ព័ត៌មានជាតិ
អ្នកវិភាគនយោបាយថា ជិត១ឆ្នាំនៃការបិទច្រកព្រំដែន បញ្ជាក់ច្បាស់ “ខ្មែររស់បានដោយគ្មានថៃ”
លោក យឿន យឿត អ្នកតាមដាន និងវិភាគនយោបាយ បានសរសេរសំណេរផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៥ ខែឧសភា ថា ជិត១ឆ្នាំនៃការបិទច្រកព្រំដែន ដោយសារការឈ្លានពានរបស់ថៃ បានបង្ហាញច្បាស់ថា កម្ពុជាអាចរស់ដោយគ្មានថៃបាន ព្រមទាំងបង្ហាញឱ្យពិភពលោកដឹងថា កម្ពុជាមិនមែនជាឈ្នាន់សេដ្ឋកិច្ចរបស់នរណាម្នាក់ទេ។

ក្នុងសំណេរនោះ លោក យឿន យឿត សរសេរថា៖ “ខ្មែររឹងមាំ! ១ឆ្នាំនៃការបិទច្រក បញ្ជាក់ច្បាស់ថា “ខ្មែររស់បានដោយគ្មានថៃ” ជិតមួយឆ្នាំមកនេះ យើងបានបង្ហាញឱ្យពិភពលោកឃើញថា កម្ពុជាមិនមែនជាឈ្នាន់សេដ្ឋកិច្ចរបស់នរណាម្នាក់ឡើយ។ តថភាពបានបង្ហាញថា ខ្មែរអាចរស់ដោយខ្លួនឯងបាន៖ យើងមានផ្លូវដង្ហើមសេដ្ឋកិច្ចចម្រុះ និងម្ចាស់ការលើខ្លួនឯង”។ លោកក៏បានសង្កត់ធ្ងន់ទៀតថា “ថៃទេដែលកំពុងដង្ហក់៖ បើគ្មានកម្លាំងពលកម្ម និងទីផ្សារខ្មែរ វិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចថៃនឹងត្រូវខាតបង់ធ្ងន់ធ្ងរ”។

គួររម្លឹកថា ថៃមិនត្រឹមតែជាអ្នកឈ្លានពានទឹកដីរបស់កម្ពុជានោះទេ ថៃក៏បានបិទច្រកព្រំដែនគោកដោយឯកតោភាគីជាមួយកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២៥ ក្រោយមក រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបិទច្រកព្រំដែនវិញជាការឆ្លើយតប។
ជុំវិញករណីនេះ កាលពីថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ ២០២៥ ក្នុងពិធីអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ច្បាស់ថា កម្ពុជាមិនបើកច្រកព្រំដែនផ្លូវគោកមុន ហើយក៏មិនស្នើសុំភាគីថៃឱ្យបើកឡើងវិញដែរ ព្រោះថៃគឺជាអ្នកបិទ ថៃត្រូវតែបើកវិញដោយខ្លួនឯងជាមុន ទើបកម្ពុជាព្រមបើកតាមក្រោយ។
ជាមួយគ្នានេះ បើតាមការចុះផ្សាយព័ត៌មានរបស់កាសែត The Nation Thailand នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ផលប៉ះពាល់ពីការបិទច្រកព្រំដែនគោកជាមួយកម្ពុជា ជិត១ឆ្នាំនេះ ធ្វើឱ្យថៃបាត់បង់តម្លៃពាណិជ្ជកម្មនាំចេញ-នាំចូលតាមផ្លូវគោកប្រមាណ១៨០ ពាន់លានបាត ឬប្រហែលជាង៥ពាន់លានដុល្លារអាមេរិក។ ចំណែក អាជីវកម្មនៅព្រំដែន ប្រហែល៣០% នៃអាជីវកម្មនៅតាមព្រំដែន ដូចជា ក្រុមហ៊ុនដឹកជញ្ជូន ភោជនីយដ្ឋាន និងសណ្ឋាគារ ត្រូវបានបិទទ្វារ ដោយសារមិនអាចទ្រាំទ្រនឹងថ្លៃដើមប្រតិបត្តិការបាន។ ចំពោះការវិនិយោគរបស់ថៃនៅកម្ពុជាដែលមានតម្លៃប្រហែល៤ ទៅ៥ ពាន់លានដុល្លារ កំពុងរងផលប៉ះពាល់តាមរយៈការកាត់បន្ថយទំហំអាជីវកម្ម ឬការផ្អាកដំណើរការជាបណ្ដោះអាសន្ន។
តាមប្រភពដដែល ជម្លោះព្រំដែនជាមួយកម្ពុជា ក៏ធ្វើឱ្យថៃបាត់បង់ទីផ្សារទៅលើប្រទេសគូប្រជែង
ដោយជម្លោះនេះបានក្លាយជាឱកាសសម្រាប់ប្រទេសជិតខាងផ្សេងទៀតក្នុងការចូលមកជំនួសកន្លែងទំនិញថៃក្នុងទីផ្សារកម្ពុជា ដូចជាប្រទេសសិង្ហបុរី តម្លៃពាណិជ្ជកម្មជាមួយកម្ពុជាកើនឡើងជាង ២០០%, ប្រទេសវៀតណាម កើនឡើងជាង ២០% និងប្រទេសម៉ាឡេស៊ី កើនឡើងប្រហែល ៣០-៤០% ៕

-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានជាតិ៤ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


