នយោបាយ
លោក យឿន យឿត អះអាងថា លោក សម រង្ស៉ី ទេជាអ្នកដែលរំលោភរដ្ឋធម្មនុញ្ញយ៉ាងពិតប្រាកដ
លោក យឿន យឿត អ្នកតាមដានស្ថានការណ៍នយោបាយ បានអះអាងថា លោក សម រង្ស៉ី ទេជាអ្នកដែលរំលោភរដ្ឋធម្មនុញ្ញយ៉ាងពិតប្រាកដ។ លោកបានលើកឡើងបែបនេះ ឆ្លើយតបទៅ ទណ្ឌិត សម រង្ស៉ី និងក្រុមឧន្ទាមក្រៅច្បាប់មួយចំនួន ដែលនៅតែលើកឡើងដដែលៗថា ការធ្វើវិសោធនកម្មរដ្ឋធមនុញ្ញមាត្រា៣៣ គឺជាការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ ហើយខុសច្បាប់ជាតិ និងអន្តរជាតិ។

លោកបញ្ជាក់ថា «អ្នកដែលរំលោកភធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ អ្នកដែលរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសយ៉ាងធ្ងន់ធ្ងរ ហើយប្រកាសក្តែងៗអួតថាខ្លួនឯងជាអ្នកដែលគោរពកិច្ចព្រមព្រៀងនោះ គ្មានអ្នកណាក្រៅពីលោក សម រង្ស៉ី នោះទេ»។
លោកថា លោក សម រង្ស៉ី បានធ្វើនយោបាយអត្តឃាតខ្លួនឯង តាមរយៈគំនុំសងសឹក ជាមួយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដោយលោកបានផ្តួចផ្តើមគំនិតដាក់ស្នើ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីឱ្យធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញពី ពីរភាគបី (២/៣) មក ៥០%បូក១ ដែលនេះជាការបំផ្លាញនូវកិច្ចសន្តិភាពដែលបានចែងយ៉ាងច្បាស់ថា កម្ពុជាអនុវត្តប្រព័ន្ធនយោបាយ ២/៣ ហើយឱ្យមានចែងក្នុងរដ្ឋធម្មនុញ្ញ។
លោកថា ដោយនយោបាយគំនំសងសឹក ជាមួយសម្តេចក្រុមព្រះ ពេលនោះសម រង្ស៉ី ចាប់ផ្តើមលើកសំណើរនេះមកសម្តេចតេជោ ដើម្បីឱ្យធ្វើវិដោធនកម្មរដ្ឋធម្មនុញ្ញនាពេលនោះ។ ទាំងនេះបញ្ជាក់យ៉ាងច្បាស់ថា លោក សម រង្ស៉ី នេះហើយគឺជាបុគ្គល ដែលបំផ្លាញនូវកិច្ចព្រមព្រៀង បំផ្លាញនូវគោលការណ៍នៃការអនុវត្តប្រព័ន្ធប្រជាធិបតី ពីរភាគបី (២/៣) មក ៥០%បូក១។ នេះជាការបញ្ជាក់បន្ថែមរបស់ លោក យឿន យឿត៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


