លោក ស៊ូ សុជាតិ Archives - Kampuchea Thmey Daily

កម្ពុជា-ជប៉ុន រួមគ្នាជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងការអភិវឌ្ឍវិស័យមូលបត្រ
និយ័តករ​មូលបត្រ​កម្ពុជា និង​ក្រុមហ៊ុន GFTN Japan Ltd. របស់​ជប៉ុន បាន​ចុះ​អនុស្សរណៈយោគយល់​គ្នា (MoU) ​ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យាហិរញ្ញវត្ថុ ( Fintech) ក្នុង​ការ​អភិវឌ្ឍ​វិស័យ​មូលបត្ររបស់កម្ពុជាឱ្យកាន់តែភាពសម្បូរបែប និងផ្តល់ភាពងាយស្រួលដល់វិនិយោគិន។

លោក ស៊ូ សុជាតិ បាន​​ឱ្យ «កម្ពុជាថ្មី» ​ដឹង​នៅ​ថ្ងៃ​ទី​០៥ ខែ​មិនា ឆ្នាំ​២០២៦ នេះ​ថា និយ័តករ​មូលបត្រ​កម្ពុជា បាន​ចុះ​​​MoU​ ជា​មួយ​នឹង​ក្រុមហ៊ុនGFTN Japan Ltd. របស់​ជប៉ុន ​ដែលជា​ក្រុមហ៊ុន​ផ្នែក​រៀប​ចំ​ និង​យល់​ដឹង​ការងារ​ផ្នែក​តួនាទី​នៃ​​ការប្រើប្រាស់ឌីជីថល និង បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech)។

លោកបានគូសបញ្ជាក់ថា ក្រុមហ៊ុន​នេះ​ ជា​ក្រុម​នៃ​ផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យា (Finance and technology)ដែល​មាន​ឈ្មោះ​ថា បណ្តាញហិរញ្ញវត្ថុ និងបច្ចេកវិទ្យាសកល (Global Finance and technology network ) ដោយ​មាន​តួនាទី​ជាអ្នក​រៀប​ចំ​ផង​ ជា​អ្នក​ជំនាញ​ផង ហើយ​ក៏​ជា​អ្នក​ជំនាញ​ផង​ផ្នែក technology ​មាន​ស្នាក់​ការ​នៅ​សង្ហបុរី និង​ទីក្រុង​តូក្យូ។

លោក​ថា៖«ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​និយ័តករ​មូលបត្រ និង​ក្រុមហ៊ុន​​ជប៉ុន​នេះ ធ្វើ​ឡើង​នៅ​ក្នុង​គោលដៅ​សំខាន់ គឺ​​ដើម្បី​ចែក​រំលែក​នូវ​បទ​ពិសោធន៍​គ្នា​ទៅវិញ​ទៅ​មក​ផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យា (Finance and technology) ។ ជា​ពិសេស​ពាក់ព័ន្ធ​និង​វិស័យ​មូលបត្រ​ លើ​ការ​បង្កើត​កិច្ចសហប្រតិបត្តិការ ដោយផ្តោត លើអត្ថប្រយោជន៍​រួម​នៃ​ការ​ជំរុញ​នវានុវត្តន៍​បច្ចេកវិទ្យាហិរញ្ញវត្ថុ, ការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងវិស័យមូលបត្រ និងស្ថាប័ន, ការកសាងសមត្ថភាពរបស់មន្ត្រីជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការបង្កើតកិច្ចសហការ អន្តរជាតិ»។

លោក ស៊ូ សុជាតិ បាន​បញ្ជាក់​ថា ការងារ​នេះ​បាន​នឹង​កំពុង​ចាប់​ផ្តើម​ជា​មួយ​គ្នា មាន​ន័យ​ថា​បច្ចុប្បន្ន​កម្ពុជា និង​ជប៉ុន ជា​ដៃ​គូ​ជា​មួយ​គ្នា​ផ្នែក​និយ័តករ​ និង​ពិនិត្យ​មើល​រឿង​ផ្នែក​បទ​បញ្ញាត្តិ ដោយ​ខាង​ក្រុមហ៊ុន​ជប៉ុន​ជា​អ្នក​ចែក​រំលែក​បទពិសោធន៍​មក​កាន់​កម្ពុជា​លើ​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ថ្មីៗ ការប្រកួតប្រជែង និង​ហានិភ័យ​នានា ​​ដែល​កម្ពុជា​ត្រូវ​ការ​ចាំ​បាច់​នូវ​អ្នក​ជំនាញ​ដើម្បី​អាច​ឱ្យ​និយ័តករមូលបត្រ​អាច​ធ្វើ​ការងារ​គ្រប់គ្រង​ក៏​ដូច​ជា​បទបញ្ញាត្តិ​កាន់​តែ​អាច​ទទួល​យក​បាន​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ថ្មី​ៗ។

ទន្ទឹម​នេះ លោក ស៊ូ សុជាតិ បាន​បន្ថែម​ថា ​ដំណាង​ក្រុមហ៊ុនលោក Takeshi Kito ​ក៏​នឹង​រៀប​ចំ​ការ​ធ្វើ​ពិព័រណ៍បច្ចេកវិទ្យា (Fintech) សម្រាប់​វិស័យ​ហិរញ្ញវត្ថុ​ជា​រួម​នៅ​កម្ពុជា​នៅ​ចុង​ឆ្នាំ​២០២៦ នេះ​ ដោយ​និយ័តករ​មូលបត្រ​កម្ពុជា ក៏​នឹង​ចូល​រួម​ជា​មួយក្រុមហ៊ុនក្នុងការបង្ហាញនូវ​ការ​រីកចម្រើន​វិស័យ​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យាពីប្រទេសជប៉ុនមកកាន់កម្ពុជា៕

ដោយ៖ ឌិន​ ថារី

The post កម្ពុជា-ជប៉ុន រួមគ្នាជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងការអភិវឌ្ឍវិស័យមូលបត្រ appeared first on Kampuchea Thmey Daily.

ការលើកលែងពន្ធលើចំណេញមូលធន នឹងទាក់​ទាញ​វិនិយោគិនឱ្យចូលមកក្នុងវិស័យមូលបត្រកាន់តែច្រើន
ពាក់ព័ន្ធ​នឹង​ការ​សម្រេច​អនុម័ត​របស់​ក្រសួង​សេដ្ឋកិច្ច​ ស្តីពី ការលើកលែងពន្ធលើ​ចំណេញ​មូលធន​សម្រាប់​ផលិតផល​ក្នុង​វិស័យ​មូលបត្រ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​និយ័តករ​មូលបត្រ​កម្ពុជា (ន.ម.ក.) បាន​មាន​ប្រសាសន៍​ថា នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​លើក​ទឹក​ចិត្ត​ពន្ធ​របស់​រាជរដ្ឋាភិបាល​សម្រាប់​វិស័យ​មូលបត្រ​។

ថ្លែង​ប្រាប់​«កម្ពុជា​ថ្មី» នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៦ នេះ លោក ស៊ូ សុជាតិ បាន​លើក​ឡើង​កន្លង​មក​ជុំ​វិញ​វិស័យ​មូលបត្រ​ក៏​មាន​អនុក្រឹត​ផ្សេង​ដែល​ការ​លើក​ទឹក​ចិត្ត​ដល់​វិនិយោគិន​ក្នុង​វិស័យ​មួយ​នេះ​ផង​ដែរ​​។

ជាក់ស្តែង​ ការ​សម្រេច​អនុម័ត​របស់​ក្រសួង​សេដ្ឋកិច្ច​នេះ​ទៀត​សោទ គឺ​ជា​ការ​បញ្ជាក់​ជំហរ​មួយ​ផ្សេង​ទៀត​សម្រាប់​ពន្ធ​ថ្មី​ ព្រោះ​​កាល​ពី​ក្នុង​ឆ្នាំ​២០២៥ ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​ ក៏​បាន​ប្រកាស​ស្តី​ពី​ការ​យក​ពន្ធ​លើ​ចំណេញ​មូលធន​ ដូច្នេះ​ហើយ​ការ​សម្រេច​អនុម័ត​លើកលែង​ពន្ធលើ​ចំណេញ​មូលធន​សម្រាប់​ផលិតផល​ក្នុង​វិស័យមូលបត្រ​នេះ​បញ្ជាក់​បន្ថែម​ថា ជា​ការ​គាំ​ទ្រ និង​ជា​ការ​លើក​ទឹក​ចិត្ត​សម្រាប់​ឱ្យ​វិនិយោគិន​ធ្វើ​​ការ​ជួញ​ដូរ​ក្នុង​វិស័យ​មូលបត្រ​ដោយ​មិន​ទាន់​មាន​ការ​យក​ពន្ធ​លើ​ចំណេញ​មូល​ធន​ ដែល​នេះ​ជា​ផ្នែក​នៃ​​ការ​គាំ​ទ្រ​របស់​រាជរដ្ឋាភិបាល​សម្រាប់​អភិវឌ្ឍន៍​បន្ត​នៅ​ក្នុង​វិស័យ​មួយ​​នេះ។

សម្រាប់​ឆ្នាំ២០២៦​ នេះ​ លោក ស៊ូ សុជាតិ បាន​អះអាង​ថា និយ័តករមូលបត្រ​កម្ពុជា​មាន​សុទិដ្ឋិនិយម​ថា​ បន្ទាប់​ពី​ការ​ប្រកាស​លើក​លែង​ពន្ធ​លើ​ចំណេញ​មូលធន​នេះ​ហើយ​នឹង​មាន​ក្រុមហ៊ុន​ជា​ច្រើន​ដែល​នឹង​ចាប់​ផ្តើម​ចូល​​ទីផ្សារ​ មាន​ការ​បោះ​ផ្សាយ​មូលបត្រ​កម្មសិទ្ធ​ ប៉ុន្តែ​ការ​បោះ​ផ្សាយ​មូលបត្រ​កម្មសិទ្ធ គឺ​អាច​នៅ​មាន​ទំហំ​តូចៗ​នៅ​ឡើយ​។ ដោយ​ឡែក និយ័តករ​មូលបត្រ​កម្ពុជា​ ក៏​នឹង​មានការ​បោះ​ផ្សាយ​មូលបត្រ​បំណុល​ដែល​មាន​ទំហំ​ធំ​ៗ​នៅក្នុង​ឆ្នាំ​២០២៦​ នេះ​។

ជា​មួយ​គ្នា​នេះ លោក​ ស៊ូ សុជាតិ ជឿជាក់​ថា ទំហំ​នៃ​ការ​បោះ​ផ្សាយ​ ឆ្នាំ​២០២៦​ នេះ​ និយ័តករមូលបត្រ​នឹង​ខិតខំ​ជំរុញ​ឱ្យ​បាន​រហូត​ដល់​ទំហំ​ប្រហាក់ប្រហែល​ ៣០០​លាន​ដុល្លារ​អាមេរិក​សម្រាប់​ចុះ​ផ្សាយ​នៅ​ក្នុង​ផ្សារ​មូលបត្រ​។

សូម​ជម្រាប​ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៦ បាន​ប្រកាស​អនុម័ត​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​ការលើកលែងពន្ធលើចំណេញមូលធន​សម្រាប់ផលិតផល​ក្នុង​វិស័យមូលបត្រ សំដៅធ្វើយ៉ាង​ដើម្បី​ទាក់ទាញ​វិស័យ​ឯកជន​ធ្វើការបោះផ្សាយមូលបត្រនៅលើផ្សារមូលបត្រកម្ពុជា ដែលត្រូវ​បាន​ចាត់​ទុកថា​ជា​ប្រភព​ទុនថ្មី។

ការ​សម្រេច​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ការ​លើកលែងពន្ធលើ​ចំណេញមូលធនសម្រាប់ផលិតផលក្នុងវិស័យមូលបត្រ​នេះ គឺ​ធ្វើ​ឡើង​នៅ​ក្នុងគោលបំណងផ្តល់ការលើកលែងពន្ធលើចំណេញ មូលធន​សម្រាប់​ផលិតផលមូលបត្រ​ស្រប​តាមអនុក្រឹត្យ​លេខ ៣៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ស្តីពី​ការលើក​ទឹកចិត្តពន្ធដារ​ក្នុងវិស័យ​មូលបត្រ និង​ការ​ពន្យារពេលអនុវត្តពន្ធលើចំណេញមូលធនសម្រាប់ ផលិតផលផ្សេងទៀតក្នុងវិស័យមូលបត្រ៕

ដោយ៖ ឌិន ថារី

The post ការលើកលែងពន្ធលើចំណេញមូលធន នឹងទាក់​ទាញ​វិនិយោគិនឱ្យចូលមកក្នុងវិស័យមូលបត្រកាន់តែច្រើន appeared first on Kampuchea Thmey Daily.

លោក ស៊ូ សុជាតិ៖ ការដាក់ឱ្យដំណើរការថ្នាលជួញដូរទ្រព្យឌីជីថលក្នុងវិស័យមូលបត្រ បង្ហាញពីវឌ្ឍនភាពនៃការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ
លោក ស៊ូ សុជាតិ ​អគ្គនាយក​និយ័ត​ករ​មូលបត្រ​កម្ពុជាបានលើកឡើងថា ការដាក់ឱ្យដំណើរកាថ្នាល​ជួញដូរទ្រព្យឌីជីថល​នៅ​ក្នុងវិស័យមូលបត្រ គឺបង្ហាញ​ពីវឌ្ឍនភាព​នៃ​ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងវិស័យមូលបត្រ តាមរយៈ​ការជំរុញ​ការ​អនុវត្ត​ក្របខ័ណ្ឌ​គោលនយោបាយ​របស់រាជរដ្ឋាភិបាល​ពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ។

លោក​បាន​លើក​ឡើង​បែប​នេះ នៅក្នុង​កម្មវិធីដាក់ឱ្យដំណើរការផ្ទាល់ជួញដូរទ្រព្យឌីជីថលនៅក្នុងបរិស្ថាន សាកល្បង​បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្ររបស់ក្រុមហ៊ុន ស៊ីធីអ៊ុច-98 កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

បើតាមលោក​ ស៊ូ សុជាតិ ការដាក់ឱ្យដំណើរកាថ្នាល ជួញដូរ​ទ្រព្យឌីជីថល​របស់​ក្រុមហ៊ុន ស៊ីធីអ៊ុច-98 ឯ.ក នៅក្នុងបរិស្ថានសាកល្បង​បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យមូលបត្រ គឺបង្ហាញពី​វឌ្ឍនភាព​នៃ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​ក្នុង​វិស័យមូលបត្រ តាមរយៈ​ការជំរុញ​ការ​អនុវត្ត​ក្របខ័ណ្ឌ​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងបច្ចេកវិទ្យា ហិរញ្ញវត្ថុ។

លោក​បានគូសបញ្ជាក់ថា៖ «បន្ទាប់ពីក្រុមហ៊ុនជោគជ័យក្នុងការសាកល្បងផ្ទាល់ជួញដូរទ្រព្យឌីជីថលក្នុងបរិស្ថានសាកល្បង​បច្ចេក​វិទ្យាហិរញ្ញវត្ថុ​ក្នុងវិស័យមូលបត្រ ក្រុមហ៊ុនអាចស្នើសុំអាជ្ញាបណ្ណ ដើម្បីធ្វើ​អាជីវកម្មផ្តល់សេវាទ្រព្យឌីជីថល ស្របតាមបទប្បញ្ញត្តិជាធរមានផងដែរ»។

កម្មវិធីដាក់ឱ្យដំណើរការថ្នាល ជួញដូរទ្រព្យឌីជីថល ត្រូវបានរៀបចំឡើង​ក្នុងគោល​បំណង​បង្ហាញ​ដល់​សាធារណជន និង​វិនិយោគិន សក្តានុពល​អំពី​ការ​ដាក់​ឱ្យដំណើរការផ្ទាលជួញដូរទ្រព្យឌីជីថល របស់ក្រុមហ៊ុន ស៊ីធីអ៊ុច-98 ឯ.ក ដែល ជាក្រុមហ៊ុនទទួលបានការអនុញ្ញាតពី​និយ័តករមូលបត្រ​កម្ពុជា​ ឱ្យដាក់​ថ្នាល​ជួញដូរទ្រព្យ​ឌីជីថល​ចូលរួម​ក្នុងបរិស្ថាន​សាក​ល្បង​​បច្ចេកវិទ្យា​ហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ។

ជាក់ស្តែង​ ថ្នាលជួញដូរ​ទ្រព្យឌីជីថល ជា​ថ្នាលជួញដូរដែល​ប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន ដែលត្រូវ​បាន​មជ្ឈដ្ឋាន​ទូទាំង​ពិភព​លោក​ចាត់ទុក​ថា​ជា​បច្ចេកវិទ្យាថ្មីមួយ ដែល​អាចជួយបង្កើននូវប្រសិទ្ធិភាព សុវត្ថិភាព និង​តម្លាភាព​នៃ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ ព្រម​ទាំង​បង្កើតនូវ​កាលានុវត្តភាពជាផលិតផល និង​សេវាកម្មហិរញ្ញវត្ថុថ្មីៗនៅក្នុងវិស័យមូលបត្រ៕

The post លោក ស៊ូ សុជាតិ៖ ការដាក់ឱ្យដំណើរការថ្នាលជួញដូរទ្រព្យឌីជីថលក្នុងវិស័យមូលបត្រ បង្ហាញពីវឌ្ឍនភាពនៃការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ appeared first on Kampuchea Thmey Daily.

ផ្សារមូលបត្រកៀរគរទុនប្រមាណ ៧០០ លានដុល្លារ
លោក ស៊ូ សុជាតិ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​និយ័តករ​មូលបត្រ​កម្ពុជា បាន​បញ្ជាក់​ប្រាប់ឱ្យ​ដឹង​ថា គិត​រហូតមកដល់​ពេល​នេះ ក្រុមហ៊ុន​ដែល​បាន​បោះ​ផ្សាយ និង​ចុះ​បញ្ជី​លក់​មូលបត្រ នៅ​ផ្សារ​មូលបត្រ​កម្ពុជា បាន​ប្រមូល​សាច់​ប្រាក់​ពី​ទីផ្សារ​ក្នុង​រង្វង់ ៧០០ លាន​ដុល្លារ​អាមេរិក​។

ក្នុង​ពិធី​ចុះ​បញ្ជី​លក់​សញ្ញាបណ្ណ​ជាផ្លូវការរបស់ ក្រុមហ៊ុន ជូនពេញ អាហ្វ្រិកូ នៅផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៦​ លោក ស៊ូ សុជាតិ ​មាន​ប្រសាសន៍​ថា តាម​រយៈការ​ដាក់​ចេញ​នូវ​បទប្បញ្ញត្តិ​ថ្មី​ៗ និង​គំនិត​ផ្តួច​ផ្តើម​ដើម្បី​បង្កើន​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សាធារណជន​ និង​បណ្តា​ក្រុមហ៊ុន​នានា ទីផ្សារ​មូលបត្រ​កម្ពុជា​បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ដោយ​ក្នុង​នោះ​មាន​ក្រុមហ៊ុន​ជា​ច្រើន​ដែល​​កំពុង​ត្រៀម​ខ្លួន​ធ្វើ​ការ​បោះ​ពុម្ភ​ផ្សាយ​លក់​ទាំង​មូលបត្រ​កម្មសិទ្ធិ និង​មូល​បត្រ​ចំណូល ហើយ​នឹង​អាច​ធ្វើ​ការ​ចុះ​​បញ្ជី​លក់​​មូល​បត្រ​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​នាពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

គិតមកដល់ពេលនេះ ក្រុមហ៊ុនដែលបានបោះផ្សាយ និងចុះបញ្ជីលក់មូលបត្រនៅផ្សារ មូលបត្រកម្ពុជា បានប្រមូលសាច់ប្រាក់ពីទីផ្សារក្នុងរង្វង់ ៧០០ លានដុល្លារអាម៉េរិក។ ក្នុងនោះ មានក្រុមហ៊ុន​ចំនួន ១២ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុនចំនួន ១៥ បានបោះផ្សាយលក់ មូលបត្របំណុល ដោយ​រួមបញ្ចូលទាំងសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណចីរភាព ដែលនេះជាមោទនភាពមួយសម្រាប់កម្ពុជា។

លោក​ ស៊ូ សុជាតិ បាន​អះអាង​ថា «ថ្វី​ត្បិត​តែ​ប្រទេស​កម្ពុជា​យើង​ចាប់ផ្តើមទីផ្សារក្រោយគេ ហើយ​ទំហំ​ទីផ្សារ​នៅតូច ប៉ុន្តែ​ការ​អនុវត្ត និង​ការ​អភិវឌ្ឍទីផ្សារ គឺ​​ស្រប​ទៅនឹងនិន្នាការថ្នាក់តំបន់ និងសកល»។

ទន្ទឹម​នេះ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា បាន​លើក​ឡើង​ដែរ​ថា សក្តានុពលនៃទីផ្សារមូលបត្រ គឺពុំមានដែនកំណត់នោះទេ ក្រុមហ៊ុនដែល​មាន​កំណើន​អាជីវកម្ម​អាច​កៀរគរទុន​ម្តងហើយម្តងទៀត ដោយវិសាលភាពនៃវិនិយោគិនរបស់យើងធំទូលាយ និងមានពីគ្រប់វិស័យ ទាំង​រូបវ័ន្តបុគ្គល និងនីតិបុគ្គល ទាំងក្នុងស្រុក និងក្រៅស្រុក។

តាមរយៈសមិទ្ធិផលកន្លងមក និងការប្រមូលទុនយ៉ាងគំហុកនៅក្នុងឆ្នាំមុននេះ ការកៀរគរទុនបាន​កើនឡើង​រហូត​ដល់​ប្រមាណ ២៦៥ លានដុល្លារអាមេរិក។

ពាក់ព័ន្ធទៅនឹងទីផ្សារភាគហ៊ុន លោក ហុង សុហួរ ក៏បានឱ្យដឹងដែរថា គិតត្រឹមបច្ចុប្បន្ន​នេះ​ ផ្សារ​មូលបត្រ​កម្ពុជា​មានក្រុមហ៊ុន​ចុះ​បញ្ជីសរុប​ចំនួន ២៧ ដែលរួមមានក្រុមហ៊ុនចំនួន ១២ បានចុះ​បញ្ជីលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុន ១៥ ទៀត បាន​ចុះ​បញ្ជី​ជា​សញ្ញាបណ្ណ​សាជីវកម្ម។ ក្រុមហ៊ុនទាំង ២៧ នេះ បានប្រមូលទុនសរុបពីផ្សារមូលបត្រប្រមាណជា ៧០៣ លានដុល្លារអាមេរិក។

បើក្រលេកមើលទិន្នន័យទីផ្សារវិញ​ ក្នុងឆ្នាំ២០២៥ ទីផ្សារមានស្ថិរភាព និងមានភាពធន់ ដោយសន្ទស្សន៍ទីផ្សារបានបិទនៅ ៤២៣,០៦ពិន្ទុ កើនឡើង២,៥% បើធៀប នឹងឆ្នាំ២០២៤ ហើយទំហំជួញដូរភាគហ៊ុនជាមធ្យមក្នុងមួយថ្ងៃមានប្រមាណ ១១ ម៉ឺនដុល្លារ ជាមួយនឹងបរិមាណជួញដូរភាគហ៊ុនជាមធ្យមមានប្រមាណជា ១០ ម៉ឺនភាគហ៊ុន ដោយមានការជួញដូរតាមការចរចាបានកើតឡើងជាច្រើនដងក្នុងឆ្នាំ២០២៥ កន្លងទៅនេះ។

រីឯចំនួនគណនីជួញដូរបានហក់ទៅដល់ប្រមាណជា ៧៣.០០០ គណនីជួញដូរ គិតត្រឹមឆ្នាំ២០២៥ ដោយមានកើន ឡើងប្រមាណជា ១៤.៥០០ គណនី បើធៀបនឹងឆ្នាំ២០២៤។

លោក ហុង សុហួរ បានសង្កត់ធ្ងន់ថា ទោះបីជាស្ថានភាពសេដ្ឋកិច្ចជា សកលហាក់មានភាពមិននឹងនរ បន្ថែមដោយការឈានពានពីសំណាក់ប្រទេសជិតខាងមកលើប្រទេសកម្ពុជាក្តី តែផ្សារមូលបត្រកម្ពុជានៅតែធ្វើដំណើរយ៉ាងស្វាហាប់ទៅមុខ និងរក្សាបានភាពធន់ ពោលគឺធ្វើដំណើរឆ្ពោះទៅមុខជានិច្ច ទោះបីជាជំហ៊ានតូចៗក្តី តែនៅតែបន្តឥតឈប់ឈរ៕

The post ផ្សារមូលបត្រកៀរគរទុនប្រមាណ ៧០០ លានដុល្លារ appeared first on Kampuchea Thmey Daily.

រដ្ឋអនុម័តសេចក្តីព្រាង ប្រកាសស្តីពី “ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល”
នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ សមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បាន​សម្រេច​អនុម័ត​ជា​ផ្លូវ​ការ​លើសេចក្តីព្រាង ប្រកាសស្តីពី “ការផ្តល់អាជ្ញាបណ្ណ និងការ​គ្រប់គ្រង​អាជីវកម្ម​ទ្រព្យឌីជីថល” របស់និយ័តករ​មូលបត្រកម្ពុជា (ន.ម.ក.)។

ការ​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រជុំក្រុមប្រឹក្សា អ.ស.ហ. លើកទី២៧ អាណត្តិទី១ ក្រោម​អធិបតេយ្យ​ភាព​បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមប្រឹក្សា អ.ស.ហ. លើរបៀបវារៈចំនួន ៧ ដោយក្នុងនោះ​ក៏មានផង​ដែរ​នូវការ​ស្នើ​សុំ​អនុម័ត​លើ​សេចក្តី​ព្រាង ប្រកាស​ស្តីពី “ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល” របស់ ន.ម.ក.។

បន្ទាប់ពីធ្វើបទ បង្ហាញជូនអង្គប្រជុំរួចមក អង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់ទាំងកម្រិតបច្ចេកទេស និងគោលនយោបាយលើ របៀបវារៈដែលបានរៀបចំដោយមន្ត្រីជំនាញ ន.ម.ក.។

ជាលទ្ធផល ក្រុមប្រឹក្សា អ.ស.ហ. បានអនុម័តលើសេចក្តី-ព្រាងប្រកាសស្តីពី “ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល” របស់ ន.ម.ក.។

សេចក្តីព្រាង ប្រកាសនេះ បានបែងចែកជា ៩ ជំពូក ៦៣ ប្រការ ដោយបានកំណត់ពីលក្ខខណ្ឌ និង​នីតិវិធី​ក្នុង​ការ​ផ្តល់​អាជ្ញាបណ្ណ បន្តអាជ្ញាបណ្ណ និង​កាតព្វកិច្ច​ផ្សេងៗរបស់ក្រុមហ៊ុនផ្តល់សេវាទ្រព្យឌីជីថល ភ្នាក់ងារ​ទ្រព្យ​ឌីជីថល និង​បុគ្គល​ពាក់ព័ន្ធ ផ្សេង​ទៀត ក្នុង​ទិសដៅ​ធានា​ឱ្យ​មាន​នូវ​​សុច្ចរិតភាព​ទីផ្សារ តម្លាភាព សណ្តាប់ធ្នាប់ និង​កិច្ច​ការពារ​វិនិយោគិន។

សេចក្តីព្រាងប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះគ្រប់សកម្មភាពពាក់ព័ន្ធនឹងអាជីវកម្មទ្រព្យឌីជីថល ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹងការ​ប្រើប្រាស់​ទ្រព្យឌីជីថលជាយន្តការនៃការទូទាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការអនុម័តលើសេចក្តីព្រាងប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល របស់ ន.ម.ក. បានចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយស្របតាមការចង្អុលបង្ហាញផ្លូវដោយគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា២០២៣-២០២៨ របស់រាជរដ្ឋាភិបាល ព្រមទាំងស្រប​តាមតម្រូវការ​ចាំបាច់ចំពោះមុខសម្រាប់ការបន្តអភិវឌ្ឍ​ទីផ្សារមូល​បត្រ​កម្ពុជា៕

The post រដ្ឋអនុម័តសេចក្តីព្រាង ប្រកាសស្តីពី “ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល” appeared first on Kampuchea Thmey Daily.

កម្ពុជា-ចិនចាប់ដៃគ្នាអភិវឌ្ឍន៍វិស័យមូលបត្រដើម្បីកៀរគរទុនពីវិស័យឯកជនជំរុញកំណើនសេដ្ឋកិច្ច
និយ័តករមូលបត្រកម្ពុជា (SERC) និង សមាគមអ្នកវិនិយោគចិននៅកម្ពុជា (CICA) បានចុះអនុស្សរណៈយោគយល់ជាមួយគ្នាមួយ ស្តីពី​ការផ្តល់​អំណាច​ផ្នែក​ហិរញ្ញវត្ថុសម្រាប់ឧស្សាហកម្ម ការកសាងខ្សែក្រវ៉ាត់ផ្លូវមួយរួមគ្នា និងវេទិកា​សហប្រតិបត្តិការ​ហិរញ្ញវត្ថុ និងឧស្សាហកម្ម ចិន-កម្ពុជា”។

ថ្លែងក្នុងកម្មវិធីនេះនៅ​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងសៀងហៃ លោក ស៊ូ សុជាតិ អគ្គនាយក SERC បានគូសបញ្ជាក់ថា បន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការរបស់​ប្រធានាធិបតី ស៊ី ជីនពីង មកកាន់ប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ទំនាក់ទំនង ទ្វេភាគីរបស់​យើង​ទទួល​បាន​សន្ទុះថ្មី ភាពជាដៃគូដែលបានពង្រឹងនេះលើសពីការចូលរួមនយោបាយ ហើយត្រូវបាន ឆ្លុះបញ្ចាំងកាន់តែខ្លាំងឡើងនៅក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅទូទាំងការវិនិយោគ ឧស្សាហកម្ម និងហិរញ្ញវត្ថុ។ ទំនាក់ទំនងចិន-កម្ពុជា កំពុងត្រូវបានលើកកម្ពស់ទៅជា “សហគមន៍វាសនារួមគ្រប់រដូវកាល ក្នុងយុគសម័យថ្មី” ក្នុង គុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

លោក ស៊ូ សុជាតិ បាន​អះអាង​ថា «ព្រឹត្តិការណ៍សំខាន់នេះ មិនត្រឹមតែឆ្លុះបញ្ចាំងពី​ការជឿទុកចិត្តខាង​នយោបាយ​យ៉ាង​ជ្រាល​ជ្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ចក្ខុវិស័យជា​យុទ្ធសាស្ត្រ​រួមគ្នា​សម្រាប់​កិច្ចសហប្រតិបត្តិការ​រយៈ​ពេលវែង​ក្នុងការវិនិយោគ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងការអភិវឌ្ឍឧស្សាហកម្ម។ នៅពេលដែល​ចំណង​សេដ្ឋកិច្ច​របស់​យើង​បន្តកាន់តែស៊ីជម្រៅ ការតភ្ជាប់ហិរញ្ញវត្ថុកំពុងដើរតួនាទីជាយុទ្ធ-សាស្ត្រ និងអាច​ឱ្យដំណើរ​ការបាន»។

លោក ស៊ូ សុជាតិ ក៏​បាន​បន្ត​ដែរ​ថា ប្រទេសកម្ពុជា​សព្វថ្ងៃ​នេះ​មានទីផ្សារមូលធនដែលដំណើរការ និង​កំពុង​អភិវឌ្ឍន៍ ឥតឈប់ឈរ ដោយមានការគាំទ្រពីផ្សារមូលបត្រ ក្រុមហ៊ុនមូលបត្រដែលមានអាជ្ញាបណ្ណ និង​ក្របខណ្ឌ​បទប្បញ្ញត្តិ ដែល​បានបង្កើតឡើងសម្រាប់ការបោះផ្សាយភាគហ៊ុន និងមូលបត្របំណុល។ ប្រព័ន្ធ​អេកូឡូស៊ី​ទីផ្សារ​របស់យើងក៏បាន ពង្រីកផងដែរ ដើម្បីរួមបញ្ចូលផលិតផលនិស្សន្ទ គម្រោងវិនិយោគរួម និងSandbox ដែលមានគោលបំណងលើកទឹក ចិត្តការច្នៃប្រឌិតដែលមានទំនួលខុសត្រូវ ខណៈពេលដែលការពារសុចរិតភាពទីផ្សារ។

ជាមួយគ្នានេះ លោក​ ស៊ូ សុជាតិ បាន​លើក​ឡើងថា កម្ពុជា​ស្វាគមន៍សហគ្រាសបរទេស រួមទាំង​ក្រុមហ៊ុនចិន​ផងដែរ ដើម្បី មើលឃើញប្រទេសកម្ពុជាមិនត្រឹមតែជាគោលដៅវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាសម្រាប់ការបង្កើតដើមទុនរយៈ-ពេលវែងផងដែរ។ ការចូលទៅកាន់​ទីផ្សារ​មូលធន​អនុញ្ញាត​ឱ្យ​សហគ្រាស​គាំទ្រ​ដល់​ការ​ពង្រីក​អន្តរជាតិ ធ្វើពិពិធកម្ម ប្រភពហិរញ្ញប្បទាន និងបង្កើនតម្លាភាព អភិបាលកិច្ច និងភាពជឿជាក់នៃទីផ្សារ។

SERC ជឿជាក់​យ៉ាង​មុតមាំថា ភាពជាដៃគូដ៏រឹងមាំរវាងរដ្ឋាភិបាល ដៃគូសហការ និងវិស័យឯកជន ចូលរួម ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថុ តាមរយៈទីផ្សារមូលបត្រ៕

The post កម្ពុជា-ចិនចាប់ដៃគ្នាអភិវឌ្ឍន៍វិស័យមូលបត្រដើម្បីកៀរគរទុនពីវិស័យឯកជនជំរុញកំណើនសេដ្ឋកិច្ច appeared first on Kampuchea Thmey Daily.

និយ័តករមូលបត្រកម្ពុជា-ហុងកុង គ្រោងបង្កើតប្រតិបត្តិការរួមគ្នាពាក់ព័ន្ធនឹងសញ្ញាបណ្ណ DIM SUM
តាម​ការ​បញ្ជាក់​ពី​លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុកជា​អគ្គនាយក​នៃ​និយ័តករ​មូលបត្រ​កម្ពុជា (ន.ម.ក.) បាន​ឱ្យ​ដឹង​ថា និយ័តករមូលបត្រកម្ពុជា-ហុងកុង គ្រោងបង្កើត​ប្រតិបត្តិការ​រួមគ្នា​ពាក់ព័ន្ធ​នឹង​សញ្ញា​បណ្ណ DIM SUM ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​ហុងកុង និងភាគីពាក់ព័ន្ធ ស្តីពី «ការបោះផ្សាយ​លក់​មូល​បត្រ​បំណុល​ជា​សាធារណៈ និងសញ្ញាបណ្ណ DIM SUM» លោក ស៊ូ សុជាតិ បាន​មាន​ប្រសាសន៍ថា ក្រុមហ៊ុនទាំង ២ ក្រុមហ៊ុន Haitong International Securities Company Limited និងក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យូរីធី ម.ក មាន​គម្រោង​បង្កើត​ប្រតិបត្តិការ​ជាមួយគ្នា​ពាក់ព័ន្ធនឹង​សញ្ញាបណ្ណ DIM SUM ។

ក្នុងនោះដែរ ក្រុមការងារមកពីកម្ពុជាមានបំណងសិក្សាស្វែងយល់អំពីសញ្ញាបណ្ណ DIM SUM ស្វែងយល់អំពីនីតិវិធីដែលក្រុម ហ៊ុនបោះផ្សាយមូលបត្រនៅកម្ពុជាអាចធ្វើការបោះផ្សាយនៅហុងកុង និងក្រុមហ៊ុន​បោះផ្សាយ​មូលបត្រ​ពី​ហុងកុង​អាចធ្វើការបោះផ្សាយនៅកម្ពុជា វិធីសាស្ត្រនៃ​ការតភ្ជាប់រវាង​ផ្សារ​មូលបត្រ​ហុងកុង និង​ផ្សារ​មូលបត្រ​កម្ពុជា រវាង​ក្រុមហ៊ុន​មូលបត្រ នៅហុងកុង និងក្រុមហ៊ុនមូលបត្រនៅកម្ពុជា ដើម្បីឱ្យដំណើរការនៃការបោះផ្សាយលក់សញ្ញាបណ្ណ DIM SUM នេះ អាច ប្រព្រឹត្តទៅដោយរលូន និងប្រកបដោយកិច្ចសហប្រតិបត្តិការខ្ពស់ ដែលនាំឱ្យទីផ្សារមូលបត្រទាំងហុងកុង និងកម្ពុជាអាច រីកចម្រើនជាមួយគ្នានាពេលខាងមុខ។

លោក ស៊ូ សុជាតិ បាន​បន្ត​ថា ទីផ្សារមូលបត្រនៅកម្ពុជាបច្ចុប្បន្នមានក្រុមហ៊ុនចុះបញ្ជីចំនួន ២៦ ក្រុមហ៊ុន ដោយក្នុងនោះមាន ក្រុមហ៊ុនចំនួន ១២ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុនចំនួន ១៤ បានចុះបញ្ជីលក់មូលបត្របំណុល។

យ៉ាងណាមិញ ដោយទីផ្សារមូលបត្រនៅកម្ពុជាមានទំហំតូច ប៉ុន្តែ ន.ម.ក. និងដៃគូអភិវឌ្ឍន៍ ព្រមទាំងភាគីពាក់ព័ន្ធនានាបានខិតខំក្នុងការធ្វើពិពិធកម្មឧបករណ៍ហិរញ្ញវត្ថុដើម្បីអាចឱ្យក្រុមហ៊ុនបោះផ្សាយមូលបត្រ និងវិនិយោគិន ទទួលបាន នូវយន្តការនៃការធ្វើហិរញ្ញប្បទានកាន់តែទូលំទូលាយ ដែលអនុញ្ញាតឱ្យការបង្កើនដើមទុនកាន់តែមានប្រសិទ្ធភាព។

លោក ស៊ូ សុជាតិ បាន​សង្កត់​ធ្ងន់​ថា «ន.ម.ក. ជឿជាក់យ៉ាងមុតមាំថា ភាពជា​ដៃគូដ៏​រឹងមាំ​រវាង​ផ្សារ​មូលបត្រ​កម្ពុជា ផ្សារមូលបត្រហុងកុង និងវិស័យ ឯកជន ចូលរួមជំរុញការ​អភិវឌ្ឍ​ទីផ្សារ​នេះ​ដោយ​ការ​បង្កើត​ឱកាស​ថ្មី​ៗសម្រាប់ក្រុមហ៊ុន ក៏ដូចជាវិនិយោគិនទាំងសង ខាង។

សូម​ជម្រាប​ថា ដំណើរទស្សនកិច្ចនេះ មានការជួបប្រជុំពិភាក្សា​ជាមួយថ្នាក់ដឹកនាំ​ជាន់ខ្ពស់នៃ​ផ្សារមូលបត្រ​ហុងកុង (HKEX) ក្រុមហ៊ុន Haitong International Securities Company Limited និងធនាគារចិន។

ដំណើរទស្សនកិច្ចនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងអំពីដំណើរការ និងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការបោះផ្សាយ ការចុះបញ្ជី និងការជួញដូរសញ្ញាបណ្ណ DIM SUM នៅក្រៅប្រទេស ព្រមទាំងនិន្នាការថ្មីៗ ការច្នៃប្រឌិត និងការអភិវឌ្ឍទីផ្សារនៅក្នុងវិស័យនេះ ខណៈពេលដែលទីផ្សារសញ្ញាបណ្ណ DIM SUM នៅក្រៅប្រទេស បន្តកើនឡើងឥតឈប់ឈរ៕

The post និយ័តករមូលបត្រកម្ពុជា-ហុងកុង គ្រោងបង្កើតប្រតិបត្តិការរួមគ្នាពាក់ព័ន្ធនឹងសញ្ញាបណ្ណ DIM SUM appeared first on Kampuchea Thmey Daily.

ទីផ្សារមូលបត្រ ជាសរសៃឈាមសេដ្ឋកិច្ច ជំរុញការអភិវឌ្ឍគ្រប់វិស័យតាយរយៈការផ្តល់ប្រភពទុនក្នុងរយៈពេលវែង
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​និយ័តករមូលបត្រ​កម្ពុជា​ បាន​គូស​បញ្ជាក់​ថា វិស័យ​មូលបត្រ គឺជា​សរសៃ​ឈាម​សេដ្ឋកិច្ច​នៅ​ក្នុងការជំរុញ​ការអភិវឌ្ឍគ្រប់វិស័យ តាមរយៈ​ការផ្តល់​នូវ​ប្រភព​ទុន​រយៈពេលវែង​ដល់​សហគ្រាសក្រុមហ៊ុន ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន។

ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​មូលបត្រ​នេះ​ដែរ​ លោក ស៊ូ សុជាតិ បាន​មាន​ប្រសាសន៍​ថា សន្ទុះ​នៃ​ការ​រីក​ចម្រើន​ក្នុង​ទីផ្សារ​មូលបត្រ​កម្ពុជា​កំពុង​មានការ​កើន​ឡើង តាម​រយៈ​ការ​សហការ​គ្នា​ក្នុង​ការ​លើក​កម្ពស់​ចំណេះ​ដឹង និង​ការ​ចែក​រំលែក​នូវ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​វិស័យ​មូលបត្រ។

ជាក់ស្តែង​នៅ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ចក្ខុវិស័យ​កម្ពុជា ២០៥០ វិស័យ​មូលបត្រ​ត្រូវ​បាន​កំណត់​ជា​វិស័យ​អាទិភាព​មួយ​ ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ប្រកប​ដោយ​បរិយាបន្ន នវានុវត្តន៍ និង​និរន្តភាព ដោយ​ហេតុ​ថា វិស័យ​នេះ​ ជា​វិស័យ​ដ៏​សំខាន់​ដែល​ផ្តល់​ច្រក​ក្នុង​ការ​កៀរគរ​សាច់​ប្រាក់​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ដើម្បី​បង្កើន​នូវ​កាលានុវត្តភាព​វិនិយោគ និង​ការ​ធ្វើ​ពិពិធកម្ម​ឧបរកណ៍​ហិរញ្ញវត្ថុ។

លោក ស៊ូ សុជាតិ បាន​សង្កត់​ធ្ងន់​ថា «វិស័យមូលបត្រ គឺជាសរសៃឈាមសេដ្ឋកិច្ច ដែលមានសក្តានុពលខ្ពស់នៅក្នុងការជំរុញ ការអភិវឌ្ឍគ្រប់វិស័យ តាមរយៈការផ្តល់នូវប្រភពទុនរយៈពេលវែងសម្រាប់សហគ្រាសក្រុមហ៊ុន ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន»។

អាស្រ័យហេតុនេះ ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍវិស័យមូលបត្រ នៅកម្ពុជាប្រកបដោយសណ្តាប់ធ្នាប់, តម្លាភាព, ភាពធន់, ជវភាព, បរិយាបន្ន, និរន្តរភាព និង នវានុវត្តន៍ និយ័តករមូលបត្រ​កម្ពុជា​ បានដាក់ចេញនូវ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រ ២០២៥-២០៣៥បានទទួលការឯកភាពពីក្រុមប្រឹក្សា អ.ស.ហ. ដែលនៅក្នុងឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍នេះបានដាក់ចេញនូវក្របខ័ណ្ឌយុទ្ធសាស្រ្តគន្លឹះចំនួន ៣ រួមមាន៖ ក្របខ័ណ្ឌយុទ្ធសាស្រ្តពង្រឹងទីផ្សារ, ពង្រីកទីផ្សារ និងគាំទ្រការអភិវឌ្ឍទីផ្សារ និងមានវិធានការយុទ្ធសាស្ត្រចំនួន ១៣។

លោក ក៏​បាន​បន្ត​ទៀត​ថា ឯកសារយុទ្ធ-សាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រនេះ ជាឯកសារដ៏​សំខាន់ដែលនឹង​គាំទ្រដល់​ការសម្រេចបាននូវ ចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ របស់កម្ពុជា និងជាឯកសាររស់ដែល​ត្រូវ​បានរៀបចំ​ឡើង​ដោយ មានការវិភាគគ្រប់ជ្រុងជ្រោយលើភាពខ្លាំង, ភាពខ្សោយ, កាលានុវត្តភាព និងការគំរាម, និន្នាការវិវត្តន៍ នៃវិស័យមូលបត្រ និងសេដ្ឋកិច្ចកម្ពុជា និងនិន្នាការវិវត្តន៍ក្នុងតំបន់ និងសាកល ព្រមទាំងមាន សង្គតិភាពជាមួយយុទ្ធសាស្ត្រ និងគោលនយោបាយជាតិសំខាន់ៗ។

តាមរយៈយុទ្ធសាស្ត្រនេះ ផលិតផល សេវា និងទីផ្សារថ្មីៗ នឹងត្រូវបង្កើតឡើង និងដាក់ឱ្យដំណើរការ ដូចជាមូលនិធិដែល អាចជួញដូរបាន (ETF), Depositary Receipt (DR), បរធនវិនិយោគអចលនវត្ថុ (REIT), ឧបករណ៍និស្សន្ទផ្សេងទៀត, ការជួញដូរមូលបត្រតាមម៉ាជីន, ការខ្ចី និងឱ្យខ្ចីមូលបត្រ, ទីផ្សារ ខុម៉ូឌីធីអនាគត, ហិរញ្ញប្បទានវិនិយោគពីបុគ្គលទៅបុគ្គល និងទ្រព្យឌីជីថល ជាដើម។

ទន្ទឹម​នេះ លោក ស៊ូ សុជាតិ ជឿជាក់ថា តាមរយៈយុទ្ធសាស្ត្រនេះ ក៏ដូចជាការរួមគ្នា​ជាធ្លុងមួយរបស់គ្រប់​ភាគី​ពាក់ព័ន្ធ​នៅក្នុងវិស័យមូលបត្រ នឹង​ធ្វើឱ្យ​វិស័យមូលបត្រ​នៅកម្ពុជា​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ប្រកបដោយ​សណ្តាប់​ធ្នាប់, តម្លាភាព, ភាពធន់, ជវភាព, បរិយាបន្ន, និរន្តរភាព និងនវានុវត្តន៍ ដូចនេះ វាជា​បេសកកម្មរបស់​យើងទាំងអស់គ្នានៅក្នុងការអភិវឌ្ឍទីផ្សារនេះ៕

The post ទីផ្សារមូលបត្រ ជាសរសៃឈាមសេដ្ឋកិច្ច ជំរុញការអភិវឌ្ឍគ្រប់វិស័យតាយរយៈការផ្តល់ប្រភពទុនក្នុងរយៈពេលវែង appeared first on Kampuchea Thmey Daily.