ព័ត៌មានជាតិ
លោក យឿន យឿត៖ ការដើរថ្មើរជើងរបស់កូនខ្មែរបង្ហាញពីឆន្ទៈជឿជាក់លើរដ្ឋាភិបាល និងកងទ័ពជួរមុខ
អ្នកតាមដានស្ថានការណ៍នយោបាយ លោក យឿន យឿត បានលើកឡើងថា លោកពិតជាមានមោទនភាពជាខ្លាំង ដែលឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានរៀបចំកម្មវិធីការធ្វើដំណើរថ្មើរជើង “Solidarity March” នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នេះ ដោយមានប្រជាជនខ្មែររាប់ម៉ឺននាក់ចូលរួម ហើយលោកថា ការចូលរួមពីមហាគ្រួសារខ្មែរនេះ បានបង្ហាញពីឆន្ទៈស្រឡាញ់ជាតិ និងការជឿជាក់លើរាជរដ្ឋាភិបាល និងកងទ័ពជួរមុខ ក្នុងការការពារបូរណភាពទឹកដី។

លោក យឿន យឿត បាននិយាយថា៖ “ការជួបជុំគ្នាដើរថ្មើរជើងថ្ងៃនេះ គឺជាកម្មវិធីរបស់បងប្អូនមហាគ្រួសារខ្មែរគ្រប់គ្នា ដោយបានបញ្ជាក់ទឹកចិត្តម្នាក់ៗដែលជាកូនខ្មែរ មានការគិតគូរ យល់ពីសុខទុក្ខ និងចូលរួមចំណែកដោយឆន្ទៈ មោទនភាព និងការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងទ័ពជួរមុខរបស់កម្ពុជា ចំពោះការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា”។
លោកបានបន្តថា ការចូលរួមគាំទ្រពីប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាននេះ ពិតជាបានបង្ហាញយ៉ាងច្បាស់ពីការស្នេហាជាតិ ការគាំទ្រដល់រាជរដ្ឋាភិបាល និងកងទ័ពរបស់កម្ពុជា ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហានការពារទឹកដីនៅសមរភូមិជួរមុខ ដោយប្រើប្រាស់យន្តការទាំង៣ គឺច្បាប់ ការទូត និងយោធា។ លោកបន្ថែមថា៖ “ទោះបីក្រោមកម្តៅថ្ងៃ និងត្រូវធ្វើដំណើរដោយថ្មើរជើង ពួកយើងនៅតែបន្តច្រៀងបទដែនដីខ្មែរឥតដាច់ខាត។ បទនេះ បានអង្រួនបេះដូងបងប្អូនខ្មែរគ្រប់និន្នាការនយោបាយ នេះហើយស្មារតីស្នេហាជាតិដ៏ក្លៀវក្លារបស់ប្រជាជនកម្ពុជា”។

សម្រាប់លោក យឿន យឿត ពិតជាគាំទ្រយ៉ាងមុតមាំចំពោះព្រឹត្តិការណ៍នេះ ហើយលោកក៏សង្កេតឃើញថា ក្រៅពីអ្នកចូលរួមផ្ទាល់ ព្រឹត្តិការណ៍នេះ ក៏ទទួលបានការគាំទ្រខ្លាំងដូចគ្នាពីមហាជននៅលើបណ្តាញសង្គម តាមរយៈការផុស និងការប្តូរប្រូហ្វាល់នានា។
សូមជម្រាបថា កម្មវិធីការធ្វើដំណើរថ្មើរជើង “Solidarity March” ជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដោយមានប្រជាជនខ្មែរមកពីគ្រប់មជ្ឈដ្ឋានចូលរួមជាង ១៥ម៉ឺននាក់ ដើម្បីបង្ហាញការគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ។ ក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា នៅពេលដែលប្រទេសកម្ពុជារងការគំរាមកំហែង ប្រជាជនខ្មែរមិននៅស្ងៀមឡើយ គឺរួមគ្នាជាកម្លាំងគាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងជាតិ ក្នុងការការពារបូរណភាពទឹកដី។
ឯកឧត្តម ហ៊ុន ម៉ានី ក៏បានបញ្ជាក់ដែរថា ការជួបជុំរបស់ប្រជាជនកម្ពុជាក្នុងព្រឹត្តិការណ៍នេះ មិនមានបំណងបង្ហាញកម្លាំង គំរាមកំហែង ឬសារអវិជ្ជមានដល់ជនណាទេ ពោល គឺកម្មវិធីនេះ រៀបចំឡើងដើម្បីបង្ហាញក្នុងនាមជាកូនខ្មែរ រួមគ្នាគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា៕




-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៦ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


