ព័ត៌មានជាតិ
លោក យឿន យឿត ថ្កោលទោសចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ
ទីប្រឹក្សារាជរដ្ឋាភិបាល លោក យឿន យឿត ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះផែនការវាយប្រហារតាមរយៈដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានៅក្រុងតាខ្មៅ។

លោក យឿន យឿត យល់ឃើញថា គម្រោងប៉ុនប៉ងយកជីវិតសម្ដេចតេជោ ហ៊ុន នេះ គឺជាគម្រោងភេរវកម្ម ដែលរដ្ឋាភិបាលកម្ពុជា ត្រូវតែពន្លឿនការតាក់តែងច្បាប់ប្រឆាំងក្រុមភេរវកម្ម។
ជាមួយគ្នា ទីប្រឹក្សារាជរដ្ឋាភិបាលរូបនេះ ស្នើឱ្យរដ្ឋាភិបាលវែកមុខមេខ្លោង ដែលរៀបចំគម្រោងធ្វើឃាតសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

គួរឱ្យដឹងថា នៅថ្ងៃទី១៣ ខែកុម្ភៈ នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភាកម្ពុជា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ បានទម្លាយសារសំឡេងចំនួន២ ស្ត្រីម្នាក់ដែលប្រមាថដល់សម្ដេចតេជោ និងគ្រួសារដោយប្រើភាសាហិង្សាគ្មានមនុស្សធម៌ចង់យកដ្រូនកសិកម្មដាក់សាំងបាញ់លើផ្ទះសម្ដេចរួចដុតដៃកេះដុតសម្លាប់មិនទុកអ្នកណាម្នាក់នោះទេសូម្បីតែកូនតូចក្នុងអង្រឹង។
សម្ដេច ហ៊ុន សែន អះអាងថា សម្ដេច បានដឹងអំពីមេក្លោងធំរបស់ក្រុមនេះ ថាជាអ្នកណាហើយកំពុងនៅទីណារួចហើយ ប៉ុន្តែមិនទាន់បញ្ចេញនៅពេលនេះឡើយ ពីព្រោះត្រូវកំចាត់ពួកជ្រុលនិយមនិងហិង្សានិយមឲ្យអស់សិន។
តាមរយៈនេះ សម្ដេច ហ៊ុន សែន ក៏បានចោទសួរប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ថាតើប្រទេសនោះគាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះបន្តស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?
ជាមួយគ្នា សម្ដេចក៏រង់ចាំមើលបណ្តាបក្សនយោបាយនិងអ្នកនយោបាយណាខ្លះដែលចេញមុខថ្កោលទោសឬ នៅស្ងៀមឬគាំទ្រចំពោះទង្វើបែបនេះ? ទន្ទឹមនេះ សម្ដេចក៏បានប្រកាសថានឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់សម្ដេចនិងគ្រួសារសម្ដេច។
ជាការកត់សម្គាល់ មកទល់ម៉ោងនេះ បណ្ដាមន្ត្រីរាជការ កងទ័ព កងកម្លាំង អ្នកឧកញ៉ា ឧកញ៉ា និងអ្នកជំនួញ បានបន្តចេញញត្តិថ្កោលទោសជាបន្តបន្ទាប់នៅលើបណ្ដាញផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១៩ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៧ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១៩ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


