ព័ត៌មានជាតិ
លោក យឿន យឿត៖ សង្គ្រាមឈុតធំ កម្ពុជា-ថៃ នឹងកើតឡើងទៀត បើថៃនៅតែរក្សាមហិច្ឆិតាឈ្លានពានដីខ្មែរ
លោក យឿន យឿត អ្នកតាមដានស្ថានការណ៍នយោបាយ ថា សង្គ្រាមឈុតធំ កម្ពុជា-ថៃ នឹងកើតឡើងទៀត បើថៃនៅតែរក្សាមហិច្ឆិតាឈ្លានពានដីខ្មែរ។

តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ លោកបានសរសេររៀបរាប់ដូច្នេះថា «បើថៃនៅតែរក្សាមហិច្ឆិតាឈ្លានពានដីខ្មែរ និងមិនរវល់នឹងការអន្តរាគមន៍ពីបរទេស ជាពិសេសគោរពច្បាប់អន្តរជាតិ ឱ្យបញ្ចប់ទំនាស់ព្រំដែនកម្ពុជា-ថៃ នោះសង្គ្រាមឈុតធំកម្ពុជា-ថៃនឹងកើតឡើងទៀត»។
ទោះជាយ៉ាងណា លោកថា ការធ្វើឱ្យមានប្រក្រតីភាពឡើងវិញក្នុងទំនាក់ទំនងលើគ្រប់វិស័យរវាងកម្ពុជា-ថៃ គឺអាស្រ័យទាំងស្រុងទៅលើឥរិយាបថរបស់ថៃ ទាំងថ្នាក់ដឹកនាំ និងកងទ័ពថៃ បើនាយករដ្ឋមន្រ្តី បញ្ចប់សកម្មភាពញុះញង់បង្កហេតុរបស់អ្នកនយោបាយ និងកងទ័ព រួមទាំងប្រជាជនថៃមួយចំនួន ពិសេសការប្រើប្រាស់ភាសាមើលងាយមើលថោក និងការបង្ហាញនូវភាពរើសអើងមកលើថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា។

លោកថា សម្រាប់កម្ពុជា ទាំងថ្នាក់ដឹកនាំ ទាំងកងទ័ព និងប្រជាជន គឺមានសំឡេងបេះដូងក្នុងចង្វាក់តែមួយគឺ “យើងស្រឡាញ់សន្តិភាព ចង់បានព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍជាមួយប្រទេសជិតខាង បណ្តាប្រទេសក្នុងតំបន់ និង នៅជុំវិញពិភពលោក”។
បើតាមលោក យឿន យឿត «បើមានវ៉ៃឈុតធំមែន ម្តងនេះថៃនឹងទទួលរងគ្រោះកាន់តែធំ កម្ពុជា នឹងមិនបន្ធូរដៃឱ្យថៃជាដាច់ខាតពីព្រោះកម្ពុជាធ្វើសង្គ្រាមដើម្បីការពារដែនអធិបតេយ្យភាពនិងការពារបូរណភាពដែនដីរបស់ខ្លួន»។ លោកថា សម្លេងបរទេសនឹងស្រែកគាំទ្រកម្ពុជា ពេញពិភពលោក ព្រោះថៃកំពុងបង្កើតកំហុសឆ្លងដែលជាភស្តុតាងនៃការរំលោភបទឈប់បាញ់ បំពានដីតាមព្រំដែនកម្ពុជា ដូចជាការរាយបន្លាលួស ជាដើម។
ជាងនេះទៅទៀត បើថៃវ៉ៃឈុតធំមែនថៃ នឹងចាញ់កម្ពុជា គ្រប់សមរភូមិទាំងការទូត យោធា និងការគាំទ្រពីរអន្តរជាតិ ដោយសារមហិច្ឆិតាឈ្លានពានរបស់ថៃមកលើកម្ពុជា។ នេះជាការបញ្ជាក់បន្ថែមរបស់ លោក យឿន យឿត។

សូមជម្រាបដែរថា ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមានកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មក ភាគីកម្ពុជាបានអនុវត្តយ៉ាងម៉ឺងម៉ាត់ប្រកបដោយសុឆន្ទៈ និងស្មោះត្រង់ក្នុងស្មារតីស្រឡាញ់សន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែ ភាគីថៃវិញ បានបង្ហាញចេតនាបំផ្លាញកិច្ចព្រមព្រៀងនេះយ៉ាងច្បាស់តាមរយៈការប្រើប្រាស់វិធីសាស្ត្រឈ្លានពានដោយស្ងៀមស្ងាត់ ដូចជា ការប្រើកងទ័ពឱ្យរុលចូលទឹកដីកម្ពុជា ដើម្បីរាយបន្លាលួស ការឈូសផ្លូវចូលក្នុងដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ព្រមទាំង ការបាញ់ចម្ពាមកៅស៊ូជំនួសដោយកាំភ្លើងមកលើកងទ័ពកម្ពុជាជាដើម៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


