំងនេះ លោកអះអាងថា រាជរដ្ឋាភិបាលកម្ពុជា មិនធ្វើឱ្យប្រជាជនកម្ពុជាទាំងអស់ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ខកចិត្តចំពោះការដឹកនាំ និងការដោះស្រាយរបស់រាជរដ្ឋាភិបាលនោះទេ។

តាមការសង្កេត ការផុសរបស់ លោក យឿន យឿត បន្ទាប់ពី ចាប់តាំងពីថ្ងៃដែលថៃផ្តើមឈ្លានពានលើទឹកដីកម្ពុជា ដីបានសម្តែងគ្រប់សកម្មភាព គ្រប់ឈុតឆាក ធ្វើយ៉ាងណាឱ្យខ្លួនជាជនរងគ្រោះ ចំណែកកម្ពុជាគឺជាអ្នកឈ្លានទៅវិញ។

ក្នុងផុសនោះ លោកសរសេរថា៖ “ពួកគេបានធ្វើជាសម្ដែង ឆ្លើយឆ្លងគ្នាជាមួយនឹងខាងនាយករដ្ឋមន្ត្រីថៃ អានុទីន បានឆ្លើយតបថា ត្រូវឱ្យកម្ពុជាទទួលស្គាល់ថា «កម្ពុជាគឺជាអ្នកឈ្លានពានថៃ» និងឱ្យកម្ពុជាគោរព នឹង ទទួលស្គាល់លក្ខខណ្ឌមួយចំនួន” ត្រង់ចំណុចនេះ លោកថា “ពួកអ្នកចង់សម្ដែងអ្វី ក៏សម្ដែងទៅចុះ! ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជារបស់យើងមិនឱ្យប្រជាជនខ្មែរ ទាំងក្នុងនិងក្រៅ ប្រទេសដែលគាំទ្រខកចិត្តនោះឡើយ ពីព្រោះប្រជាពលរដ្ឋខ្មែរនៅជុំវិញពិភពលោកជឿជាក់លើយុទ្ធសាស្រ្តក្នុងការដឹកនាំរបស់សម្តេចតេជោ-សម្តេចធិបតី « រក្សាសិទ្ធការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនស្របតាមច្បាប់ជាតិ និង អន្តរជាតិតែប៉ុណ្ណោះ»”។

បន្ថែមពីនេះ លោក យឿន យឿត បានសំណូមពរដល់ពលរដ្ឋខ្មែរគ្រប់រូប បន្តរួបរួមគ្នាសាមគ្គីជាតិ ព្រមទាំងស្វែងយល់ថា ក្នុងកាលៈទេសៈណាគួរប្រើវិធីសាស្ត្របែបណា ដើម្បីអាចទប់ទល់នឹងសត្រូវ និងអាចការពារបូរណភាពទឹកដីកម្ពុជាបាន។ ជាមួយគ្នានេះ លោកថា ប្រជាជនកម្ពុជា នៅតែចងចាំ និងដឹងគុណជានិច្ចចំពោះការលះបង់របស់វីរកងទ័ពកម្ពុជាក្នុងសមរភូមិដើម្បីការពារជាតិមាតុភូមិពីការឈ្លានពានរបស់ថៃ។

លោក យឿន យឿត សង្កត់ធ្ងន់ថា៖ “យើងខ្ញុំនៅតែបន្តជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ជឿជាក់លើភាពអង់អាចក្លាហានរបស់វីរកងទ័ពយើង” ៕

The post លោក យឿន យឿត ថា ថៃសម្តែងអីក៏សម្តែងចុះ ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជាមិនឱ្យប្រជាជនខ្មែរខកចិត្តនោះទេ appeared first on Kampuchea Thmey Daily.

លោក យឿន យឿត៖ សង្គ្រាមឈុតធំ កម្ពុជា-ថៃ នឹងកើតឡើងទៀត បើថៃនៅតែរក្សាមហិច្ឆិតាឈ្លានពានដីខ្មែរ
លោក យឿន យឿត អ្នកតាមដានស្ថានការណ៍នយោបាយ ថា សង្គ្រាមឈុតធំ កម្ពុជា-ថៃ នឹងកើតឡើងទៀត បើថៃនៅតែរក្សាមហិច្ឆិតាឈ្លានពានដីខ្មែរ។

តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ លោកបានសរសេររៀបរាប់ដូច្នេះថា «បើថៃនៅតែរក្សាមហិច្ឆិតាឈ្លានពានដីខ្មែរ និងមិនរវល់នឹងការអន្តរាគមន៍ពីបរទេស ជាពិសេសគោរពច្បាប់អន្តរជាតិ ឱ្យបញ្ចប់ទំនាស់ព្រំដែនកម្ពុជា-ថៃ នោះសង្គ្រាមឈុតធំកម្ពុជា-ថៃនឹងកើតឡើងទៀត»។

ទោះជាយ៉ាងណា​ លោកថា ការធ្វើឱ្យមានប្រក្រតីភាពឡើងវិញក្នុងទំនាក់ទំនងលើគ្រប់វិស័យរវាងកម្ពុជា-ថៃ គឺអាស្រ័យទាំងស្រុងទៅលើឥរិយាបថរបស់ថៃ ទាំងថ្នាក់ដឹកនាំ និងកងទ័ពថៃ បើនាយករដ្ឋមន្រ្តី បញ្ចប់សកម្មភាពញុះញង់បង្កហេតុរបស់អ្នកនយោបាយ និងកងទ័ព រួមទាំងប្រជាជនថៃមួយចំនួន ពិសេសការប្រើប្រាស់ភាសាមើលងាយមើលថោក និងការបង្ហាញនូវភាពរើសអើងមកលើថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា។

លោកថា សម្រាប់កម្ពុជា ទាំងថ្នាក់ដឹកនាំ ទាំងកងទ័ព និងប្រជាជន គឺមានសំឡេងបេះដូងក្នុងចង្វាក់តែមួយគឺ “យើងស្រឡាញ់សន្តិភាព ចង់បានព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍជាមួយប្រទេសជិតខាង បណ្តាប្រទេសក្នុងតំបន់ និង នៅជុំវិញពិភពលោក”។

បើតាមលោក យឿន យឿត «បើមានវ៉ៃឈុតធំមែន ម្តងនេះថៃនឹងទទួលរងគ្រោះកាន់តែធំ កម្ពុជា នឹងមិនបន្ធូរដៃឱ្យថៃជាដាច់ខាតពីព្រោះកម្ពុជាធ្វើសង្គ្រាមដើម្បីការពារដែនអធិបតេយ្យភាពនិងការពារបូរណភាពដែនដីរបស់ខ្លួន»។ លោកថា សម្លេងបរទេសនឹងស្រែកគាំទ្រកម្ពុជា ពេញពិភពលោក ព្រោះថៃកំពុងបង្កើតកំហុសឆ្លងដែលជាភស្តុតាងនៃការរំលោភបទឈប់បាញ់ បំពានដីតាមព្រំដែនកម្ពុជា ដូចជាការរាយបន្លាលួស ជាដើម។

ជាងនេះទៅទៀត បើថៃវ៉ៃឈុតធំមែន​ថៃ នឹងចាញ់កម្ពុជា គ្រប់សមរភូមិ​ទាំងការទូត​ យោធា​ និងការគាំទ្រពីរអន្តរជាតិ ដោយសារមហិច្ឆិតាឈ្លានពានរបស់ថៃមកលើកម្ពុជា។ នេះជាការបញ្ជាក់បន្ថែមរបស់ លោក យឿន យឿត។

សូមជម្រាបដែរថា ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមានកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មក ភាគីកម្ពុជាបានអនុវត្តយ៉ាងម៉ឺងម៉ាត់ប្រកបដោយសុឆន្ទៈ និងស្មោះត្រង់ក្នុងស្មារតីស្រឡាញ់សន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែ ភាគីថៃវិញ បានបង្ហាញចេតនាបំផ្លាញកិច្ចព្រមព្រៀងនេះយ៉ាងច្បាស់តាមរយៈការប្រើប្រាស់វិធីសាស្ត្រឈ្លានពានដោយស្ងៀមស្ងាត់ ដូចជា ការប្រើកងទ័ពឱ្យរុលចូលទឹកដីកម្ពុជា ដើម្បីរាយបន្លាលួស ការឈូសផ្លូវចូលក្នុងដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ព្រមទាំង ការបាញ់ចម្ពាមកៅស៊ូជំនួសដោយកាំភ្លើងមកលើកងទ័ពកម្ពុជាជាដើម៕

The post លោក យឿន យឿត៖ សង្គ្រាមឈុតធំ កម្ពុជា-ថៃ នឹងកើតឡើងទៀត បើថៃនៅតែរក្សាមហិច្ឆិតាឈ្លានពានដីខ្មែរ appeared first on Kampuchea Thmey Daily.

លោក យឿន យឿត៖ តើការគេចវេសមិនព្រមដោះស្រាយតាមច្បាប់ អាចចាត់ទុកថាក្បត់សីលធម៌ទេ?
ជុំវិញបញ្ហាទំនាស់ កម្ពុជា-ថៃ ទីប្រឹក្សារាជរដ្ឋាភិបាល លោក យឿន យឿត ចោទជាសំណួរចំនួន៤ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ចំពោះឥរិយាបថថៃអំឡុងមានជម្លោះជាមួយកម្ពុជាថា៖ “តើការគេចវេសមិនព្រមដោះស្រាយតាមច្បាប់ អាចចាត់ទុកថាក្បត់សីលធម៌ទេ?”។

នៅលើការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក លោក យឿន យឿត បានចោទជាសំណួរចំនួន ៤។ ទី១ ករណីដែលថៃបានចាញ់ក្តីប្រាសាទព្រះវិហារឆ្នាំ១៩៦២ តែនៅតែបន្តអះអាងថាតុលាការកាត់ក្តីឱ្យតែប្រាសាទ ប៉ុន្តែដីបរិវេណប្រាសាទមិនបានកាត់ក្តីថាឱ្យកម្ពុជាទេ។ តើការអះអាងបែបហ្នឹងគេហៅថាមានក្រមសីលធម៌ទេ? ទី២ ជុំវិញករណី ថៃ ប្រើផែនទីឯកតោភាគី គូសយកប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និង មុំបី នៅខេត្តព្រះវិហារ ទាំងដែលផែនទីដែលមានការទទួលស្គាល់ជាអន្តរជាតិបង្ហាញថាជាទឹកដីខ្មែរ។ លោកថា ៖ “លួចគេ យករបស់គេហ្នឹងត្រឹមត្រូវតាមសីលប្រាំ ឬមានសីលធម៌ទេ?”។

ចំណុចទី៣ លោកចោទសួរថា ថៃ បង្ហោះដ្រូន និងស៊ើបការណ៍ពីកងទ័ពខ្មែរ ហើយទាហានថៃក៏បានលបចូលទឹកដីខ្មែរ សម្លាប់ទាហានខ្មែរម្នាក់បាត់បង់ជីវិតលើទឹកដីកម្ពុជាទៀត តើទង្វើបែបហ្នឹង គេហៅថាមានសីលធម៌ទ? ទី៤ នៅពេលមានបញ្ហាកើតឡើង ភាគីថៃ មិនបានទទួលស្គាល់កំហុង បែរជាចោទប្រកាន់ និងទម្លាក់កំហុសមកលើកម្ពុជាជាច្រើនករណី បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ហើយចាត់ទុកថាខ្លួនឯងជាជនរងគ្រោះទៅវិញ។ លោក យឿន យឿត ថា តើនេះមានសីលធម៌ទេ?

សូមរម្លឹកថា ជម្លោះព្រំដែនកម្ពុជា  និងថៃ កើតកើតឡើងម្តងទៀត បន្ទាប់ពីមានការឈ្លានពានយ៉ាងគឃ្លើនពីទាហានថៃ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារ ថែមទាំងបាញ់សម្លាប់ទាហានខ្មែរម្នាក់ស្លាប់ទៀតផង។ ក្រោយពីមានរឿងនេះ ថៃ មិនបានទទួលស្គាល់កំហុសខ្លួនទេ ហើយព្យាយាមចោទប្រកាន់មកប្រទេសកម្ពុជាទៀត។ បើគិតពីពេលកើតហេតុ ដល់បច្ចុប្បន្ន មានរយៈពេលមួយខែជាងហើយរវាងជម្លោះព្រំដែន កម្ពុជា និងថៃ នេះ ប៉ុន្តែនៅមិនទាន់អាចដោះស្រាយបញ្ហាបានឡើយ ហើយថៃ បានប្រកាសដាច់ខាត ថាខ្លួនមិនចូលខ្លួនទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ឡើយ៕

The post លោក យឿន យឿត៖ តើការគេចវេសមិនព្រមដោះស្រាយតាមច្បាប់ អាចចាត់ទុកថាក្បត់សីលធម៌ទេ? appeared first on Kampuchea Thmey Daily.

លោក យឿន យឿត អះអាងថា លោក សម រង្ស៉ី ទេជាអ្នកដែលរំលោភរដ្ឋធម្មនុញ្ញយ៉ាងពិតប្រាកដ
លោក យឿន យឿត អ្នកតាមដានស្ថានការណ៍នយោបាយ បានអះអាងថា លោក សម រង្ស៉ី ទេជាអ្នកដែលរំលោភរដ្ឋធម្មនុញ្ញយ៉ាងពិតប្រាកដ។ លោកបានលើកឡើងបែបនេះ ឆ្លើយតបទៅ ទណ្ឌិត សម រង្ស៉ី និងក្រុមឧន្ទាមក្រៅច្បាប់មួយចំនួន ដែលនៅតែលើកឡើងដដែលៗថា ការធ្វើវិសោធនកម្មរដ្ឋធមនុញ្ញមាត្រា៣៣ គឺជាការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ ហើយខុសច្បាប់ជាតិ និងអន្តរជាតិ។

លោកបញ្ជាក់ថា «អ្នកដែលរំលោកភធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ អ្នកដែលរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសយ៉ាងធ្ងន់ធ្ងរ ហើយប្រកាសក្តែងៗអួតថាខ្លួនឯងជាអ្នកដែលគោរពកិច្ចព្រមព្រៀងនោះ គ្មានអ្នកណាក្រៅពីលោក សម រង្ស៉ី នោះទេ»។

លោកថា លោក សម រង្ស៉ី បានធ្វើនយោបាយអត្តឃាតខ្លួនឯង តាមរយៈគំនុំសងសឹក ជាមួយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដោយលោកបានផ្តួចផ្តើមគំនិតដាក់ស្នើ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីឱ្យធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញពី ពីរភាគបី (២/៣) មក ៥០%បូក១ ដែលនេះជាការបំផ្លាញនូវកិច្ចសន្តិភាពដែលបានចែងយ៉ាងច្បាស់ថា កម្ពុជាអនុវត្តប្រព័ន្ធនយោបាយ ២/៣ ហើយឱ្យមានចែងក្នុងរដ្ឋធម្មនុញ្ញ។

លោកថា ដោយនយោបាយគំនំសងសឹក ជាមួយសម្តេចក្រុមព្រះ ពេលនោះសម រង្ស៉ី ចាប់ផ្តើមលើកសំណើរនេះមកសម្តេចតេជោ ដើម្បីឱ្យធ្វើវិដោធនកម្មរដ្ឋធម្មនុញ្ញនាពេលនោះ។ ទាំងនេះបញ្ជាក់យ៉ាងច្បាស់ថា លោក​ សម រង្ស៉ី នេះហើយគឺជាបុគ្គល ដែលបំផ្លាញនូវកិច្ចព្រមព្រៀង បំផ្លាញនូវគោលការណ៍នៃការអនុវត្តប្រព័ន្ធប្រជាធិបតី ពីរភាគបី (២/៣) មក ៥០%បូក១។ នេះជាការបញ្ជាក់បន្ថែមរបស់ លោក យឿន យឿត៕

The post លោក យឿន យឿត អះអាងថា លោក សម រង្ស៉ី ទេជាអ្នកដែលរំលោភរដ្ឋធម្មនុញ្ញយ៉ាងពិតប្រាកដ appeared first on Kampuchea Thmey Daily.

លោក យឿន យឿត៖ ការដើរថ្មើរជើងរបស់កូនខ្មែរបង្ហាញពីឆន្ទៈជឿជាក់លើរដ្ឋាភិបាល និងកងទ័ពជួរមុខ
អ្នកតាមដានស្ថានការណ៍នយោបាយ លោក យឿន យឿត បានលើកឡើងថា លោកពិតជាមានមោទនភាពជាខ្លាំង ដែលឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានរៀបចំកម្មវិធីការធ្វើដំណើរថ្មើរជើង “Solidarity March” នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នេះ ដោយមានប្រជាជនខ្មែររាប់ម៉ឺននាក់ចូលរួម ហើយលោកថា ការចូលរួមពីមហាគ្រួសារខ្មែរនេះ បានបង្ហាញពីឆន្ទៈស្រឡាញ់ជាតិ និងការជឿជាក់លើរាជរដ្ឋាភិបាល និងកងទ័ពជួរមុខ ក្នុងការការពារបូរណភាពទឹកដី។

លោក យឿន យឿត បាននិយាយថា៖ “ការជួបជុំគ្នាដើរថ្មើរជើងថ្ងៃនេះ គឺជាកម្មវិធីរបស់បងប្អូនមហាគ្រួសារខ្មែរគ្រប់គ្នា ដោយបានបញ្ជាក់ទឹកចិត្តម្នាក់ៗដែលជាកូនខ្មែរ មានការគិតគូរ យល់ពីសុខទុក្ខ និងចូលរួមចំណែកដោយឆន្ទៈ មោទនភាព និងការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងទ័ពជួរមុខរបស់កម្ពុជា ចំពោះការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា”។

លោកបានបន្តថា ការចូលរួមគាំទ្រពីប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាននេះ ពិតជាបានបង្ហាញយ៉ាងច្បាស់ពីការស្នេហាជាតិ ការគាំទ្រដល់រាជរដ្ឋាភិបាល និងកងទ័ពរបស់កម្ពុជា ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហានការពារទឹកដីនៅសមរភូមិជួរមុខ ដោយប្រើប្រាស់យន្តការទាំង៣ គឺច្បាប់ ការទូត និងយោធា។ លោកបន្ថែមថា៖  “ទោះបីក្រោមកម្តៅថ្ងៃ និងត្រូវធ្វើដំណើរដោយថ្មើរជើង ពួកយើងនៅតែបន្តច្រៀងបទដែនដីខ្មែរឥតដាច់ខាត។ បទនេះ បានអង្រួនបេះដូងបងប្អូនខ្មែរគ្រប់និន្នាការនយោបាយ នេះហើយស្មារតីស្នេហាជាតិដ៏ក្លៀវក្លារបស់ប្រជាជនកម្ពុជា”។

សម្រាប់លោក យឿន យឿត ពិតជាគាំទ្រយ៉ាងមុតមាំចំពោះព្រឹត្តិការណ៍នេះ ហើយលោកក៏សង្កេតឃើញថា ក្រៅពីអ្នកចូលរួមផ្ទាល់ ព្រឹត្តិការណ៍នេះ ក៏ទទួលបានការគាំទ្រខ្លាំងដូចគ្នាពីមហាជននៅលើបណ្តាញសង្គម តាមរយៈការផុស និងការប្តូរប្រូហ្វាល់នានា។

សូមជម្រាបថា កម្មវិធីការធ្វើដំណើរថ្មើរជើង “Solidarity March” ជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដោយមានប្រជាជនខ្មែរមកពីគ្រប់មជ្ឈដ្ឋានចូលរួមជាង ១៥ម៉ឺននាក់ ដើម្បីបង្ហាញការគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ។ ក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា នៅពេលដែលប្រទេសកម្ពុជារងការគំរាមកំហែង ប្រជាជនខ្មែរមិននៅស្ងៀមឡើយ គឺរួមគ្នាជាកម្លាំងគាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងជាតិ ក្នុងការការពារបូរណភាពទឹកដី។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានបញ្ជាក់ដែរថា ការជួបជុំរបស់ប្រជាជនកម្ពុជាក្នុងព្រឹត្តិការណ៍នេះ មិនមានបំណងបង្ហាញកម្លាំង គំរាមកំហែង ឬសារអវិជ្ជមានដល់ជនណាទេ ពោល គឺកម្មវិធីនេះ រៀបចំឡើងដើម្បីបង្ហាញក្នុងនាមជាកូនខ្មែរ រួមគ្នាគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា៕

The post លោក យឿន យឿត៖ ការដើរថ្មើរជើងរបស់កូនខ្មែរបង្ហាញពីឆន្ទៈជឿជាក់លើរដ្ឋាភិបាល និងកងទ័ពជួរមុខ appeared first on Kampuchea Thmey Daily.

លោក យឿន យឿត ប្រកាសគាំទ្រច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តក្នុងរបបខ្មែរក្រហម
ទីប្រឹក្សារាជរដ្ឋាភិបាល លោក យឿន យឿត បានប្រកាសគាំទ្រចំពោះរដ្ឋសភាកម្ពុជា ដែលបានអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រធាធិបតេយ្យ ដែលមាន៧មាត្រា ធ្វើឡើងដើម្បីផ្តន្ទាទោសបុគ្គណាដែលមិនទទួលស្គាល់ ជំទាស់ ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តក្នុងរបបខ្មែរក្រហម។

ការគាំទ្រនេះ ធ្វើឡើងបន្ទាប់ពី កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលកម្ពុជាប្រជាធិបតេយ្យ។ ការអនុម័តនេះ ធ្វើឡើងក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភាលើកទី៣ នីតិកាលទី៧ ក្រោមអធិបតីភាពសម្តេវមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា មានការចូលរួមពីសមាជិកសភាចំនួន ១១៥រូប នៃចំនួនសមាជិកសភាទាំងមូល។

បើតាមសេចក្តីប្រកាសរបស់រដ្ឋសភាកម្ពុជា នៅថ្ងៃ ខែ ឆ្នាំដដែល បានបង្ហាះថា សេចក្តីព្រាងច្បាប់ស្តីពីការន្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើង ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យនេះ បានរៀបចំឡើងក្នុងគោលបំណងកំណត់ពីការផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយណាដែលមិនទទួលស្គាល់ សម្រាល ឬបដិសេធ ឬជំទាស់អស្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអស្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះ ក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះវិលត្រឡប់មកកម្ពុជាទៀត។

ចំពោះសេចក្តីអនុម័តសេចក្តីព្រាងច្បាប់នេះ លោក យឿន យឿត ជាទីប្រឹក្សារាជរដ្ឋាភិបាល និងជាអ្នកជំនាញនយោបាយមួយរូប មើលឃើញថា ជាការណ៍ល្អបំផុតដែលរដ្ឋសភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ខាងលើ ហើយលោកក៏គាំទ្រលើសេចក្តីព្រាងច្បាប់នេះដូចគ្នា ក្នុងគោលបំណងស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះក្នុងឧក្រិដ្ឋកម្មនៅរបបខ្មែរក្រហម។ ក្រៅពីការរកយុត្តិធម៌ ក៏ជាការទប់ស្កាត់កុំឱ្យកើតមានម្តងទៀតនូវឧក្រិដ្ឋកម្មដ៏សាហាវឃោឃៅនៅកម្ពុជា តាមរយៈការរួបរួមគ្នាថែរក្សាសន្តិភាពដែលថ្នាក់ដឹកនាំកំពូលបានខិតខំពុះពារស្វែងរកសន្តិភាពជូនជាតិមាតុភូមិ។

បន្ថែមពីនេះ លោក យឿន យឿត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ទាំងក្នុង និងក្រៅប្រទេសកុំចាញ់បោកនូវឧបាយកលជនក្បត់ជាតិ និងរួមគ្នាទប់ស្កាត់ភាពអសន្តិសុខក្នុងសង្គម នយោបាយ រួមគ្នាកសាងជាតិឱ្យកាន់តែរីកចម្រើនទៅមុខបន្តទៀត៕

The post លោក យឿន យឿត ប្រកាសគាំទ្រច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តក្នុងរបបខ្មែរក្រហម appeared first on Kampuchea Thmey Daily.

លោក យឿន យឿត ថ្កោលទោសចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ
ទីប្រឹក្សារាជរដ្ឋាភិបាល លោក យឿន យឿត ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះផែនការវាយប្រហារតាមរយៈដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានៅក្រុងតាខ្មៅ។​

លោក យឿន យឿត យល់ឃើញថា គម្រោងប៉ុនប៉ងយកជីវិតសម្ដេចតេជោ ហ៊ុន នេះ  គឺជាគម្រោងភេរវកម្ម ដែលរដ្ឋាភិបាលកម្ពុជា ត្រូវតែពន្លឿនការតាក់តែងច្បាប់ប្រឆាំងក្រុមភេរវកម្ម។

ជាមួយគ្នា ទីប្រឹក្សារាជរដ្ឋាភិបាលរូបនេះ  ស្នើឱ្យរដ្ឋាភិបាលវែកមុខមេខ្លោង ដែលរៀបចំគម្រោងធ្វើឃាតសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

គួរឱ្យដឹងថា នៅថ្ងៃទី១៣ ខែកុម្ភៈ នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភាកម្ពុជា  តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ បានទម្លាយសារសំឡេងចំនួន២ ស្ត្រីម្នាក់ដែលប្រមាថដល់សម្ដេចតេជោ និងគ្រួសារដោយប្រើភាសាហិង្សាគ្មានមនុស្សធម៌ចង់យកដ្រូនកសិកម្មដាក់សាំងបាញ់លើផ្ទះសម្ដេចរួចដុតដៃកេះដុតសម្លាប់មិនទុកអ្នកណាម្នាក់នោះទេសូម្បីតែកូនតូចក្នុងអង្រឹង។

សម្ដេច ហ៊ុន សែន អះអាងថា សម្ដេច បានដឹងអំពីមេក្លោងធំរបស់ក្រុមនេះ ថាជាអ្នកណាហើយកំពុងនៅទីណារួចហើយ ប៉ុន្តែមិនទាន់បញ្ចេញនៅពេលនេះឡើយ ពីព្រោះត្រូវកំចាត់ពួកជ្រុលនិយមនិងហិង្សានិយមឲ្យអស់សិន។

តាមរយៈនេះ សម្ដេច ហ៊ុន សែន ក៏បានចោទសួរប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ថាតើប្រទេសនោះគាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះបន្តស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?

ជាមួយគ្នា សម្ដេចក៏រង់ចាំមើលបណ្តាបក្សនយោបាយនិងអ្នកនយោបាយណាខ្លះដែលចេញមុខថ្កោលទោសឬ នៅស្ងៀមឬគាំទ្រចំពោះទង្វើបែបនេះ?  ទន្ទឹមនេះ សម្ដេចក៏បានប្រកាសថានឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់សម្ដេចនិងគ្រួសារសម្ដេច។

ជាការកត់សម្គាល់ មកទល់ម៉ោងនេះ បណ្ដាមន្ត្រីរាជការ កងទ័ព កងកម្លាំង អ្នកឧកញ៉ា​ ឧកញ៉ា និងអ្នកជំនួញ បានបន្តចេញញត្តិថ្កោលទោសជាបន្តបន្ទាប់នៅលើបណ្ដាញផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា៕

The post លោក យឿន យឿត ថ្កោលទោសចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ appeared first on Kampuchea Thmey Daily.